តំបន់ដីសណ្តទន្លេ Cuu Long ផ្ទេរប្តូរផលិតកម្មកសិកម្មតាមទិសអភិវឌ្ឍន៍ការចិញ្ចឹមសត្វ


តំបន់ដីសណ្តទន្លេ Cuu Long ផ្ទេរប្តូរផលិតកម្មកសិកម្មតាមទិសអភិវឌ្ឍន៍ការចិញ្ចឹមសត្វ - ảnh 1
តំបន់ដីសណ្តទន្លេ Cuu Long ផ្ទេរប្តូរផលិតកម្មកសិកម្មតាមទិសអភិវឌ្ឍន៍ការចិញ្ចឹមសត្វ (VNA)

(VOVworld) – ក្នុងការរាំងស្ងួតប្រវត្តិសាស្ត្រនៅតំបន់ដីសណ្តទន្លេ Cuu Long
នាពេលថ្មីៗនេះ ខណៈពេលដែល ផ្នែកដំណាំដាំដុះនិងជលផលរងឥទ្ធិពល
ដ៏ធ្ងន់ធ្ងរ នោះគឺផ្នែកចិញ្ចឹមសត្វមិនរងឥទ្ធិពលទាំងស្រុងឡើយ។ ដើម្បីជំនះ
ពុះ ពារលើផលវិបាកដោយការរាំងស្ងួតនិងកាត់បន្ថយការជះឥទ្ធិពលអាក្រក់
ពីបំរ៉ែ បំរួលអាកាសធាតុ តំបន់ជាច្រើននៅតំបន់ដីសណ្តទន្លេ Cuu Long
បានផ្ទេរប្តូរទៅ ចិញ្ចឹមសត្វ បង្កើតអាជីពសំរាប់ប្រជាកសិករ។

        កសិកម្មគឺជាផ្នែកសេដ្ឋកិច្ចស្នូលនៅតំបន់ដីសណ្តទន្លេ Cuu Long
 ភាគខាង ត្បូងវៀតណាម ប៉ុន្តែ ក្នុងរយៈពេលយូរអង្វែង បណ្ដាតំបន់
នៅទីនេះបានប្រមូលផ្តុំ ទៅលើការអភិវឌ្ឍន៍វិស័យដំណាំដាំដុះនិងជលផល
 ក្នុងពេលនោះ ការចិញ្ចឹម សត្វមិនត្រូវបានយកឲ្យបានត្រឹមត្រូវនៅឡើយ
ទេ។ ការចិញ្ចឹមសត្វនៅប្រមូលផ្តុំតាមគ្រួសារហើយតំលៃផលិតផលនៅ
អស្ថិរភាពដោយហេតុនេះប្រសិទ្ធភាពខាងផ្នែកសេដ្ឋកិច្ចនៅទាប។ លោក
 Nguyen Van Tranh នាយករងមន្ទី កសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត
 Ca Mau បានឲ្យដឹងថា៖

        «ដើម្បីអភិវឌ្ឍន៍ចិញ្ចឹមសត្វ ខេត្ត Ca Mau​ បានកំណត់ទិសដៅ​ប្រភេទ
សត្វ មួយចំនួនជាពិសេសគឺចិញ្ចឹមឃ្មុំយកទឹកឃ្មុំ។ នេះគឺជាប្រៀបខ្លាំងរបស់
ខេត្ត។ ទីពីរគឺការចិញ្ចឹមសត្វត្រចៀកកាំដោយសារវាមិនផ្អែកទៅលើបំរ៉ែ
បំរួលអាកាសធាតុទេ។ រួមជាមួយគ្នានេះគឺការចិញ្ចឹមទាសមុទ្រផងដែរ។»

        ក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីស្តារឡើងវិញផ្នែកចិញ្ចឹម ប្រជាកសិករនៅ
 តំបន់ដីសណ្តទន្លេ Cuu Long បានផ្លាស់ប្តូរចំណះដឹងនិងរចនាសម្ព័ន្ធសត្វ
ចិញ្ចឹម ហើយ។ ជំនួសឲ្យចិញ្ចឹមបណ្ដាសត្វប្រពៃណីដូចជា៖ សត្វបក្សបក្សី គោ
 ជ្រូក ជាដើមបណ្ដាខេត្តក្រុងអាចជ្រើសរើសប្រភេទសត្វចិញ្ចឹមបន្សាំជាមួយ
បំរ៉ែបំរួលអាកាសធាតុដូចជា៖ ​ទាសមុទ្រ ពពែ ត្រចៀកកាំ ឃ្មុំ ពស់ថ្លាន់
ជាដើម។ ក្នុងរយៈ

ពេល កន្លងទៅ ទាសមុទ្រត្រូវបានចិញ្ចឹមសាកល្បងនៅខេត្ត Tien Giang
ខេត្ត Bac Lieu និងខេត្ត Kien Giang ហើយសរឲ្យឃើញថា៖ វាអាចបន្សាំល្អ
នៅតំបន់រាំងស្ងួតនិងតំបន់ជ្រាបទឹកប្រៃ។ លោក Nguyen Van Trong  
អនុប្រធាននាយកដ្ឋានចិញ្ចឹមសត្វចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទវៀតណាមបានចាត់ទុកថា៖

        «តំបន់ដីសណ្តទន្លេ Cuu Long មានប្រៀបខ្លាំងលើវិស័យចិញ្ចឹមសត្វ
ដោយ មានប្រភេទសត្វដ៏សម្បូរបែប។ បញ្ហាចោទឡើងនៅទីនេះគឺខាង
បច្ចេកទេស ការគ្រប់គ្រងរដ្ឋ និងការលើកទឹកចិត្តផលិតកសិកម្ម។ ប៉ុន្តែ
 យើងគប្បីយក ចិត្តទុកដាក់ដល់ដំណោះស្រាយខាងពូជ។ យើងគប្បីជ្រើស
រើសពូជសត្វបន្សាំ ជាមួយតំបន់នេះ។»

        រីឯ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម
លោក Vu Van Tam បានអះអាងថា៖ ក្រសួងនឹងផ្តើមឡើងរដ្ឋាភិបាល
ពិនិត្យមើលឡើងវិញ ថវិការបំរើ ក៏ដូចជា នាំចេញដំណោះស្រាយខាង
បច្ចេកទេសដើម្បីផ្នែកចិញ្ចឹមសត្វ នៅតំបន់ដីសណ្តទន្លេ Cuu Long
អភិវឌ្ឍន៍នាពេលខាងមុខ៖

        «ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានចាត់ទុកថា៖ មាន
សក្តានុភាពនិង ប្រៀបខ្លាំងជាច្រើនដើម្បីស្តារលើកសំណើរជូនការ
ចិញ្ចឹមសត្វនៅតំបន់ដីសណ្តទន្លេ Cuu Long សំដៅជំនះពុះពារលើផល
វិបាកដោយការរាំងស្ងួតនិងការជ្រាបទឹកព្រៃ​ កំពុងប្រែប្រួលដ៏ស្មុគស្មាញ
នាបច្ចុប្បន្ន។»

        ការអភិវឌ្ឍន៍ចិញ្ចឹមសត្វនៅតំបន់ដីសណ្តទន្លេ Cuu Long ត្រូវបានចាត់ទុក
 ជាសក្តានុពលមួយ។ ប្រជាកសិករក្នុងតំបន់គប្បីរៀបចំរចនាសម្ព័ន្ធផ្នែកចិញ្ចឹម
 សត្វឡើងវិញយកចិត្តទុកដាក់ពិសេសទៅលើផ្នែកចិញ្ចឹមសត្វឲ្យបានត្រឹមត្រូវ។
 ទន្ទឹមនឹងនោះតំបន់នានាប្រមូលផ្តុំកសាងរូបសណ្ឋានចិញ្ចឹមតភ្ជាប់តំលៃពី
ការផលិតការកែច្នៃម្ហូបសំរាប់ការចិញ្ចឹម ពូជ ការកែច្នៃ ដល់ការលក់ផលិតផល។
តាមរយៈនោះ ផ្ទេរប្តូវផលិតកម្មកសិកម្មតាមទិសអភិវឌ្ឍន៍ផ្នែកចិញ្ចឹមសត្វ
 បង្កើតប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ