ធ្វើមានពីការចិញ្ចឹមឃ្មុំដើម្បីបន្សាំទៅនឹងបំរ៉ែបំរួលអាកាសធាតុ
|
ធ្វើមានពីការចិញ្ចឹមឃ្មុំដើម្បីបន្សាំទៅនឹងបំរ៉ែបំរួលអាកាសធាតុ (VNA) |
(VOVworld) - នាពេលថ្មីៗនេះ មុខរបរចិញ្ចឹមឃ្មុំយកទឹកឃ្មុំនៅតំបន់មួយ
ចំនួនរបស់វៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅ
បណ្ដា ខេត្តដីសណ្តទន្លេ Cuu Long (ភាគខាងត្បូងវៀតណាម)។ តំលៃប្រាក់
នាំចេញ ទឹកឃ្មុំរបស់វៀតណាមទទួលបានរាប់រយលានដុល្លាអាមេរិកជារៀង
រាល់ឆ្នាំ។ ឃ្មុំត្រូវបានជ្រើសរើសជាប្រភេទសត្វចិញ្ចឹមងាយស្រួលបន្សាំនៅតំបន់
ដី សណ្តទន្លេ Cuu Long។
ដោយមានការបញ្ជាក់ពាណិជ្ជសញ្ញាសមូហភាព ប្រជាពលរដ្ឋនៅតំបន់
U Minh Ha ខេត្ត Ca Mau កាន់តែអភិវឌ្ឍន៍ផលិតផលទឹកឃ្មុំរបស់ខ្លួនទៅ
ទីផ្សារនៅក្នុងនិងក្រៅប្រទេស។ នាបច្ចុប្បន្ន នៅព្រៃស្មាច់ U Minh Ha មាន
គ្រួសារាប់ពាន់គ្រួប្រកបមុខរបរចិញ្ចឹមឃ្មុំយកទឹកឃ្មុំ ហើយចំណូលពីមុខរបរ
នេះខ្ពស់ណាស់។ លោក Tran Van Nhi នៅស្រុក U Minh ខេត្ត Ca Mau បាន
ឲ្យដឹងថា៖
«ខ្ញុំចិញ្ចើមឃ្មុំក្នុងអំឡុង ៣៩ ឆ្នាំហើយ។ នេះគឺជាមុខរបរស្នូលរបស់ប្រជាក
សិករនៅតំបន់ U Minh Ha។ ក្នុងរយៈពេលពី ១៥ ថ្ងៃ ដល់ ២០ ថ្ងៃយើង អាច
ប្រមូលទឹកឃ្មុំបាន។
ការនាំចេញទឹកឃ្មុំនិងក្រមួនរបស់វៀតណាមត្រូវបានព្យាករណ៍មានយថា
ទស្សន៍សុទ្ធនិយមក្នុងពេលដែលតម្រូវការទីផ្សារពិភពលោកកើនឡើង ព្រម
ទាំង ការធ្វើសមាហរណកម្មអន្តរជាតិកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំង។ ជាពិសេស
ក្នុងកាលៈទេសៈ កិច្ចព្រមព្រៀងឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែលត្រូវបាន
ចុះហត្ថលេខា នឹងបង្កើនឱកាសនាំចេញកសិផលរបស់វៀតណាម ក្នុងនោះ
មានមុខទំនិញទឹកឃ្មុំ។ លោក Pham Van Dong ប្រធាននាយកដ្ឋានពេទ្យសត្វ
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានចាត់ទុកថា៖
«នាឆ្នាំ ២០១៤ វៀតណាមបាននាំចេញទឹកឃ្មុំចំនួន ៥០ ពាន់តោន។ នាឆ្នាំ
២០១៥ វៀតណាមក៏បាននាំចេញទឹកឃ្មុំចំនួន ៤០ ពាន់តោនទៀត។ ទីផ្សារនាំ
ចេញ ស្នូលគឺសហភាពអឺរ៉ុប ទ្វីបអាមេរិកនិងប្រទេសផ្សេងៗទៀត។»
ផលិតផលពីឃ្មុំដូចជា៖ទឹកឃ្មុំនិងក្រមួននាំមកនូវតំលៃវេជ្ជសាស្ត្រផងនិង
តំលៃសេដ្ឋកិច្ចខ្ពស់ផង។ ឆ្លៀតយកលក្ខណៈធម្មជាតិងាយស្រួលរួមជាមួយ
បទពិសោធន៍ប្រជាប្រិយគួបផ្សំជាមួយវិទ្យាសាស្ត្របច្ចេកទេសទំនើប គ្រួសារជា
ច្រើនបានធ្វើមានពីរូបសណ្ឋានចិញ្ចឹមឃ្មុំសហការជាមួយការដាំដើមឈើលំអរ។
នៅសន្និសីទអភិវឌ្ឍន៍ការចិញ្ចឹមសត្វក្នុងលក្ខណៈជ្រាបទឹកប្រៃនិងរាំងស្ងួត
ឃ្មុំត្រូវបានជ្រើសរើសជាសត្វចិញ្ចឹមងាយស្រួលសំរាប់ប្រជាកសិករ ដោយសារ
វា បន្សាំនឹងអាកាសធាតុរាំងស្ងួតនិងមិនចាំបាច់ប្រើប្រាស់ទឹកស្អាបច្រើនទេ។
តាមលោក Nguyen Van Tranh នាយករងមន្ទីកសិកម្មនិងអភិវឌ្ឍន៍ជនបទ
ខេត្ត Ca Mau បានឲ្យដឹងថា៖
«ទឹកឃ្មុំនៅព្រៃស្មាច់ U Minh Ha គឺធម្មជាតិ។ ក្នុងឆ្នាំកន្លងទៅ មាន
សំបុក ឃ្មុំសរុបចំនួន ១ សែន ក្នុងនោះ សំបុកនិមួយៗនាំមកនូវទឹកឃ្មុំពី
៤ ដល់ ៦ លីត្រ ។ នេះគឺជាចំណូលដ៏ធំធេងណាស់។ ដោយមានតំលៃមធ្យម
ទទួលបាន ៣០ ហ្មឺន ដុង/លីត្រ បង្កើតឡើងប្រភពចំណូលធំសំរាប់ប្រជា
ពលរដ្ឋនៅព្រៃស្មាច់ U Minh Ha។ »
ការជ្រើសរើសឃ្មុំគឺជាសត្វចិញ្ចឹមបន្សាំក្នុងស្ថានភាពអាកាសធាតុ
អាក្រក់ដូចជា ៖ ការរាំងស្ងួត ការជៀបទឹកប្រៃ គឺជាទិសដៅដ៏ត្រឹមត្រូវ
របស់ តំបន់មួយចំនួនក្នុងតំបន់ដីសណ្តទន្លេ Cuu Long។ ដោយសារ
នេះគឺជារបរសម ស្របនឹងលក្ខណៈនៅតំបន់ព្រៃភ្នំ មិនចាំបាច់ផ្ទៃដី
ច្រើនទេ ហើយប្រភពទុនដំបូង តិចតូចព្រមទាំង ការពារបរិស្ថាន
ធម្មជាតិ ទៀតផង៕