ទីក្រុងហូជីមិញអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងកសិកម្ម

(VOV)_ពេលដែល ផ្ទៃដីកសិកម្មត្រូវបង្រួញពីមួយថ្ងៃមួយថ្ងៃ​​​ ​ទីក្រុង​ហូជីមិញ​បានជ្រើសរើសដំណោះស្រាយជំរុញខ្លាំងការអនុវត្ត​បច្ចេកវិទ្យាខ្ពស់ក្នុង​ការអភិវឌ្ឍន៍ កសិកម្ម សមដៅធានាបានអត្រាសមហេតុសមផលនៃកសិកម្មក្នុងខឿនសេដ្ឋកិច្ច
របស់ខ្លួន។ នេះគឺជារបៀប១ដើម្បីផ្នែកកសិកម្មអភិវឌ្ឍន៍ចីរភាព និង​ការពារ​បរិស្ថាន។ ​

ទីក្រុងហូជីមិញអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងកសិកម្ម - ảnh 1
ទីក្រុងហូជីមិញអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងកសិកម្ម

សមាគមកសិករទីក្រុងហូជីមិញ​បានរួមជាមួយមន្ទីរកសិកម្ម អភិវឌ្ឍន៍ជនបទ  និងមន្ទីរវិទ្យាសាស្ត្រ បច្ចេកវិទ្យាទីក្រុង​បានចុះហត្ថលេខាលើកម្មវិធីរួមសហការ  ដើម្បីបង្កើតការតភ្ជាប់ចាំបាច់ក្នុងការអភិវឌ្ឍន៍កសិកម្ម និងកសាង​ជនបទថ្មី។ តាមកម្មវិធី បណ្ដាអង្គការបាន​សហប្រតិបត្តិការជាមួយគ្នា ការអនុវត្ត​ដើម្បីជំរុញ​វិទ្យាសាស្ត្រ បច្ចេកទេសក្នុងផលិតកម្មកសិកម្មដោយការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់
 និងជួយឧបត្ថម្ភកសិករ​ក្នុងដំណើការផ្លាស់ប្តូរផលិតកម្ម ឆ្ពោះទៅការកកើត​ខឿនកសិកម្មទីក្រុង ដំណាក់កាល ២០១៤ - ២០២០។ ក្នុងដំណាក់កាលដំបូង ​បណ្ដាស្ថាប័នជំនាញនឹងបណ្ដុះបណ្ដាល ហ្វឹកហាត់បច្ចេកទេស សំរាប់​កម្មាភិ
បាលបច្ចេកទេស​ចំនួន១២០នាក់ និងកសិករចំនួនមួយពាន់​នាក់…។ល។ លោក
 Nguyen Van Quýt ប្រធានសមាគមកសិករខ័ណ្ឌទី​១២​ បានអោយដឹងថា÷

           “ ពេលបានផ្ទេរទៅខឿនកសិកម្មទីក្រុង ប្រជាកសិករត្រូវវិនិយោគទៅលើ
ដើមឈើ ​សត្វ​ចិញ្ចឹមមានតំលៃសេដ្ឋកិច្ចខ្ពស់។ ក្នុងនោះ ការអនុវត្តវិទ្យាសាស្ត្រ 
បច្ចេកទេស​ដើតួនាទីសំខាន់​។ បន្ទាប់ពីបានហ្វឹកហាត់មុខរបរ ផ្ទេរប្តូរវិទ្យា​សាស្ត្រ​ បច្ចេកទេស យើងខ្ញុំបានជួយឧបត្ថម្ភជាទុនតាមសេចក្ដីសម្រេចចិត្តរបស់ទីក្រុង ​ដើម្បីប្រជាកសិករវិនិយោគអភិវឌ្ឍន៍ផលិតកម្ម។“


ទីក្រុងហូជីមិញអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងកសិកម្ម - ảnh 2
ទីក្រុងហូជីមិញអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងកសិកម្ម

រហូតមកដល់ពេលនេះ បណ្ដាចំការបន្លែរ កសិដ្ឋានរបស់ទីក្រុងមានការ​ផ្លាស់ប្តូរថ្មីជាច្រើន ជីវភាពរស់នៅរបស់ប្រជាកសិករត្រូវបានលើកស្ទួយជានិច្ច។ ពិសេសគឺគ្រួសារបង Nguyen Ngoc Long នៅភូមិ​ Nam Thoi ឃុំ Thoi Thon ខ័ណ្ឌទី១២កំពុងគ្រប់គ្រង់​ចំការ ដើមស្រការ​នាគ ចំនួន៤​លើ​ផ្ទៃដីជាង៤ហ្មឺនម៉ែត្រ ក្រឡាហើយ បង្កើតការងារធ្វើសំរាប់ពលកររាប់​សិបនាក់ ដោយមានប្រាក់​ចំណូល ជាង៤លានដុង⁄នាក់⁄ខែ។ បង Nguyen Ngoc Long ​បានសំណេះសំណាលថា÷

          “ ខ្ញុំត្រូវបាន​សមាគមកសិករឃុំបញ្ជូនទៅសិក្សារបច្ចេកវិទ្យានិងរូបសណ្ឋាន
ជា​ច្រើន​នៅខេត្តនានា ដែលអនុវត្ត​បច្ចេកវិទ្យាទំនើប។ ការបង្កបង្កើនផល​​ប្រពៃណី​
គ្មាន​លំនឹងទេ។ ភាពងាយស្រួលនិងប្រសិទ្ធិភាពជាអត្ថប្រយោជន៍នៃបច្ចេកវិទ្យា។”

          រួមជាមួយការផ្ទេរប្តូរបច្ចេកវិទ្យាកសិកម្ម សំរាប់ប្រជាកសិករ ទីក្រុងហូជី
មិញ​កំពុងកសាងមណ្ឌលកសិកម្ម បច្ចេកវិទ្យាខ្ពស់ដើមដំបូងរបស់ខ្លួន និង​របស់ប្រទេសទាំងមូល នៅស្រុក Cu Chi លើផ្ទៃដី៨៨ហិកតា និងមជ្ឈ​មណ្ឌល​បច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីបំរើការស្រាវជ្រាវ …។ល។ លោក Nguyen Phuoc
Trung នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុងហូជីមិញ ​បានអោយ​ដឹង​ថា​÷

          “ យើងខ្ញុំបន្តកសាង បើកទូលាយមជ្ឈមណ្ឌលេបច្ចេកវិទ្យាជីវសាស្ត្រ ដើម្បី​ស្រាវជ្រាវ បង្កើតបច្ចេកវិទ្យាថ្មីជាច្រើនជាងទៀត មុនពេលបញ្ជូនដល់យើងខ្ញុំបន្ត
បើក​កម្មវិធី​បណ្ដុះបណ្ដាលជាច្រើន ដើម្បីកសិករអនុវត្តប្រកបដោយប្រសិទ្ធិភាព។ ក្រៅពីនោះ យើងខ្ញុំក៏វិនិយោគព្រមៗគ្នាហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីអនុវត្តប
ច្ចេកវិទ្យាខ្ពស់ចូលក្នុងផលិតកម្ម។”

          ដោយពេលវេលាអនុវត្តខ្លីក៏ដោយការ​អនុវត្តវិទ្យាសាស្ត្រ​បច្ចេកទេសបានធ្វើ
អោយ​ បរិមាណកសិផល នៅ​ទីក្រុងហូជីមិញ​មានការកើនឡើង​គួរអោយកត់​
សម្គាល់។​ សកម្មភាពទាំងនេះ មិនគ្រាន់តែធានា​ការអភិវឌ្ឍន៍ចីរភាពមានប្រសិទ្ធិ
ភាពនៃខឿន​កសិកម្ម​​ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យ​កសិករលើកកំពស់ចំណេះដឹង
​ដាំដុះ​ រួមចំណែក​យ៉ាងសកម្ម​ក្នុង​កម្មវិធីកសាងជនបទថ្មីនៅទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ