ឃុំEa Tuពង្រឹងសាមគ្គីភាពដើម្បីកសាងជនបទថ្មី

Vovworld-ផ្លូវ​បេតុង ដែលមាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​ដោយដើមស្លានៅ​អម​សង​
ខាង​ផ្លូវ បានក្លាយទៅជាផ្លូវគំរូនៅភូមិលេខ១ ឃុំEa​Tu។ភាពស្អាតនិងភាពងាយស្រួល
ក្នុងការធ្វើដំណើររបស់ផ្លូវនេះបានក្លាយទៅជាការចាប់ផ្តើមអោយចលនាប្រជាជនរួម
ដៃធ្វើផ្លូវចរាចរនៅ ភូមិលេខ១កាលពីឆ្នាំ២០០៦។រហូតមកដល់ពេលនេះផ្លូវទាំងអស់
ក្នុងភូមិត្រូវបានក្រាលកៅស៊ូនិងចាក់បេតុងដោយចំណាយឬឹកប្រាក់សរុបជាង៣៦០
លានដុងក្នុងនោះប្រជាជនរួមប្រាក់៣១៦លានដុងបន្ទាប់នោះប្រជាជននៅរួមវិភាគទាន
ជាថ្ងៃពលកម្មនិងប្រាក់សំដៅសាងសង់សាលប្រជុំភូមិ១កន្លែងនិងទីលានដោយមានផ្ទៃដី
ប្រមាណ១ពាន់មែត្រក្រឡាសំរាប់បំរើឲ្យសកម្មភាពលេងកំសាន្តកីឡា។លោក Hong  Van Thaoអ្នកភូមិលេខ១រៀបរាប់ថា៖“ ខ្ញុំរស់នៅនៅទីនេះបាន៣០ឆ្នាំហើយ។តំបន់សព្វថ្ងៃ​បាន
មានការផ្លាស់ប្តូរថ្មីជាច្រើន។នៅភូមិមានសាលប្រជុំស្អាតបាតសមសួននិងទីលានលេង
កំសាន្តសំរាប់អ្នកភូមិ។ផ្លូវថ្នល់នោះ  រដ្ឋនិងប្រជាជនរួមដៃ​សាងសង់ ។យើងខ្ញុំសប្បាយ
រីករាយណាស់។     “
                  

ឃុំEa Tuពង្រឹងសាមគ្គីភាពដើម្បីកសាងជនបទថ្មី  - ảnh 1

ដោយសារមាន​ការស្រុះចិត្តគំនិត​សាមគ្គីភាពពីគណះកម្មការគ្រប់គ្រងភូមិដល់អ​ង្គការ
មហាជននិង​ប្រជាជ​ន   ភូមិ Ju ដល់ឥឡូវនេះបានសម្រេចបទដ្ឋានចំនួន១៣ក្នុងចំណោម
១៩បទដ្ឋានស្តីពីការកសាងជនបទថ្មី។គ្រួ​សារចំនួន៩៨%ក្នុងភូមិទទួលប្រសិទ្ឋនាម
គ្រួសារវប្បធម៌។ភូមិក៍បានទទួលស្គាល់ជាភូមិវប្បធម៌ផងដែររួមជាមួយនោះការងារអភិរក្ស
វប្បធម៌ប្រពៃណីនៃបណ្តាជនជាតិត្រូវបានអនុវត្តដ៍ល្អជាបង្គួរ។ជន​ចាស់ជរាបង្រៀន​អោយ
ជនវ័យក្មេងនូវរបៀបលេងគងឃ្មោះ  ត្បាញចរបាប់  ធ្វើស្រាអិច។សិប្បករ Adrongនៅភូមិ
Juអោយដឹងថា៖“   នាគ្រាដំបូងខ្ញុំជួបប្រទះនឹងការលំបាកមួយចំនួនក្នុងការច​លនាគ្មួយៗ
មករៀន។ដំបូងបង្អស់ខ្ញុំបង្រៀនក្មួយនេះលេងគងឃ្មោះឬស្សី​ហើយពេលលេងល្អជាបង្គរ
ខ្ញុំអោយលេងគងឃ្មោះសំរឹទ្ឋ។  “

                     

ឃុំEa Tuពង្រឹងសាមគ្គីភាពដើម្បីកសាងជនបទថ្មី  - ảnh 2

ចលនាពង្រីក​កំលាំងពលំប្រជាជនកំពុងបានលាតត្រដាងអនុវត្តនៅបណ្តាភូមិស្ទើតែទាំង
អស់ក្នុងឃុំEaTuប្រកបដោយប្រសិទ្ឋភាព។សាមគ្គីភាពនិងការស្រុះចិត្តគំនិតជា​កូនសោរ
ដើម្បីអនុវត្តកម្មវិធីផែនការរបស់តំបន់ប្រកបដោយជោគជ័យ។លោក Nguyen Phuc Loi
ប្រធានគណះកម្មការរណសិរ្យភូមិលេខ១ចែករំលែកថា៖“ និយាយរួម​ ប្រជាជនយល់ថា៖គេនឹងបានទួលផលចំណេញពីការរួមវិភាគទានជាទឹកប្រាក់របស់ខ្លួន​។ម្លោះហើយគេ
ជួយជ្រោមជ្រែងនិងប្រតិបត្តិតាមដ៍ល្អណាស់ជាពិសេសគឺសាខាសមាគមអតីតយុទ្ឋជន
និងសាខាសមាគមជនចាស់ជរា។    “

ការងារអភិរក្សវប្បធម៌ជាប្រពៃណីកំពុងបានអនុវត្តដ៍ល្អនៅ ឃុំ Ea Tuទីក្រុងBuon Ma
Thuot។ក្នុងឆ្នាំ២០១៣នេះគ្រួសារក្នុងឃុំចំនួន៨៩%ទទួលប្រសិទ្ឋនាមគ្រួសារវប្បធម៌។
 ឃុំ Ea Tuក៍បានទទួលស្គាល់ឃុំវប្បធម៌ថ្នាក់ទីក្រុងក្នុងរយះពេល៣ឆ្នាំជាបន្តបន្ទាប់។ឆ្នាំ
នេះ ឃុំ Ea Tuខិតខំសម្រេចបទដ្ឋាន​ចំនួន១១ក្នុងចំណោម១៩បទដ្ឋានស្តីពីការកសាង
ជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ