ជនបទថ្មីនៅស្រុក Phu Xuyen

          (VOV5)_នាបច្ចុប្បន្ន ការអភិវឌ្ឍន៍ភូមិរបរប្រពៃណីជាដំណោះស្រាយ​សំខាន់១ ក្នុងចំណោមដំណោះស្រាយសំខាន់ៗ ដើម្បីផ្ទេរប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនៅជន
បទ។ ការអភិវឌ្ឍន៍ភូមិរបរ​មិនគ្រាន់​តែ​ដោះស្រាយបញ្ហា​ការងារធ្វើ បង្កើនចំណូលនៅ
នឹងកន្លែងសំរាប់​ប្រជាជន​​ប៉ុណ្ណោះទេ ថែម​ទាំងរួមចំណែកជំរុញបណ្ដាតំបន់ទទួលបាន បទដ្ឋាននានាអំពីការកសាង​ជនបទ ថ្មីទៀតផង។ ស្រុក Phu Xuyen ជាយទីក្រុងហា
ណូយ ជា​តំបន់​មួយ​ក្នុងចំណោមតំបន់ទទួលបានលទ្ធផលដូច្នេះ។ 

            
ជនបទថ្មីនៅស្រុក Phu Xuyen  - ảnh 1
ផកិតផល១នៃភូមិរបរនៅស្រុក Phu Xuyen (រូបថតVNA)


ដោយរហស្សនាមជាតំបន់ដី​មានរាប់រយមុខរបរ ស្រុក Phu Xuyen ​​ល្បីឈ្មោះ​ពីយូរ ណាស់មកហើយ ដោយ​មុខរបរសិប្បកម្មប្រពៃណីជា​ច្រើន។ ​ដោយឡែកនៅ Phu
Xuyen ​មានភូមិរបររហូតដល់១២៥ភូមិ ​រៀបចំណាត់​ថ្នាក់ទី៣ក្នុងចំណោម២០ស្រុក 
ខ័ណ្ឌនៅ ទីក្រុងហាណូយ។ ​នេះគឺជាឧត្តម​ភាពរបស់ភូមិរបរដែលគ្មានតំបន់ណាមាន
ដូច្នេះឡើយ​។​ ប៉ុន្តែ​ក្នុងរយះពេល​ប៉ុន្មាន​ឆ្នាំជិតៗនេះ ​ភូមិរបរមានជួបការ​លំបាក​សាក ល្បងជាច្រើន។​ ដូច្នេះ​ត្រូវមានដំណោះស្រាយយ៉ាងណា ដើម្បីស្ដារនិងអភិវឌ្ឍន៍ភូមិ
របរ សិប្បកម្មប្រពៃណីនេះ ជាបញ្ហាសំខាន់ដែលត្រូវគិតគូរអោយបានគ្រប់ជ្រុង
ជ្រោយ  ស្ដីអំពីកម្មវិធីកសាងជនបទថ្មី ផ្សាភ្ជាប់ជាមួយភូមិរបរ។ ​ លោក Truong
The Cau  លេខាគណះ​កម្មាធិការបក្សស្រុក Phu Xuyen បានអោយដឹងថា÷

          “ ក្នុងចំណោម១៩បទដ្ឋាន​ ស្ដីពីការកសាងជនបទថ្មី គឺមានបទដ្ឋាន​អំពី​រៀប ចំរចនាសម្ព័ន្ធឡើងវិញក្នុងកសិកម្ម។ ដើម្បីផ្ទេរប្តូររចនាសម្ព័ន្ធពលករ គឺត្រូវ​អភិវឌ្ឍន៍
ភូមិរបរ ​និងត្រូវផ្លាស់ប្តូររបៀបគិតគូរសំរាប់ប្រជាជនក្នុង​តំបន់​ភូមិ​​សាស្ត្រ​មានមុខរបរ​និងចំណូលពីផលិតកម្មកសិកម្ម និងចំណូល​ពី​​របរប្រពៃណី និង​ជីវភាពរស់ នៅរបស់ ប្រជាជនត្រូវបានលើកស្ទូយពីមួយថ្ងៃ​ទៅមួយថ្ងៃ។”

ជនបទថ្មីនៅស្រុក Phu Xuyen  - ảnh 2
ការកសាងជនបទថ្មីនៅស្រុក Phu Xuyen (TTXVN)

បទដ្ឋានមួយក្នុងចំណោមបណ្ដាបទដ្ឋានជាសារវ័ន្តនៃកម្មវិធីកសាងជនបទថ្មី គឺ​ប្រជាជនចំនួន៩០%​ មានការងារធ្វើ។ រដ្ឋអំណាចស្រុក Phu Xuyen បានអនុវត្ត យុទ្ធ សាស្ត្រកសាងជនបទថ្មីជាជំហានៗ ​ផ្សាភ្ជាប់​ជាមួយការអភិវឌ្ឍន៍ភូមិរបរ តភ្ជាប់ ភូមិរបរជាមួយទេសចរណ៍ ​ជួយឧបត្ថម្ភ​ពលករនៅក្នុងភូមិរបរសុទ្ធតែមានការងារធ្វើ។ ថ្នាក់ដឹកនាំស្រុកបង្កលក្ខណះអំពីផ្ទៃដី កន្លែងផលិតកម្មសំរាប់មុខរបរសិប្បកម្មនានា 
ពិសេសគឺនៅបណ្ដាភូមិរបរមានឧត្តមភាព ដូចជា÷ មុខរបរតម្បាញ​កក Phu Tuc កាត់
ដេរ Van Tu ស្បែកជើង Phu Yen …។ល។  ក្រោយរយះពេលជាង២ឆ្នាំអនុវត្ត​យុទ្ធ
សាស្ត្រ អភិវឌ្ឍន៍ភូមិរបរផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មី ស្ថានភាពសេដ្ឋកិច្ច 
សង្គម ​របស់ស្រុកបានមានការផ្លាស់ប្តូរយ៉ាង​សកម្ម​។​ រហូតមកដ​ល់​ពេលនេះ អ្នក
តំបន់​ចំនួន៩០%​​ទទួលបានចំណូលពីមុខរបរសិប្បកម្ម​ប្រពៃណីនេះ។ លោក 
Truong The Cau បានអោយដឹងថថែមទៀតថា÷

          “ ភូមិរបរបានរួមចំណែក លើកកំពស់ចំណូលសំរាប់ប្រជាជន និងដោះ​
ស្រាយ បញ្ហាការងារធ្វើនៅក្នុងតំបន់ភូមិសាស្ត្រ ថែមទាំងធានាស្ថិរភាពនៅជន
បទទៀតផង។”

          ​ទន្ទឹមនឹងផលប្រយោជន៍សេដ្ឋកិច្ច ភូមិរបរប្រពៃណីជាច្រើននៅស្រុក Phu Xuyen យកចិត្តទុកដាក់ដល់ការកំណត់បរិយាកាសវប្បធម៌ អភិវឌ្ឍន៍ទេសចរណ៍
មុខរបរទៀតផង។ រួមជាមួយការរៀបចំពិធីស្ងើចសរសើរភូមិរបរ សិល្បករ ប្រក
បរបរនៅ ភូមិរបរជារៀងរាល់ឆ្នាំ​ រដ្ឋអំណាចនៅបង្កលក្ខណះសំរាប់ការឧទ្ទេសនាម
ផលិតផលមុខ​របរ តភ្ជាប់ជាមួយការ​ផ្សព្វផ្សាយនិងពន្លឿនទួរទេសចរណ៍ភូមិ​របរ
នានាទៀតផង។ លោក Nguyen Cong Kha ម្ចាស់សិប្បកម្ម១នៅភូមិ​កាត់​ដេរ ​Van
Tu បានអោយដឹងថា÷

          “ ការលើកដម្កើងភូមិរបរក៏គឺជាឱកាសដើម្បីទាក់ទាញភ្ញៀវទេចរណ៍មក
ដល់​ Phu Xuyen និងតាមនោះ បើកទូលាយនៅក្នុងតំបន់ រដ្ឋធានី​ហាណូយ​និយាយដោយឡែក និងប្រទេសទាំងមូលនិយាយរួម។ ”

គោលដៅមួយក្នុងចំណោមគោលដៅនៃកម្មវិធីកសាងជនបទថ្មី នៅវៀត
ណាមគឺ៖ ទំនើបភាវូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម​ជា​ជំហានៗ​ ​​
រចនាសម្ព័ន្ធសេដ្ឋកិច្ច ​និង​បណ្ដារូបសណ្ឋានផលិតកម្មសមស្រប តភ្ជាប់កសិកម្ម
ជាមួយការ​អភិវឌ្ឍន៍សេវាកម្ម។ រូបសណ្ឋានស្ដាឡើងវិញ និងអភិវឌ្ឍន៍ភូមិរបរ​
ប្រពៃណីនៅស្រុក Phu Xuyen ទីក្រុងហាណូយ ជាទិសដៅ១ក្នុងចំណោម​ទិស
ដៅ​សំរាប់កម្មវិធីកសាងជនបទថ្មីអភិវឌ្ឍន៍ប្រកបដោយចីរភាព៕



ប្រតិកម្មទៅវិញ

ផ្សេងៗ