ថែរក្សារបរតម្បាញចរបាប់នៅភូមិ Kmrong Prong A
(VOVWORLD) - មុខរបរតម្បាញចរបាប់ជាមោទនភាពរបស់ជនជាតិ Ede នៅភូមិ Kmrong Prong A ឃុំ Ea Tu ទីក្រុង Buon Ma Thuot ខេត្ត Dak Lak ចាប់តាំងពីរយូរលង់ ណាស់មកហើយ។ ក្នុងបរិបទនៃការធ្វើឧស្សា ហូបនីយកម្ម ទំនើបកម្មនិងការ អភិវឌ្ឍនៃម៉ូដសម័យទំនើបនោះ អ្នកភូមិនៅទីនេះកំពុងខិតខំប្រឹងប្រែងថែរក្សា មុខរបរប្រពៃណីនេះសម្រាប់ជំនាន់ក្រោយៗ។
លោកស្រី H’Tren Eban នៅភូមិ Kmrong Prong A |
លោកស្រី H’Tren Eban នៅភូមិ Kmrong Prong A បានអោយដឹងថា លោកស្រីបានស្គាល់នឹងកីតម្បាញនិងសសៃអំបោះចាប់តាំងពីកុមារភាពមកម្លេះ។ រហូតមក ដល់ពេលនេះ លោកស្រី H’Tren Eban បានប្រកបរបរតម្បាញចរបាប់នេះក្នុង អំឡុពេល២០ឆ្នាំ ហើយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានថ្វីដៃជំនាញ បំផុតនៅក្នុងភូមិ។ លោកស្រី H’Tren Eban បានអោយដឹងថា៖
“ខ្ញុំបានរៀនតម្បាញកាលពីអាយុ១២ឆ្នាំមក ហើយមុខរបរនេះត្រូវបានថែរក្សា អស់រយៈពេល៤ជំនាន់នៅក្នុងគ្រួសារខ្ញុំមកហើយ។ នេះជាប្រពៃណីរបស់ជន ជាតិខ្ញុំ អញ្ចឹងខ្ញុំត្រូវថែរក្សាហើយបង្រៀនអោយកូនចៅជំនាន់ក្រោយៗទៀត”។
លោកស្រី H’Biek Bya |
ក៏មានស្មារតីថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនដូចគ្នាដែរ គឺ លោកស្រី H’Biek Bya នៅភូមិ Kmrong Prong A បានប្រកបមុខរបរតម្បាញ ចរបាប់ក្នុងអំឡុងពេល៣០ឆ្នាំមកហើយ។ លោកស្រី H’Biek Bya បានសំណេះ សំណាលថា ដើម្បីធ្វើឡើងផលិតផលចរបាប់មួយគឺត្រូវចំណាយពេលវេលាជា ច្រើន ហើយទាមទារអោយអ្នកតម្បាញត្រូវមានភាពស្វិតស្វាញនិងភាពប៉ិនប្រសប។ ផលិតផលចរបាប់អាចត្រូវបានប្រើប្រាស់ក្នុងផ្ទះ ឬក៏អាចធ្វើជាកាដូជូនភ្ញៀវ ឬ នាពេលទៅជូនពរពិធីរៀបអាពាហ៍ពិពាហ៍ និងជូនពរការឡើងផ្ទះថ្មី ទៀតផង។ ទោះបីជានាបច្ចុប្បន្នផលិតផលមិនត្រូវបានលក់យ៉ាងល្អទេ ប៉ុន្តែគ្រួសារលោកស្រី Bya នៅតែប្ដេជ្ញាចិត្តថែរក្សាមុខរបរនេះតាមទំនៀមទំលាប់តាំងពីមុនមក។ លោកស្រី Bya បានអោយដឹងថា៖
“មានថ្ងៃខ្លះត្បាញហើយថ្ងៃខ្លះអស់ដែរ ការលក់ដូរក៏ជួបការលំបាកដែរ មិនគ្រប់គ្រាន់ ដើម្បីចិញ្ចឹមគ្រួសារទេ ប្រសិនបើមានក្រុមហ៊ុនប្រមូលទិញទើបមានស្ថិរភាព។ ទោះ ជាយ៉ាងណាក៏ដោយ ដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌ដែលជីដូនជីតាបន្សល់ ទុកមក គឺយើងខ្ញុំត្រូវបន្តប្រកបរបរនេះ ហើយបង្រៀនអោយកូនៗទៀតផង”។
តាមបណ្ដាសិប្បករតម្បាញចរបាប់នៅភូមិ Kmrong Prong A អោយដឹងថា ពួកគេត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដូចជាស្ងោរ ត្រាំ និងជ្រលក់ពណ៌ ដើម្បី អាចត្បាញផ្ទាំងក្រណាត់ចរបាប់ដ៏វិសេសវិសាលដែលត្រូវបានប្រើប្រាស់ក្នុងពិធី បុណ្យនានារបស់ជនជាតិ Ede។ រាល់ផ្ទាំងក្រណាត់ចរបាប់ពណ៌ក្រហមខ្លាំងតែង តែត្រូវបានប្រើប្រាស់ដើម្បីតុបតែងនៅក្នុងពិធីបុណ្យទាននិងពិធីសែនទេវតាតែ ប៉ុណ្ណោះ មិនអោយកាត់ដេរធ្វើជាឧបករណ៍ប្រដាប់ប្រដារទេ។
ក្នុងកាលៈទេសៈដែលមុខរបរតម្បាញចរបាប់នៅភូមិ Kmrong Prong A ឃុំ Ea Tu ទីក្រុង Buon Ma Thuot កំពុងជួបប្រទះនឹងគ្រោះអាសន្នសាបសូនទៅ នោះ អាជ្ញាធរតំបន់បានរៀបចំផែនការលើកទឹកចិត្តនិងអភិវឌ្ឍមុខរបរនៃដើម្បី បង្កើតឡើងប្រភពចំណូលប្រកបដោយស្ថិរភាពសម្រាប់អ្នកភូមិទាំងមូល។ មាន សហករណ៍តម្បាញចរបាប់ជាច្រើនត្រូវបានបង្កើតឡើង ហើយការងារបណ្ដុះ បណ្ដាលវិជ្ជាជីវៈសម្រាប់ជំនាន់វ័យក្មេងក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។ លោក Y Bay Kbour មេភូមិ Kmrong Prong A បានអោយដឹងថា៖
“នេះជារបរប្រពៃណីដែលជីដូនជីតាបន្សល់ទុកមក។ ប៉ុន្តែនាសព្វថ្ងៃ ពួក យុវជនប្រកបមុខរបរនេះមិនសូវច្រើនទេ ព្រោះថាគេសុទ្ធតែទៅរកស៊ីនៅឆ្ងាយៗ ហើយបណ្ដាជនចាស់ជរានិងសិប្បករវ័យចំណាស់បានលាចាកលោកអស់ហើយ។ ដើម្បីអោយមុខរបរនេះអាចគង់វង្សបានយូរៗថែមទៀត ខ្ញុំមានគោលបំណងថា នឹងមានសហករណ៍មួយ ប្រមូលផ្ដុំបងប្អូនដើម្បីធ្វើផលិតកម្ម ហើយសហករណ៍ នោះនឹងប្រមូលទិញផលិតផលដែលបងប្អូនធ្វើឡើងផងដែរ”។
ក្រោមផលប៉ះពាល់នៃជីវភាពសម័យទំនើបដែលធ្វើអោយផលិតផល ចរបាប់ប្រពៃណីត្រូវបំភ្លេចចោលជាបណ្ដើរៗ ប៉ុន្តែអ្នកភូមិទាំងឡាយនៅភូមិ Kmrong Prong A ឃុំ Ea Tu នៅតែបន្តថែរក្សាមុខរបរតម្បាញនេះ ដោយក្ដី សង្ឃឹមថា ថ្ងៃណាមួយ មុខរបរនេះនឹងត្រូវបានស្ដារឡើងវិញ ហើយត្រូវបានថែ រក្សាពីជំនាន់មួយទៅជំនាន់មួយជារៀងរហូត៕