ឃុំ Tan Nghia ខេត្ត Dong Thap ផ្លាស់ប្តូរដំណាំដាំដុះដែលបង្កើតប្រសិទ្ធភាពក្នុងការកសាង ជនបទថ្មី

ឃុំ Tan Nghia ខេត្ត Dong Thap ផ្លាស់ប្តូរដំណាំដាំដុះដែលបង្កើតប្រសិទ្ធភាពក្នុងការកសាង ជនបទថ្មី - ảnh 1
ឃុំ Tan Nghia ខេត្ត Dong Thap ផ្លាស់ប្តូរដំណាំដាំដុះដែលបង្កើតប្រសិទ្ធភាពក្នុងការកសាង ជនបទថ្មី (Image: vannghedongthap.vn)


(VOVworld) – កត្តាសំខាន់មួយក្នុងចំណោមកត្តាដែលជួយឃុំ Tan Nghia ស្រុក
Cao Lanh ខេត្ត Dong Thap ក្លាយទៅជាឃុំដំបូងនៃស្រុកនេះទទួលបានបទដ្ឋាន
ជនបទថ្មីគឺការ ផ្លាស់ប្តូរផលិតកម្មដំណាំដាំដុះ។ ប្រការនេះបាននាំមកនូវប្រសិទ្ធ
ភាពសេដ្ឋកិច្ចសំរាប់ប្រជា ពលរដ្ឋនៅទីនេះ។​

        នាចុងឆ្នាំ ២០១៥ ឃុំ Tan Nghia ត្រូវបានទទួលស្គាល់ជាឃុំជនបទថ្មីដំបូងក្នុង
ចំណោមឃុំចំនួន ៤ នៅស្រុក Cao Lanh ខេត្ត Dong Thap។ ឃុំ Tan Nghia បាន
ដាក់ចេញ គោលដៅផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកំពស់ចំណូលមធ្យមរបស់
ប្រជាពលរដ្ឋម្នាក់ៗ ពី ២៩ លានដុង/ឆ្នាំ ឡើង ៣៦ លានដុង/ឆ្នាំ នាឆ្នាំ ២០២០។
ដើម្បីទទួលបានគោលដៅនេះ ឃុំបានបំផុសចលនាផ្លាស់ប្តូរដីធ្លីដាំស្រូវទៅដាំ
បន្លែនិងឆញ្ញជាតិភាគច្រើនគឺល្ងនិងពោត។

ដោយមានការផ្លាស់ប្តូរផលិតកម្មដំណាំដាំដុះដែលរដ្ឋអំណាចឃុំ Tan Nghia
បំផុស ចលនា សមត្ថកិច្ចនៅឃុំបានកសាងនិងអនុវត្តចលនាជាច្រើនសំដៅ
អំពាវនាវប្រជាជនទាំង មូលរួមកំលាំងបង្កើតរូបភាពថ្មីសំរាប់ស្រុកកំណើត។
លោក Cao Van Loi  ប្រធានសមាគម កសិករឃុំ Tan Nghia បានឲ្យដឹងថា៖

        «គិតដល់ឥឡូវនេះ មានក្រុមបក្ខជនចំនួន ៣០០ បានរៃអង្គាសទុន។
គណៈកម្មាធិការ ប្រជាជនឃុំបានបំផុសចលនាកម្មាភិបាលបក្ខជនផ្តល់កម្ចី
សំរាប់គ្រួសារក្រីក្រក្នុងការកសាង ផ្ទះតាមបទដ្ឋាន។ ចំនួនប្រាក់ជំនួយដែល
សាខាបក្សទាំងអស់ប្រមូលផ្តុំបានកើនឡើង ៧៣ លានដុងដែលត្រូវបាន
ប្រើប្រាស់ឲ្យខ្ចីសំរាប់គ្រួសារក្រីក្រដើម្បីទិញការធានារ៉ាប់រងសុខាភិ បាល។»

រហូតមកដល់ពេលនេះ លើទូទាំងឃុំ Tan Nghia មានកសិករចំនួន ១៦០០
 គ្រួសារ បានផ្លាស់ប្តូរដីធ្លីដាំស្រូវចំនួន ១២០ ហិកតាទៅដាំល្ងនិងពោត។ លោក
 Le Trung Dong ប្រជាពលរដ្ឋមួយរូបនៅឃុំ Tan Nghia បានឲ្យដឹងថា៖  

        «គិតតាំងពីដើមឆ្នាំ ២០១៦ ឃុំបានអនុវត្តការផ្លាស់ប្តូរដំណាំដាំដុះនិងសត្វ
ចិញ្ចឹម។ ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាទិញផលិតផល កម្មាភិបាលគឺជាអ្នក
អនុវត្តជួរមុខ។ ពីនោះ បង្កលក្ខណៈសំរាប់ប្រជាពលរដ្ឋជឿជាក់ធ្វើតាម។ នាគ្រា
ដំបូង កសិករនៅព្រួយបារម្ភ តែអាស្រ័យដោយការលើកទឹកចិត្តរបស់កម្មាភិ
បាលបក្ខជនព្រមទាំងធ្វើជាគំរូមុន ដូច្នេះ រូបសណ្ឋាននេះទទួលបានជោគជ័យ។»

        គឺជាឃុំផលិតកម្មកសិកម្ម ចំណូលស្នូលរបស់ប្រជាពលរដ្ឋនៅឃុំ Tan Nghia
ផ្អែក ទាំងស្រុងទៅលើកសិកម្ម។​ ដោយហេតុនេះ ការផ្លាស់ប្តូរពីដំណាំស្រូវទៅដំណាំ
បន្លែក្លាយ ទៅជាគោលដៅស្នូលក្នុងការរៀបចំរចនាសម្ព័ន្ធកសិកម្ម។ លោកស្រី
Tran Thi Thanh Thao ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tan Nghia បាន
ជឿជាក់ទៅលើជោគជ័យនៃការផ្លាស់ប្តូរ ផលិតកម្មក្នុងតំបន់។

        «នាឆ្នាំកន្លងទៅ ឃុំបានជំរុញយ៉ាងខ្លាំងការអនុវត្តគំរោងការណ៍ផ្លាស់ប្តូរ
រចនាសម្ព័ន្ធ កសិកម្មទៅលើដំណាំនិងការចិញ្ចឹមសត្វ។ ក្រៅពីនោះ តំបន់អនុវត្ត
គំរោងការណ៍ដាំស្រូវ ៣ រដូវ សហការជាមួយដំណាំបន្លែមួយរដូវដើម្បីលើកកំពស់
ជីវភាពរស់នៅរបស់ប្រជាជន។ ប្រជាពលរដ្ឋសប្បាយរីករាយណាស់ក្នុងពេលប្រ
មូលផលបន្លែដូចជា៖ ល្ង ម្ទេស និងពោត។ តំលៃលក់ស្ថិរភាព ដោយហេតុនេះ
 ប្រជាកសិករស្រុះចិត្តគំនិតជាមួយគោលការណ៍ផ្លាស់ប្តូរ រចនាសម្ព័ន្ធផលិតកម្ម។»

        គោលដៅផ្លាស់ប្តូរផលិតកម្មពីដាំស្រូវទៅដាំបន្លែបានចាប់ផ្តើមមានស្ថិរភាព។
នេះក៏ជាកត្តាមួយដែលរួមចំណែកក្នុងការអនុវត្តកម្មវិធីជនបទថ្មីនៅឃុំ Tan
Nghia ប្រកប ដោយជោគជ័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ