ជីវភាពថ្មីនៅភូមិតាំងទីលំនៅថ្មី Huoi Hoc

(VOVWORLD) -  ភូមិ Huoi Hoc នៅឃុំ NamKe ស្រុក Muong Nhe ខេត្ត Dien Bien ជាភូមិតាំងទីលំនៅថ្មីដែលបានកសាងកាលពីប៉ុន្មានឆ្នាំមុន។ ប្រជាជននៅទីនេះទាំង ១០០% ជាជនជាតិ Mong ដែលភាគច្រើនមានកំណើតនៅខេត្ត Dien Bien និងមួយភាគតិចទៀតជាអ្នកធ្វើចំណាកស្រុក។ ជីវភាពរស់នៅរបស់ប្រជា ជននៅទីនេះ ហើយត្រូវបានលើកកម្ពស់ជាបណ្តើរៗ។

ជីវភាពថ្មីនៅភូមិតាំងទីលំនៅថ្មី Huoi Hoc - ảnh 1ភូមិ Huoi Hoc មើលពីខាងលើ (រូបថត៖ Ngọc Anh/VOV5) 

ភូមិ Huoi Hoc ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាន “គម្រោងរៀបចំ ស្ថេរភាពប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិនិងសន្តិសុខនៅស្រុក Muong Nhe” ដែលត្រូវបានលោកនាយករដ្ឋមន្រ្តីអនុម័តកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១២ (ហៅកាត់ថាគម្រោង ៧៩)។

គ្រួសារដែលផ្លាស់ទីលំនៅទៅកន្លែងថ្មីត្រូវបានរដ្ឋជួយសាងសង់ផ្ទះនិងជួយឧបត្ថម្ភ ផលិតកម្មក្រោមកម្មវិធីគោលដៅជាតិដើម្បីធានាដល់ជីវភាពរស់នៅរបស់ប្រជាជន។ លោក Nguyen Quang Hung លេខាគណៈ កម្មាធិការបក្សស្រុក Muong Nhe បានឲ្យដឹងថា៖ “ស្រុក Muong Nhe អនុវត្តយ៉ាងសកម្មនូវកម្មវិធីគោល ដៅជាតិស្តីពីការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ កម្មវិធីកសាងជនបទថ្មី កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សម្រាប់ឃុំដែលជួបការលំបាក នៅតំបន់ព្រៃភ្នំនិងតំបន់ឆ្ងាយដាច់ស្រយាល។ កម្មវិធីទាំងនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការកែលំអជីវភាពរស់នៅ និងបង្កើតការងារធ្វើសម្រាប់ប្រជាជន។ យ៉ាងណាមិញ ជីវភាពរស់នៅរបស់ប្រជាជន មានការផ្លាស់ប្តូរជាជំហានៗ ជាពិសេសអត្រាគ្រួសារក្រីក្រមានការថយចុះគួរឲ្យកត់សម្គាល់។ Muong Nhe គឺជាស្រុកក្រីក្រមួយក្នុងចំណោមស្រុកក្រីក្របំផុតចំនួន ៦២ នៅទូទាំងប្រទេស។ មុននេះ មានចំនួនគ្រួសារក្រីក្រជាង ៨០% ប៉ុន្តែឥឡូវមានជាង ៦០% ជាពិសេស មានឃុំខ្លះបានធ្វើអោយអត្រាភាពក្រីក្រធ្លាក់ចុះនៅត្រឹម ៣៨% ប៉ុណ្ណោះ”

ជីវភាពថ្មីនៅភូមិតាំងទីលំនៅថ្មី Huoi Hoc - ảnh 2កុមារទៅសាលារៀននៅលើស្ពានឆ្លងចូលភូមិ Huoi Hoc (រូបថត៖ Ngọc Anh/VOV5)

នាថ្ងៃទី ៤ ខែតុលាឆ្នាំ ២០១៩ ខេត្ត Dien Bien បានចេញនូវផែនការជួយទ្រទ្រង់ការកសាងផ្ទះដល់គ្រួសារក្រីក្រនៅស្រុក Muong Nhe។ គំរូផ្ទះចំនួនពីរត្រូវបានជ្រើសរើសសម្រាប់ការសាងសង់ ដែលស្របតាមលក្ខខណ្ឌអាកាសធាតុ ដីធ្លីនិងទំនៀមទម្លាប់ ជាពិសេស សម្រាប់ជនជាតិភាគតិចដែលរស់នៅតំបន់ភ្នំនៃព្រំដែនភាគខាងជើង។ អង្គភាពសំខាន់ៗនៃកងកម្លាំងប្រដាប់អាវុធ (ប៉ូលីស កងទ័ព) បានបង្កើតក្រុមការងារដោយផ្ទាល់ ដើម្បីចុះមូលដ្ឋានត្រួតពិនិត្យនិងចូលរួមកសាងផ្ទះនីមួយៗ ជូនប្រជាជន។ លោកវរសេនីយ៍ឯក Vu Van Hung ប្រធាននគរបាលស្រុក Muong Nhe បានឲ្យដឹងថា៖ “គម្រោងលេខ ៧៩ ដែលបានរៀបចំនៅក្នុងភូមិ Huoi Hoc មាន ៣២ គ្រួសារ។ ចាប់តាំងពីឆ្នាំ ២០១៧ មក កម្លាំងសមត្ថកិច្ចបានសាងសង់រួចរាល់ចំនួនផ្ទះ ៣២/៣២ ខ្នង ពោលគឺ សម្រេចការកសាងបានផ្ទះ ១០០%។ ក្នុងចំណោម ៣២ គ្រួសារនេះ មាន ១៩ គ្រួសារទទួលបានការជួយឧបត្ថម្ភ យោងតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងនគរបាល ក្នុងតម្លៃ ៥០ លាន/ខ្នង។ លក្ខណៈវិនិច្ឆ័យទទួលបានផ្ទះ១ខ្នង  គឺដោយអ្នកភូមិដាក់ចេញ ពោលគឺ អ្នកដែលមានស្ថានភាពលំបាកខ្លាំងនឹងទទួលបានផ្ទះឧបត្ថម្ភ។ នៅក្នុងភូមិ ប៉ូលីសនឹងជួយសាងសង់ផ្លូវថ្នល់ អគ្គិសនី ទឹកនិងផ្តល់ដីកសិកម្មដល់គ្រួសារនីមួយៗ ដែលមានផ្ទៃដី ២ ហិកតាលើគ្រួសារមួយ”

ជីវភាពថ្មីនៅភូមិតាំងទីលំនៅថ្មី Huoi Hoc - ảnh 3កម្មាភិបាលប៉ូលីសចុះសួរសុខទុក្ខអ្នកភូមិ Huoi Hoc (រូបថត៖ Ngoc Anh/VOV5) 

ប្រជាជននៅភូមិ Huoi Hoc គឺពឹងផ្អែកលើកសិកម្មនិងព្រៃឈើ ធ្វើស្រែចំការ ចិញ្ចឹមសត្វ ការដាំបន្លែ ដាំដំណាំកៅស៊ូ និងដើមឈើហូបផ្លែជាដើម។ យ៉ាងណាមិញ អាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយនិងណែនាំឲ្យប្រជាជនធ្វើស្រែចំការ កែលម្អដីផលិតកម្ម។ ហេតុដូច្នេះ ជីវភាពរស់នៅរបស់ប្រជាជននៅភូមិ Huoi Hoc ត្រូវបានកែលម្អពីមួយថ្ងៃទីមួយថ្ងៃ។ លោក Vu A Tu នៅភូមិ Huoi Hoc បានរៀបរាប់ថា៖ “កាលពីមុនខ្ញុំរស់នៅក្នុងស្រុក Tuan Chau ខេត្ត Son La ហើយបានធ្វើចំណាកស្រុកទៅភូមិ Nam Po ស្រុក Muong Nhe បន្ទាប់មក មកដល់ទីនេះតាមរយៈគម្រោងលេខ ៧៩ តាំងពីឆ្នាំ ២០១៧។ គ្រួសារខ្ញុំមាន ៧ នាក់ រស់នៅក្នុងផ្ទះតែមួយ។ រដ្ឋបានជួយប្រជាជនពូជរុក្ខជាតិ និងសត្វគោក្របី ហើយកម្មាភិបាលប៉ូលីសជួយសាងសង់ផ្ទះសម្រាប់ភូមិទាំងមូល។ ខ្ញុំធ្វើការជាកម្មករជ័រកៅស៊ូ ដែលមានប្រាក់ខែ ៤ លានដុងក្នុងមួយខែ។ ផ្ទះមានដីស្រែ ២ ហិកតា ហើយក្នុងមួយឆ្នាំប្រមូលផលដំណាំបាន១ដង។ កាលពីមុនគ្រួសារចិញ្ចឹមសត្វជ្រូក ប៉ុន្តែដោយសារជំងឺ យើងចិញ្ចឹមតែមាន់និងទាប៉ុណ្ណោះ។ ពេលគ្មានដីសម្រាប់ផលិតគឺមានការលំបាកខ្លាំងណាស់ ប៉ុន្តែឥឡូវនេះ ជីវភាពបានផ្លាស់ប្តូរ ហើយការធ្វើផលិតកម្មកាន់តែមានស្ថិរភាព។ ដូច្នេះ យើងនឹងនរចិត្តរស់នៅទីនេះដោយគ្មានបំណងចេញទៅណាទៀតឡើយ”

ដោយមានការយកចិត្តទុកដាក់និងជំនួយពីរដ្ឋ រួមជាមួយកិច្ចខិតខំប្រឹងប្រែងក្នុងការផលិតរបស់ប្រជា ជនជនជាតិភាគតិច Mong នៅភូមិ Huoi Hoc បានឈាបទៅទំព័រថ្មីនិងមានការផ្លាស់ប្តូរជាច្រើន។ ប្រជា ជននៅភូមិ Huoi Hoc អារម្មណ៍ថាមានសុវត្ថិភាពក្នុងការផលិត។ ជីវភាពសុខសាន្តត្រាន សុភមង្គល បានវិលត្រឡប់មករកប្រជាជននៅភូមិ Huoi Hoc ពិតប្រាកដ្ឋហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ