ឃុំ San Thang ខេត្ត Lai Chau ឆ្លងកាត់លើការលំបាកដើម្បីកសាងជនបទថ្មី
KHAC KIEN – VINH PHONG -  
(VOV) /  
(VOV)_ដោយមានដំណោះស្រាយសកម្ម ច្នៃប្រឌិតថ្មី របស់រដ្ឋអំណាចនិងការ
ប្តេជ្ញាចិត្ត រួមកម្លាំងកាយចិត្តរបស់ប្រជាជននៅក្នុងតំបន់ ឃុំ San Thang ទីក្រុង Lai
Chau ខេត្ត Lai Chau (ភាគខាងជើងវៀតណាម) បានសម្រេចបទដ្ឋានទាំង១៩ អំពី
ការកសាងជនបទថ្មី។ ឃុំ San Thang បានក្លាយទៅជាតំបន់ដើមដំបូងរបស់ខេត្ត
Lai Chau សម្រេចការកសាងជនបទថ្មី។
|
ឃុំ San Thang ខេត្ត Lai Chau ឆ្លងកាត់លើការលំបាកដើម្បីកសាងជនបទថ្មី |
ផ្លូវបានចាកប៉េតុងដ៏ទូលំទូលាយ ស្អាតបាត ផ្ទះបានដុសឡើងជាបន្តបន្ទាប់នៅ
សងខាងផ្លូវ បានធ្វើអោយមុខមាត់ឃុំ San Thang មានការផ្លាស់ប្តូរថ្មីជាច្រើនចាប់តាំង
ពីថ្ងៃកសាងជនបទថ្មីមក។ ដោយមានភូមិចំនួន១១ មានជនជាតិចំនួន៥ និងគ្រួសារចំនួន១៥០០គ្រួ ភាគច្រើនប្រកបមុខរបរកសិកម្ម ប្រាក់ចំណូលគិតជាមធ្យមជាមនុស្ស
ម្នាក់នាបច្ចុប្បន្នគឺ១៨លានដុង/ឆ្នាំ។ ទោះបីជាមិនទាន់ជា ច្រើនក្តី ប៉ុន្តែចំពោះឃុំ១នៅ
តំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល នៅមានការលំបាកជាច្រើន ដូច្នេះនេះគឺជាការខិតខំ
ប្រឹងប្រែងដ៏ធំធេងរបស់ប្រជាជនឃុំ San Thang។
ឃុំ San Thang ទី២ ជាតំបន់មានជនរួមជាតិជាជនជាតិ Giay រស់នៅជាច្រើន
ប៉ុន្មានឆ្នាំមុនៗ ជីវភាពរស់នៅរបស់ប្រជាជននៅមានការលំបាកជាច្រើន អត្រាគ្រួ
សារក្រីក្រខ្ពស់ ។ ប៉ុន្តែ តាំងពីពេលអនុវត្តកម្មវិធីកសាងជនបទថ្មីមក ជនរួមជាតិនៅ
ទីនេះបានសកម្មបើកទូលាយផ្ទៃដីដាំដុះ ផ្ទេរប្តូររចនាសម្ព័ន្ធដំណាំ អនុវត្តវិទ្យាសាស្ត្រ
បច្ចេកវិទ្យាចូលក្នុងផលិតកម្ម លើកកំពស់ទិន្នផល…លៗ។ គ្រួសារជាច្រើនបានខ្ចីទុន
វិនិយោគអភិវឌ្ឍន៍បណ្ដារូបសណ្ឋានសេដ្ឋកិច្ចថ្មី នាំមកនូវប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់។
ឧទាហរណ៍គ្រួសារបង Thao Van Hoan បានផ្ទេរប្តូរដំណាំពោតជំនួសអោយដើមស្រូវ
មុននេះ។ រហូតមកដល់ពេលនេះ គ្រួសារបងមិនគ្រាន់តែរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ
ថែមទាំងធ្វើមាន បង្កើតការងារធ្វើជាប្រចាំសំរាប់ពលករផ្សេងៗ នៅក្នុងភូមិ។ បង
Thao Van Hoan បានអោយដឹងថា៖
“ នាគ្រាដំបូង គ្រួសារខ្ញុំធ្វើស្រែ បន្ទាប់នោះបានដាំផ្សិត ហើយដាំពោត។ ក្នុង១
ឆ្នាំយើងខ្ញុំក៏ប្រមូលផលបានប៉ុន្មានតោន។ បើប្រៀបនឹងការដាំដុះផ្សេងៗ គឺការដាំ
ផ្សិតនាំមកនូវប្រសិទ្ធិភាពខ្ពស់ជាងច្រើន អាចធ្វើមានសំរាប់គ្រួសារនិងអ្នកផ្សេងៗ
ទៀត។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះបានមានការផ្លាស់ប្តូរថ្មីជាច្រើនណាស់។”
រីឯ គ្រួសារបង Le Van Tinh បានសម្រេចផ្ទេរប្តូរផ្ទៃដី៣ហិកតាដាំស្រូវ ទៅជាដាំ
ផ្កា ដោយប្រភពទុនរបស់គ្រួសារនិងកម្ចីពីធនាគារគោលនយោបាយ សង្គម។ ក្រោយ
រយៈពេល២ឆ្នាំអនុវត្ត ផ្កាអភិវឌ្ឍន៍ល្អ និងការផ្គត់ផ្គងផ្ការបស់គ្រួសារបងស្របយកភាគ
ច្រើននៅទីផ្សាររបស់ទីក្រុង Lai Chau ហាណូយ និងតំបន់ជំវិញផ្សេងៗ។ នាបច្ចុប្បន្ន
ប្រាក់ចំណូលរបស់គ្រួសារបង Le Van Tinh ទទួលបានរាប់រយលានដុងក្នុង១ឆ្នាំ ។
បង Le Van Tinh បានអោយដឹងថា៖
“ នាគ្រាដំបូង ខ្ញុំក៏ជួបការលំបាកជាច្រើនណាស់។ ធ្វើយូរៗ ខ្ញុំឃើញថា៖ ធាតុ
អាកាស់តំបន់សមស្របជាមួយការរីកលូតលាស់របស់ផ្កា។ នាបច្ចុប្បន្ន គ្រួសារខ្ញុំដាំ
ផ្កាកុលាប ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នឹងដាំបន្ថែមផ្កាលីលី ផ្កាអ័រគីដេ។ ចំ
ណេញពីការដាំផ្កាកុលាបក្នុង១ឆ្នាំអាចទទួលបាន១រយលានដុង/ហិកតា។”
យកចិត្តទុកដាក់ដល់គំរោងការណ៍អភិវឌ្ឍន៍បណ្ដាតំបន់ផលិតជំនាញប្រមូល
ផ្តុំ ផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ឃុំ San Thang បានវិនិយោគកសាងបណ្ដា
មណ្ឌលផលិតកម្មស្រូវគុណភាពខ្ពស់ ដាំតែ ចិញ្ជឹមសត្វពាហនះ បក្សាបក្សី…លៗ
ទន្ទឹមនឹងនោះ ឆ្លៀតយកគ្រប់ប្រភពកម្លាំង រួមផ្សុំបណ្ដាកម្មវិធី គំរោងការណ៍វិនិ
យោគ កសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម បំរើប្រជាជន។ ដើម្បីទទួលបាន
លទ្ធផលនោះ ឃុំបានសកម្មជំរុញខ្លាំងការងារឃោសនា ចលនា ប្រមូលផ្តុំប្រជា
ជនគ្រប់ស្រទាប់ចូលរួម។លោក Truong Thanh Nam, អនុប្រធានគណៈកម្មាធិការ
ប្រជាជនឃុំ San Thang បានអោយដឹងថា៖
“ ពីឆ្នាំ២០១០ មក ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះបានមានការផ្លាស់
ប្តូរសកម្មជាច្រើន។ ពិសេសគឺផលិតកម្ម នាឆ្នាំ២០១០មានផ្ទៃដីផលិតកម្មចំនួន
៧៥ហិកតាតែប៉ុណ្ណោះ ប៉ុន្តែដល់នាបច្ចុប្បន្ន បានមានជាង២៣៨ហិកតា។ ក្នុង
ឃុំខ្ញុំនៅមានផ្ទៃដីជាង២០០ហិកតាដាំតែទៀតផង។ នេះគឺជាដំណាំ១ប្រភេទដើរ
តួនាទីជាមុខព្រួញ ក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើតការងារធ្វើសំរាប់ប្រជាជន
នៅក្នុងតំបន់។”
មុខមាត់ជនបទនៅ San Thang បានមានការផ្លាស់ប្តូរថ្មីពី១ថ្ងៃទៅ១ថ្ងៃ
ធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនបានអភិវឌ្ឍន៍ដ៏ចីរភាព។ ដូច្នេះ ក្នុងប៉ុន្មាន
ឆ្នាំជាបន្ត ឃុំ San Thang ប្តេជ្ញាពង្រឹងនិងពង្រីករាល់បទដ្ឋានដែលទទួលបាន និង
នាំចេញបណ្ដាទិសដៅអភិវឌ្ឍន៍ថ្មី ជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់
ជីវភាពរស់នៅខាងសម្ភារះ ក៏ដូចជាខាងស្មារតី ធ្វើសុក្រិតហេដ្ឋារចនាសម្ព័ន្ធសំ
រាប់ផ្នែកអប់រំនិងសុខាភិបាល៕
KHAC KIEN – VINH PHONG
-VOV