(VOV)_ឃុំព្រៃភ្នំ Dung Phong ស្រុក Cao Phong ជាឃុំដើមដំបូង នៅខេត្ត Hoa Binh
( ភាគខាងជើងវៀតណាម) សម្រេចគោលដៅជាតិអំពីការកសាងជនបទថ្មី។ ការ
ជោគជ័យនេះគឺដោយសារការអភិវឌ្ឍន៍សេដ្ឋកិច្ចកសិដ្ឋាន កសាងរូបសណ្ឋាន
ផលិតកម្មដែលនាំមកនូវប្រសិទ្ធិភាពខាងសេដ្ឋកិច្ចខ្ពស់ រួមចំណែកលើកស្ទួយជីវ
ភាពរស់នៅសំរាប់ប្រជាជននៅទីនេះទៀតផង។
|
ឃុំព្រៃភ្នំ DUNG PHONG កសាងជនបទថ្មីពីដើមក្រូចពោធិ៍សាត់ |
Dung Phong ជាឃុំព្រៃភ្នំ១នៅស្រុក Cao Phong ខេត្ត Hoa Binh ចំនួនប្រជាជន
ប្រមាណ៩០%ជាជនរួមជាតិជាជនជាតិភាគតិច Muong។ ស្ថិតនៅក្នុងតំបន់ព្រៃភ្នំ
បានជាការកសាង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទជួបការលំបាកជាច្រើន។
ប៉ុន្មានឆ្នាំមុននេះ ទោះបីជាទទួលបានការជួយឧបត្ថម្ភពីរដ្ឋហើយក្តី ប៉ុន្តែជីវភាព
រស់នៅរបស់ប្រជាជននៅមានការលំបាកជាច្រើន អត្រាគ្រួសារក្រីក្រនៅខ្ពស់។
ធ្វើយ៉ាងម៉េចដើម្បីជួយឧបត្ថម្ភប្រជាជនរួចផុតពីភាពក្រីក្រ ស្ថិរភាពជីវភាពរស់នៅ
នេះគឺជាបញ្ហាដែលបានថ្នាក់ដឹកនាំ កម្មាភិបាលឃុំ Dung Phong ដាក់ចេញជានិច្ច។
តាំងពីថ្ងៃមានចលនាកសាងជនបទថ្មី រដ្ឋអំណាចឃុំ បានសម្រេចចិត្តវិនិយោគអភិ
វឌ្ឍន៍រូបសណ្ឋានផលិតកម្មកសិកម្ម ដោយរបៀបបើកទូលាយផ្ទៃដីដាំដំណាំក្រូច
ពោធិ៍សាត់ រួមផ្សុំជាមួយការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុងការផ្ទេរប្តូរដំណាំ
ដាំដុះ សត្វចិញ្ជឹមដើម្បីបង្កើនទិន្នផល ប្រាក់ចំណូល។ រហូតមកដល់ពេលនេះ ឃុំ
ទទួលបានបណ្ដាក់ទុនចំនួន ៥០០លានដុង ដើម្បីកសាងតំបន់ដាំក្រូចពោធិ៍សាត់
ក្រូចខ្វិចលើផ្ទៃដីជាង៦០ហិកតា។
នាបច្ចុប្បន្ន នៅសង្ខាងផ្លូវចូលក្នុងឃុំលុះព័ទ្ធដោយចំការ ក្រូចពោធិ៍សាត់
ដ៏ស្អាត។ យ៉ាងស្តុកស្ដមសម្បូរទៅដោយផ្លែ។ នៅចំការដាំដំណាំក្រូចពោធិ៍សាត់
ចំនួន៤០០០ ម៉ែត្រក្រឡា ។ ដោយទុនវិនិយោគចំនួន៧០លានដុងនាដើមរដូវ គិត
រហូតមកដល់ពេលប្រមូលផលនេះ គ្រួសារបង Tran Van Hop ទទួលបានប្រាក់ចំណូល៤០០លានដុង។ បង Tran Van Hop បានអោយដឹងថា៖
“ បើប្រៀបនឹងការងារធ្វើសេដ្ឋកិច្ចផ្សេងៗ គឺប្រាក់ចំណូលទទួលបានពីដើម
ក្រូចពោធិ៍សាត់គឺច្រើនណាស់។ នាបច្ចុប្បន្ន ពាណិជ្ជករជាច្រើនមកទិញដល់ចំការ
ហើយលក់នៅផ្សារនានា។ ខ្ញុំមានបំណងនាពេលខាងមុខនេះ ផ្ទៃដីដាំក្រូចពោធិ៍
សាត់នឹងបានពង្រីកជាច្រើនថែមទៀត។”
ដើម្បីអភិវឌ្ឍន៍ដើមក្រូចពោធិ៍សាត់ និងប្រភេទដំណាំកសិកម្មផ្សេងៗទៀត
ឃុំ Dung Phong បានឧបត្ថម្ភជាទឹកប្រាក់រាប់សិបលានដុងសំរាប់គ្រួសារកសាង
កសិដ្ឋាននិងប្រព័ន្ធធារាសាស្ត្រផង ព្រមទាំងណែនាំបច្ចេកវិទ្យាផង។ ទន្ទឹមនឹង
នោះ ឃុំក៏បានកសាងផ្សារឡើងវិញ ដើម្បីការលក់ដូររបស់ប្រជាជនប្រព្រឹត្តទៅ
ប្រកបដោយងាយស្រួលជាង។ លោក Nguyen Quang Vinh និងលោក Bui Van
Chu ជាគ្រួសារ២ ក្នុងចំណោមគ្រួសាររាប់រយគ្រួនៅឃុំ Dung Phong បានបរិច្ចាកដី
ដើម្បីធ្វើផ្លូវគមនាគន៍បានចែករំលែកថា៖
“ គ្រួសារខ្ញុំរួមជាមួយមនុស្សផ្សេងៗទៀតបានចូលរួមជួសជុល កែលំអរផ្លូវ
គមនាគមន៍ ដើម្បីមានភាពងាយស្រួលក្នុងធ្វើដំណើរទៅវិញទៅមក និងដឹកជញ្ជូន
ទំនិញ។ តាំងពីពេលអនុវត្តកម្មវិធីកសាងជនបទថ្មីមក ៖ឃុំកាន់តែបានស្អាតបាត
ជាង។សេដ្ឋកិច្ចរបស់ប្រជាជនក្នុងឃុំបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។”
“ ប្រជាជនគ្រប់រូបសុទ្ធតែសប្បាយរីករាយយ៉ាងក្រៃលែង។ ឃុំ Dung Phong
នឹងមានបន្ថែមបណ្ដាអាគារធំៗ រោងចក្រ មណ្ឌលឧស្សាហកម្ម។”
ឆ្នាំ ២០១៤ ប្រាក់ចំណូលគិតជាមធ្យមតាមមនុស្សម្នាក់ឃុំ Dung Phong គឺ២៤
លាន/នាក់។ អត្រាគ្រួសារក្រីក្រក៏បានថយចុះជាប្រចាំឆ្នាំ។ ឃុំប្រមូលផ្តុំទឹកប្រាក់បាន៤៤ពាន់លានដុងដើម្បីកសាងជនបទថ្មី។ ទទួលបានលទ្ធផលទាំងនេះគឺ
ដោយសារឃុំ Dung Phong បានយកចិត្តទុកដាក់ជាពិសេសដល់ការងារឃោសនា។
លោក Bui Van Sang ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dung Phong បានចែករំ
លែកថា៖
“ យើងខ្ញុំខមប្រឹងប្រែងមិនឈប់ឈរដើម្បីសម្រេចគោលដៅកសាងជនបទថ្មី។
យើងខ្ញុំនឹងខំប្រឹងប្រែងថែមទៀត ដើម្បីធានាសម្រេចបទដ្ឋានផ្សេងៗទៀត។ ឃុំ
Dung Phong នឹងបន្តចលនាប្រជាជនកសាង អភិវឌ្ឍន៍ពីគ្រួសារ ទៅដល់ភូមិ ឃុំ។
ដើម្បីសេដ្ឋកិច្ច សង្គមកិច្ចកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ ជីវភាពរស់នៅរបស់ប្រ
ជាជនត្រូវបានលើកស្ទួយយ៉ាងច្បាស់លាស់។”
|
ឃុំព្រៃភ្នំ DUNG PHONG កសាងជនបទថ្មីពីដើមក្រូចពោធិ៍សាត់ |
ឃើញសម្រស់ស្អាតរបស់ចំការនានានៅទួល ភ្នំនៅទីនេះ ទើបបានដឹងថា៖ ប្រជាជន
នៅទីនេះនឹងទទួលបានរដូវអំណោយផល។ នាដើមឆ្នាំ ក្រូចពោធិ៍សាត់ដែលបាន
ក្រសួងវិទ្យាសាស្ត្រ បនច្ចេកវិទ្យា ទទួលស្គាល់ពាណិជ្ជសញ្ញា។ ពីនេះ ក្រូចពោធិ៍
សាត់ Cao Phong ដែលមានទីតាំងឈរជើងរឹងមាំនៅលើទីផ្សារ ជួយប្រជាជននៅទី
នេះស្ថិរភាពជីវភាពរស់នៅ កសាងជនបទថ្មីកាន់តែស្អាតពី១ថ្ងៃទៅ១ថ្ងៃ៕