ជំរុញការសន្សំសម្ចៃថាមពលនិងប្រើប្រាស់ថាមពលជំនួសនៅតាមភូមិរបរ

(VOVWORLD) - ការប្រើប្រាស់ថាមពលជំនួសនិងការសន្សំសម្ចៃថាមពលកំពុងត្រូវបានគេស្គាល់ដល់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃនៅតាមភូមិរបរនានានៅវៀតណាម អាស្រ័យដោយមានផលប្រយោជន៍ជាក់ស្ដែងដែលវានាំមកជូន។ ប៉ុន្តែ ការពង្រីកគំរូសន្សំសម្ចៃថាមពលនិងប្រើប្រាស់ថាមពលជំនួស នៅតែ ប្រឈមនឹងការលំបាកជាច្រើន ដែលតម្រូវឲ្យមានការជួយឧបត្ថម្ភពីស្ថាប័នរដ្ឋ។

វៀតណាមមានភូមិរបរជាង៥៤០០កន្លែង ដោយមុខរបរប្រមាណ៥០ មុខដូចជា៖ គ្រឿងមាស ប្រាក់ ក្រដាស ម្រ័ក្សណ៍ខ្មុក គ្រឿងភាជន៍ ប៉ាក់ តម្បាញ់ គូរគំនូរប្រជាប្រិយ គ្រឿងឈើ និងគ្រឿងថ្ម ជាដើម។ ភូមិរបរទាំងនេះ មានការរួមវិភាគទានគួរឲ្យកត់សម្គាល់ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក៏ ដូចជាកម្មវិធីកសាងជនបទថ្មីនៃតំបន់នានាផងដែរ។

នាបច្ចុប្បន្ន មូលដ្ឋានផលិតកម្មនៅភូមិរបរភាគច្រើនសុទ្ធតែជាអង្គភាព អាជីវកម្មខ្នាតតូចនិងមធ្យមឬគ្រួសារ ដែលប្រើប្រាស់ឧបករណ៍ហួសសម័យ ដូច្នេះបានជាចំណាយថាមពលជាច្រើនផងហើយបំពុលបរិស្ថានផង។ ដំណោះស្រាយដំបូងសម្រាប់ការសន្សំសម្ចៃថាមពលនោះគឺអនុវត្តបច្ចេក វិទ្យានិងខ្សែសង្វាក់ផលិតកម្មទំនើប។ លោក Trinh Quoc Dat អនុប្រធានសមាគមន៍ភូមិរបរវៀតណាមបានឲ្យដឹងថា៖

“បណ្ដាភូមិរបរគួរតែសន្សំសម្ចៃអគ្គីសនីដោយការផ្លាស់ប្ដូរម៉ាស៊ីន អគ្គីសនីចាស់ ហួសសម័យ ដែលចំណាយថាមពលច្រើនពេក ឬប្រើប្រាស់ ផ្នែកទន់ដើម្បីកែសម្រួលល្បឿនម៉ាស៊ីន ឬឆ្លៀតយកពន្លឺធម្មជាតិក្នុងមូល ដ្ឋានផលិតកម្ម ជាដើម។ ការសន្សំសម្ចៃថាមពលនៅតាមភូមិរបរនឹងរួម ចំណែកកាត់បន្ថយសម្ពាធទៅលើការផ្គត់ផ្គង់ថាមពលនិងឥន្ធនៈ។ ក្រៅពី នោះការសន្សំសម្ចៃថាមពលនិងប្រើប្រាស់ថាមពលជំនួសក៏ជួយកាត់បន្ថយ ការចំណាយលើផលិតផលផងដែរ”។

ជំរុញការសន្សំសម្ចៃថាមពលនិងប្រើប្រាស់ថាមពលជំនួសនៅតាមភូមិរបរ - ảnh 1 ឡដុតដោយប្រើប្រាស់ឧស្ម័ននៅភូមិគ្រឿងភាជន៍ Bat Trang ជួយសន្សំសម្ចៃថាមពលផងហើយកាត់បន្ថយការបំពុលបរិស្ថានទៀតផង។

ទន្ទឹមជាមួយគ្នានោះ ភូមិរបរជាច្រើននៅវៀតណាមកំពុងប្ដូរទៅប្រើ ប្រាស់ថាមពលដែលផ្ដល់នូវប្រសិទ្ធភាពខ្ពស់ជាង ហើយងាយគ្រប់គ្រងជាង ដូចជា៖ ប្ដូរពីការប្រើប្រាស់ឡធ្យូងទៅឡឧស្ម័ន ដែលមានប្រសិទ្ធភាពខ្ពស់ ជាងផងហើយបន្ធូរបន្ថយការបំពុលបរិស្ថានទៀតផង។ ភូមិរបរគ្រឿងភាជន៍ Bat Trang នៅទីក្រុងហាណូយ ជាភូមិរបរមួយក្នុងចំណោមភូមិរបរដែល ឈានមុខគេក្នុងការអនុវត្តវិធានការសន្សំសម្ចៃថាមពលនិងប្រើប្រាស់ថាម ពលជំនួស។ លោក Ha Van Lam ប្រធានក្រុមតំណាងប្រជាជនភូមិ Bat Trang បានឲ្យដឹងថា៖

“គ្រួសារខ្ញុំជាគ្រួសារដែលសាកពិសោធន៍ឡឧស្ម័នដំបូងគេ។ ឡឧស្ម័ន នេះនាំមកនូវប្រសិទ្ធភាពល្អណាស់ ហើយមិនពឹងផ្អែកលើភ្លើងនោះឡើយ ដោយសារពេលបាត់ភ្លើងនៅតែដុតបានដែរ។ ចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ ២០០៧ មូលដ្ឋានផលិតកម្មទាំង១០០%នៃភូមិ Bat Trang បានផ្លាស់ប្ដូរ ពីឡធ្យូងទៅឡឧស្ម័ន។ ធ្លាប់ជាភូមិមួយដែលរងការបំពុលដោយផ្សែងអ័ព្ទ ប៉ុន្តែនាសព្វថ្ងៃ ភូមិ Bat Trang បានក្លាយទៅជាភូមិរបរបៃតងយ៉ាងពិត ប្រាកដ។ នេះគឺជាការរីកចម្រើនគួរឲ្យកត់សម្គាល់នៃភូមិរបរ Bat Trang”។

ក្រៅពីនោះ ភូមិរបរវៀតណាមជាច្រើនផ្សេងទៀតកំពុងផ្ដោតសំខាន់ ទៅលើការធ្វើផលិតកម្មក្នុងអំឡុងពេលមិនសូវមមាញឹកដើម្បីកាត់បន្ថយ តម្លៃអគ្គីសនី ឬប្រើប្រាស់ឧបករណ៍សន្សំសម្ចៃថាមពល ជាពិសេសគឺប្រើ ប្រាស់ប្រភពថាមពលព្រះអាទិត្យឬថាមពលខ្យល់។ លោកបណ្ឌិត Nguyen Vi Khai អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នៃសមាគមន៍ភូមិរបរវៀត ណាមបានឲ្យដឹងថា ទិសដៅថ្មីដែលមានលក្ខណៈលោតផ្លោះនោះគឺត្រូវតែ ស្វែងរកប្រភពថាមពលថ្មី។

“មជ្ឈដ្ឋានសហគ្រាសនិងអ្នកគ្រប់គ្រងនៅតាមភូមិរបរត្រូវការធ្វើ បច្ចុប្បន្នភាពនូវព័ត៌មាន ដោយសារថាមពលនាសព្វថ្ងៃខុសពីមុននេះច្រើន ណាស់។ ថាមពលមិនត្រឹមតែជាធ្យូង អុស អង្កាមប៉ុណ្ណោះទេ ប៉ុន្តែជា ថាមពលស្អាតដូចជាឧស្ម័នធម្មជាតិអ៊ីដ្រាត។ នេះគឺជាប្រភពថាមពលនៃ អនាគត។ វាផ្ដល់នូវប្រសិទ្ធភាពខ្ពស់ជាងពី ២ដល់២ដងកន្លះបើធៀបនឹង ថាមពលប្រពៃណី។ ហេតុដូច្នេះ យើងត្រូវមានយុទ្ធសាស្ត្រអភិវឌ្ឍថាមពល នៅតំបន់ភូមិរបរក្នុងយុគសម័យបដិវត្តន៍៤.០តែម្ដង”។

ការជំរុញការសន្សំសម្ចៃថាមពលនិងការប្រើប្រាស់ថាមពលជំនួសនៅភូមិរបរ មិនត្រឹមតែរួមចំណែកធ្វើពិពិធកម្មផលិតផលប៉ុណ្ណោះទេ ថែមទាំង ធានាបាននូវសោភ័ណ្ឌភាពនិងភាពល្អប្រណិតនៃផលិតផលតាមនោះ បង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលផងដែរ។ នេះគឺជាកូនសោរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ភូមិរបរវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ