តំបន់ដីសណ្តរទន្លេ Cuu Long ជំរុញខ្លាំងការកសាងពាណិជ្ជសញ្ញា OCOP
(VOVWORLD) - ក្នុងរយៈពេលកន្លងទៅ កម្មវិធីឃុំមួយផលិតផលមួយ (OCOP) របស់ខេត្ត ក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long បានជួយប្រែក្លាយ ធនធាននៅក្នុងតំបន់ ឲ្យក្លាយទៅជាផលិតផល ដែលមានគុណភាពខ្ពស់ ហើយត្រូវបានគេស្គាល់ដល់យ៉ាងទូលំទូលាយនៅលើទីផ្សារ។
ផកិតផល OCOP តំបន់ដីសណ្តទន្លេ Cuu Long |
ពាណិជ្ជសញ្ញា OCOP តំបន់ដីសណ្តទន្លេ Cuu Long ត្រូវបានជំរុញខ្លាំងដោយឥតឈប់ឈរ ក្នុងការកែលម្អយ៉ាងច្បាស់លាស់នូវជីវភាពរបស់នៅរបស់ប្រជាកសិករ ព្រមទាំងចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផងដែរ។ រហូតមកដល់ពេលនេះ ខេត្ត Dong Thap មានផលិតផល OCOP ចំនួន ១៦១ ក្នុងនោះមានផលិតផលចំនួន ៥៤ មុខ ជាប់ស្តង់ដារផ្ដាយ ៤ និងមានផលិតផលចំនួន ១០៤ មុខទៀត ជាប់ស្តង់ដារផ្កាយ ៣។ ដើម្បីសំរេចក្តីសុបិន នាំផលិតផលទៅកាន់ទីផ្សារឲ្យបានច្រើនថែមទៀត ឆ្លើយតបនឹងតម្រូវការទាំងក្នុង និងក្រៅប្រទេសនោះ ខេត្ត Dong Thap បានចុះហត្ថលេខាជាមួយប្រព័ន្ធផ្សារទំនើបនិងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនដើម្បីតាំងបង្ហាញនិងផ្សព្វផ្សាយផលិតផលប្រចាំតំបន់ ផលិតផលចាប់ផ្ដើមអាជីវកម្ម និងផលិតផល OCOP។ ក្រៅពីនេះខេត្តបានបង្កើតមជ្ឈមណ្ឌលឧទ្ទេសនាមផលិតផលប្រចាំតំបន់ និងផ្សព្វផ្សាយទេសចរណ៍ខេត្ត Dong Thap នៅតាមមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗរបស់ប្រទេសជាតិ ដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នាបច្ចុប្បន្ន ផលិតផល OCOP របស់ខេត្ត Dong Thap កំពុងត្រូវបានប្រមូលលក់យ៉ាងរលូន ដោយបានលើកម្ពស់ប្រាក់ចំណូល ជូនប្រជាកសិករទៀតផង។ លោក Vo Tien Thanh នាយកមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម វិនិយោគ ខេត្ត Dong Thap បានឲ្យដឹងថា៖ “នាពេលខាងមុខ យើងខ្ញុំបានបានផ្តោតសំខាន់លើការវិចខ្ចប់កែលម្អម៉ាកយីហោផលិតផល ក៏ដូចជាលេខកូដដើម្បីឆ្លើយតបនឹងស្តង់ដារសម្រាប់នាំចេញ។ ប្រការទាំងនេះនឹងជួយប្រជាកសិកប្រមូលលក់ និងនាំចេញផលិតផលឲ្យបានល្អក្នុងរយៈពេលយូរអង្វែងផងដែរ”។
នៅខេត្ត Soc Trang ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតផល OCOP នោះ ខេត្ត Dong Thap បានផ្ដោតសំខាន់លើការកសាងប្រព័ន្ធគ្រប់គ្រង ឃ្លាំមើល វាយតម្លៃ និងកសាងពាណិជ្ជសញ្ញាផលិតផល។ បណ្ដាស្ថាប័នមានសមត្ថកិច្ចបានជួយគាំទ្រសហគ្រាសយ៉ាងសកម្ម ដើម្បីកសាង និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញា តាមរយៈការរៀបចំ និងចូលរួមផ្សារណាត់ ពិព័រណ៍ ដើម្បីតភ្ជាប់រវាងការផ្គត់ផ្គង់ និងតម្រូវការប្រើប្រាស់ផលិតផល OCOP ។ ទន្ទឹមនឹងនេះ សហគ្រាសមិនត្រឹមតែបានបង្កើនការផ្សព្វផ្សាយផលិតផល OCOP ដោយម្ចាស់ការប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ និងធានាគុណភាព ផលិតផល OCOP ទៀតផង។ ជាលទ្ធផលក្នុងរយៈពេល ២ ឆ្នាំ បណ្ដាសហគ្រាសបានចុះហត្ថលេខាលើកិច្ចសន្យាប្រមូលទិញផលិតផល ទំនិញចំនួន ២៥ ច្បាប់អនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មចំនួន ៧៥ ច្បាប់ រវាងសហគ្រាសជាមួយផ្សារទំនើប, ហាងលក់រាយ និងប្រព័ន្ធចែកចាយធំ ៗ ដូចជា CoopMart, Lotte , Tu Son។ លោក Duong Minh Trung នាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Cam Thieu ដែលមានជំនាញធ្វើអាជីវកម្មពីផ្លែទាបបារាំងបានចែករំលែកថា៖ “នាបច្ចុប្បន្ន ការធ្វើ Maketting តាមអនឡាញ និងការលក់ទំនិញតាមអនឡាញនៅតែបានអនុវត្តន៍ជាប្រចាំ ដើម្បីអភិក្រមជាមួយអតិថិជន។ ដូច្នេះហើយ អតិថិជនភាគច្រើនបានទិញដូរទំនិញតាមអនឡាញច្រើនណាស់។ យើងខ្ញុំកំពុងទាញយកនិន្នាការនេះ ក៏ដូចជាធ្វើការផ្សព្វផ្សាយផលិតផលតាមរយៈគេហទំព័ណពាណិជ្ជកម្មអេឡិចត្រនិកផងដែរ”។
ផកិតផល OCOP តំបន់ដីសណ្តទន្លេ Cuu Long |
នៅខេត្ត Vinh Long វិញ កម្មវិធី OCOP ក៏កំពុងនាំមកនូវលទ្ធផលវិជ្ជមានដែរ។ ក្រៅពីការអភិវឌ្ឍផលិតផលដ៏វិសេសវិសាលប្រចាំខេត្តនោះ កម្មវិធី OCOP ក៏បានរួមចំណែកបង្កើតការងារធ្វើជូនកសិករនៅជនបទ ជួយកែលម្អជីវភាពរស់នៅជូនប្រជាកសិករផងដែរ។ ក្នុងការតម្រង់ទិសដៅអភិវឌ្ឍន៍ផលិតផល OCOP ខេត្ត Vinh Long បានផ្តោតសំខាន់លើក្រុមមុខទំនិញចំនួន ៤ គឺ៖ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ គ្រឿងសង្ហារឹម និងសេវាកម្មទេសចរណ៍ជនបទ។ រហូតមកដល់បច្ចុប្បន្ននេះ ខេត្តបានទទួលស្គាល់ ផលិតផល OCOP ចំនួន ៣៤ ដែលជាប់ស្តង់ដារចាប់ពីផ្សាយ ៣ ទៅផ្សាយ ៤ របស់សហគ្រាស សហករណ៍ និងក្រុមគ្រួសារធ្វើអាជីវកម្មចំនួន ២៤។ ដើម្បីជំរុញខ្លាំងកម្មវិធី OCOP ថែមទៀតនោះ ខេត្ត Vinh Long បានដាក់ចេញដំណោះស្រាយជាក់ស្ដេងជាច្រើន ដោយផ្សារភ្ជាប់ទៅនឹងការងារជាក់ស្តែង។ លោកស្រី Doan Ngoc Thanh Xuan នាយិការរងទទួលបន្ទុកមជ្ឈមណ្ឌលសេវាកម្មបច្ចេកទេសកសិកម្មនៃមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Vinh Long បានអោយដឹងថា៖ “យើងខ្ញុំបានរៀបចំកម្មវិធីជំរុញពាណិជ្ជកម្ម បង្កើនការផ្សព្វផ្សាយព័ត៌មាន សម្រាប់ផលិតផលនិងសេវាកម្មភូមិរបរជនបទ ហើយថែមទាំងធ្វើការលើកកម្ពស់សមត្ថភាពសម្រាប់អង្គបុគ្គល ដែលមានផលិផលចូលរួមកម្មវិធី។ ជាពិសេសគឺធ្វើការវាយតម្លៃ រៀបចំណាត់ថ្នាក់ផលិតផល OCOP ជាប្រចាំ ដើម្បីអភិវឌ្ឍន៍ផលិតផលទាំងនេះនាពេលអនាគតផងដែរ”។
ដោយមានប្រៀបខ្លាំងជាជលផល ផ្លែឈើ និងស្រូវអង្ករនោះ ខេត្តក្រុងនានានៅតាមតំបន់ដីសណ្តទន្លេ Cuu Long បាននិងកំពុងធ្វើអាជីវកម្ម ពង្រីកប្រៀបខ្លាំង នៃធនធាននៅតំបន់ជនបទសម្រាប់ផលិតផល OCOP នីមួយៗ។ រហូតមកដល់ពេលនេះ តំបន់ទាំងមូលមានផលិតផល OCOP ជាង ៥០០ មុខ ដែលត្រូវបានទទួលស្គាល់ ហើយមានផលិតផលជាច្រើនមានប្រជាប្រិយភាពនៅលើទីផ្សារទាំងជាតិ និងអន្តរជាតិ ក៏ដូចជារួមចំណែកប្រកបដោយប្រសិទ្ធភាពទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅខេត្ត ក្រុង និងតំបន់ទាំងមូលផងដែរ៕