ជនរួមជាតិខ្មែរនៅឃុំ Long Hiep ក្នុងការតស៊ូកាត់បន្ថយភាពក្រីក្រ
SA OANH – HONGVAN -  
(VOV) /  
(VOV)_Long Hiep មុននេះបានស្គាល់ដល់ជាឃុំក្រីក្របំផុត របស់ស្រុក Tra
Cu ( ខេត្ត Tra Vinh ភាគខាងត្បូងវៀតណាម)។ នាឆ្នាំ ២០០៩ អត្រាគ្រួសារក្រីក្រ
ឡើងដល់៤១%។ ៥ឆ្នាំក្រោយ Long Hiep ត្រូវបានចាត់ទុកជាគំរូ១ក្នុងការកាត់
បន្ថយភាពក្រីក្រ ក៏ដូចជាកសាងជនបទថ្មី ដោយអត្រាគ្រួសារក្រីក្រថយចុះនៅ
ត្រឹមតែ២៩%។
|
ជនរួមជាតិខ្មែរនៅឃុំ Long Hiep ក្នុងការតស៊ូកាត់បន្ថយភាពក្រីក្រ |
Long Hiep ជាឃុំប្រកបមុខរបរកសិកម្ម ជាតំបន់ដែលមានជនរួមជាតិខ្មែរ៨៣%
រស់នៅ និងនេះគឺជាឃុំ១ក្នុងចំណោមឃុំក្រីក្របំផុតរបស់ខេត្ត Tra Vinh។ចំពោះមុខ
ស្ថានភាពនេះ រដ្ឋអំណាចតំបន់បានយកចិត្តទុកដាក់ជាពិសេសដល់ការងារឃោស
នាអំពីការងារកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ បង Thach Len ជា
អ្នកនៅភូមិ Tra Sat A បានរួចផុតពីភាពក្រីក្រ ក្រោយពីបានចូលរួមថ្នាក់ហ្វឹកហ្វឺនដាំ
ដំណាំ រួមផ្សុំត្រសក់ ម្រះ ត្រឡាច។ឥឡូវនេះបងមានប្រាក់ចំណូលពី៥ដល់៧លាន
ដុងក្នុងក្នុង១ខែ។
“ ដាំដំណាំរួមផ្សំមិនពិបាកទេ។ លើផ្ទៃដី៥ពាន់មែត្រក្រឡាអាចនាំមកនូវប្រាក់
ចំណូលពី១០-១២លាន ហើយបានចំណេញជាងពាក់កណ្ដាល។ បណ្ដាពាណិជ្ជករ
មកទិញដល់ផ្ទះ។”
រដ្ឋអំណាចឃុំបានយកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយបណ្ដារូបសណ្ឋាន
ដំណាំដាំដុះ ចិញ្ចឹមសត្វអោយសមស្របជាមួយលក្ខណះធម្មជាតិរបស់តំបន់ និង
លើកទឹកចិត្តប្រជាជនផ្លាស់ប្តូរបទពិសោធជាមួយគ្នាក្នុងការអភិវឌ្ឍន៍ផលិតកម្ម។
ក្រោយពីបានរដ្ឋអំណាចបង្កលក្ខណះអោយចូលរួមថ្នាក់ហ្វឹកហ្វឺន និងបានខ្ចីទុន
អនុគ្រោះចំនួន៤លានដុងបង Kim Thanh បានវិនិយោគក្នុងការដាំដំណាំរួមផ្សំ។
បង Kim Thanh បានអោយដឹងថា៖
“ ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែងដោយខ្ញុំបានប្រាក់និងប្តេជ្ញាចិត្តប្រើប្រាស់
ប្រកបដោយប្រសិទ្ធិភាព។ ខ្ញុំបានទិញពូជដាំឥឡឹក ត្រសក់។ ខ្ញុំគិតថា៖ យើងទទួល
បានការជួយឧបត្ថម្ភគឺយើងត្រូវធ្វើយ៉ាងម៉េចដើម្បីទំនុកបំរុងគ្រប់គ្រាន់សំរាប់គ្រួសារ
និងមិនធ្វើខក់ចិត្តរបស់រដ្ឋអំណាច។”
Long Hiep បានទទួលផលចំណេញពីកម្មវិធីជួយឧបត្ថម្ភពីមជ្ឈឹម។ ក្នុងរយៈ
ពេល៣ឆ្នាំកន្លងទៅ ឃុំទទួលបានទឹកប្រាក់ចំនួន៣៤ពាន់លានដុង ដើម្បីអភិវឌ្ឍន៍
ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ផលិតកម្ម។ កសាងសាលារៀន ផ្លូវគមនាគមន៍ជនបទ
ផ្សារនិងផ្ទះសំរាប់គ្រួសារក្រីក្រជាង៤៧គ្រួ…លៗ លោក Le Phuc Ve ប្រធានគណៈ
កម្មាធិការប្រជាជនឃុំ Long Hiep ស្រុក Tra Cu បានចែករំលែកបទពិសោធន៍ថា៖
“ តាមសេចក្ដីសម្រេចចិត្តរបស់ស្រុកគឺជារាងរាល់ឆ្នាំ ត្រូវកាត់បន្ថយអត្រគ្រួ
សារក្រីក្រចំនួន៤% ប៉ុន្តែ តំបន់បានខំប្រឹងប្រែងកាត់បន្ថយពី៧-៨%។ ពីដើមឆ្នាំមក
រដ្ឋអំណាចបានផ្តល់ភារកិច្ចអោយរដ្ឋាភិបាល ណែនាំគ្រួសារក្រីក្រធ្វើសេដ្ឋកិច្ច ក្តាប់
ជាប់សភាពការណ៍ ដោះស្រាយស្ថានភាពការងារធ្វើ បំពេញតម្រូវការខាងទុន ដើម្បី
ប្រជាជនអភិវឌ្ឍន៍ផលិតកម្ម។ ពីនោះ ភូមិនិមួយៗបានមានគ្រួសារចំនួន៨-១៣គ្រួ
រួចផុតពីភាពក្រីក្រ នាចុងឆ្នាំ។”
ដោយមានការបោះជំហានសមស្រប រដ្ឋអំណាចនិងប្រជាជនឃុំ Long Hiep
បានធ្វើអោយមុខមាត់ជនបទរបស់ស្រុក Tra Cuមានការផ្លាស់ប្តូរថ្មី ។ ប្រការដែល
ទទួលបានបទដ្ឋាននានារបស់ឃុំជនបទថ្មីនាចុងឆ្នាំ២០១៥ នឹងក្លាយទៅជាការពិត
ជាក់ស្ដែងសំរាប់ប្រជាជននៅទីនេះ៕
SA OANH – HONGVAN
-VOV