ទំពាំងបាយជូធ្វើអភិវឌ្ឍន៍ចីរភាពនៅខេត្ត Ninh Thuan

(VOV)_Ninh Thuan នៅ Trung Bo  ខាងត្បូង ជាតំបន់ដាំទំពាំងបាយជូល្បីឈ្មោះនៅ
វៀតណាម។ ដើមទំពាំងបាយជូនៅទីនេះបានក្លាយទៅជាផលិតផលទំនិញ មាន
សក្ដានុភាពជាច្រើនដើម្បីអភិវឌ្ឍន៍។ ​ដោយហេតុនេះ ខេត្ត Ninh Thuan បាន
សម្រេច​ប្រមូលផ្តុំអភិវឌ្ឍន៍​ដើមទំពាំងបាយជូ​ ក្នុងបំណងខេត្ត​ក្លាយទៅជាតំបន់
ផលិត​ទំពាំងបាយជូធំបំផុតក្នុងទូទាំងប្រទេស រួមចំណែកសុក្រិតបទដ្ឋាននានា
អំពីការ​កសាងជនបទថ្មី។

 ទំពាំងបាយជូធ្វើអភិវឌ្ឍន៍ចីរភាពនៅខេត្ត Ninh Thuan - ảnh 1
ទំពាំងបាយជូធ្វើអភិវឌ្ឍន៍ចីរភាពនៅខេត្ត Ninh Thuan


​           ផ្ទៃដីដាំទំពាំងបាយជូស្មើនឹង៣% នៃ​ផ្ទៃដី​កសិកម្ម​សរុបនៅខេត្ត Ninh Thuan
 ទទួលបានពីវិស័យនេះនិងមានតំលៃសេដ្ឋកិច្ចស្រូបយក១៣%នៃតំលៃ​ផលិតកម្ម
កសិកម្មទាំងមូលរបស់ខេត្ត។ ប៉ុន្តែ ក្នុងច្រើនឆ្នាំកន្លងទៅ ផ្ទៃដីដាំទំពាំងបាយជូរបស់
ខេត្តនៅមានបំរ៉ែបំរួលជាច្រើននិងភាពយឺតយ៉ាវក្នុងការអភិវឌ្ឍន៍​។ ​ចំពោះមុខស្ថាន
​ភាពនេះ រួមជាមួយដំណើការកសាងជនបទថ្មី Ninh Thuan បានអនុវត្ត​បណ្ដា​ដំ
ណោះស្រាយព្រមៗគ្នា ​អំពីការរៀបចំគំរោងផែនការ ផ្ទេរប្តូររចនាសម្ព័ន្ធដំណាំដាំ
ដុះ កំណត់​ទំពាំងបាយជូ​ដើរតួនាទីជាមុខព្រួញ ហើយពីនោះលើកទឹកចិត្តប្រជា
កសិករកសាងកសិដ្ឋានធំៗ អនុវត្តបច្ចេកទេសចូលក្នុងផលិត​កម្ម អភិវឌ្ឍន៍មុខរបរ
ដំណាំទំពាំងបាយជូប្រកបដោយចីរភាព សុវត្ថិភាព។

          លោក Nguyen Van Moi នៅឃុំ Phuoc Thuan ស្រុក Ninh Phuoc ខេត្ត Ninh
 Thuan ​បានផ្សាភ្ជាប់ជាមួយមុខ​របរនេះ​បានជាង៣០​ឆ្នាំហើយ​​។ ដោយមានការជួយ
ឧបត្ថម្ភពីរដ្ឋអំណាច អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុងផលិតកម្ម នាបច្ចុប្បន្ន 
លោក Nguyen Van Moi ​មានផ្ទៃដីដាំ​ទំពាំងបាយជូ  ចំនួន១១,៥ហិកតា​​ ផ្គត់ផ្គង់ទំ
ពាំងបាយជូស្រស់ផង និងផលិតផល​កែច្នៃ​ទំពាំងបាយជូ​ផង។ លោក Nguyen
Van Moi បានអោយដឹងថា៖

          “ តម្រូវការអំពីសុវត្ថិភាពរបស់អតិថិជនគឺខ្ពស់ណាស់។ ដូច្នេះ ទោះបីជា​ពិ
បាក​ក្តី ប៉ុន្តែខ្ញុំគិតថា៖គោលដៅសំខាន់នាបច្ចុប្បន្ននេះគឺ VietGAP ( បទ​ដ្ឋាន​អនុវត្ត
ផលិតកម្មកសិកម្មល្អនៅវៀតណាម)។​ពេលអនុវត្តតាម VietGap ​ផលិតផលនឹង
មានតំលៃចីរភាពនៅលើទីផ្សារ។ ដូច្នេះ ធ្វើ VietGAP គឺ​ជួយការពារអតិថិជនផង
 និងការពារយើងទៀតផង។ ”

           នៅឃុំ Nhon Hai ស្រុក Ninh Hai ខេត្ត Ninh Thuan រូបសណ្ឋាន​ដាំទំពាំង
បាយជូតាមបទដ្ឋាន Viet Gap ​បានអនុវត្តពីដើមឆ្នាំ​២០១៤មក​។​ចូលរួមរូបសណ្ឋាន
នេះ បណ្ដាគ្រួសារកសិករជាសមាជិកបានផ្ទេរប្រគល់បច្ចេក​ទេសដាំទំពាំងបាយ
ជូសុវត្ថិភាព ជួយឧបត្ថម្ភខាងសម្ភារះ​គ្រា​ដំបូង និងដំណើការត្រួតពិនិត្យផលិត
ផលមុនពេលប្រមូលផល។ ក្រោយ១រដូវប្រមូលផល តាម​បទដ្ឋាន VietGAP ចំ
ការទំពាំងបាយជូរបស់បណ្ដាគ្រួសារ​សុទ្ធតែ​ទទួលបានលិខិតបញ្ជាក់អំពីសុវត្ថិ
ភាព ដោយទិន្នផលមធ្យមកើនជាង២៥% និងប្រាក់ចំណូលកើនជាង៣០%។ 

          តាមគំរោងផែនការ៖ អភិវឌ្ឍន៍កសិកម្ម កសិករ ជនបទ​ ដំណាក់កាល
២០១១-២០២០ ខេត្តបន្តកំណត់ដើមទំពាំងបាយជូជាដើម​មុខ​ព្រួញ​ ដោយផ្ទៃដី
ដាំទំពាំងបាយជូបានកើនឡើង២៥០០ហិកតា ទិន្នផល​បាន​៤១​ពាន់តោន នាឆ្នាំ២០១៥ និង៦ម៉ឺនតោន នាឆ្នាំ ២០២០។ លោក Chau Thang Long អនុប្រធាន
មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Ninh Thuan បាន​អោយ​ដឹង​ថា៖

          “ យើងខ្ញុំបានស្រាវជ្រាវបណ្ដាតំបន់ដីមានលក្ខណះសមស្របជាមួយដើម
ទំពាំងបាយជូ ​យកចិត្តទុកដាក់ស្រាវជ្រាវអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ពូជទំពាំង
បាយជូអោយសមស្របនិងផ្សាភ្ជាប់ជាមួយកម្មវិធីកសាងជនបទថ្មី ដើម្បីវិនិយោគ
ហេដ្ឋារចនាសម្ព័ន្ធ។ ផ្សាភ្ជាប់ជាមួយអង្គភាពអាជីវកម្មដើម្បីនាំចេញផលិតផល 
កសាងពាណិជ្ជសញ្ញាទំពាំងបាយជូ Ninh Thuan កាន់តែល្អប្រសើជាង។ ”

          អភិវឌ្ឍន៍ចីរភាពដើមទំពាំងបាយជូ Ninh Thuan កំពុងអះអាងនូវទិស​ដៅ​ត្រឹមត្រូវ បង្កើតថានះកាន់តែរឹងមាំនៅលើទីផ្សារសំរាប់កសិផល របស់ខេត្ត។ ការប្រមូល
ផ្តុំអភិវឌ្ឍន៍ដំណាំនេះ បានរួមចំណែកលើកកំពស់ប្រសិទ្ធិភាពខាងសេដ្ឋកិច្ចសំរាប់
ប្រជាកសិករផង និងជំរុញដំណើការកសាងជនបទថ្មីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ