|
Image: Internet |
Vovworld- ជាឃុំ១ក្នុងចំណោមឃុំទាំង៧ដែលត្រូវបានជ្រើសរើសដើម្បីលាតត្រដាង
អនុវត្តពិសោធកម្មវិធីកសាងជនបទថ្មីរបស់ស្រុក Dai Tu ខែត្រThai Nguyen ឃុំ La Bangបានជ្រើសរើសទឹសដៅដោយឡែកសំរាប់ខ្លួននោះគឺប្រមូលផ្តុំអភិវឌ្ឌ្យន៏សេដ្ឋកិច្ច
សហករ លើកកំពស់តំលៃផលិតផលពីដំណាំតែរបស់តំបន់។គិតមកដល់ឥឡូវនេះ
ឃុំ La Bang បានសំរេចបទដ្ឋានចំនួន១២ក្នុងចំណោមបទដ្ឋានទាំង១៩នៃកម្មវិធីកសាង
ជនបទថ្មី។អត្ថបទ “តំបន់ជនបទបដិវត្តន៏កសាងជនបទថ្មី” របស់អ្នកយកព័ត៍មាន នៃ
វិទ្យុសម្លេងវៀតណាម Ngoc Thach កត់សម្គាល់នូវការផ្លាស់ប្តូរនៅឃុំ La Bang។
La Bang ជាឃុំព្រៃភ្នំ១ ដែលសេដ្ឋកិច្ចភាគច្រើនផ្អែកទៅលើដំណាំតែ។ គិតតាំងពី
ពេលដែលត្រូវបានជ្រើសរើសធ្វើពិសោធន៏កសាងជនបទថ្មីរបស់ស្រុក ឃុំ La Bang
កំណត់ថា៖អភិវត្តសេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅប្រជាជនគឺជាគន្លឹះស្នូលដើម្បី
ជំរុញការកសាងបទដ្ឋានផ្សេងៗ។ផ្តើមចេញពីការផ្តើមគំនិតនេះឃុំបានបង្កើតបណ្តា
សហករតែបើកថ្នាក់ហ្វឹកហាត់បច្ចេកទេសផលិតតែស្អាត ប្រដាប់គ្រឿងម៉ាស៊ីនកែឆ្នៃ
តែមានគុណភាពខ្ពស់ ផ្លាស់ប្តូរថ្មីពូជតែក៏ដូចជារកទីផ្សារលក់ចេញផលិតផល។បង
ស្រី Dang Thu Huyen អ្នកឃុំ La Bang ម្នាក់បានឲ្យដឹង “យើងខ្ញុំត្រូវបានចូលរួមវគ្គហ្វឹក
ហាត់បច្ចេកទេសដាំនឹងថែទាំតែ ។ដោយហេតុនេះ តែផ្តល់ទិន្នផលខ្ពស់ លក់ដាច់
ណាស់។ប្រជាជនជាច្រើនគ្រួសារនៅទីនេះបានរួចផុតពីភាពក្រីក្រលំបាក”។
|
គណះកម្មាការដឹកនាំការកសាងជនបទថ្មីThai nguyen ប្រតជុំ(Image:Internet) |
នៅឃុំ La Bang នាសព្វថ្ងៃបានបង្កើតភូមិរបរកែច្នៃតែប្រពៃណីចំនួន១០។ក្នុងទូទាំង
ឃុំមានចំនួនប្រជាជន៣៨០០នាក់ គឺមានពលករ ៧០%ប្រកបរបរតែ។ឆ្នាំ២០១១ ប្រាក់
ចំណូលគិតជាមធ្យមតាមមនុស្សម្នាក់ៗនៅ La Bangទទួលបាន២០លានដុង។បងស្រី
Nguyen Thi Hai ប្រធានសហករតែ La Bang បានឲ្យដឹងថា៖“ឥឡូវនេះប្រជាជនជាច្រើន
នាក់ប្រមូលផ្តុំទៅលើចំការតែ។មានគ្រួសារជាច្រើនទទួលបានប្រាក់ចំណូលពីតែយ៉ាង
ខ្ពស់។បើមានការជួយឧបត្ថម្ភការវិនិយោគពីថ្នាក់លើជាច្រើនថែមទៀត រូបសណ្ធាននេះ
នឹងទទួលបានប្រសិទ្ធភាពខ្ពស់ជាងទៀតជាពិតប្រាកដ”។
ប្រភពចំណូលពីដំណាំតែកើនខ្ពស់ ជីវភាពរស់នៅប្រជាជនស្ថិរភាព ឃុំ La Bang
កាន់តែមានលក្ខណះដើម្បីជំរុញខ្លាំងបណ្តាបទដ្ឋានកសាងជនបទថ្មីផ្សេងៗ។ក្រោយ
រយះពេល២ឆ្នាំអនុវត្ត ឃុំ La Bangបានសំរេចបទដ្ឋានចំនួន១២ក្នុងចំណោមបទដ្ឋាន
កសាងជនបទថ្មីទាំង១៩។លោកស្រីNguyen Thi Nguyen អនុប្រធានគណះកម្មាធិការ
ប្រជាជនស្រុកDai Tu ចាត់ទុកថា៖ជ័យជំនេះជាជំហានដំបូងក្នុងការកសាងជនបទថ្មី
នៅ ឃុំ La Bang មុនបង្អស់គឺដោយសារឃុំកំណត់បានវិធីធ្វើ នឹងមានទឹសដៅជាក់
ស្តែង។“បើចង់កម្មវិធីកសាងជនបទថ្មីទទួលជោគជ័យ មុនបង្អស់រដ្ឋអំណាច នឹង
ប្រជាជនត្រូវស្រុះចិត្តគីនិតគ្នា។ថ្នាក់ដឹកនាំត្រូវឯកភាពគ្នាជាមុនសិន ហើយក្រោយ
នោះឃោសនាប្រជាជនធ្វើ។ពេលឃើញច្បាស់នូវប្រសិទ្ធភាពនៃកម្មវិធីនឹងបានទទួល
ផលពីកម្មវិធីប្រជាជននឹងគាំទ្រយ៉ាងពេញទំហឹង”។
ដោយបានពង្រីកប្រៀបខ្លាំងរបស់តំបន់ ឃុំ La Bangបានមានទឹសដៅត្រឹមត្រូវដើម្បី
លើកកំពស់ចំណូលដល់ប្រជាជនដែលជាបទដ្ឋានលំបាកបំផុតក្នុងការកសាងជនបទថ្មី
អភិវឌ្ឌ្យន៏សេដ្ឋកិច្ចសង្គមរបស់តំបន់។នេះជាលក្ខណះសំខាន់ដើម្បីឃុំ La Bang អនុវត្ត
បណ្តាបទដ្ឋានផ្សេងៗប្រកបដោយជោគជ័យខិតខំសំរេចកម្មវិធីកសាងជនបទថ្មីនាឆ្នាំ
២០១៥៕