NGOC ANH -  
(VOVWORLD) - ភូមិ Vu Dai (ឬហៅថា Dai Hoang) នៅឃុំ Hoa Hau ស្រុក Ly Nhan ខេត្ត Ha Nam (ភាគខាងជើងវៀតណាម) មិនត្រឹមតែជាស្រុកកំណើតរបស់អ្នកអក្សរ សាស្ត្រ Nam Cao ប៉ុណ្ណោះទេ ថែមទាំង ទីកន្លែងនេះល្បីឈ្មោះដោយបណ្ដាមុខ ម្ហូបពិសេសរបស់តំបន់ទៀតផង។ ប្រសិនបើ ត្រីខជាមុខម្ហូបពិសេសប្រពៃណីដែលអ្នកភូមិ Vu Dai បានច្នៃប្រឌិតឡើង នោះគឺចេក Ngu Dai Hoang គឺផ្លែឈើដែល ធម្មជាតិប្រគល់ជូនឲ្យអ្នកភូមិទីនេះ។
ចេក Ngu នៅភូមិ Dai Hoang |
ឈ្មោះ «ចេក Ngu» មានន័យថា «ចេកថ្វាយស្តេច»។ ប្រវត្តិសាស្ត្រកត់ត្រា ថា៖ ក្រោមរជ្ជកាលបណ្ដាស្តេច Tran នាសតវត្យទី ១៣ ក្នុងឱកាសមកគាល់ព្រះបិតានៅបរមរាជវាំង Thien Truong នៅខេត្ត Nam Dinh នាបច្ចុប្បន្ន ស្តេ Tran ទ្រង់បានឈប់សំរាកនៅផ្លូវបំបែកជាបី Tuan Vuong ប្រជាជនបានហូរទៅស្វាគមន៍ស្តេចហើយថ្វាយស្តេចបណ្តាមុខម្ហូបពិសេសក្នុងតំបន់។ ពេលនោះ មានប្តីប្រពូន្ធកសិករក្រីក្រមួយគូនៅភូមិ Dai Hoang បានព្រួយចិត្តណាស់ព្រោះថាពួកគេគ្មានអ្វីដើម្បីថ្វាយស្តេចទេមានតែឲ្យចេកមួយស្ទងតែប៉ុណ្ណោះ។ ពួកគេបានថ្វាយស្តេចស្ទងចេកនេះដោយមានគោលបំណង
ស្តេចបោះប្រណី។ បន្ទាប់ពីសោយចេកហើយ ស្តេច Tran បានយល់ឃើញ ថាចេកនេះឆ្ងាញ់ណាស់ដោយហេតុនេះស្តេចបានប្រគល់រង្វាន់ហើយស្នើឲ្យអ្នកភូមិ Dai Hoang ដាំប្រភេទចេកនេះ ដើម្បីប្រជាជនទាំងមូលអាចទទួលទានតាំង។ ពីនោះមកប្រភេទចេកនៅភូមិ Dai Hoang ត្រូវបានហៅថា «ចេក Ngu»។
ចេក Ngu មានប្រភេទចំនួន ២ គឺ ចេក Ngu ក្របីនិងចេក Ngu ខ្នុរ។ លោកស្រី Tran Thi Ngan ប្រធានសមាគមចេក Ngu ភូមិ Dai Hoang បានឲ្យដឹងថា៖
«ចេក Ngu ផ្លែតូចស្អាត សំបកស្តើង ពេលទុំជោរមានពណ៌លឿង។ ចេកមាន រស់ជាតិផ្អែមនិងក្លិនក្រអូប។ ពិសេស ចេក Ngu មិនទុំជោរទេ។ ទុក ប៉ុន្មាន សប្តាហ៍ ចេក Ngu នៅរក្សាបានរស់ជាតិឈ្ងុយឆ្ងាញ់ដដែល។»
ចេក Ngu អាចត្រូវបានដាំក្នុងទូទាំងប្រទេស ប៉ុន្តែ នៅវៀតណាម នៅតែ មានភូមិ Dai Hoang ដែលពោរពេញទៅដោយលក្ខ័ណ្ឌដីធ្លី អាកាសធាតុងាយ ស្រួលបំផុតដើម្បីដាំប្រភេទចេក Ngu ឆ្ងាញ់បំផុត។ លោក Nguyen Van Tam ជនចាស់ជរាមួយរូបនៅភូមិ Dai Hoang បានរៀបរាប់ថា៖
«ចេក Ngu ឆ្ងាញ់អាស្រ័យដោយអាកាសធាតុនិងលក្ខណៈនៃដីធ្លី។ គ្មានទីកន្លែងណាដែលមានដីល្អដើម្បីសមស្របនឹងអភិវឌ្ឍន៍ចេក Ngu ដូចនៅភូមិ Dai Hoang ទេ។ យើងប្រមូលផលចេកពេញមួយឆ្នាំ ៣ ខែ ម្តង។ ចេកមួយ គុម្ភមានមួយស្ទងដែលមាន ៧ ទៅ ៨ ស្និត។»
ចេក Ngu Dai Hoang ទទួលការពេញនិយមក្នុងទូទាំងប្រទេស។ ពិសេស ក្នុងឱកាសបុណ្យតេតប្រពៃណី ចេកមួយស្ទងមានតំលៃ ១ លានដុង។ លោកស្រី Tran Thi Ngan ប្រធានសមាគមចេក Ngu ភូមិ Dai Hoang បានឲ្យដឹងថា ៖
«ទីផ្សារប្រើប្រាស់ចេកភាគច្រើនគឺទីក្រុងហាណូយ ទីក្រុង Phu Ly ខេត្ត Nam Dinh ទីក្រុង Hai Phong ខេត្ត Quang Ninh និងទីក្រុងហូជីមិញ។ អាណិកជនវៀតណាមនៅអាល្លឺម៉ង់ ជប៉ុន ម៉ាឡេស៊ី និងចិន ក្នុងពេលវិលត្រឡប់ មកប្រទេសវិញ សុទ្ធតែទិញចេក Ngu Dai Hoang ដើម្បីធ្វើកាដូ។ ចេក Ngu Dai Hoang ត្រូវបានផ្តល់ពាណិជ្ជសញ្ញា តែមពាណិជ្ជសញ្ញា និងកម្មសិទ្ធិ។ សមាគមចេក Ngu Dai Hoang មានគ្រួសារចំនួន ៧៧ គ្រួរ ប៉ុន្តែ នៅភូមិមាន គ្រួសារចំនួន ១ ពាន់គ្រួរដាំចេក Ngu។»
ចេក Ngu Dai Hoang ត្រូវបានរួមបញ្ជូលក្នុងតុបផ្លែឈើពិសេសល្បីឈ្មោះ ចំនួន ៥០ របស់វៀតណាម។ ដោយមានពណ៌និងរូបរាងស្អាត គុណភាពខ្ពស់ ដោយហេតុនេះ ចេក Ngu Dai Hoang ត្រូវបានធ្វើជាការដូផងដែរ។ ម្យ៉ាងទៀត ប្រភេទចេកនេះមានវីតាមីនល្អសំរាប់សុខភាពដែរ។ អ្នកភូមិ Dai Hoang ជានិច្ចកាលមានមោទនភាពអំពីមុខផ្លែឈើពិសេសរបស់ស្រុកកំណើតខ្លួន៕
NGOC ANH