ទីក្រុងហាណូយជំរុញយ៉ាងខ្លាំងនូវកម្មវិធី OCOP ដំណាក់កាលឆ្នាំ២០១៩-២០២០

(VOVWORLD) - កម្មវិធី “ឃុំមួយផលិតផលមួយ” (ហៅកាត់ថា OCOP) ត្រូវបានរដ្ឋាភិបាលវៀតណាម អនុម័តកាលពីខែឧសភាឆ្នាំ២០១៨ ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ជនបទ ដែលរួមចំណែកអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី។ ទន្ទឹមជាមួយគ្នានោះ ទីក្រុង ហាណូយកំពុងជំរុញយ៉ាងខ្លាំងនូវកម្មវិធី OCOP ដំណាក់កាលឆ្នាំ២០១៩-២០២០ ដោយចំណាយថវិកាសរុបជាង១១លានដុល្លាអាមេរិក សំដៅរួមចំណែកពន្លឿនការកសាង ជនបទថ្មីនៅរដ្ឋធានី។
ទីក្រុងហាណូយជំរុញយ៉ាងខ្លាំងនូវកម្មវិធី OCOP ដំណាក់កាលឆ្នាំ២០១៩-២០២០ - ảnh 1 ផលិតផល OCOP នៃភូមិខ្មុកម្រ័ក្សណ៍ Ha Thai (រូបថត៖ VOV5)

  កម្មវិធី OCOP បានផ្ដោតសំខាន់ទលើការអភិវឌ្ឍផលិតផលកសិកម្ម មិន មែនកសិកម្ម និងសេវាកម្ម ដែលជាឧត្តមភាពនៃតំបន់នីមួយៗ តាមខ្សែសង្វាក់ តម្លៃ ដែលត្រូវបានអនុវត្តដោយទាំងសមាសភាគសេដ្ឋកិច្ចឯកជននិងសេដ្ឋកិច្ច សមូហភាពផង។ កម្មវិធីបានកំណត់ក្រុមមុខទំនិញ សេវាកម្មស្នូលៗចំនួន៦ក្រុមរួម មាន៖ ម្ហូបអាហារ ភេសជ្ជៈ ឱសថរុក្ខជាតិ វត្ថុអនុស្សាវរីយ៍-គ្រឿងសង្ហារឹម-គ្រឿងតុបតែង ក្រណាត់-វាយនភ័ណ្ឌ និងសេវាកម្មទេសចរណ៍នៅជនបទ។ ផលិតផល OCOP ត្រូវបានរៀបចំណាត់ថ្នាក់ជា៥លំដាប់ ក្នុងនោះលំដាប់ផ្កាយ៥គឺខ្ពស់បំផុត ដោយ ធានាបាននូវស្ដង់ដារគុណភាពអន្តរជាតិ។

        កម្មវិធី OCOP របស់ទីក្រុងហាណូយជាកម្មវិធី OCOP មានទ្រង់ទ្រាយធំ បំផុតក្នុងចំណោមខេត្ត ក្រុងទាំង៦៣ទូទាំងប្រទេស។ លោក Nguyen Van Chi អនុប្រធានប្រចាំការនៃការិយាល័យសម្របសម្រួលជនបទថ្មីនៃទីក្រុងហាណូយ បានឲ្យដឹងថា៖

        “ក្នុងដំណាក់កាលឆ្នាំ២០១៩-២០២០ យើងខ្ញុំផ្ដោតសំខាន់ទៅលើការ សុក្រិត លើកកម្រិត និងវាយតម្លៃចំពោះគុណភាពនៃផលិតផល OCOP។ គោល ដៅដែលមជ្ឈឹមបានដាក់ចេញសម្រាប់ដំណាក់កាលឆ្នាំ២០១៩-២០២០នេះគឺមាន ផលិតផល OCOP ប្រមាណ ២៥០០ ក្នុងនោះ ទីក្រុងហាណូយនឹងស្រូបយក សមាមាត្រច្រើន ពោលគឺសម្រេចបានផលិតផល OCOP ចំនួន១០០០តែម្ដង។ តាមនោះ ទីក្រុងហាណូយនឹងកសាងមជ្ឈមណ្ឌលច្នៃប្រឌិត រចនានិង ឧទ្ទេសនាមផលិតផល OCOP ដោយផ្សាភ្ជាប់នឹងការផ្សព្វផ្សាយទេសចរណ៍និង សេវាកម្ម។ យើងខ្ញុំគ្រោងនឹងកសាងមជ្ឈមណ្ឌលនេះនៅស្រុក Dong Anh ដោយ សារស្រុកនេះមានទីតាំងជិតនឹងព្រលានយន្តហោះអន្តរជាតិ Noi Bai”។

        ទីក្រុងហាណូយជាតំបន់ដែលមានបរិមាណភូមិរបរច្រើនបំផុតដោយមាន ប្រមាណ១៣៥០ កន្លែង ស្រូបយក១/៣បរិមាណភូមិរបរសរុបទូទាំងប្រទេស។ លើសពីនេះទៅទៀត ទីក្រុងក៏កំពុងនាំមុខគេក្នុងទូទាំងប្រទេសក្នុងការអនុវត្ត ប្រព័ន្ធតាមដានរកឃើញប្រភពដើមនៃកសិផល រុក្ខផល ជលផល តាមរយៈ កូដអេឡិចត្រូនិក QRcode ដោយមានផលិតផលជាង៥០០០ត្រូវបានបិទកូដ។ នេះជាសក្ដានុពលផងនិងជាមូលដ្ឋានគ្រឹះទៀតផងដើម្បីឲ្យហាណូយបន្តអភិវឌ្ឍកម្មវិធី OCOP។ ទន្ទឹមនឹងនោះ ទីក្រុងហាណូយ នឹងបន្តជួយឧបត្ថម្ភដល់បណ្ដា សមូហភាព បុគ្គលក្នុងការចុះបញ្ជីម៉ាកយីហោ ក៏ដូចជាតភ្ជាប់លក់ផលិតផល OCOP សម្រាប់ប្រជាកសិករផងដែរ។ លោក Ta Van Tuong នាយករងមន្ទីរ កសិកម្មនិងអភិវឌ្ឍជនបទទីក្រុងហាណូយ បានឲ្យដឹងថា៖

        “ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទរួមជាមួយគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយបានសហការរៀបចំកម្មវិធីតភ្ជាប់ខ្សែសង្វាក់កសិផលប្រកប ដោយសុវត្ថិភាពដើម្បីលក់នៅទីផ្សារហាណូយ។ នាបច្ចុប្បន្ន ទីក្រុងហាណូយនិងខេត្ត ក្រុងចំនួន២១ផ្សេងទៀតមានខ្សែសង្វាក់ចំនួន៧២៧ ក្នុងចំណោមខ្សែសង្វាក់ សរុបនៅទូទាំងប្រទេសចំនួន១២៦៣។ ក្រៅពីនោះ ទីក្រុងហាណូយបាននិង កំពុងក្លាយទៅជាមជ្ឈមណ្ឌលផលិតកូនពូជប្រកបដោយគុណភាពខ្ពស់ដើម្បី បម្រើប្រទេសទាំងមូល។ ឧទាហរណ៍ថា ទា Dai Xuyen មាន់ Luong My ជ្រូក Thuy Phuong ជាដើម”។

ទីក្រុងហាណូយជំរុញយ៉ាងខ្លាំងនូវកម្មវិធី OCOP ដំណាក់កាលឆ្នាំ២០១៩-២០២០ - ảnh 2ផលិតផល OCOP នៃភូមិកុលាលភាជន៍ Bat Trang

        នាបច្ចុប្បន្ន ទីក្រុងហាណូយកំពុងវិនិយោគសម្រាប់ភូមិរបរចំនួន៣នោះគឺ ភូមិ Bat Trang ភូមិ Van Phuc និងភូមិ Duong Lam ដើម្បីអភិវឌ្ឍផលិតផល OCOP ដោយផ្សាភ្ជាប់នឹងសេវាកម្មទេសចរណ៍។ ទីក្រុងក៏កំពុងទាក់ទាញសហគ្រាស ចូលរួមបោះទុនក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់និងបច្ចេកវិទ្យាជីវសាស្ត្រផងដែរ។ លោក Dam Tien Thang នាយករងមន្ទីរឧស្សាហ-ពាណិជ្ជកម្មហាណូយ បានអះអាងថា៖

        “ទីក្រុងហាណូយយកចិត្តទុកដាក់ដល់គោលនយោបាយអភិវឌ្ឍភូមិរបរ យ៉ាងខ្លាំងណាស់។ ភូមិរបរនីមួយៗសុទ្ធតែមានសហគ្រាសនាំមុខគេមួយចំនួន ប្រចាំនៅភូមិរបរនោះផង។ មុខរបរនីមួយៗក៏មានសហគ្រាសនាំមុខគេមួយចំនួន ក្នុងវិស័យនោះ ហើយទីផ្សារបរទេសនីមួយៗក៏មានអញ្ចឹងដែរ។ សហ គ្រាសនាំមុខគេទាំងនោះ នឹងជួយឧបត្ថម្ភដល់មូលដ្ឋានផលិតកម្មតូចៗក្នុងបញ្ហា ធនធានមនុស្ស បច្ចេកទេសនិងបទពិសោធន៍នាំចេញទំនិញ។ នេះជាសមិទ្ធ ផលដែលទីក្រុងហាណូយសម្រេចបាននាពេលកន្លងទៅ”។

        តាមផែនការឆ្នាំ២០២០ ទីក្រុងហាណូយនឹងពង្រឹងប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិ កម្មវិធី OCOP ទាំងស្រុងចាប់ពីថ្នាក់ទីក្រុង ចុះដល់ថ្នាក់ស្រុកនិងឃុំ។ ទីក្រុងខិតខំ ប្រឹងប្រែងរៀបចំការបណ្ដុះបណ្ដាលដល់សហគ្រាស សហករណ៍ និងគ្រួសារ ធ្វើផលិតកម្ម អាជីវកម្មទាំង១០០%ដែលចូលរួមកម្មវិធី OCOP ព្រមទាំងមានផលិត ផល OCOP ចំនួន១០០មានលំដាប់ផ្កាយ៥។ ទោះបីជាដំណើរការកម្មវិធី OCOP យឺតជាងខេត្ត ក្រុងមួយចំនួនផ្សេងទៀតក្ដី ប៉ុន្តែដោយមានរបៀបធ្វើដ៏សមស្រប និងការដកបទពិសោធន៍ពីកន្លែងផ្សេងៗ ទីក្រុងហាណូយបានអនុវត្តកម្មវិធី OCOP ប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ