|
Ninh Binh រៀបចំសិក្ខាសាលាស្តីអំពីការកសាងជនបទថ្មី(រូបថត៖ Internet) |
Vov- ក្រោយរយះពេល២ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី
ឆ្នាំ២០១២នេះ ខែត្រNinh Binh ខិតខំមានឃុំចំនួន១០០%សំរេចគំរោងជនបទ
ថ្មី។ នឹងដល់ឆ្នាំ២០១៥ មានឃុំចំនួន ២៥ ទទួលបទដ្ឋានជនបទថ្មី។ ដើម្បី
សំរេច គោលដៅនេះខែត្រ បញ្ជាក់ថា៖ភារកិច្ច១ក្នុងចំណោមបណ្តាភារកិច្ច
សំខាន់ៗនោះគឺការងាឃោសនាក្នុងប្រជាជន។
កម្មវិធីគោលដៅជាតិកសាងជនបទថ្មី បានក្លាយទៅជាចលនាប្រឡង ប្រណាំងដ៏ផុលផុសនៅស្រុកជាច្រើនរបស់ខែត្រNinh Binh ។រួមជាមួយការ វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ក៏រៀបចំឃោសនា អំពីការកសាងជនបទថ្មីដោយរូបភាពយ៉ាងសម្បូរបែប។តាមរយះនោះប្រជាជន
យល់ដឹងច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការកសាងជនបទថ្មី។លោក
Le Ngoc Oanh ប្រធានគណះកម្មាធិការឃោសនាអប់រំគណះកម្មាធិការ បក្ស
ស្រុក Hoa Lu បានបញ្ជាក់ថា៖ “ការងារឃោសនា-ទោះបីទើបអនុវត្តក្តី តែបាន
បង្កឲ្យមានបរិយាកាស សប្បាយរីករាយនឹងជំនឿជឿជាក់របស់ប្រជាជនក្នុងការ
លាតត្រដាងអនុវត្តការកសាងជនបទថ្មី។គិតមកដល់បច្ចុប្បន្ននេះបណ្តាឃុំក្នុង
ស្រុកបានសំរេចគំរោង កសាងជនបទថ្មីត្រឹមត្រូវតាមកិច្ចដឹកនាំរបស់ថ្នាក់លើ”។
|
ការសន្ទនាអំពីការកសាងជនបទថ្មី(រូបថត៖Internet) |
ខែត្រNinh Binhបានសកម្មឃោសនាដោយរូបភាពយ៉ាងសម្បូរបែបដូច ជា
ឃោសនាតាមបណ្កាញផ្សព្វផ្សាយព័ត៍មាន ចេញផ្សាយឯកសារនឹងដាក់ បញ្ចូល
ខ្លឹមសារនៃការកសាងជនបទថ្មីចូលក្នុងបណ្តាសន្និសីទថ្នាក់គណះកម្មាធិការបក្សរដ្ឋអំណាចនឹងមហាជន។ល។លោកTruong Cong Hoa ប្រធាន គណះកម្មាធិការ
ប្រជាជនស្រុកGia Vien ចាត់ទុកថា៖ការយល់ដឹងអំពី កម្មវិធីកសាងជនបទថ្មីត្រូវ
មានការព្រមៗគ្នាពីរដ្ឋអំណាចចុះមកដល់ប្រជាជន។ដើម្បីធ្វើបានប្រការនេះការងារឃោសនាត្រូវដើរមុន១ជំហាន។លោកTruong Cong Hoa ចែករំលែកថា៖ “ត្រូវឃោសនាជាប្រចាំដើម្បីប្រជាជនយល់បានថា៖ខ្លួនត្រូវធ្វើអ្វីដើម្បី រួមកំលាំង
រួមចិត្តកសាងជនបទថ្មី។ត្រូវយល់ថា៖ប្រជាជនត្រូវមានការទទួល ខុសត្រូវចូល
រួមកម្មវិធីកសាងជនបទថ្មីដោយមានការឧបត្ថម្ភរបស់រដ្ឋ”។
លោកPhan Tien Dungប្រធានគណះកម្មាធិការឃោសនា អប់រំគណះកម្មាធីការ
បក្សខែត្រ Ninh Binhបានឲ្យដឹងថា៖ក្នុងឆ្នាំកន្លងទៅមានអ្នកឃោ សនាចំនួន២០០០នាក់ត្រូវបានហ្វឹកហាត់អំពីបទដ្ឋានចំនួន១៩របស់កម្មវិធី កសាងជនបទថ្មី។ចំពោះ
NinhBinhការងារឃោសនាត្រូវបានអនុវត្តដោយ ម្ចាស់ការដោយមានខ្លឹមសារច្នៃ
ប្រឌិតដើម្បីប្រជាជនងាយចាំងាយយល់នឹង អនុវត្ត។លោកPhan Tien Dungបញ្ជាក់
ថា៖ “បញ្ហាដែលយើងខ្ញុំដកចេញបាន នោះគឺការងារឃោសនាត្រូវខ្លីងាយយល់ងាយចាំដើម្បីប្រជាជនងាយទាក់ទងផ្ទាល់នឹងខ្លឹមសារឃោសនានឹងជ្រួតជ្រាប
ភ្លាមបាន។ពីនោះបង្កបានការស្រុះចិត្តគំនិតខ្ពស់ក្នុងការអនុវត្តកម្មវិធី”។
អាស្រ័យដោយការផ្តោតទៅលើការងារឃោសនា ដល់ឥឡូវនេះនៅក្នុង ទូទាំងខែត្រមានឃុំចំនួន១២ក្នុងចំណោមឃុំទាំង១២០ទទួលបានបទដ្ឋានពី៣ដល់
៥ ឃុំចំនួន៦៥ទទួលបទដ្ឋានចំនួន៩នឹងឃុំចំនួន៤៥ក្នុងចំណោមឃុំ ទាំង១២០
ទទួលពី១០ដល់១៥ក្នុងចំណោមបទដ្ឋានទាំង១៩អំពីការកសាង ជនបទថ្មី។ខែត្រក៏ខិតខំដើម្បីឃុំទាំងអស់សំរេចគំរោងការណ៏កសាងជនបទ ថ្មីក្នុងត្រីមាសទី២ឆ្នាំ
នេះដែរ។ការងារឃោសនាបានបង្កឲ្យមានការស្រុះចិត្ត គំនិតក្នុងប្រជាជនជា
ជំហានដំបូង។នេះជាការចាប់ផ្តើមល្អដើម្បីខែត្រNinh Binhទទួលបានលទ្ធផល
ល្អក្នុងការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី៕