ដើមក្រូចថ្លុងសំបកខៀវរួមចំណែកជួយឧបត្ថម្ភប្រជាកសិករនៅខេត្ត Ben Tre កសាងជនបទថ្មី

ដើមក្រូចថ្លុងសំបកខៀវរួមចំណែកជួយឧបត្ថម្ភប្រជាកសិករនៅខេត្ត  Ben Tre កសាងជនបទថ្មី - ảnh 1
ដើមក្រូចថ្លុងសំបកខៀវរួមចំណែកជួយឧបត្ថម្ភប្រជាកសិករនៅខេត្ត Ben Tre កសាងជនបទថ្មី (Image: Sa Oanh/ VOVWorld)

(VOVworld) – ខេត្ត Ben Tre (ភាគខាងត្បូងវៀតណាម) គឺជាខេត្តនាំមុខក្នុងទូ ទាំងប្រទេសវៀតណាមខាងផ្ទៃដីដាំដើមក្រូចថ្លុងសំបកខៀវឡើងដល់ ៥៥០០ ហិកតា។
នាបច្ចុប្បន្ន រូបសណ្ឋានដាំប្រភេទផ្លែឈើនេះត្រូវបានប្រជាកសិ ករច្រើននាក់ក្នុង
ខេត្តបន្តបើកទូលាយដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់នៅ ក្នុងនិងក្រៅប្រទេស
។ គិតតាំងពីផ្លាស់ប្តូរទៅដាំដំណាំក្រូចថ្លុងសំបកខៀវ ជីវភាព រស់នៅរបស់ប្រជា
ជននៅខេត្ត   Ben Tre បានផ្លាស់ប្តូរច្រើន គុណភាពជីវ ភាពរស់នៅត្រូវបានលើក
កំពស់ ពីនោះ ផ្លាស់ប្តូររូបភាពជនបទនៅខេត្ត Ben Tre ។ ដោយមានប្រសិទ្ធភាព
ពីដំណាំក្រូចថ្លុងសំបកខៀវ ដើមឈើហូបផ្លែប្រភេទនេះ ត្រូវបានថ្នាក់ដឹកនាំខេត្ត
កំណត់ជាទិសដៅអភិវឌ្ឍសំខាន់ដើម្បីកសាងជនបទថ្មីនៅខេត្ត Ben Tre។

ក្រូចថ្លុងសំបកខៀវត្រូវបានចាត់ទុកជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើដែល
 លក់ដាច់និងនាំមកនូវផលប្រយោជន៍ច្រើនសំរាប់កសិករ។ នៅខេត្ត  Ben Tre ក្រូច
ថ្លុងសំបកខៀវត្រូវបានដាំនៅស្រុក Cho Lach ស្រុក Chau Thanh ស្រុក Mo Cay
Bac ជាដើម។ គ្រួសារលោក Le Van Phong នៅស្រុក Cho Lach  បានចាប់ផ្តើមដាំ
ក្រូចថ្លុងសំបកខៀវពីចុងឆ្នាំ ២០០៥ បានឲ្យដឹងថា៖ ប្រភេទផ្លែឈើនេះពិបាកដាំ
ប៉ុន្តែ ក្នុងពេលកម្មវិធីគោលដៅជាតិស្តីពីការកសាង ជនបទថ្មីត្រូវបានអនុវត្ត
លោក Phong ក៏ដូចជាគ្រួសារដទៃទៀតក្នុងស្រុកទទួល​ បានជំនួយឧបត្ថម្ភនិង
ការណែនាំបច្ចេករទេសដំណាំដាំដុះពីបណ្ដាកាម្មភិបាលកសិកម្ម។ ពីនោះ
ប្រជាកសិករបានដាំក្រូចថ្លុងសំបកខៀវប្រកបដោយជោគជ័យ។  

«គិតតាំងពីប្តូរមកដាំក្រូចថ្លុងសំបកខៀវ ប្រភេទផ្លែឈើនេះនាំមូកនូវប្រសិទ្ធ
ភាពខ្ពស់ណាស់។ គ្រួសារខ្ញុំដាំក្រូចថ្លុងនេះក្នុងរយៈពេល ៧ ឆ្នាំជាបន្តបន្ទាប់
ហើយប៉ុន្តែតំលៃក្រូចថ្លុងរក្សាស្ថិរភាពល្អ។ នាឆ្នាំទៅមិញ គ្រួសារខ្ញុំទទួលបាន
ប្រាក់ចំណេញ ជាង ៣០០ លានដុង ឆ្នាំនេះគឺ ៥០០ លានដុង។»

អាស្រ័យដោយតំលៃខ្ពស់និងស្ថិរភាពបានជាកសិករជាច្រើនគ្រួសារនៅ ខេត្ត
Ben Tre មានចំណូលពីរាប់រយលានដល់រាប់ពាន់លានដុង។ លោក Dao Van
Minh អនុប្រធានក្រុមផលិតកម្មនៅសហករក្រូចថ្លុងសំបកខៀវ Phu Thanh
ស្រុក Chau Thanh បានឲ្យដឹងថា៖ នាសព្វថ្ងៃ ក្រុមរបស់លោកមានគ្រួសារ
កសិករចំនួន ៩៤ គ្រួសារដែលកំពុងដាំដុះក្រូចថ្លុងសំបកខៀវតាមបទដ្ឋាន
VietGAP ដោយផ្ទៃដីឡើងដល់ ៥០ ហិកតា។ ប្រសិនបើ តំលៃក្រូចថ្លុងជា
មធ្យមទទួលបាន ២៩ ពាន់ដុង/គីឡូ តែប៉ុណ្ណោះ នោះគឺនាឆ្នាំ ២០១៤ តំលៃ
ក្រូចថ្លុងបានកើនឡើង ពី ៤០ ដល់ ៤៥ ពាន់ដុង/គីឡូ ដោយហេតុនេះជីវភាព
សេដ្ឋកិច្ចរបស់គ្រួសារទាំងអស់សុទ្ធតែត្រូវបានលើកកំពស់។

        «ខ្ញុំមិនព្រួយបារម្មទេ ដោយសារ ក្រុមហ៊ុនបានធានាទិញផលិតផលផង
និង តំលៃផង។ គ្រួសារណាផលិតតាមបទដ្ឋាន VietGAP នោះគឺក្រុមហ៊ុននឹង
ទិញ ផលិតផលដោយមានតំលៃខ្ពស់ជាងតំលៃនៅទីផ្សារ។ ប្រជាកសិករនា
សព្វថ្ងៃនៅ យកចិត្តទុកដាក់ផលិតយ៉ាងម៉េចដើម្បីលើកកំពស់គុណភាពនៃ
ក្រូចថ្លុងតែ ប៉ុណ្ណោះ។»

ដើមក្រូចថ្លុងសំបកខៀវរួមចំណែកជួយឧបត្ថម្ភប្រជាកសិករនៅខេត្ត  Ben Tre កសាងជនបទថ្មី - ảnh 2
ដើមក្រូចថ្លុងសំបកខៀវរួមចំណែកជួយឧបត្ថម្ភប្រជាកសិករនៅខេត្ត Ben Tre កសាងជនបទថ្មី (Image: Sa Oanh/ VOVWorld)


        ក្នុងទូទាំងខេត្ត Ben Tre មានផ្ទៃដីដាំក្រូចថ្លុងសំបកខៀវចំនួន ៥៥០០
ហិកតា ដែលមានទិន្នផលគ្រោងទទួលបាន ៤៨ ពាន់តោន។ ក្រូចថ្លុងសំបក
ខៀវ Ben Tre មិនត្រឹមតែត្រូវបានស្រូបយកយ៉ាងខ្លាំងនៅទីផ្សារ ប៉ុណ្ណោះទេ
ថែមទាំង ត្រូវបាននាំចេញទៅអាល្លឺម៉ង់ កាណាដា ហូឡង់ រុស្ស៊ី ចិន បារាំង
ជប៉ុន ជាដើម ទៀតផង។ ដើម្បីឆ្លើយតបនឹងតម្រូវការនាំចេញ ក្រៅពីការ
ជំរុញបើកទូលាយផ្ទៃដី ផ្នែកកសិកម្មតំបន់កំពុងប្រមូលផ្តុំទៅលើការលើក
កំពស់គុណភាពក្រូចថ្លុងសំបក ខៀវផងដែរ។ លោក Nguyen Van Thuong
អគ្គនាយករងនាយកដ្ឋានអភវិឌ្ឍន៍ ជនបទខេត្ត Ben Tre បានឲ្យដឹងថា៖

        «ផ្នែកកសិកម្មកំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្មឡើងវិញ បង្កើតក្រុម
ផលិត និងសហករដាំក្រូចថ្លុងសំបកខៀវ។ ចំពោះមុខ យើងខ្ញុំទទួលនូវ
វិទ្យាសាស្ត្របច្ចេកទេសដើម្បីកសិករអនុវត្តដំណើការដាំដុះដោយត្រឹមត្រូវ
សំដៅលើកកំពស់គុណភាពផ្លែឈើ។»

        ដោយមានតំលៃគួរឲ្យទាក់ទាញនិងស្ថិរភាពក្នុងរយៈពេលយូរអង្វែង
ក្រូច ថ្លុងសំបកខៀវមិនត្រឹមតែត្រូវបានដាំនៅខេត្ត Ben Tre ប៉ុណ្ណោះទេថែម
ទាំង ត្រូវបានបើកទូលាយទៅបណ្ដាខេត្តនៅតំបន់ដីសណ្តទន្លេ Cuu Long
ប៉ែកខាង កើតតំបន់ Nam Bo តំបន់ Tay Nguyen ដែលពោពេញទៅដោយ
សក្តានុភាពនាំ ចេញ ទៀតផង។ នាពេលខាងមុខ ការកសាងបទដ្ឋានផលិ
តកម្មតាមរូបសណ្ឋាន សមូហភាពនិងប្រមូលផ្តុំទៅលើគុណភាពនាំចេញ
នោះគីតំលៃនៃក្រូចថ្លុងសំបក ខៀវនឹងត្រូវបានលើកកំពស់ រួមចំណែក
កសាងជនបទថ្មីនៅខេត្ត Ben Tre ប្រកបដោយប្រសិទ្ធភាព ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ