តំបន់ព្រៃភ្នំ Khanh Hoa កសាងជនបទថ្មី

(VOVworld)-Ba Cum Bac ជាឃុំប្រកបរបរកសិកម្ម១នៅស្រុក Khanh Son ខេត្ត
Khanh Hoa ដោយមានប្រជាជន៨៦%ជាជនជាតិ​ Raglai ដែលកំពុងអនុវត្ត
សម្រេចបណ្តា​បទដ្ឋានកសាងជនបទថ្មី ក្នុងនោះបទដ្ឋានលើកកំពស់ចំណូល កែលំអជីវភាពរស់នៅរបស់ប្រជាជនត្រូវបានឃុំយកចិត្តទុកដាក់ពិសេសបំផុត។

        ឃុំ Ba Cum Bac នៅស្រុក Khanh Son ខេត្ត Khanh Hoa បានជ្រើសរើស ធ្វើជាឃុំពិសោធន៍កសាងជនបទថ្មីតាំងពីវគ្គដំបូងមក។ ដែលជាឃុំព្រៃភ្នំ១
មានផ្ទៃដីព្រៃធំទូលាយ ងាយស្រួលសម្រាប់ការដាំដើមឈើហូបផ្លែ និងចិញ្ចឹម
សត្វពាហនៈ។​ហេតុដូច្នេះ ការកសាងជនបទថ្មីនៅទីនេះ បានរួមចំណែកលើក
កំពស់ជីវភាពរស់នៅ របស់ប្រជាជនក្នុងខេត្ត និងពង្រីកការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមទៅកាន់ទូទាំង តំបន់ភាគខាងលិចរបស់ខេត្ត Khanh Hoa ផងដែរ។ នា
ប៉ុន្មានឆ្នាំកន្លងទៅ ឃុំ Ba Cum Bac បានប្រមូលផ្តុំទុនពីបណ្តាប្រភពផ្សេងៗ ដើម្បីកសាងនិងជួសជុលសំណងសំណង់សំខាន់ៗ  ព្រមទាំងអនុវត្តរូប
សណ្ឋានសេដ្ឋកិច្ចតាម បទដ្ឋាននៃកម្មវិធីកសាងជនបទថ្មី។​ទន្ទឹមជាមួយគ្នា
នោះ ឃុំក៏បានយកចិត្តទុក ដាក់ដល់ការជម្រុញអភិវឌ្ឍន៍ផលិតកម្ម លើក
កំពស់ចំណូលឲ្យប្រជាជនដោយ ការជួយឧបត្ថម្ភវិនិយោគផ្សាភ្ជាប់ជាមួយ
ការកសាងរូបសណ្ឋានសេដ្ឋកិច្ចដូចជា ធ្វើស្រូវទឹក ចិញ្ចឹមជ្រូក គោ។ល។

តំបន់ព្រៃភ្នំ Khanh Hoa កសាងជនបទថ្មី - ảnh 1
ប្រជាជននៅឃុំ Ba Cum Bac ប្រមូលផលស្រូវទឹក
(រូបថតៈ baokhanhhoa)

        ដោយសារ ជាឃុំប្រកបរបរកសិកម្ម ហើយប្រជាកសិករនៅទីនេះ មាន ទម្លាប់ផលិតកម្មដោយផ្អែកទៅលើបទពិសោធន៍របស់ខ្លួនតែប៉ុណ្ណោះ ដោ
ហេតុនេះការអនុវត្តកម្មវិធី កសាងជនបទថ្មីនៅឃុំ Ba Cum Bac គឺមិនងាយ
ស្រួលឡើយ។ លោក Mau Thai Cu អនុប្រធានគណៈកម្មាធិការប្រជាជន
ស្រុក Khanh Son បានឲ្យដឹងថា៖

        “ការអនុវត្តកម្មវិធីជនបទនៅទីនេះនៅមានភាពងាយស្រួលនាគ្រាដំបូង
ប៉ុន្តែ នៅនៅមានការលំបាកមិនតិចតូចឡើយ។​ ភាពងាយស្រួលគឺត្រូវទទួល
បានការគាំទ្រពីប្រជា ជន ដូចជាប្រជាជនរួមចំណែកកសាងផ្លូវគមនាគមន៍
សាលារៀន មន្ទីរសុខាភិ​បាល។ល។ប៉ុន្តែចំណាយសម្រាប់កសាងហេដ្ឋារចនា
សម្ព័ន្ធថ្មីនៅមានគំហិត ហើយប្រជាជនជាជនជាតិ Raglai មានកម្រិតចំណេះ
វិទ្យាទាប ពោលគឺពិបាកក្នុងការ ទាក់ទងជាមួយនឹងបច្ចេកវិទ្យាថ្មី។ ដោយ
ហេតុនេះ​ថ្នាក់ដឹកនាំស្រុកកំពុងផ្តោត សំខាន់ទៅលើការបណ្តុះបណ្តាល
ធនធានមនុស្សថែមទៀត”។

        ក្រោយរយៈពេល៤ឆ្នាំអនុវត្តកសាងជនបទថ្មី ឃុំ Ba Cum Bac ប្រមូលផ្តុំ
បានប្រាក់ចំនួន ៦,៣ពាន់លានដុង សម្រាប់សាងសង់ និងជួសជុលផ្លូវថ្នល់
ជាច្រើនក្នុងឃុំ។ ឃុំក៏បានរួមផ្សំជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
របស់ ស្រុក Khanh Son បើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យសមស្របនឹងតម្រូវ
ការក្នុងស្ថានភាពជាក់ស្តែងរបស់តំបន់។ រួមជាមួយដំណើរការកសាងជនបទ
ថ្មី ឃុំ Ba Cum Bac កំពុងអនុវត្តការគួបផ្សំ បណ្តាកម្មវិធី​ របស់រដ្ឋាភិបាល ស្តីពី ការជួយឧបត្ថម្ភជនជាតិនានាកាត់បន្ថយភាពក្រីក្រ ជួយគ្រួសារក្រីក្រខ្ចីទុន
តាម រយៈកម្មវិធីកសាងជនបទថ្មី។ លោក Nguyen Quang Ngoc ប្រធានគណៈ
កម្មការ ជនជាតិខេត្ត Khanh Hoa បានឲ្យដឹងថា៖

        “នៅខេត្ត Khanh Hoa មានកម្មវិធីដោយឡែកសម្រាប់ដំណាក់កាល
២០១០-២០១៥ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ព្រៃភ្នំ ក្នុងនោះមាន
កម្មវិធី គូបផ្សំជាមួយអង្គការនានាដូចជា សម្ព័ន្ធយុវជន សមាគមប្រជាកសិក
ជាដើម សំដៅផ្សព្វផ្សាយចំណេះដឹងសម្រាប់ជនរួមជាតិជាជនជាតិភាគតិច ជួយឧបត្ថម្ភកសាងហេដ្ឋា រចនាសម្ព័ន្ធនិងនាំយកបណ្តាញអគ្គិសនីទឹកស្អាត ទៅកាន់គ្រួសារនីមួយៗផងដែរ។ សកម្មភាពទាំងអស់នេះ កំពុងជះឥទ្ធិពល
សកម្មចូលក្នុងការសុក្រិដ្ឋបណ្តាបទដ្ឋានកសាងជនបទថ្មី នៅឃុំ Ba Cum
Bac”។

        ទោះបីជានៅមានការលំបាកជាច្រើនក្តី ប៉ុន្តែរហូតមកដល់សព្វថ្ងៃ ឃុំ
Ba Cum Bac ទទួលបានបទដ្ឋានកសាងជនបទថ្មចំនួន៩លើ១៩។ ក្នុងនោះគួរ
ឲ្យគត់​ សម្គាល់គឺបទដ្ឋានលើកកំពស់ចំណូល កែលំអរជីវភាពរស់នៅសម្រាប់
ប្រជាជន។ នេះជាកត្តាសំខាន់ក្នុងការបង្កើតបុព្វបទសម្រាប់ឃុំ Ba Cum Bac
ក៏ដូចជាឃុំព្រៃភ្នំ ជាច្រើននៅស្រុក Khanh Son ខេត្ត Khanh Hoa មានលក្ខខ័ណ្ឌ
គ្រប់គ្រាន់ដើម្បី សម្រេចបទដ្ឋានអំពីកសាងជនបទថ្មីនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ