តួនាទីស្នូលនៃសមាគមកសិករក្នុងចលនាកសាងជនបទថ្មី

  (VOV)_បណ្ដាការផ្លាស់ប្តូរ របស់មុខមាត់ថ្មីរបស់​ជនបទថ្មីវៀតណាម ក្រោយរយះ
ពេល​៣ឆ្នាំអនុវត្តការកសាងជនបទថ្មី មានការរួមវិភាគទានជាច្រើន របស់សមាគម​កសិករគ្រប់ជាន់ថ្នាក់។ ជាមួយការអនុវត្តសេចក្ដីសម្រេចិត្ត នៃសន្និបាត មជ្ឈឹម លើកទី 
៧  ( នីតិកាលទី១០) ស្ដីពីកសិកម្ម កសិករ ជនបទ សមាគមកសិករគ្រប់ជាន់ ថ្នាក់បន្ត
ផ្លាស់ប្តូរ ខ្លឹមសារ របៀបធ្វើសកម្មភាព លើកកំពស់តួនាទី ការទទួលខុសត្រូវរបស់
សមាគម  ក្នុងការអភិវឌ្ឍន៍កសិកម្ម និងកសាងជនបទថ្មី។

តួនាទីស្នូលនៃសមាគមកសិករក្នុងចលនាកសាងជនបទថ្មី - ảnh 1
ការអភិវឌ្ឍន៍កសិកម្ម កសាងជនបទថ្មី(TTXVN)

ដើម្បីជួយជ្រោមជ្រែងចលនាប្រឡងប្រណាំង ទូទាំងប្រទេស រួមកម្លាំង​កសាង​
ជនបទថ្មី ​សមាគមកសិករគ្រប់ជាន់ថ្នាក់បានសកម្មឃោសនា  ចលនាសមាជិក​ស
មាគម​បរិច្ចាកដី  រួមវិភាគទានជាទឹកប្រាក់ចំនួនរាប់ពាន់លានដុង ដើម្បីកសាងហេដ្ឋា
រចនាសម្ព័ន្ធជនបទ ដូចជា÷ ធ្វើផ្លូវគមនាគមន៍ ​សំណង់ធារាសាស្ត្រ …។ល។ ប៉ុន្តែ  ការយល់ដឹងអំពីការកសាងជនបទថ្មីនៅតំបន់មួយ​ចំនួន និងពិសេសគឺបណ្ដាតំបន់
ព្រៃភ្នំឆ្ងាយ ដាច់ស្រយាល តំបន់ជនរួមជាតិជាជនជាតិភាគតិច នៅមានកំហិត ។ នៅសន្និសីទដំនាងទូទាងប្រទេស របស់សមាគមកសិករវៀតណាម ដែលទើបនឹង
បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ បណ្ដាកម្មាភិបាលសមាគមកសិករសុទ្ធតែបាន
ចាត់ទុកថា÷ ក្នុងរយះពេលខាងមុខ​ មជ្ឈឹម​សមាគមកសិករ ត្រូវបង្កើនការ ឃោសនា  អធិប្បាយអោយសមាជិកសមាគមកសិករ​យល់ដឹងនិងឃើញច្បាស់ ម្ចាស់កម្មវត្ថុ 
ដែលទទួល​បានពី​បណ្ដាសេវាកម្ម បំរើ​ផលិតកម្ម និង​ លើកស្ទុយជីវភាពរស់នៅរបស់
ប្រជាជន …ជាដើម។ លោក Sung Chinh Vu ប្រធានសមាគមកសិករឃុំ Sa Phin ស្រុក
 Dong Van ខេត្ត Ha Giang បានអោយដឹងថា÷

          “ ការកសាងជនបទថ្មីជួបការលំបាក គឺយើងត្រូវឃោសនា និងជ្រើសរើស​បទ
ដ្ឋាន ណាងាយស្រួលបំផុត ដើម្បីធ្វើមុន ការលំបាកធ្វើក្រោយ។ យើងត្រូវ​អធិប្បាយ
អោយ ប្រជាជនយល់ថា÷ការកសាងជនបទថ្មីគឺសំរាប់ប្រជាជន ​ប្រជាជនជាអ្នកបាន ទទួលអត្ថប្រយោជន៍ មិនមែនធ្វើសំរាប់អ្នកណាទេ។”

នាបច្ចុប្បន្ន អត្រាគ្រួសារក្រីក្រជាបណ្ដាសមាជិកសមាគមនៅតំបន់ព្រៃភ្នំ ឆ្ងាយ
ដាច់ស្រយាលនៅមានច្រើន។ ដូច្នេះ សមាគមកសិករត្រូវអភិវឌ្ឍន៍ខ្លាំង រាល់សកម្ម ភាពសេវាកម្មបច្ចេកទេស សម្ភារះ ពាណិជ្ជកម្ម សេវាកម្មដឹកជញ្ជូន …ជា​ដើម។ 
លោក Nguyen Xuan Quang ប្រធានសមាគមកសិករស្រុក Nghi Loc ខេត្ត Nghe An
បានអោយដឹងថា÷

          “ ការបណ្ដុះបណ្ដាលមុខ វិជ្ជាជីវះនិងការផ្ទេរប្តូរមុខវិជ្ជាជីវះជាបញ្ហាសំខាន់ ។ ​មុខ របរណាអាចអនុវត្តក្នុងស្ថានភាពជាក់ស្ដែង គឺត្រូវកសាងផែនការនិងរួមសហការជា
មួយបណ្ដាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមូលដ្ឋាន។ ចំពោះមុខ ត្រូវប្រមូលផ្តុំចូលក្នុង ការចិញ្ចឹម ធ្វើកសិដ្ឋាន …ល។”

          អនុវត្តកម្មវិធីជនបទថ្មី សមាជិកសមាគមកសិករជួបការលំបាកក្នុងការអភិ​វឌ្ឍន៍
ផលិតកសិ កម្មទំនិញ ខ្វះការផ្សាភ្ជាប់រវាងបណ្ដាអង្គភាពអាជីវកម្មជាមួយ​ប្រជាជន។ រដ្ឋត្រូវមានគោលនយោបាយអាទិភាពទាក់ទាញអង្គភាពអាជីវកម្ម​វិនិយោគ អភិវឌ្ឍន៍
នៅជនបទ។ សមាគមកសិករត្រូវចាត់ទុកនេះគឺជាចំណូច​សំខាន់ ដើម្បីណែនាំ កសិករ រៀបចំផលិតកម្ម  កែច្នៃ និងលក់ផលិតផលទំនិញ។ លោក Le Quang Van ប្រធាន សមាគមកសិករឃុំ Binh An ស្រុក Go Cong Dong ខេត្ត ​Tien Giang បានចាត់ទុកថា÷

          “ មជ្ឈឹមសមាគមគប្បីមានគោលនយោបាយ ជួយឧបត្ថម្ភ ជាក់ស្ដែង  ពីមជ្ឈឹម​ដល់តំបន់ ដើម្បីធ្វើយ៉ាងម៉េច ជួយបណ្ដាសាខាសមាគមកសិករថ្នាក់ឃុំ មាន​វិធាន ការនានារួមពិភាក្សាចំពោះប្រជាកសិករ ដើម្បរួមគ្នាអនុវត្តរាល់ការផ្តួចផ្តើមគំនិត និង
គោលនយោបាយរបស់បក្ស រដ្ឋ។“

          លោក Nguyen Quoc Cuong ប្រធានសមាគមកសិករវៀតណាមបានអោយ​ដឹង​ថា÷ ក្នុងរយះពេលខាងមុខ​ សមាគមកសិករនឹងសកម្មចលនា ឃោស​នា​ដើម្បីកម្មា
ភិ បាលជាសមាជិកសមាគម កសិករអនុវត្តយ៉ាងល្អ កម្មវិធីគោលដៅ​ជាតិ កសាង
ជនបទថ្មី។ ពិសេសគឺបណ្ដាតំបន់ត្រូវពង្រីករាល់របៀបធ្វើល្អ ​សមស្របជាមួយស្ថាន
ភាពជាក់ ស្ដែងរបស់ខ្លួន  ដើម្បីសម្រេចរាល់ផែនការដែលបានដាក់ចេញ។

          “ យើងខ្ញុំនឹងកសាងកម្មវិធីធ្វើសកម្មភាព កសាងផែនការ ប្រមូលផ្តុំចូល​ក្នុង
បណ្ដា ភារកិច្ចធំៗ ដូចជា÷​ជួយឧបត្ថម្ភកសិករ បណ្ដុះបណ្ដាមុខវិជ្ជាជីវះ​សំរាប់ កសិករ លើកកំពស់ចំណូលសំរាប់កសិករ ដើម្បីកសាងជនបទថ្មី។”

          ក្នុងរយះពេលខាងមុខ​ ត្រូវផ្អែកទៅលើស្ថានភាពជាក់ស្ដែងនៅតំបន់​និមួយៗ  សមាគមកសិករគ្រប់ជាន់ថ្នាក់ត្រូវទទួលភារកិច្ចអនុវត្តការងារជាក់ស្ដែងមួយចំនួន
នៃកម្មវិធីកសាងជនបទថ្មី នាំការផ្តួចផ្តើមគំនិត គោលនយោបាយរបស់បក្ស រដ្ឋ 
ចូលក្នុងជីវភាពរស់នៅ។ តាមនោះ សមាគមគ្រប់ជាន់ថ្នាក់ សកម្មអនុវត្តផង  ឃ្លាំ មើលការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនៅជនបទទៀតផង ​បង្ហាញនូវតួនាទី
និងការទទួល ខុសត្រូវរបស់សមាគម ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្ដែង សំរាប់សមាជិក កសិករ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ