ឃុំ Phuoc Cat ជំនះពុះពារលើការលំបាកដើម្បីរីកចម្រើនទៅមុខ

(VOVWORLD) - ជាឃុំកសិកម្មមួយ ឃុំ Phuoc Cat កំពុងរីកចម្រើនទៅមុខដើម្បីក្លាយទៅជា តំបន់នាំមុខគេទូទាំងស្រុកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាពិសេសគឺនាឆ្នាំ ២០១៥ Phuoc Cat ត្រូវបានខេត្ត Lam Dong ទទួលស្គាល់ជាឃុំគំរូក្នុងចលនា កសាងជនបទថ្មីនៃស្រុក Cat Tien។

   ចាប់តាំងពីឆ្នាំ២០០៥មក អាស្រ័យដោយមានប្រព័ន្ធវារីអគ្គីសនីនៅលើទន្លេ Dong Nai ត្រូវបានសម្រួលកម្រិតទឹកក្នុងរដូវវស្សា ហេតុនេះបានជាឃុំ Phuoc Cat មិន ត្រូវជន់លិចទឹកទៀតឡើយ។ ប្រការនេះបានជួយសម្រួលដល់ប្រជាជននៅក្នុង ឃុំដើម្បីដាំដើមឈើឧស្សាហកម្ម ដើមឈើហូបផ្លែ ជាពិសេសគឺដាំស្រូវទឹកនៅ លើផ្ទៃដីល្បាប់តាមមាត់ទន្លេ។ ចាប់ពីតំបន់មួយដែលតែងតែទទួលបានអង្ករ ជួយឧបត្ថម្ភរបស់រដ្ឋ ប៉ុន្តែនាសព្វថ្ងៃឃុំ Phuoc Cat បានក្លាយទៅជាមជ្ឈមណ្ឌល ផលិតកម្មស្រូវពូជនិងអង្ករដោយមានម៉ាក “ស្រូវអង្ករ Cat Tien”។

ឃុំ Phuoc Cat ជំនះពុះពារលើការលំបាកដើម្បីរីកចម្រើនទៅមុខ - ảnh 1មូលដ្ឋានកែច្នៃគ្រាប់ស្វាយចន្ទីរបស់លោក Le Van Bay (រូបថត៖ VOV) 

        លោក Le Van Bay នាយកសហករណ៍ពាណិជ្ជកម្មសេវាកម្ម Le Gia បាន រៀបរាប់ថា នាឆ្នាំ ១៩៨២ លោកជាមនុស្សមួយរូបក្នុងចំណោមមនុស្សដើមដំបូង មកពីខេត្ត Binh Dinh ទៅដល់ឃុំ Phuoc Cat ដើម្បីចាប់អាជីព។ អស់រយៈពេល ៣៥ឆ្នាំកន្លងមក តាំងពីបាតដៃទទេ លោក Bay បានបង្កើតឡើងអាជីពរឹងមាំមួយ ។ សហករណ៍ Le Gia របស់លោក ផលិតដើមពូជ ផ្គត់ផ្គង់សម្ភារៈកសិកម្ម ព្រម ទាំងប្រមូលទិញ កែច្នៃគ្រាប់ស្វាយចន្ទីនាំចេញផងដែរ។ គិតចាប់តាំងពីដើមឆ្នាំ មក សហករណ៍ Le Gia បានប្រមូលទិញគ្រាប់ស្វាយចន្ទីជាង៦០០តោនរបស់ ប្រជាកសិករក្នុងតំបន់។ លោក Bay បានបង្កើតការងារធ្វើប្រកបដោយស្ថិរភាព សម្រាប់ពលករចំនួន៨០នាក់។ លោកបានថ្លែងថា៖

        “ខ្ញុំមានសំណាងល្អដោយសារតែសមាជិកសហករណ៍គ្រប់រូបធ្វើពលកម្ម យ៉ាងឧស្សាហ៍ណាស់។ ដើម្បីទទួលបានលទ្ធផលនេះ ដំបូងបង្អស់គឺត្រូវមានការ ទទួលខុសត្រូវចំពោះមនុស្សជុំវិញ ចំពោះភូមិឃុំរបស់ខ្លួន និងសមាជិកក្នុងសហ ករណ៍ផងដែរ។ ត្រូវចេះជួយឧបត្ថម្ភគ្នាទៅវិញទៅមកនាពេលដែលគេជួបការ លំបាកក្នុងជីវភាព។ នៅពេលជាប់ការមមាញឹកបំផុត គឺសហករណ៍មានពលករ ចំនួន១២០នាក់។ សមាជិកម្នាក់ៗទទួលបានប្រាក់ចំណូលជាមធ្យមចំនួន៤លាន កន្លះក្នុងមួយខែ”។

ឃុំ Phuoc Cat ជំនះពុះពារលើការលំបាកដើម្បីរីកចម្រើនទៅមុខ - ảnh 2មូលដ្ឋានចិញ្ចឹមដង្កូវនាងរបស់លោក Nguyen Van Thinh (រូបថត៖ VOV) 

         ឥស្សរជនគំរូមួយទៀតគឺលោក Nguyen Van Thinh នាយកសហករណ៍ កសិកម្ម Phuoc Cat។ នាឆ្នាំ២០១០ ចាប់ពីមូលដ្ឋានកិនស្រូវតូចមួយ សហករណ៍ របស់លោក Thinh បានក្លាយទៅជារោងចក្រកែច្នៃស្រូវអង្ករដោយមានអានុភាព ឡើងដល់ទៅ១៨ពាន់តោនក្នុងមួយឆ្នាំ។ ក្នុងឆមាសទីមួយឆ្នាំនេះ សហករណ៍ របស់លោកបានផ្គត់ផ្គង់ដល់ទីផ្សារនូវបរិមាណស្រូវអង្ករមានម៉ាក “អង្ករ Cat Tien” ចំនួន១ម៉ឺនតោន។ កសិដ្ឋានចិញ្ចឹមសត្វជ្រូករបស់លោក Thinh ក៏មានការរីក ចម្រើនផងដែរ។ ជារៀងរាល់ខែ លោកលក់បានសាច់ជ្រូកចំនួន៨តោន ដោយនាំ មកនូវប្រាក់ចំណេញជាង៥០លានដុង។ ក្នុងរយៈពេល២ឆ្នាំមក លោក Thinh បានចាប់ផ្ដើមបណ្ដាក់ទុនចូលវិស័យអាជីវកម្មថ្មីនោះគឺការដាំសូត្រនិងចិញ្ចឹមដង្កូវនាងលើផ្ទៃដីចំនួន១២ហិកតា។ មិនត្រឹមតែធ្វើអោយរូបលោកផ្ទាល់ក្លាយទៅជាអ្នកមានប៉ុណ្ណោះទេ លោក Thinh ថែមទាំងជួយឧបត្ថម្ភប្រជាជនក្នុងភូមិ ឃុំ យ៉ាងសកម្ម ដោយអោយ ពួកគេខ្ចីទុន និងរៀបចំការងារធ្វើអោយពួកគេ ទៀតផង។ លោក Thinh បានសំណេះ សំណាលថា៖

        “ទិសដៅនាពេលខាងមុខគឺធ្វើយ៉ាងណាដើម្បីការចិញ្ចឹមដង្កូវនាងទទួលបាន ប្រសិទ្ធភាព។ ហើយចំណែកឯការបង្កើតការងារធ្វើនៅតំបន់ គឺត្រូវធ្វើតាម ជំហានៗ។ ប្រសិនបើទទួលបានប្រសិទ្ធភាពនោះ គឺសហករណ៍នឹងពង្រីកបន្ថែម ទៀត ហើយទាក់ទាញពលករថែមទៀត។ ក្នុងដំណាក់កាលកន្លងទៅ សហករណ៍បានបង្កើតការងារធ្វើដោយមានប្រាក់ចំណូលគួរអោយទាក់ទាញ ចំពោះប្រជាជន អញ្ចឹងបានជាប្រជាជនជួយជ្រោមជ្រែងកសាងសហករណ៍យ៉ាងខ្លាំងក្លាណាស់”។

        ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនក្នុងទីរួមខេត្តក្នុងឆ្នាំ២០១៨សម្រេច បានចំនួន៤៨ លាន ដុង ហើយឆ្នាំ២០១៩នេះខិតខំប្រឹងប្រែងសម្រេចលើសពី៥០ លានដុង។ លោក Nguyen Hoang Phuc អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុក Cat Tien បានចាត់ទុកថា Phuoc Cat មានលក្ខណៈគ្រប់គ្រាន់ដើម្បីបន្តរីក ចម្រើនទៅមុខក្លាយទៅជាតំបន់គំរូក្នុងការកសាងជនបទថ្មីនៃស្រុក Cat Tien។ លោកបានថ្លែងថា៖

        “ចំពោះការអនុវត្តកម្មវិធីគោលដៅកសាងជនបទថ្មីកាលពីមុននេះ គឺឃុំ Phuoc Cat មានលក្ខណៈអភិវឌ្ឍកសិកម្ម ពាណិជ្ជកម្មនិងសេវាកម្ម។ លើវិស័យ កសិកម្ម ឃុំ Phuoc Cat មានផ្ទៃដីល្បាប់ធំល្វឹងល្វើយនៅតាមមាត់ទន្លេ អញ្ចឹង សមស្របនឹងការដាំស្រូវទឹក ដើមសូត្រនិងដើមហូបផ្លែ។ គណៈកម្មាធិការបក្ស ឃុំបានបញ្ជាណែនាំអោយផ្ទេរប្ដូររចនាសម្ព័ន្ធដាំដំណាំ ហើយបណ្ដាក់ទុនថែមទៀត ដើម្បីបង្កើនផលិតភាព។ លើវិស័យពាណិជ្ជកម្មសេវាកម្ម គឺ Phuoc Cat មាន លក្ខណៈងាយស្រួលសម្រាប់ការដោះដូរទំនិញ និងអភិវឌ្ឍសេវាកម្មកែច្នៃដូចជា កែច្នៃគ្រាប់ស្វាយចន្ទីនិងស្រូវអង្ករ”។

        តំបន់ក្រីក្រ Phuoc Cat នាសព្វថ្ងៃកំពុងផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា ដោយកើត មានឡើងរូបសណ្ឋានសេដ្ឋកិច្ចល្អប្រពៃជាច្រើនដូចជារូបសណ្ឋានចិញ្ចឹមគោ និងរូបសណ្ឋានចិញ្ចឹមដង្កូវនាង ជា ដើម។ រួមជាមួយគ្នានោះ ឃុំ Phuoc Cat ក៏ កំពុងជំរុញការអភិវឌ្ឍផលិតផលចរបាប់និងស្រាពាងដើម្បីបម្រើភ្ញៀវទេសចរនៅតាមភូមិជនជាតិភាគតិចនានា ទៀតផង។ នេះក៏ជាទិសដៅថ្មីមួយក្នុងចលនា កសាងជនបទថ្មីនៅឃុំ Phuoc Cat ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ