|
កសាងភូមិឃុំវប្បធម៏គឺជាខ្លឹមសារ១នៃការងារកសាងជនបទថ្មី(រូបថត៖ Internet) |
(VOVWorld)- ក្នុងកម្មវិធីគោលដៅជាតិអំពីជនបទថ្មីរដ្ខាភិបាលវៀតណាមបាន សំរេចដំណោះស្រាយសំខាន់ចំនួន៧ដើម្បីអនុវត្តខ្លឹមសារចំនួន១១ដែលកម្មវិធីបានលើកឡើងសំដៅទទួលបានគោលដៅដល់ឆ្នាំ ២០១៥ មានឃុំចំនួន ២០% ទទួល
បទដ្ឋាន ជនបទថ្មីតាមក្រមបទដ្ឋានជាតិអំពីជនបទថ្មីដែលរដ្ឋាភិបាលបានចេញ
ផ្សាយនឹងដល់ឆ្នាំ២០៣០ ចំនួនលេខនេះគឺ៥០%។
តាមលោកTang Minh Loc -ប្រធាននាយកដ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការនឹង អភីវឌ្ឌ្យជនបទនឹងជាប្រធានការិយាល័យគណះកម្មាការដឹកនាំកម្មវិធីគោលដៅ
ជាតិអំពី ជនបទថ្មី ឲ្យដឹងថា៖ក្នុងចំណោមដំណោះស្រាយទាំង៧អនុវត្តកម្មវិធី
គោលដៅជាតិ អំពីជនបទថ្មី ដំណោះស្រាយជួរមុខគឺការអនុវត្តឃោសនាដ៏ទូលំ
ទូលាយក្នុងទូទាំង ប្រទេសអំពីការកសាងជនបទថ្មី។លោកTang Minh Loc ឲ្យដឹង
ថា៖ ប្រការនេះគឺចាំបាច់ណាស់។ពីព្រោះនេះជាកម្មវិធីថ្មី១។បើសិនជាចង់បំផុស បានប្រព័ន្ធនយោបាយទាំងមូលនឹងប្រជាជនចូលរួមដោយស្មគ្រចិត្ត គឺត្រូវជួយគេ
យល់ បានថា៖កសាងជនបទថ្មីគឺយ៉ាងណា?នឹងដើម្បីកសាងជនបទថ្មីគឺត្រូវធ្វើអ្វី?
ប្រការ សំខាន់គឺប្រជាជនសំរេចដោយខ្លួនឯងអំពីវិធីធ្វើ នឹងគេនេះឯងជាអ្នកដែល
បានទទួល ផលពីកម្មវិធីនេះ។
ដំណោះស្រាយទី២គឺសំរេច ជ្រើសរើសប្រកបដោយវិទ្យាសាស្រ្តនឹងសមស្រប ទៅនិងតំបន់និមួយៗនូវខ្លឹមសារនឹងការងារត្រូវធ្វើជាមុនក្នុងដំណើរការកសាង
ជនបទ ថ្មី។លោក Nguyen Van Kha អនុប្រធានគណះកម្មាធិការប្រជាជនស្រុក
Nui Thanh ខែត្រQuang Nam បានឲ្យដឹងថា៖ ឆ្នាំ២០១២ស្រុកប្រមូលផ្តុំទៅលើ
ការងាររៀបចំដែនដី។ កសាងជនបទថ្មីគឺជាការ ផ្តួចផ្តើមគំនិតដ៏ត្រឹមត្រូវ ១ ដែល
ទទួលបានការគាំទ្រពីសំណាក់ប្រជាជនយ៉ាងខ្ពស់។ក្នុង ឆ្នាំនេះខែត្របានវិនិយោគ
ប្រាក់ចំនួន៥ពាន់លានដុងដល់ស្រុកដើម្បីកសាងជនបទថ្មី។
|
សេដ្ឋកិច្ចកសិដ្ឋានគឺជាទឹសដៅ១ក្នុងការកសាងជនបទថ្មី(រូបថត៖ Internet) |
ការអនុវត្តកម្មវិធីគោលដៅជាតិអំពីជនបទថ្មីរួមទាំងការជួយឧបត្ថម្ភប្រជា
កសិករ ខាងវិទ្យាសាស្រ្តបច្ចេកទ្ទេស ការបណ្តុះបណ្តាលជួរកម្មាភិបាលសំរាប់
ការកសាងជនបទ ថ្មីផង។លោកTang Minh Loc -បានឲ្យដឹងថា៖បក្សនឹងរដ្ឋវៀត
ណាមបានវិនិយោគខ្ទង់ថវិការ១មិនតិច្ចទេដើម្បីបណ្តុះ បណ្តាលជួរកម្មាភិបាលកសាង
ជនបទថ្មីក្នុងរយះពេលជាច្រើនឆ្នាំកន្លងមក។ម្យ៉ាងទៀតបក្សនឹងរដ្ឋក៏បានផ្លាស់ប្តូរថ្មី
គោលនយោបាយយន្តការ១ចំនួនឲ្យសមស្របទៅ នឹងការ កសាងជនបទថ្មីនា
សព្វថ្ងៃ។លោកTang Minh Loc បានបញ្ជាក់ថា៖ ក្នុងក្រុមគោលនយោបាយ មានគោល
នយោបាយឥណទានដើម្បីលើកទឹកចិត្ត ប្រជាកសិករខ្ចីឥណទានកសាងជនបទថ្មី គោលនយោបាយលើកទឹកចិត្តបណ្តា អង្គភាពអាជីវកម្មវិនិយោគចូលការកសាង
ជនបទថ្មី នឹងគោលនយោបាយទាក់ទាញ កម្មាភិបាលវ័យក្មេងទៅបំពេញការងារ
នៅតំបន់ជ្រៅតំបន់ឆ្ងាយដាច់ស្រយាល់។គោល នយោបាយទាំងនេះបាននឹងកំពុង
ត្រូវបានអនុវត្ត។ឧទាហរណ៏៖អនុក្រិត្យលេខ ៤១ស្តីអំពីគោលនយោបាយឥណទាន
ជនបទ អនុក្រិត្យលេខ ៦១ ស្តីពីការលើកទឹកចិត្ត បណ្តាអង្គភាពវិនិយោគចូល
កសិកម្ម ជនបទនឹងអនុក្រិត្យលេខ២៨ស្តីពីការបញ្ជូន បញ្ញាជនវ័យក្មេងទៅបំពេញ
ការងារកសាងជនបទថ្មីនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ ស្រយាល។
ប្រព័ន្ធដំណោះស្រាយដើម្បីអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅ
វៀតណាមនៅមានការឧបត្ថម្ភតំលៃដើម្បីប្រជាកសិករនឹងចិត្តផលិត។តាមនោះ
រដ្ឋាភិបាល បានមានសេចក្តីសំរេចស្តីពីសន្តិសុខស្បៀងអាហារជាតិ។ក្រៅពីនោះ
រដ្ឋក៏កំណត់ថា៖តំលៃទិញស្រូវត្រូវធានាប្រាក់ចំណេញពី៣០%ដល់៤០%លើតំលៃ
លក់ដល់ប្រជាកសិករ នឹងមានគោលនយោបាយធានារ៉ាប់រងដើម្បីប្រជាកសិករ
នឹងចិត្តដាំស្រូវ ។ រដ្ឋក៏ធានា បង្កើតបរិយាកាសយ៉ាងល្អបំផុតសំរ៉ាប់បណ្តារូបភាព
ចាត់តាំងផលិតសមស្របទៅនឹង សមត្ថភាពប្រជាជននៅឃុំនិមួយៗភូមិនិមួយៗនឹងប្រភេទផលិតផលដំណាំដាំដុះនិង សត្វចិញ្ចិមនិមួយៗក្នុងគោលដៅបង្ក
ឲ្យមានផលិតផលទំនិញមានតំលៃខ្ពស់បង្កើនប្រភពចំណូលដល់ប្រជាកសិករ៕