ឃុំ Tuy Loc ខេត្ត Yen Bai រក្សានិងលើកកំពស់គុណភាពនៃបទដ្ឋានអំពីជនបទថ្មី

ឃុំ Tuy Loc ខេត្ត Yen Bai រក្សានិងលើកកំពស់គុណភាពនៃបទដ្ឋានអំពីជនបទថ្មី - ảnh 1
ឃុំ Tuy Loc ខេត្ត Yen Bai រក្សានិងលើកកំពស់គុណភាពនៃបទដ្ឋានអំពីជនបទថ្មី
(Image: baoyenbai.vn)


(VOVworld) – ឃុំ Tuy Loc ទីក្រុង Yen Bai គឺជាឃុំដំបូងនៅខេត្ត  Yen Bai ប៉ែកខាង
ជើងវៀតណាមសម្រេចបានបទដ្ឋានជនបទថ្មីក្រោយរយៈពេល ៣ ឆ្នាំអនវុត្តកម្មវិធី
គោលដៅជាតិស្តីពីការកសាងជនបទថ្មី។ ដោយចង់ពង្រីកស្នាដៃនោះ រដ្ឋអំណាចនិង
ប្រជាពលរដ្ឋឃុំ Tuy Loc បានរក្សានិងខិតខំលើកកំពស់ដោយឥតឈប់ឈរគុណភាព
បទដ្ឋាន នានាដែលទទួលបានដើម្បីកសាងជនបទឲ្យកាន់តែអភិវឌ្ឍន៍។

បន្ទាប់ពីសម្រេចបានបទដ្ឋានជនបទថ្មីនាខែឧសភាឆ្នាំ ២០១៤ មក រដ្ឋអំណាចនិង
ប្រជាពលរដ្ឋឃុំ Tuy Loc ទីក្រុង Yen Bai ខេត្ត Yen Bai ក៏បានចាប់ផ្តើមរក្សានិងលើក
កំពស់ គុណភាពនៃបទដ្ឋានចំនួន ១៩។ បណ្ដារូបសណ្ឋានកសិកម្មចិញ្ចឹមសត្វដែលត្រូវ
បាន បង្កើតឡើងចេញពីក្រុមបទដ្ឋានសេដ្ឋកិច្ចនិងរៀបចំផលិតកម្មបន្តត្រូវបានរដ្ឋ
អំណាចជួយឧបត្ថម្ភនិងលើកទឹកចិត្តប្រជាពលរដ្ឋប្រើប្រាស់គ្រឿងចក្រក្នុងផលិត
កម្មកសិកម្ម។ ជាពិសស គឺរូបសណ្ឋានដាំបន្លែស្អាត រូបសណ្ឋានចិញ្ចឹមសត្វនៅភូមិ
  Minh Long ភូមិ Tan Thanh និងភូមិ Xuan Lan បាននិងកំពុងក្លាយទៅជាកំលាំង
ចលករជួយឲ្យប្រជាពលរដ្ឋធ្វើមាន ដ៏សម្បូរធូធារ​។ លោក  Vu Van Nhuan អ្នកចូល
រួមរូបសណ្ឋានដាំផ្សិតតាំងពីពេលចាប់ ផ្តើមកសាងជនបទ ថ្មីនៅឃុំ Tuy Loc  បាន
ឲ្យដឹងថា៖

        «ដោយទទួលបានជំនួយរបស់ទីក្រុងនិងឃុំគ្រួសារខ្ញុំបានអភិវឌ្ឍន៍ផលិតកម្ម
និងបើកទូលាយទ្រង់ ទ្រាយ។ រហូតមកដល់ពេលនេះ ចំណូលគ្រួសារខ្ញុំបានមានស្ថិរ
ភាពល្អ។»

        ក្រោយរយៈពេល ៤ ឆ្នាំអនុវត្តការកសាងជនបទថ្មី មុខមាត់ជនបទរបស់ឃុំ
 Tuy Loc   បានមានការផ្លាស់ប្តូរជាច្រើន។ ផ្លូវទាំងអស់ក្នុងភូមិឃុំនិងឆ្លង់ទៅឃុំ
ត្រូវបានចាក់កៅស៊ូនិងបេតុង។ ចំណូលជាមធ្យមរបស់គ្រួសារនិមួយៗជាមធ្យម
ទទួលបាន ២៣ លានដុងក្នុងឆ្នាំ ២០១៤។ កំរិតគ្រួសារក្រីក្រត្រូវបានកាត់បន្ថយ
សល់ត្រឹម ៥%។ លោកស្រី Bui Thi Huy  មេភូមិ Xuan Lan បានឲ្យដឹងថា៖

        «ប្រជាពលរដ្ឋយើងខ្ញុំតែងតែលើកទឹកចិត្តគ្នាទៅវិញទៅមកធ្វើយ៉ាងម៉េច
ដើម្បីរក្សា កាណាល់ទឹកឲ្យបានល្អសំដៅបំរើតម្រូវការក្នុងជីវភាពរស់នៅ។ ទីពីរគឺ៖
 ទីកន្លែងណា​ខូច យើង ខ្ញុំជុលជុសដើម្បីធានាឲ្យមានទឹកក្នុងវាលស្រែ។ បន្ទាប់ពី
ត្រូវបានផ្តល់ហិរញ្ញវត្ថុកសាង អាគារវប្បធម៌ប្រជាពលរដ្ឋបានលើកទឹកចិត្តគ្នារួម
វិភាគទានថែមទៀតដើម្បីកសាងកំពែងជុំវិញនិងចាក់បេតុងទីលានដើម្បី
ប្រជាពលរដ្ឋមានទីកន្លែង។»

        ក្នុងការកសាងជនបទថ្មី ឃុំ Tuy loc ប្រមូលបានប្រាក់ចំនួន ៩០ ពាន់លាន
ដុង ក្នុងនោះប្រភពទុនរបស់ប្រជាពលរដ្ឋមានពាក់កណ្ដាល។ ដើម្បីរក្សានិងពង្រីក
បទដ្ឋានប្រកប ដោយប្រសិទ្ធភាព ឃុំ Tuy Loc មានយន្តការស្ងើចសរសើរនឹងលើក
ទឹកចិត្តព្រមទាំងដោះស្រាយជាទាន់ពេលវេលាសមូហភាពនឹងបុគ្គលដែលបំពេញ
ការងារបានល្អឬមិនបានល្អក្នុងការអនុវត្តបណ្ដាបទដ្ឋាន។ លោក Nguyen Duc
Luan ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tuy Loc ទីក្រុង Yen Bai ខេត្ត Yen Bai
 បានឲ្យដឹងថា៖

        «យើងខ្ញុំបន្តឃោសនាអប់រំតាមរយៈបណ្ដាកិច្ចប្រជុំភូមិឃុំដើម្បីប្រជាពលរដ្ឋ
លើក កំពស់ចំណះដឹងការពារបរិស្ថាន។ ប្រសិនបើប្រជាពលរដ្ឋមិនមានចំណះដឹង
រក្សាអនាម័យ​នោះគឺបទដ្ឋាននេះនឹងមិនអាចអនុវត្តបានឡើយ។ ក្រៅពីនោះ
ប្រសិនបើកម្មាភិបាលគ្មានការ ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋក្នុងការអនុវត្ត
នោះគឺមិនអាចរក្សាបទដ្ឋានក្នុងប្រព័ន្ធនយោ បាយទេ។ បទដ្ឋានមួយទៀតគឺ
សន្តិសុខសណ្តាប់ធ្នាប់និងអភិរក្សវប្បធម៌ប្រពៃណីរបស់ ប្រជាជាតិ។»

        ពង្រីកបណ្ដាស្នាដៃដែលទទួលបាន កម្មាភិបាលនិងប្រជាពលរដ្ឋឃុំ Tuy Loc
  បន្តរួម ដៃរក្សានិងលើកកំពស់គុណភាពបទដ្ឋានជនបទថ្មី កែលំអរមូលដ្ឋាន
ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ផលិតកម្មនិងលើកកំពស់ជីវភាពរស់នៅ។ ជោគជ័យ
នៃឃុំ Tuy Loc  ត្រូវបានតំបន់ ជាច្រើនក្នុងទូទាំងប្រទេសរៀនសូត្រនិងយកធ្វើ
ជាគំរូដើម្បីកសាងស្រុកកំណើតកាន់តែអភិវឌ្ឍន៍ យ៉ាងខ្លាំក្លាថែមទៀត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ