ធ្វើល្អការងារឃោសនាមហាជនដើម្បីប្រជាពលរដ្ឋស្រុះចិត្តគំនិតកសាងជនបទថ្មី

ធ្វើល្អការងារឃោសនាមហាជនដើម្បីប្រជាពលរដ្ឋស្រុះចិត្តគំនិតកសាងជនបទថ្មី - ảnh 1
ធ្វើល្អការងារឃោសនាមហាជនដើម្បីប្រជាពលរដ្ឋស្រុះចិត្តគំនិតកសាងជនបទថ្មី
 (Image: bacgiang.vn)

(VOVworld) – ការកសាងជនបទថ្មីគឺជាការផ្តួចផ្តើមគំនិតដ៏ធំធេងរបស់បក្សនិង
រដ្ឋ ដែលកំពុងអនុវត្តដ៏ទូលំទូលាយនៅទូទាំងប្រទេសវៀតណាម។ ទោះបីជា
តំបន់និមួយៗ មានរបៀបអនុវត្តរបស់ខ្លួនក្តី ប៉ុន្តែ ចំណុចរួមរបស់ភូមិឃុំជាច្រើន
ដែលសំរេចបាន បទដ្ឋានជនបទថ្មីគឺជាការស្រុះចិត្តគំនិតខ្ពស់របស់ប្រជាពលរដ្ឋ
 ក្នុងនោះ ការងារឃោនាមហា​ជនដើរតួនាទីយ៉ាងសំខាន់។​

        នាប៉ុន្មានថ្ងៃនេះ ប្រជាជននៅឃុំ  Hoang An ស្រុក Hiep Hoa ខេត្ត Bac Giang
 (ភាគខាងជើងវៀតណាម) សប្បាយរីករាយណាស់ដោយសារឃុំរបស់ខ្លួនទើប
នឹង ទទួលស្គាល់ថា៖ សំរេចបានបទដ្ឋានជនបទថ្មី។ នាឆ្នាំ ២០១១ ឃុំ  Hoang
An ត្រូវបានជ្រើសរើសជាទីកន្លែងអនុវត្តចលនាកសាងជនបទថ្មី។ ទោះបីជាមាន
ការលំបាកខាងសេដ្ឋកិច្ចជាច្រើននាគ្រាដំបូងក្តីប៉ុន្តែរដ្ឋអំណាចតំបន់និងប្រជា
ពលរដ្ឋនៅឃុំ Hoang An បានមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីសម្រេចបានកម្មវិធីក
សាងជនបទថ្មី។ លោក Ngo Van Hung នៅភូមិ Tan Lap ឃុំ Hoang An គឺជា
អ្នកឃុំដំបូងដែលបានស្ម័គ្រចិត្ដបរិច្ចាកដីដើម្បីកសាងផ្លូវនិងរួមចំណែក
ពលកម្មរបស់ខ្លួនសាងសងសំណងថ្មីៗ។ លោកចែករំលែកថា៖

        «ខ្ញុំគិតថា៖ ក្នុងពេលកសាងជនបទថ្មី យើងគប្បីកសាងផ្លូវធំនិងស្អាត
ពីនោះ ប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍ជាច្រើនថែមទៀត។
 ការបរិច្ចាកដីដូច្នេះ ផ្លូវ នឹងកានត់តែធំស្អាតការធ្វើដំណើរនឹងកាន់តែមាន
ភាពងាយស្រួលជាង។ ខ្ញុំចង់ឲ្យគ្រប់ទីកន្លែងនឹងមានផ្លូវធំនិងស្អាតដូចនៅ
ឃុំរបស់យើងខ្ញុំដើម្បីប្រជាជនទទួលផលប្រយោជន៍។»

        អាស្រ័យដល់ការស្រុះចិត្តគំនិតខ្ពស់ក្នុងជួរថ្នាក់ដឹកនាំឃុំនិងប្រជាជន
ការកសាង ផ្លូវត្រូវបានអនុវត្តយ៉ាងលឿននិងតាមផែនការ។ លោក Nguyen
 Xuan Truong ប្រធានគណៈកម្មាធិការរណរ្សិមាតុភូមិឃុំ Hoang An បានឲ្យ
ដឹងថា៖

        «រណសិរ្សមាតុភូមិសហការជាមួយរដ្ឋអំណាចតំបន់ធ្វើបានល្អការងារ
ប្រជាធិបតេយ្យ ដោយសាររាល់ការផ្តួចផ្តើមគំនិតគំរោងការណ៍កម្មវិធីត្រូវ
បានអនុវត្តដល់ប្រជាជន ហើយប្រជាជនអាចយល់ដឹងអាចពិភាគ្សានិង
អាចផ្តល់មតិចំពោះគំរោងការណ៍នោះ។ ដោយហេតុនេះ ការអនុវត្តបាន
ប្រព្រឹត្តទៅងាយស្រួល។ ទន្ទឹមនឹងនោះ ការឃោសនាចលនាប្រជាជន
ចូលរួមក្នុងការងារឃ្លាំមើលក៏ត្រូវបានប្រព្រឹត្តទៅយ៉ាង់ ល្អប្រសើផងដែរ។»

        តាមលោក Mai Son ប្រធានគណៈកម្មាធិការទទួលបន្ទុកការកសាង
ជនបទថ្មី ស្រុក Hiep Hoa បានឲ្យដឹងថា៖ របៀបអនុវត្តល្អនិងជោគជ័យ
ក្នុងការកសាងជនបទថ្មី នៃឃុំ Hoang An ត្រូវបានឃុំជាច្រើនយ៉ាងធ្វើជា
គំរូរៀនសូត្រនិងអនុវត្ត។​ លោក Mai Son បានឲ្យដឹងថា៖

        «បទពិសោធន៍ដំបូងរបស់យើងខ្ញុំគឺពង្រីកបានប្រជាធិបតេយ្យនិង
យ្យ តម្លាភាពបើកចំហរក្នុងសកម្មភាពទាំងអស់ពីការកសាងពីការរៀបចំ
ផែនការ ទីកន្លែងនោះមានកំរិតជោគជ័យខ្ពស់។ ទីពីរគឺ៖ ជួរថ្នាក់ដឹកនាំពី
ថ្នាក់ភូមិដល់ឃុំត្រូវជា អ្នកមានសមត្ថភាពនិងទទួលខុសត្រូវចំពោះភារកិច្ច
របស់ខ្លួន។ នាបច្ចុប្បន្ន ក្នុងកាលៈ ទេសៈខ្វះខាតខាងថវិការ យើងខ្ញុំបាន
អំពាវនាវឲ្យប្រជាជនដែលកំពុងធ្វើការនៅឆ្ងាយ រួមចំណែកកសាងជនបទ
ថ្មី។»

        ការជោគជ័យក្នុងការកសាងជនបទថ្មីនៅស្រុក Hiep Hoa ខេត្ត Bac
Giang បានសឲ្យឃើញថា៖ ប្រសិនបើ យើងបំផុសចលនាកំលាំងរបស់
ប្រជាជនឲ្យបាន នោះគឺយើងអាចជំនះពុះពារលើការលំបាកក្នុងការកសាង
ជនបទថ្មីទាំងស្រុង។ ធ្វើល្អការងារឃោសនាមហាជនដើម្បីប្រជាជនយល់
ច្បាស់ពីបញ្ហានិងពង្រីកតួនាទីម្ចាស់ការរបស់ប្រជាជន។ នេះគឺជាបទ
ពិសោធន៍មួយក្នុងចំណោមបទពិសោធន៍ដើម្បីកម្មវិធីកសាងជនបទថ្មី
ដណ្តើមបានជោគជ័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ