ដើមដូងនៅខេត្ត Ben Tre

(VOVWORLD) - នៅខេត្ត Ben Tre ភាគខាងត្បូងវៀតណាម សុទ្ធតែជាចម្ការដូងទ្រង់ទ្រាយធំប្រមូលផ្តុំនៅបណ្ដាស្រុកប៉ែកខាងលិចដូចជាស្រុក  Chau Thanh ស្រុក Cho Lach ស្រុក Mo Cay និងស្រុក Giong Trom។ ខេត្ត Ben Tre មានផ្ទៃដីដាំដូងចំនួន ៧ ម៉ឺនហិកតាដែលនាំមកនូវផ្លែដូងចំនួន ៦០០ លានផ្លែជាប្រចាំឆ្នាំ។ ផ្នែកឧស្សា ហកម្មកែច្នៃដូងនៅខេត្ត Ben Tre អភិវឌ្ឍន៍យ៉ាងខ្លាំងដោយមានផលិតផលដ៏សម្បូរបែប ប្រើប្រាស់ ៨៥% បរិមាណដូងក្នុងតំបន់។ មកទស្សនាខេត្ត Ben Tre លោកអ្នកនាង ឃើញដូងនិងបណ្ដាផលិតផលពីដូងមានវត្តមានក្នុងទូទាំងភូមិស្រុក។ 

ដើមដូងនៅខេត្ត Ben Tre - ảnh 1

ដើមដូងនៅខេត្ត Ben Tre

 

  (VOVworld) - មូលដ្ឋានផលិតផលស្ករគ្រាប់ដូង Dat Dua របស់លោក Tam Trung ស្ថិតនៅភូមិ Tan Thanh ស្រុក Chau Thanh ខេត្ត Ben Tre។ នៅទីនេះ លោករួមជាមួយគ្រួសាររបស់ខ្លួនបានធ្វើស្ករគ្រាប់ដូងដោយដៃ។ នៅក្បែរឆ្នាំង រម្ងាស់ខ្ទិះដូងកំពុងពុះខ្ជោលៗគឺតុវែងមួយដែលបណ្តាជាងវេចខ្ចប់ស្ករគ្រាប់ដូង។ លោកស្រី Tran Thi Huong ជាងមួយ រូបនៅទីនេះពន្យល់អំពីជំហានធ្វើស្ករគ្រាប់

ដូងថា៖

        «ដំបូងយកសាច់ដូងកិន កៀបយកខ្ទិះដូងហើយកូរក្នុងរយៈពេល ៤៥ នាទី ទុកឲ្យត្រជាក់រួចលុញច្របាច់ហើយកាត់។ ជំហានទាំងអស់ត្រូវបានធ្វើដោយដៃ។»

        ជារៀងរាល់ថ្ងៃ មូលដ្ឋានផលិតស្ករគ្រាប់ Dat Dua ទទួលបានភ្ញៀវទេចរបរទេសរាប់រយនាក់មកទស្សនាស្វែងយល់របៀបធ្វើស្ករគ្រាប់ដូងនិងទិញផលិតផល។ លោក Tam Trung បានឲ្យដឹងថា៖

        «ខេត្ត Ben Tre ដាំដូងភាគច្រើន។ យើងអាចប្រើប្រាស់ដើមដូងទាំងឡាយពីផ្លែដូងដើមដូងដល់ស្លឹក។ ដើមដូងត្រូវបានប្រើប្រាស់ផលិតគ្រឿងសិប្បកម្ម។ ផ្លែដូងនាំមកនូវសាច់ដូងកាកដូងដើម្បីធ្វើស្ករគ្រាប់។ត្រឡោកដូងធ្វើធ្យូង ទឹកដូងធ្វើទឹកស្ករ កាកដូង អាចកៀបយកប្រេងដូងឬធ្វើជាចំណីសំរាប់ត្រី។»

        រីឯ លោកស្រី Phan Thu Nguyet អ្នកធ្វើទំនិញសិប្បករម្មមួយរូបនៅខេត្ត Ben Tre បានឲ្យដឹងថា៖

        «ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះត្រូវបានកែលំអច្រើនគិតតាំងពីធ្វើទំនិញសិប្បកម្មនេះ។ ជាឧទាហរណ៍ គេប្រើប្រាស់ពេលទំនេរដើម្បីធ្វើចង្កៀងគោមស្អាតៗពីស្លឹកដូង។ ឬ គេអាចធ្វើគ្រឿងសិប្បកម្មវិចិត្រសិល្បៈពីដូងផងដែរ។»

        ចំពោះមនុស្សម្នាដូចជាលោក Tam Trung និងលោកស្រី Thu Nguyet ដើមដូងផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់គេ។ ដើមដូងត្រូវ បានប្រើប្រាស់ស្រុងមូលពីឫស ដើមដូង ត្រឡោកដូង ដល់ផ្លែនិងស្លឹកដូង។

  បណ្ដាផលិតផលដូងនៅខេត្ត Ben Tre មានវត្តមាននៅប្រទេសចំនួន ៦៨ លើពិភពលោក នាំចំណូលជូនខេត្ត ២០០ លានដុល្លាអាមេរិកជាប្រចាំឆ្នាំ ស្រូបយក ៤០% ទំហំពាណិជ្ជកម្មខេត្តទាំងមូល។ ដើមដូងបានក្លាយទៅជាផ្នែកមិនអាចខ្វះបានឡើយក្នុងជីវភាពរស់នៅរបស់ប្រជាជននៅខេត្ត Ben Tre៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ