ឃុំ Da Ron អនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់ក្នុងការកសាងជនបទថ្មី
(VOVworld)-ជាឃុំមួយនៅស្រុក Don Duong ខេត្ត Lam Dong (វៀតណាម) Da Ron
មាន អាកាសធាតុអំណោយផល ដែលសមស្របនឹងការដាំប្រភេទដើមឈើត្រូពិច
និងអភិវឌ្ឍន៍ការចិញ្ចឹមសត្វ។ ដោយហេតុនេះ Da Ron បានជម្រុញការអភិវឌ្ឍន៍
រូបសណ្ឋានផលិតកសិកម្មបច្ចេកទេសខ្ពស់ តាមនោះរួមចំណែកសម្រេចបានបទ
ដ្ឋានកសាងជនបទថ្មីយ៉ាងឆាប់រហ័ស។
|
រូបសណ្ឋានដាំផ្កាលីលីនៅឃុំ Da Ron |
មុននេះ១០ឆ្នាំ Da Ron នៅតែជាឃុំមានស្ថានភាពលំបាកជាពិសេសរបស់
ខេត្ត Lam Dong។ ប៉ុន្តែ ដោយការខិតខំប្រឹងប្រែងអនុវត្តការផ្តួចផ្តើមគំនិត “កាត់ បន្ថយភាពក្រីក្រលឿននិងនិរន្តភាព” ជាពិសេសតាំងពីពេលអនុវត្ត កម្មវិធីកសាង
ជនបទថ្មីពីឆ្នាំ២០១២មក Da Ronបានរួមជាមួយឃុំ ស្រុកមួយចំនួន លើភូមិភាគ
ស្រុក បានមានការកសាងរូបសណ្ឋានផលិតកសិកម្មជាជំហានៗ ជាពិសេសគឺរូប
សណ្ឋានអនុវត្តផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ តាមនោះលើក កំពស់ជីវភាព
រស់នៅរបស់ប្រជាជន។ ដើម្បីអនុវត្តបានគោលដៅនេះ Da Ron បានម្ចាស់ការរួម
ជាមួយសមាគមកសិកររបស់ខេត្ត វិនិយោគអភិវឌ្ឍន៍រូបសណ្ឋាន ដាំប្រភេទបន្លែ
ធម្មជាតិ ដាំផ្កាកុលាប ឬដាំផ្កាលីលី សាងសង់ផ្ទះកញ្ជក់ និងប្រ ព័ន្ធស្រោចទឹក
សន្សំសំចៃ ពីនោះលើកកំពស់តម្លៃផលិតផលនៃផ្ទៃដាំដុះ។ រួម ជាមួយការបង្កើត
រូបសណ្ឋានផលិតតាមបែបប្រពលវប្បកម្ម ឃុំនៅបានលើកទឹកចិត្តគ្រួសារនានា
ក្នុងឃុំ ជម្រុញរូបសណ្ឋានចិញ្ចឹមគោយកទឹកដោះ ដោយហេតុនេះ ផលិតកម្ម
កសិកម្មតំបន់មានបំរ៉ែបំរួលនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ នាបច្ចុប្បន្ន ឃុំ Da
Ron មានគោចំនួន១ពាន់៨រយក្បាល ក្នុងពេលជាមួយគ្នានោះ គ្រួសារដែលដាំ
បន្លែនៅក្នុងផ្ទះកញ្ជាក់ទទួលបានចំណូលពី៤រយលានដល់៥រយ លានដុងក្នុង
មួយឆ្នាំ រីឯចំពោះការដាំផ្កាវិញ អាចនាំមកចំណូលពី១ពាន់ដល់១,៥ពាន់ លាន
ដុងក្នុងមួយហិកតា។ លោក Le Van Cuong កសិករដាំផ្កានៅឃុំ Da Ron បានឲ្យ
ដឹងថា៖
“នាប៉ុន្មានឆ្នាំថ្មីៗនេះ គ្រួសារជាច្រើនបានចាប់ផ្តើមអនុវត្តរូបសណ្ឋានដាំដុះ និងចិញ្ចឹមគោយកទឹកដោះ ដូច្នេះ ដើមទុននៅមានកម្រិត។ ប្រសិនបើរដ្ឋមានការ យកចិត្តទុកដាក់និងមានគោលនយោបាយជួយឧបត្ថម្ភដើមទុន ពិតនឹងជាគ្រួសា ជាច្រើនអាចអនុវត្តផលិតកម្មកាន់តែច្រើនថែមទៀត”។
រួមជាមួយការបង្កើតរូបសណ្ឋានផលិតកម្មបែបថ្មី ឃុំនៅតែរៀបចំបានវគ្គ
ហ្វឹកហាត់ចំនួន៦០ ដែលផ្តោតទៅលើការផ្ទេប្រគល់បច្ចេកវិទ្យាដាំដុះនិងចិញ្ចឹម
សត្វ សម្រាប់ប្រជាកសិករ។ ការជម្រុញអនុវត្តបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យា
ខ្ពស់ចូល ក្នុងផលិតកម្មកសិកម្ម មិនត្រឹមតែនាំមកនូវចំណូលខ្ពស់ប៉ុណ្ណោះទេ
ថែមទាំងសម ស្របនឹងនឹងការផ្តួចផ្តើមរបស់រដ្ឋសំដៅជម្រុញការរៀបចំឡើង
វិញរចនាសម្ព័ន្ធ ក្នុងផ្នែកកសិកម្ម ទំនើបភាវូបនីយកម្មជនបទ កសាងខឿន
កសិកម្មបៃតង អភិវឌ្ឍន៍និរនភាពនិងជម្រុញឲ្យអង្គភាពអាជីវកម្មជនបទលើក
កំពស់សមត្ថភាព ប្រគួតប្រជែង។ លោក Nguyen Thanh Hung អនុរដ្ឋមន្ត្រីក្រ
សួងព័ត៌មាននិង ផ្សពផ្សាយវៀតណាមបានឲ្យដឹងថា៖
“បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាខ្ពស់ជាជម្រីសនិងមានសក្តានុភាពដ៏ធំធេង ក្នុងការជួយឧបត្ថម្ភយុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ។ ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាខ្ពស់ចូលក្នុងកសិកម្ម នឹងជួយចែក រំលែកព័ត៌មានបទពិសោធ លើកកំពស់គុណភាព និងផលិតផលកសិកម្ម ជាពិសេសនាំផលិតផលកសិកម្មទាក់ទិនផ្ទាល់នឹងទីផ្សាយ៉ាងឆាប់បំផុត”។
រួមជាមួយការលើកទឹកចិត្តបណ្តារូបសណ្ឋានផលិតផលកសិកម្មបែបថ្មី
រដ្ឋអំណាចឃុំក៏បានរួមសហការជាមួយបណ្តាអង្គការនយោបាយសង្គម ផ្សព្វ
ផ្សាយ នឹងចលនា ដើម្បីប្រជាជនដឹងខ្លួន ស្ម័គ្រចិត្តរួមដៃកសាងជនបទថ្មី
ដោយសកម្ម ភាពជាក់ស្តែងដូចជា ផ្លាស់ប្តូររចនាសម្ព័ន្ធដើមឈើដាំដុះ ចិញ្ចឹម
សត្វតាមគោល ដៅរបស់ឃុំ ជួសជុលផ្ទះ ផ្លួវថ្នល់ភូមិ តាមពាក្យស្លោក “ប្រជា
ជនធ្វើដោយផ្ទាល់ រដ្ឋជួយឧបត្ថម្ភ”។
ដោយទិសដៅនឹងរបៀបអនុវត្តយ៉ាងសកម្មនោះ រហូតមកដល់ពេល
នេះ ឃុំ Ra Don ជាឃុំគំរូមួយនៅស្រុក Don Duong និងខេត្ត Lam Dong បាន
សម្រេច គោលដៅកសាងជនបទថ្មីយ៉ាងឆាប់បំផុត។ ប្រការសំខាន់គឺជីវភាព
រស់នៅរបស់ ប្រជាជនក្នុងឃុំមានការកែលំអគួឲ្យកត់សម្គាល់ ជាក់ស្តែងគឺនា
ឆ្នាំ២០០០ អាត្រាជនក្រីក្រនៅ Ra Don ស្រូបយក៥០% ប៉ុន្តែ ដល់ឆ្នាំ២០១៥
នេះ អាត្រាជនក្រីក្រនៅត្រឹមតែ៥%តែប៉ុណ្ណោះ។ លទ្ធផលអភិវឌ្ឍន៍កសិកម្ម
ជនបទនៅឃុំ Ra Don ជារូបសណ្ឋានដើម្បីតំបន់នានាត្រាប់តាមផងដែរ៕