ជនរួមជាតិខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចដោយសារផ្ទេរប្តូរការដាំដុះ

(VOV)_Tra Cu ជាស្រុក១​នៅខេត្ត Tra Vinh (ភាគខាងត្បូងវៀតណាម) ដោយ
មានជនរួមជាតិខ្មែរជាង៦០%នៃចំនួនប្រជាជន ​ស្រុកមានជនរួមជាតិខ្មែរជាច្រើន
កុះករជាងគេនៅក្នុងទូទាំងប្រទេស។ មុននោះ ប្រជាជនរស់ប្រកបមុខរបរ​កសិកម្ម
 និងធ្វើការស៊ីឈ្នួលគេ​ដូច្នេះ អត្រាគ្រួសារក្រីក្រនៅខ្ពស់។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំ​ជិតៗ​
នេះ​ ដោយមានការជួយឧបត្ថម្ភពីមជ្ឈឹម ​ជំរុញខ្លាំងការអនុវត្តវត្តវិទ្យាសាស្ត្រ ​បច្ចេក
វិទ្យា…លៗ ដូច្នេះ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់នេះបានមានការផ្លាស់
ប្តូរថ្មីជាច្រើន។

ជនរួមជាតិខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចដោយសារផ្ទេរប្តូរការដាំដុះ - ảnh 1
ជនរួមជាតិខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចដោយសារផ្ទេរប្តូរការដាំដុះ

គ្មានដីដាំដុះ ជិត២០ឆ្នាំកន្លងទៅ លោកស្រី Thach Thi Nam អាយុ៥៥ឆ្នាំ​នៅឃុំ 
Ngoc Bien  ស្រុក Tra Cu ខេត្ត Tra Vinh បានទៅធ្វើការ​ស៊ីឈ្នួល​គេតាំងពីខេត្ត Ca Mau
 ខេត្ត Dong Thap ទៅដល់ទីក្រុងហូជីមិញ។​ ប៉ុន្តែ នាបច្ចុប្បន្ន​ លោកស្រី​មិនចាំ​បាច់
ទៅណាទេ ក៏លោកស្រីអាចមានចំណូលពី៧ម៉ឺន-៨ម៉ឺន/ថ្ងៃ ដោយ​ការ​ងារ​ធ្វើនៅក្នុង
ស្រុកកំណើតរបស់ខ្លួន​។ លោកស្រី Nam បានចែករំលែកថា៖ 

          “ មុននេះខ្ញុំធ្វើការស៊ីឈ្នួលគេ​នៅទីក្រុងហូជីមិញ ​ប៉ុន្តែ​មិនអាចទ្រាំទ្របាន​ឡើយ​
ដោយសារការលើកដាក់ទំនិញគឺធ្ងន់ពេកចំពោះខ្ញុំ។ នាបច្ចុប្បន្ន​​ ខ្ញុំទៅធ្វើការងារ
ស្រួលជាងក្នុងភូមិឃុំ ពេលយប់បានវិលត្រឡប់មកផ្ទះវិញ​។ ប្រសិនបើនៅទីក្រុង 
គឺ១ខែទើបបានមកផ្ទះមួយដង់ ហើយជួលកាលយូរជាងទៀត។”

​          តំបន់ដី Tra Cu នេះត្រូវបានចាត់ទុកជាតំបន់លំបាក ធ្វើស្រូវបានតែ១រដូវ ​និង
ទិន្នផលទាប។ តាំងពីពេល​អនុវត្តតាមការផ្តួចផ្តើមគំនិត ផ្ទេរ​ប្តូរស្រូវ-ដំណាំ និងបង្កើនអគ្គីសនីភាវូបនីយកម្ម តំបន់មានការផ្លាស់ប្តូរថ្មីយ៉ាង​ខ្លាំង​ក្លា​ណាស់។ ប្រសិនបើ មុននេះ គ្រួសារ១ចំនួនមានផ្ទៃដីវាលស្រែចំនួនរាប់​ពាន់ម៉ែត្រក្រឡាក្តី​នៅតែខ្វះព្រឹក ខ្វះ
ល្ងាច ។ ប៉ុន្តែនាបច្ចុប្បន្ន គេ​មានប្រាក់ចំណូល​រាប់រយលាន​ដុង/ឆ្នាំ។ លោកស្រី Thach
Thi Dung មានកូន១នាក់ដែលកំពុងរៀននៅមហាវិទ្យាល័យ​នៅទីក្រុងហូជីមិញ បាន
អោយដឹងថា៖

          “ គ្រួសារខ្ញុំដាំសណ្ដែកដី១រដូវ សណ្ដែកខៀវ១រដូវ និងស្រូវ១រដុវ។ ការដាំ​ស
ណ្ដែកមានផលចំណេញច្រើនបើប្រៀបនឹងការដាំស្រូវ។ មុនពេលដាំសណ្ដែក គ្រួ
សារខ្ញុំ​ជួប​​ការលំបាក​ជាច្រើន​។​ ចាប់ពីពេលដាំសណ្ដែកមក សេដ្ឋកិច្ចរបស់គ្រួសារ
មានការផ្លាស់ប្តូរថ្មីច្រើន។”

          គ្រួសារបងស្រី Kim Thi Bich Phuong នៅឃុំ Tan Son ក៏រួចផុតពី​ភាព​ក្រីក្រ​
ដោយសារ​ការប្តូរពីដាំស្រូវទៅដាំ​ដំណាំ។ ​ ឥឡូវនេះ​គ្រួសារបងស្រី​មានប្រាក់ចំណូលពី៣០ដល់៤០លានដុងក្នុង១ឆ្នាំ។ បងស្រី Kim Thi Bich Phuong បានអោយ
ដឹងថា៖

          “ មុននេះ គ្រួសារខ្ញុំដាំដំណាំ១រដូវ ស្រូវ២រដូវ ហើយឥឡូវនេះដាំដំណាំទាំង
​៣រដូវ។ ក្នុងនោះ ដាំត្រសក់១រដូវ ម្រះ១រដូវ និងម្ទេសមួយរដូវ។ ត្រសក់លក់បាន
១០លានដុង និងម្រះលក់បាន១០លានដុង ហើយម្ទេសកំពុងប្រមូលផល។”

          នៅតំបន់ដែល​ទិន្នផលស្រូវទាប​ កសិករបាន​ផ្ទេរប្តូររចនាសម្ព័ន្ធ​ដាំ​ដំណាំ​។
​ រហូតមកដល់ពេលនេះ​ ផ្ទៃដីដាំស្រូវជិត៤ពាន់ហិកតាមាន​ទិន្នផលទាបត្រូវបាន
ផ្ទេរប្តូរទៅរូបសណ្ឋានចិញ្ជឹមសត្វ ជលផល  ដាំដំណាំ ​ដើមឈើហូបផ្លែ…ជាដើម។ 
ទន្ទឹមនឹងនោះ តំបន់ក៏បង្កើនការផ្ទេរប្តូរវិទ្យាសាស្ត្រ ​បច្ចេកទេសសំរាប់កសិករ។ ពី
ដើមឆ្នាំមក បានមានថ្នាក់ហ្វឹកហ្វើនចំនួន៦០បានរៀបចំឡើង ដោយមានមនុស្ស
ចំនួន១៥០០នាក់ចូលរួម។

          ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ ដោយប្រភពថវិកាប្រាក់៤៥ពាន់លានដុងពី
មជ្ឈឹម Tra Cu បានវិនិយោគ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវគមនាគមន៍ 
ស្ពាន ​។ ទន្ទឹមនឹងនោះ គ្រប់ស្ថាប័ន អង្គការនៅក្នុងតំបន់​បានជំរុញខ្លាំងការ​ឃោ
សនាអប់រំ ណែនាំ លើកទឹកចិត្តប្រជាជនរួចផុតពីភាព​ក្រីក្រ។ ​លទ្ធផល​​គឺអត្រា
គ្រួសារក្រីក្ររបស់តំបន់បានថយចុះពី៣០%ដល់២១%។ លោក Kim Ngoc Suong
ប្រធានការិយាល័យជនជាតិ​ស្រុក Tra Cu បានអោយដឹងថា៖​

          “ អាស្រ័យដោយមានការជួយឧបត្ថម្ភពីរដ្ឋ ជាពិសេសគឺបណ្ដាគោលនយោ
បាយ​ចំពោះ​ជនរួមជាតិភាគតិច ជនរួមជាតិខ្មែរស្រុក Tra Cu បានមានការផ្លាស់ប្តូរ
​ថ្មី​ជាច្រើន។ ពិសេសគឺខឿនសេដ្ឋកិច្ចគ្រួសារបានមានការផ្លាស់ប្តូរថ្មីជាច្រើន។ ”

          ប្រសិទ្ធិភាពនៃផលិតកម្មកសិកម្ម បានរួមចំណែកកសាងជនបទថ្មីនៅស្រុក 
Tra Cu បានពង្រឹងនិងពង្រីកពី១ថ្ងៃទៅ១ថ្ងៃ បង្កើតការផ្លាស់ប្តូរ​ថ្មីក្នុងជីវភាព​រស់នៅ
ខាងសម្ភារះ និងស្មារតី របស់ជនរួមជាតិខ្មែរនៅទីនេះ។ ប្រការនេះជាប្រភពកម្លាំង
ចលករដើម្បីជនរួមជាតិរួចផុតពីភាពក្រីក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ