ដើមកៅស៊ូពណ៌បៃតង់គ្រប់ដណ្ដប់ទៅលើតំបន់តំបន់ដីភ្នំ Yen Bai
THU THUY – DINHTUAN – LE PHUONG -  
(VOV) /  
(VOV)_ក្រោយរយៈពេល៥ឆ្នាំអនុវត្តកម្មវិធីអភិវឌ្ឍន៍គំរោងការណ៍ដាំកៅស៊ូ តំបន់ ដីទំនេរនៅស្រុក Van Chan , Van Yen ត្រូវបានគ្រប់ដណ្ដប់ទៅដោយដើមកៅ ស៊ូពណ៌បៃតង់។ ដំណាំនេះមិនគ្រាន់តែជួយឧបត្ថម្ភប្រជាជននៅស្រុកទាំងពីរនេះមានការងារធ្វើ មានចំណូលស្ថិរភាព កាត់បន្ថយភាពក្រីក្រជាជំហានៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញការកសាងជនបទនៅក្នុងតំបន់ទៀតផង។
|
ដើមកៅស៊ូពណ៌បៃតង់គ្រប់ដណ្ដប់ទៅលើតំបន់តំបន់ដីភ្នំ Yen Bai |
តាំងពីឆ្នាំ២០១១មកដើមកៅស៊ូបានរីកលូតលាស់នៅស្រុក Van Chan និង
ស្រុក Van Yen ខេត្ត Yen Bai។ តាំងពីពេលនោះមក ពលករជាង៧០០នាក់ភាគ
ច្រើន គឺបណ្ដាជនរួមជាតិជាជនជាតិភាគតិច ៖Dao, Thai, Kho mu, Tay, Nung …ជាដើម បានមានការងារធ្វើចីរភាព។ បងស្រី Luong Thi Chin ជនជាតិ Thai នៅ
ភូមិ Coc Cu ឃុំ Phu Nham ចែករំឡែកថា៖
“ មុននោះ ខ្ញុំជាពលករសេរី។ តាំងពីពេលមានដើមកៅស៊ូ និងបានបងៗជាអ្នកបច្ចេកទេសណែនាំ យើងខ្ញុំបានចេះថែទាំដំណាំនេះ។ ខ្ញុំនិងជនគ្រប់រូបនឹង ផ្សាភ្ជាប់ជាមួយក្រុមហ៊ុនយូរអង្វែង។ ”
ដើមកៅស៊ូនៅតំបន់ដី Yen Bai មិនត្រឹមតែផ្តល់ពណ៌ខៀវស្រងាត់សំរាប់តំបន់ដីនេះប៉ុណ្ណោះទេ ថែមទាំងនាំមកនូវជីវភាពរស់នៅថ្មីសំរាប់ប្រជាជននៅ
ក្នុងតំបន់ទៀតផង។ គ្រួសារបង Ly Tien Tho ជនជាតិ Dao នៅភូមិ Suoi Bac ឃុំ
Suoi Quyen ស្រុក Van Chan មុននេះជួបការលំបាកច្រើនណាស់។ ប៉ុន្តែតាំងពី
ពេលគំ រោងការណ៍ដំណាំកៅស៊ូមានដំណើការមក គ្រួសារបងមានប្រាក់ចំណូល ពី៣ដល់៣,៥លានដុងក្នុង១ខែ។ អាស្រ័យដោយមានដើមកៅស៊ូនេះ គ្រួសារបង
Tho ក៏ដូចជាគ្រួសារផ្សេងទៀតនៅស្រុក បានរួចផុតពីភាពក្រីក្រ។ បង Ly Tien Tho បានអោយដឹងថា៖
“ យើងខ្ញុំឃើញថា៖ការបញ្ជូនដើមកៅស៊ូមកទីនេះគឺសមស្របណាស់។ ប្រជាជនយើងខ្ញុំគ្រប់រូប សុទ្ធតែមានគោលបំណងចូលរួមដែរ។ រីឯគ្រួសារខ្ញុំ បាន
មានចំណូលជាប្រចាំខែ ដើម្បីចំណាយក្នុងជីវភាពរស់នៅ។”
ក្នុងឆ្នាំ ២០១៥នេះក្រុមហ៊ុនកៅស៊ូ Yen Bai បានដាក់គោលដៅដាំដើមកៅ
ស៊ូលើផ្ទៃដី៣ពាន់ហិកតា ខំប្រឹងប្រែងដល់ឆ្នាំ២០២០ ដាំបានជាងមួយហ្មឺនហិក
តា។ និយាយអំពីការងារប្រមូលផ្តុំដីធ្លី លោក Vu Le Thanh Anh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Van Chan បានអោយដឹងថា៖
“ គណៈកម្មាធិការប្រជាជនស្រុក Van Chan បានបង្កើតក្រុមប្រឹក្សារឈូសឆាយដីធ្លី ប្រគល់ដីធ្លីអោយក្រុមហ៊ុន ដើម្បីដាំដើមកៅស៊ូនៅក្នុងភូមិសាស្ត្ររបស់
ខេត្ត។ ក្រុមប្រឹក្សារនេះបានរួមសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ ទីរួមស្រុក ដើម្បីរៀមចំគំរោងផែនការដាំដើមកៅស៊ូ។ ក្រោពីនោះ ក្រុមប្រឹក្សារក៏បានរួមសហការជាមួយក្រុមហ៊ុនកៅស៊ូ Yen Bai ក្នុងបញ្ហាត្រួតពិនិត្យផ្ទៃដីដាំកៅស៊ូផងដែរ។ ដូច្នេះ អត្រាផ្ទៃដីបានប្រគល់ជូនតាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការប្រជាជនខេត្តបានអនុវត្តដ៏ល្អប្រសើរ និងទទួលបានការស្រុះចិត្តគំនិតពីប្រ
ជាជនជាច្រើន។”
|
ដើមកៅស៊ូពណ៌បៃតង់គ្រប់ដណ្ដប់ទៅលើតំបន់តំបន់ដីភ្នំ Yen Bai |
នាប៉ុន្មានឆ្នាំខាងមុខនេះ ដើមកៅស៊ូនៅ Yen Bai បន្តនាំមកនូវដំណក់ជ័រ កៅស៊ូដើមដំបូង ហើយពីនោះប្រាក់ចំណូលរបស់អ្នកតំបន់បានលើកកំពស់ជាពិតប្រាកដ។ ការអនុវត្តគំរោងការណ៍អភិវឌ្ឍន៍ដើមកៅស៊ូនៅខេត្ត Yen Bai នេះ មិនត្រឹមតែរួមចំណែកដោះស្រាយបញ្ហាការងារធ្វើសំរាប់ពលករនៅ ក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកអនុវត្តកម្មវិធីជាតិអំពីការកសាង ជនបទថ្មីប្រកបដោយជោគជ័យ។ ដើមកៅស៊ូកំពុងរីកលូតលាស់លើទីទួលនៅ
Yen Bai ផង និងបង្កើតការផ្លាស់ប្តូរថ្មីជាច្រើនសំរាប់ប្រជាជននៅទីនេះទៀតផង៕
THU THUY – DINHTUAN – LE PHUONG
-VOV