ជីវភាពរស់នៅថ្មីរបស់ប្រជាពលរដ្ឋនៅភូមិ Muong Nhe ២
(VOVWORLD) - ភូមិ Muong Nhe ២ ឃុំ Muong Nhe ស្រុក Muong Nhe ខេត្ត Dien Bien ត្រូវបានបង្កើតឡើងតាម “គម្រោងការណ៍រៀបចំទីប្រជុំជនប្រកបដោយស្ថិរ ភាព អភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខការពារជាតិនៅស្រុក Muong Nhe” ដែលត្រូវបានលោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលចេញផ្សាយនៅខែមករា ឆ្នាំ២០២១ (ឬហៅកាត់ថា គម្រោងការណ៍លេខ៧៩)។ រហូតមកដល់បច្ចុប្បន្ននេះ ជីវភាពរស់នៅថ្មីរបស់ប្រជាជនក្នុងភូមិមានស្ថិរភាពហើយកាន់តែរីក ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ផ្ទះថ្មីៗត្រូវបានកសាងឡើងនៅភូមិ Muong Nhe ២។ (រូបថត៖ VOV) |
ភូមិ Muong Nhe ២ មានប្រជាជនប្រមាណ២០គ្រួសារមានមនុស្សចំនួន១៣០ នាក់ ភាគច្រើនគឺជនជាតិ Mong ដែលធ្វើចំណាកស្រុកពីតំបន់ផ្សេងៗមកទីនេះ។ បណ្ដាគ្រួសារមកពីឃុំផ្សេងៗក្នុងស្រុក Muong Nhe និងគ្រួសារដែលធ្វើ ចំណាកស្រុកដោយសេរី សុទ្ធតែត្រូវបានអាជ្ញាធរនិងអង្គភាពជាអ្នកមៅការ រៀបចំលំនៅដ្ឋានហើយប្រគល់ដីធ្លីសម្រាប់ប្រកបការងារកសិកម្ម។ លោក Vui Van Nguyen ប្រធានគណៈកម្មាធិការប្រជាជនស្រុក Muong Nhe បានឲ្យដឹងថា៖
“គម្រោងការណ៍លេខ៧៩ ត្រូវបានអនុវត្តអស់រយៈពេល១០ឆ្នាំមក ហើយ ដោយរួមចំណែកធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជននិងនយោបាយ សង្គមមានស្ថិរភាព។ យើងខ្ញុំប្រគល់ឲ្យមន្ទីរ ស្ថាប័ននីមួយៗ ទទួលបន្ទុក គោលដៅមួយក្នុងគម្រោងការណ៍លេខ៧៩ ដោយទទួលខុសត្រូវធ្វើឲ្យចប់ចុង ចប់ដើម តាំងពីការរៀបចំ បែងចែកដីធ្លី ធ្វើផលិតកម្ម រហូតដល់ការកសាង ហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនេះ ស្រុក Muong Nhe ក៏បានអនុវត្តយ៉ាង ខ្លាំងក្លានូវគោលនយោបាយសន្តិសុខសង្គមនៅក្នុងមូលដ្ឋាន ដោយអំពាវនាវឲ្យ វិនិយោគិន ភាគច្រើនគឺធនាគារភាគហ៊ុន ចូលរួមកសាងផ្ទះសម្បែងផងដែរ”។
លោកស្រី Lo Thi Quyet នៅខាងក្រៅផ្ទះថ្មីរបស់ខ្លួន។ (រូបថត៖ VOV) |
នៅពេលមករស់នៅលំនៅដ្ឋានថ្មី ប្រជាពលរដ្ឋនៅភូមិ Muong Nhe ២ បន្តទទួលបានការយកចិត្តទុកដាក់ ការជួយឧបត្ថម្ភពីកម្មវិធីកាត់បន្ថយភាព ក្រីក្រ កម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី ឬក៏កម្មវិធីជួយគាំទ្រ ដល់ការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ចំពោះស្រុកក្រីក្រទាំង៦១។ អាជ្ញាធរមូលដ្ឋានក៏បានជួយឧបត្ថម្ភយ៉ាងសកម្មក្នុង ការផ្ដល់ដើមពូជ កូនពូជ ហ្វឹកហ្វឺន បង្រៀនបច្ចេកទេសដាំដុះនិងចិញ្ចឹម សម្រាប់ប្រជាជនទៀតផង។ សន្តិសុខសង្គមត្រូវបានធានា ភូមិឃុំមានទឹក ស្អាត មានអគ្គីសនី ហើយកុមារទាំង១០០%ត្រូវបានទៅរៀនផងដែរ។ លោកស្រី Lo Thi Quyet ជនជាតិ Thai ម្នាក់នៅភូមិ Muong Nhe ២ បាន រៀបរាប់ថា៖
“ខ្ញុំជាពលរដ្ឋប្រចាំទីនេះ។ មុននេះជីវភាពរស់នៅជួបការលំបាកខ្លាំង ណាស់ ប៉ុន្តែរដ្ឋបានយកចិត្តទុកដាក់ជូនផ្ទះថ្មីមួយខ្នង ដូច្នេះហើយយើងខ្ញុំ នឹងនរចិត្តធ្វើពលកម្មបង្កបង្កើនផល។ ផ្ទះបាក់ទ្រុនទ្រោម ដំបូល ស័ង្កសីច្រែះចាប់ ជញ្ជាំងធ្វើពីឫស្សីអញ្ចឹងពេលមានខ្យល់ព្យុះម្ដងៗ ភ័យខ្លាចបាក់រំលំណាស់។ ប៉ុន្តែឥឡូវផ្ទះថ្មីស្អាតបាតជាង ហើយនឹងនរចិត្តមិនខ្លាបើងបាក់ទៀតឡើយ”។
មុននេះ ដោយសារការរស់នៅពនេចរ ខ្វះខាតដីធ្លីសម្រាប់ធ្វើផលិតកម្ម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតែងតែប្រឈមនឹងការលំបាកលំបិនជា ច្រើន ហើយប្រភពស្បៀងអាហារភាគច្រើនកាប់បំផ្លាញព្រៃឈើ យកដីធ្វើស្រែ ហេតុដូច្នេះដីឆាប់សោះកក្រោះ ហើយការដាំស្រូវមិនផ្ដល់នូវទិន្ន ផលខ្ពស់នោះឡើយ។ នាសព្វថ្ងៃ ក្រោយពីមកដល់តំបន់ទីប្រជុំជនថ្មី ជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋនៅភូមិ Muong Nhe ២ មានការផ្លាស់ប្ដូរថ្មីជា ច្រើនរួចហើយ។ ផ្ទះថ្មីៗត្រូវបានកសាងឡើងយ៉ាងស្អាតបាត ហើយវាល ស្រែវាលស្រូវ ចម្ការបន្លែ ដើមឈើហូបផ្លែបានលូតលាស់យ៉ាងឆាប់រហ័ស។ មកដល់ ភូមិនាសព្វថ្ងៃ យើងអាចស្ដាប់សម្លេងកុមារសិក្សា ឬក៏សម្លេងទូរទស្សន៍និង វិទ្យុ។ តាំងពីបាតដៃទទេ គ្រួសារលោក Sung A Chai ជនជាតិ Mong បាន ក្លាយទៅជាគ្រួសារមួយក្នុងចំណោមគ្រួសារគំរូនៃភូមិ Muong Nhe ២។ លោក Sung A Chai បានសំណេះសំណាលថា៖
“បានលឺគេនិយាយថា នៅទីនេះបង្កើតគម្រោងការណ៍ដាំដើមកៅស៊ូ ទើបខ្ញុំ មកស្រាវជ្រាវ។ នាគ្រាដំបូង ខ្ញុំរស់នៅក្នុងខ្ទមទ្រុឌទ្រោមនៅក្នុងព្រៃកៅស៊ូ។ នាឆ្នាំ២០១៣ ទទួលបានការយកចិត្តទុកដាក់របស់រដ្ឋដាក់ឲ្យដំណើរការ គម្រោងការណ៍លេខ៧៩ គ្រួសារខ្ញុំទទួលបានផ្ទះថ្មី។ នាបច្ចុប្បន្ន នេះ គ្រួសារខ្ញុំមានមនុស្ស៩នាក់ដែល ៣នាក់ជាកម្មករកៅស៊ូ កូនប្រសារស្រីជាគ្រូ បង្រៀន កូនម្នាក់សិក្សានៅសាកលវិទ្យាល័យនៅទីក្រុងហាណូយ កូនម្នាក់ ទៀតសិក្សានៅសាកលវិទ្យាល័យខេត្ត Son La។ ប្រាក់ចំណូលគ្រួសារក្នុង មួយខែទទួលបានជាង១០លានដុង”។
ទោះបីជានៅតែមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែមុខមាត់ជនបទ នៅភូមិ Muong Nhe ២ កំពុងផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែក នាំមកនូវជីវភាពរស់នៅដ៏បរិបូរនិងសុភមង្គលសម្រាប់ប្រជាជននៅ តំបន់ព្រំដែនមាតុប្រទេស៕