ទីក្រុងហាណូយឈានមុខគេនៅទូទាំងប្រទេស ក្នុងការកសាង​ខ្សែសង្វាក់​តភ្ជាប់​ទំនិញកសិផល

(VOVWORLD) - មជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មទីក្រុងហាណូយគឺជាអង្គភាពមួយ ដែលអនុវត្តន៍បណ្ដាសកម្មភាពនៃគម្រោងខ្សែសង្វាក់សម្រាប់ដំណាក់កាលឆ្នាំ ២០១៦ - ២០២០ និងផែនការអភិវឌ្ឍន៍កសិកម្មសម្រាប់ដំណាក់កាលឆ្នាំ ២០១៩ - ២០២០ ។ ក្រោយរយៈពេល ៥ ឆ្នាំនៃការអនុវត្តមក វិស័យកសិកម្មទីក្រុងហាណូយតែងតែ ជាចំណុចភ្លឺ ឈានមុខគេនៅទូទាំងប្រទេសក្នុងការកសាងខ្សែសង្វាក់តភ្ជាប់ទំនិញកសិផល។

 

ទីក្រុងហាណូយឈានមុខគេនៅទូទាំងប្រទេស ក្នុងការកសាង​ខ្សែសង្វាក់​តភ្ជាប់​ទំនិញកសិផល - ảnh 1ក្រូចថ្លុងក្រហម Tan Lac

គម្រោងខ្សែសង្វាក់សម្រាប់ដំណាក់កាលឆ្នាំ ២០១៦ - ២០២០ និងផែនការអភិវឌ្ឍន៍កសិកម្មទីក្រុងហាណូយសម្រាប់ឆ្នាំ ២០១៩-២០២០ រួមមានគម្រោង និងផែនការចំនួន ៤។ នោះគឺជាផែនការអភិវឌ្ឍន៍ស្រូវ Japonnica ផែនការអភិវឌ្ឍន៍ក្រូចថ្លុងក្រហម Tan Lac និងពូជក្រូចថ្លុងប្រចាំតំបន់ទីក្រុងហាណុយ គម្រោងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ផលិតផលចិញ្ចឹម ដោយធានាសុវត្ថិភាពចំណីអាហារ និងគម្រោងចិញ្ចឹមគោយកសាច់ ដែលមានគុណភាពខ្ពស់។

បច្ចុប្បន្ននេះ ទីក្រុងហាណូយ បានបង្កើតខ្សែសង្វាក់តម្លៃអង្ករ Japonnica ចំនួន ៣ ( អង្ករសរីរាង្គ ដែលមានទិន្នផលនិងគុណភាពខ្ពស់ជាង បើប្រៀបធៀបនឹងប្រភេទអង្ករដទៃទៀត) ។ នៅតាមស្រុកមួយចំនួន ផ្ទៃដីដំណាំស្រូវ Japonnica បានកើនឡើងយ៉ាងខ្លាំងដូចជា៖ Ung Hoa  My Duc  Chuong My  Soc Son។ នៅដំណាច់ឆ្នាំ ២០២០ ទីក្រុងហាណូយបានកសាងតំបន់ដាំដំណាំក្រូចថ្លុងក្រហម Tan Lac និងពូជក្រូចថ្លុងប្រចាំតំបន់ទីក្រុងហាណូយតាមខ្សែសង្វាក់តម្លៃ ចំនួន ១៥ កន្លែង ដែលមានទំហំ ៥០០ ហិកតា និងសច្រេចរួចរាល់ខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ផលិតផលចិញ្ចឹមសត្វ ដើម្បីធានាសុវត្ថិភាពចំណីអាហារ។ ក្នុងឆ្នាំ ២០២០ ខ្សែសង្វាក់ផ្គត់ផ្គង់បានផ្ដល់ឲ្យទីផ្សារហាណូយសាច់ជ្រូកចំនួន ១៤ តោន / ថ្ងៃ  សាច់បក្សីចំនួន ៦,៥ តោន / ថ្ងៃ  ទឹកដោះគោចំនួន ១០៥ តោន / ថ្ងៃ  សាច់គោចំនួន ១ តោន / ថ្ងៃ។ លោក Nguyen Huy Dang អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុងហាណូយបានឲ្យដឹងថា៖“ នៅឆ្នាំ ២០២០ ទីក្រុងហាណូយបានកសាង និងអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម ប្រើប្រាស់ផលិតផល គឺសហករណ៍កសិកម្មសរីរាង្គ Dong Phu ជាមួយអង្ករ Japonnica សរីរាង្គ Nam Phuong Tien  និង អង្ករ My Thanh។ ក្នុងរយៈពេល ២ ឆ្នាំ គឺ ឆ្នាំ ២០១៩ និង ឆ្នាំ ២០២០ ទីក្រុងហាណូយបានអភិវឌ្ឍន៍ផ្ទៃដីដំណាំក្រូចថ្លុងគ្រប់ប្រភេទចំនួន ១២៣ ហិកតា នៅតាមស្រុកចំនួន ៦ ។ ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ និងតំរង់ទិសដៅដល់ឆ្នាំ ២០៣០ នោះ ទីក្រុងហាណូយនឹងកសាងសេចក្ដីសម្រេចចិត្តជំនាញស្ដីពីការអភិវឌ្ឍកសិកម្ម ដែលតភ្ជាប់នឹងកម្មវិធីអភិវឌ្ឍន៍ជនបទថ្មី ហើយមានយន្តការគោលការណ៍ពិសេស ដើម្បីអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ”។

ទីក្រុងហាណូយឈានមុខគេនៅទូទាំងប្រទេស ក្នុងការកសាង​ខ្សែសង្វាក់​តភ្ជាប់​ទំនិញកសិផល - ảnh 2អង្ករ Japonnica

នៅឆ្នាំ ២០២០ វិស័យកសិកម្មគឺជាទ្រនុងឆ្អឹងខ្នងផង និង ជាមូលដ្ឋានគ្រឹះ នៃសេដ្ឋកិច្ច វៀតណាមផង។ វិស័យកសិកម្មសម្រេចបានអត្រាកំណើន ២,៦៨% ការនាំចេញសម្រេចបាន ៤១,២ ពាន់លានដុល្លារ។ ក្នុងសមិទ្ធិផលរួមនេះ មានការចូលរួមចំណែកដ៏សំខាន់ពីវិស័យកសិកម្មទីក្រុងហាណូយ។ គម្រោងខ្សែសង្វាក់កសិផលហាណូយចំនួន ៤ បានបង្កើតបណ្ដាញហាងទំនិញចែកចាយ ហើយទិន្នផលនៅតាមបណ្ដាខ្សែសង្វាក់បានកើនជាង ១០ % បើប្រៀបធៀបទៅនឹងមុនពេលចូលរួមគំរោង។ អាស្រ័យទៅលើ ការអនុវត្តប្រកបដោយប្រសិទ្ធិភាពនៃខ្សែសង្វាក់ នោះ ទីក្រុងហាណូយបានក្លាយជាទីកន្លែងផ្គត់ផ្គង់ពូជដំណាំ ផ្ទេរប្រគល់បច្ចេកទេសជឿនលឿន ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការប្រើប្រាស់កសិផលសម្រាប់ខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេស។ លោក Phung Duc Tien អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖ “ទីក្រុងហាណូយបានអនុវត្តន៍ខ្សែសង្វាក់ទាំង ៤ គឺ ស្រូវអង្ករ ក្រូចថ្លុងក្រហម Tan Lac ការចិញ្ចឹមគោ និងផលិផលចញ្ចឹមសត្វប្រកបដោយរបៀបរាបរយ ចាប់ពីការរៀបចំផលិតកម្ម ការហ្វឺកហ្វឹន ការត្រៀមរៀបចំ ពូជស្រូវ ការកែច្នៃ ដោយព្រមៗគ្នា តាមស្ដង់ដារ។ ទីក្រុងហាណូយ ចាំបាច់ត្រូវបន្តថែរក្សា និងអភិវឌ្ឍខ្សែសង្វាក់ទាំង ៤ នេះ ព្រមទាំង បង្កើតខ្សែ សង្វាក់ជាច្រើនថែមទៀត ដោយមានទ្រង់ទ្រាយ និងគុណភាពខ្ពស់ផងដែរ”។

នាពេលខាងមុខ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុងហាណូយបន្តអភិវឌ្ឍន៍កសិកម្មតាមទិស ផលិតកម្មកសិកម្មប្រមូលផ្ដុំដែល ប្រើប្រាស់ បន្សាំនឹងបម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ  បង្កើនសកម្មភាពផ្សព្វផ្សាយ ជំរុញពាណិជ្ជកម្មលើកទឹកចិត្តការអភិវឌ្ឍកសិកម្មតាមខ្សែសង្វាក់តភ្ជាប់។ បណ្ដា គម្រោងខ្សែសង្វាក់សម្រាប់ដំណាក់កាល ២០១៦ - ២០២០ នៅទីក្រុងហាណូយគឺជាបុព្វបទជួយទីក្រុងហាណូយសម្រេចជាស្ថាពរនូវរាល់កម្មវិធីកសាងជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ