ជនបទថ្មីនៅលើកោះ PHU QUY

          (VOV)_ក្រោយរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មីនៅលើកោះ ​ Phu
 Quy  ខេត្ត Binh Thuan (ភាគកណ្ដាលវៀតណាម) ទទួលបាន​ការស្រុះចិត្ត​គំនិត​
យ៉ាងខ្ពស់ពីប្រជាជន។ ប្រការនេះបានជួយអោយ​ប្រជាជននៅលើស្រុកកោះ
​ Phu Quy  ទទួលបាន​សមិទ្ធិផលសកម្មជាច្រើន ក្នុងចលនានេះ។ 

ជនបទថ្មីនៅលើកោះ PHU QUY - ảnh 1
ជនបទថ្មីនៅលើកោះ PHU QUY

មកដល់កោះ Phu Quy ខេត្ត Binh Thuan នាប៉ុន្មានថ្ងៃនេះ ចំណាប់​អារម្មណ៍​​ដំ
បូងបង្អស់​គឺពណ៌ខៀវស្រងាត់នៃដើមឈើជាជួរៗ​នៅសង​ខាង​ផ្លូវ។ នៅលើគ្រប់វិថី 
ច្រកល្ហកសុទ្ធតែស្អាតបាត គ្មានសំរាមតាមវិថីទេ។ លោកស្រី ​Pham Thi Hoa នៅ
ភូមិ My Khe ឃុំ Tam Thanh ស្រុកកោះ Phu Quy បានអោយដឹងថា៖

          “ ពេលមាន់រងាវ គឺប្រជាជនភ្ញាក់ពីដំនេក​​ ហើយទៅបោសសម្អាតផ្លូវ ​ច្រកល្ហក
 និងពេលរសៀលក៏បោសសំអាត​ផងដែរ។ ថ្ងៃណាក៏ដូចថ្ងៃណាដែរ​ខ្ញុំក៏បោស
សម្អាត​ដូច្នេះ​។”

          សកម្មភាពរក្សាទិដ្ឋភាព បរិស្ថាន ច្រកល្ហកអោយបានស្អាត គឺចាប់ផ្តើមពី
ចលនាកសាងជនបទថ្មី ដែលបានខេត្ត Binh Thuan បំផុសឡើងមុននោះ​៣ឆ្នាំ​​។​
អ្នកកោះបានសកម្មថែទាំដើម​ឈើ រក្សារអនាម័យបរិស្ថាន។​ ក្រៅពីនោះ ប្រជាជន
នៅសកម្មជួយជ្រោមជ្រែងកសាង​ប្រព័ន្ធ​ផ្លូវបេតុង​ជនបទ​ទៀតផង​។ លោក Nguyen
Huynh នៅភូមិ Trieu Duong ឃុំ Tam Thanh បានចែករំលែកថា៖ 

          “ ត្រូវរដ្ឋផ្តល់ជំនួយ៨០% សំរាប់ការកសាងផ្លូវនានា​និងប្រជាជនរួម​វិភាគ​
ទាន​ចំនួន​២០%តែប៉ុណ្ណោះ​។ យើងត្រូវរួមសហការជាមួយរដ្ឋ ដើម្បីកសាងផ្លូវ
ជនបទថ្មីអោយបាន​ល្អស្អាតបាត។ទើប​ប្រជាជនសកម្មជួយជ្រោមជ្រែងខ្លាំង
ក្លាដូច្នេះ​។”

ជនបទថ្មីនៅលើកោះ PHU QUY - ảnh 2
ជនបទថ្មីនៅលើកោះ PHU QUY

ចលនាកសាងជនបទថ្មីទទួលបានការស្រុះចិត្តគំនិតខ្ពស់ពីប្រជាជន។ ជួយជ្រោម
ជ្រែងចលនានេះ ប្រជាជននិងរដ្ឋអំណាចតំបន់បានអនុវត្តល្អការងារឃោសនា ស្ដី
ពីការកសាងជនបទថ្មី។ លោក Le Hong Loi លេខារងអចិន្ត្រៃយ៍​ គណៈកម្មាធិការ
បក្សស្រុក Phu Quy បានអោយដឹងថា៖ ត្រូវជំរុញខ្លាំងការងារ​ឃោសនា​អំពីការក
សាងជនបទថ្មី ដើម្បីប្រជាជនយល់ដឹងច្បាស់​ផល​ប្រយោជន៍​របស់ចលនានេះ 
ហើយពីនោះប្រជាជនទើបចូលរួម។ លោក Le Hong Loi បានអះអាងថា៖

          “ យើងខ្ញុំបានសកម្មបញ្ជាណែនាំការងារឃោសនា ដើម្បីប្រជាជនក្តាប់ជាប់​
និងយល់ដឹងច្បាស់អំពីបណ្ដាខ្លឹមសារនៃចលនាកសាងជនបទថ្មី។ ប្រការអ្វីដែល
ត្រូវធ្វើ​ សុទ្ធតែមានការសហការរវាង​ប្រជាជននិងរដ្ឋអំណាចដែរ។”

          រហូតមកដល់ពេលនេះ Tam Thanh ជាឃុំដំបូង សម្រេចបទដ្ឋានទាំង​១៩
​ អំពីការកសាងជនបទថ្មី របស់ស្រុកកោះ Phu Quy ។ លោកស្រី Ngo Thi Thai
ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tam Thanh ស្រុកកោះ Phu Quy បានអោយ
ដឹងថា៖

          “ ដំណើការខំប្រឹងប្រែងសម្រេចរាល់បទដ្ឋានអំពីការកសាងជនបទថ្មីនេះ
 ​ទទួលបានការជួយជ្រោមជ្រែងពីប្រជាជនយ៉ាងសកម្ម បរិច្ចាកទាំង​ពលកម្ម​ទាំង
ទឹកប្រាក់។ រហូតមកដល់ពេលនេះ ឃុំ Tam Thanh បានគណៈកម្មាធិការប្រជាជន​
ស្រុក​ទទួលស្គាល់ជាឃុំជនបទថ្មី​ដំបូងបង្អស់នៅលើកោះដែរ។”

          ដោយមានការស្រុះចិត្តគំនិតរបស់ប្រជាជន ហើយស្រុក Phu Quy មាន​ភាព​
ងាយស្រួលជាច្រើន ក្នុងដំណើការអនុវត្តគោលដៅជាតិស្ដីពីការកសាងជន​បទ​ថ្មី​។​
 នាបច្ចុប្បន្ន មុខមាត់របស់ស្រុកកោះបានមានការផ្លាស់ប្តូរជាច្រើន។ ផ្ទះ​សម្បែង​
បានជួសជុល កែលំអរ គ្រួសារចំនួន១០០% បានប្រើទឹកសាប អត្រាគ្រួសារក្រីក្រ
បានថយចុះ ជីវភាពរស់នៅរបស់ប្រជាជនបានកែលំអរ និងស្ថិរភាព។ ​

          រួមជាមួយការខំប្រឹងប្រែងរបស់ប្រជាជនទាំងមូល និងរដ្ឋអំណាច ស្រុកកោះ
 Phu Quy នឹងទទួលបានបទដ្ឋានអំពីការកសាងជនបទថ្មីនាឆ្នាំ​២០១៥នេះ។​ទោះបី
ជានៅតំបន់កោះសមុទ្រឆ្ងាយដាច់ស្រយាលក្តី ប៉ុន្តែប្រជាជនស្រុកកោះ ​Phu Quy
 ក៏ដូចជាប្រជាជនខេត្ត Binh Thuan ទាំងមូល សុទ្ធតែខិតខំសម្រេច​គោលដៅ​ជាតិ
អំពីការកសាងជនបទថ្មីដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ