ដិតដាបក្នុងអារម្មណ៍ជានិច្ចនូវអនុស្សាវរីយ៍អំពីតំបន់ Tan Trao នាប៉ុន្មានថ្ងៃមុនការក្រោកឈរឡើងក្នុងទូទាំងប្រទេស
(VOVWORLD) - នៅខែឧសភាឆ្នាំ១៩៤៥ លោកប្រធានហូជីមិញបានធ្វើដំណើរពីខេត្ត Cao Bang មកដល់ ខេត្ត Tuyen Quang ដើម្បីដឹកនាំចលនាបដិវត្តន៍។ លោកប្រធានបានជ្រើសរើស ឃុំ Tan Trao ជារដ្ឋធានីនៃតំបន់រំដោះ ជាមូលដ្ឋានបដិវត្តន៍នៃប្រទេសជាតិទាំង មូល។ នៅទីនេះ មជ្ឈឹមបក្សនិងលោកប្រធានហូជីមិញបានធ្វើ ការសម្រេច ចិត្តដ៏សំខាន់ៗ ដែលដឹកនាំការក្រោកឈរឡើងដណ្ដើមរដ្ឋអំណាចក្នុងទូទាំង ប្រទេសឲ្យឈានទៅដល់ជ័យជំនះនាខែសីហាឆ្នាំ១៩៤៥។ រយៈពេល៧៥ឆ្នាំបាន កន្លងផុតទៅហើយក្ដី ប៉ុន្តែរាល់ព្រឹត្តិការណ៍បដិវត្តន៍ជាប្រវត្តិសាស្ត្រដែលធ្លាប់បាន ប្រព្រឹត្តទៅនៅទីនេះ នៅតែបានដិបដាបក្នុងអារម្មណ៍របស់ប្រជាជននៅទីនេះ ហើយត្រូវបានដំណាលពីជំនាន់មុនទៅជំនាន់ក្រោយ។
សាលាភូមិ Tan Trao ទីកន្លែងដែលមហាសន្និបាតប្រជាជនទូទាំងប្រទេសបានប្រារព្ធធ្វើឡើងនាខែសីហាឆ្នាំ១៩៤៥។ |
ផ្ទះឈើផុតពីដីរបស់លោក Hoang Ngoc ស្ថិតនៅជិតដើមពោធិ Tan Trao ជាប្រវត្តិសាស្ត្រ។ នាខែឧសភាឆ្នាំ១៩៤៥ ពេលដែលលោកប្រធានហូជីមិញមក ដល់ឃុំ Tan Trao លោកប្រធានបានស្នាក់នៅក្នុងផ្ទះលោក Nguyen Tien Su ដែលនៅជាប់ ផ្ទះលោក Hoang Ngoc។ លោកប្រធានហូជីមិញស្នាក់នៅទីនោះ បានប៉ុន្មានថ្ងៃ ហើយអ្នកភូមិ ក្នុងនោះមានគ្រួសារលោក Ngoc បាននាំលោក ប្រធានទៅរកកន្លែងធ្វើខ្ទម ដែលក្រោយនោះគឺជាខ្ទម Na Nua។ នាគ្រានោះ ភូមិ Ca ចំណុះឃុំ Kim Long ត្រូវបានលោកប្រធានហូជីមិញដាក់ឈ្មោះថ្មីថា ភូមិ Tan Lap ក្នុងគោលបំណងចង់ឲ្យប្រជាជនមានជីវភាពរស់នៅថ្មី ហើយឃុំ Kim Long ក៏បានប្ដូរឈ្មោះទៅជាឃុំ Tan Trao ផងដែរ។ លោក Hoang Ngoc បានរំលឹក ឡើងវិញថា៖
“នៅពេលនោះ ក្រុមៗកម្មាភិបាលប្រហែល៥នាក់មួយក្រុម រស់នៅជាមួយ ប្រជាជនក្នុងផ្ទះមួយ។ កម្មាភិបាលតែងតែទៅបេះបន្លែ រែកទឹក រកអុស ហើយ ចម្អិនអាហារជាមួយប្រជាជន។ លោកប្រធានហូជីមិញក៏អញ្ចឹងដែរ។ លោក ប្រធានរស់នៅជាមួយគ្រួសារលោក Tien Su។ នៅពេលចេញទៅវាលស្រែ លោកប្រធានក៏ចូលរួមពូនដីទប់ទឹកឲ្យប្រជាជនធ្វើស្រែ ហើយទៅសាកសួរ សុខទុក្ខ ផ្ដែផ្ដាំប្រជាជនគ្រប់រូបពីអ្នកចាស់ដល់អ្នកក្មេងយ៉ាងយកចិត្តទុកដាក់ ណាស់។ គ្មានអ្នកណាដែលមានអាកប្បកិរិយានិងពាក្យសម្ដីដ៏ស្មោះស្ម័គ្រយ៉ាង ដូច្នេះទេ។ ហេតុដូច្នេះ ប្រជាជននៅទីនេះសុទ្ធតែជឿជាក់និងធ្វើតាមលោក ប្រធានហូជីមិញនិងបដិវត្តន៍”។
លោក Hoang Ngoc អតីតសមាជិកក្នុងក្រុមកុមារសង្គ្រោះជាតិដំបូងគេនៅឃុំ Kim Long។ |
នៅពេលនោះ Hoang Ngoc ក៏មានកិត្តិយសដោយត្រូវបានលោកប្រធានហូជីមិញជ្រើសរើសជាសមាជិកក្នុងក្រុមកុមារសង្គ្រោះជាតិដំបូងគេនៅឃុំ Kim Long។ នាថ្ងៃទី១៦ សីហា មហាសន្និបាតប្រជាជនទូទាំងប្រទេសបានប្រារព្ធធ្វើ ឡើងនៅសាលាភូមិ Tan Trao ហើយស្មារតីបដិវត្តន៍បានរីក សាយភាយពាស ពេញគ្រប់ទីកន្លែងក្នុងឃុំ។ ប្រជាជនគ្រប់រូបសុទ្ធតែជឿជាក់ទៅលើជ័យជំនះចុង ក្រោយនៃការតស៊ូរំដោះជាតិ។ លោក Hoang Ngoc បានឲ្យដឹងថែមទៀតថា៖
“អ្នកភូមិបានជួយឧបត្ថម្ភជាអង្ករ មាន់ គោ ដើម្បីអបអរសាទរមហាសន្និបាត។ លោកប្រធាន ហូជីមិញក៏បានថ្លែងអំណរគុណដល់ប្រជាជនដោយបានគាំទ្រមហាសន្និបាត គាំទ្របដិវត្តន៍ផងដែរ។ ក្រោយពីឃើញក្មួយៗកុមារស្គមស្គាំង ស្លៀក ពាក់ខោអាវដាច់រយ៉ីរយ៉ៃ លោកប្រធានបានមានប្រសាសន៍នៅចំពោះមុខមហា សន្និបាតយ៉ាងដូច្នេះថា៖ យើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យក្មួយៗទាំងនេះមានបាយ មានខោអាវ និងមានការសិក្សាគ្រប់គ្រាន់។ ពាក្យពេជ្រនោះរបស់លោកប្រធាន ខ្ញុំនៅតែចងចាំជានិច្ច”។
ដោយអនុវត្តតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ក្នុងអំឡុងពេល ៧៥ឆ្នាំកន្លងមក ជនរួមជាតិនៃបណ្ដាជនជាតិនៅទីនេះ ជានិច្ចកាលដើរតាមបក្ស តាមបដិវត្តន៍ក្នុងការកសាងជីវភាពរស់នៅថ្មី។ ភូមិ Tan Lap ដ៏ក្រីក្រកាលពីមុន នេះ នាសព្វថ្ងៃបានក្លាយទៅជាភូមិវប្បធម៌ ដោយមានផ្ទះឈើផុតពីដីស្អាតៗជាប់ រដឹកគ្នា រួមជាមួយចំនួនប្រជាជនជាង២០០គ្រួសារ។ លោក Hoang Ngoc អតីត សមាជិកក្រុមកុមារសង្គ្រោះជាតិកាលពីមុននេះ បានសំណេះសំណាលដោយក្ដី សប្បាយរីករាយថា៖ “ដើរតាមបក្ស តាមលោកប្រធានហូជីមិញ ជីវភាពរស់នៅ របស់ប្រជាជន Tan Lap កាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំមាន មោទនភាពជាកុលបុត្រកុលធិតានៃស្រុកកំណើតបដិវត្តន៍ ហើយមោទនភាព ចំពោះការរួមចំណែកដ៏តូចតាចទៅក្នុងជ័យជំនះមហិមារនៃការតស៊ូរំដោះជាតិ ក៏ដូចជាក្នុងការអភិវឌ្ឍប្រទេសជាតិនាសព្វថ្ងៃផងដែរ”៕