និទាឃរដូវថ្មីនៅលើតំបន់ជនបទ Cu Chi

 

(VOV)_ក្រោយរយះពេល ៣ឆ្នាំ អនុវត្តការកសាងជនបទថ្មី នៅឃុំចំនួន៦​ របស់ ទីក្រុងហូជីមិញបានមានឃុំចំនួន២ គឺ Tan Thong Hoi និង Thai My ចំណុះស្រុក Cu Chi ទទួលបានបទដ្ឋានចំនួន ១៩/១៩​ អំពីជនបទ​ថ្មី​។​តំបន់ដីដោះមោះមិតនេះត្រូវគាំទ្រ
នូវការ​រងឥទ្ធិពលជាច្រើន​ពីគ្រាប់បែក​ មីនក្នុងសម័យសង្គ្រាម នាបច្ចុប្បន្នបានក្លាយ
ទៅ ជាចំណុចភ្លឺក្នុងគំនូរជនបទថ្មីនៅជាយទីក្រុងហូជីមិញ ដោយ​រូបសណ្ឋានសេដ្ឋ
កិច្ចនានា​ប្រកបដោយប្រសិទ្ធភាព​។ 

  ឃុំ Tan Thong Hoi ស្រុក Cu Chi ក្នុងរយះពេល​ប៉ុន្មាន​ថ្ងៃ​​នេះ​បាន​បរិយាកាសកាន់
តែសប្បាយ រីករាយជាងថ្ងៃផ្សេងៗក្នុងឆ្នាំ​។​ ពីព្រោះ រដូវផ្កាតេតឆ្នាំនេះ ប្រជាកសិករ
នៅឃុំ Tan Thong Hoi​ទទួល​បានផលច្រើនណាស់ ​អាស្រ័យដោយការ​ដាំផ្កា​អូរគីដេ  Mokara ជាប្រភេទផ្ការមានតំលៃទាប តែសមស្របជាមួយតម្រូវការលេងផ្ការរបស់
អ្នកប្រើប្រាស់ជាច្រើនកុះករ។ ក្រៅពីភាព​ងាយស្រួលក្នុងការងារ សេចក្ដីសប្បាយរីក រាយរបស់អ្នកឃុំត្រូវ​បានកើនឡើង​ ពេលដែលឃុំទទួលបានបទដ្ឋានទាំង ១៩​ អំពី​ការកសាងជនបទថ្មី។ លោក Nguyen Linh នៅភូមិ Tan Lap ឃុំ Tan Thong​ Hoi ស្រុក
 Cu Chi ចែករំឡេកថា៖

        “ ពីពេលឃុំ Tan Thong Hoi ត្រូវបានជ្រើសរើសជាឃុំគំរូអំពី​ការ​កសាងជនបទថ្មី
គឺ ប្រជាជននៅទីនេះសប្បាយរីករាយណាស់។ ប្រជាជន​សុទ្ធតែក្តាប់ជាប់បានការផ្ដើម គំនិត និងរួមដៃអនុវត្ត។ ចំពោះមុខ គឺកសាងប្រព័ន្ធគមនាគម ធារាសាស្ត្រ ផលិតកម្ម 
សេដ្ឋ កិច្ចក៏កាន់តែកើនឡើងជាបន្តបន្ទាប់។ ដូច្នេះប្រជាជនសប្បាយរីករាយណាស់។”

 និទាឃរដូវថ្មីនៅលើតំបន់ជនបទ Cu Chi - ảnh 1
និទាឃរដូវថ្មីនៅលើតំបន់ជនបទ Cu Chi (internet)


        រួមជាមួយសេចក្ដីសប្បាយរីករាយនេះ របស់ឃុំ Tan Thong Hoi ​​ ឃុំ Thai My   ក៏
ទទួលបានបទដ្ឋានទាំង ១៩ ​អំពីការកសាង​ជនបទ​ថ្មីដែរ។ ចាប់ផ្តើមគឺឃុំមួយក្នុងចំ
ណោមឃុំក្រីក្រ បំផុតរបស់ទីក្រុង ​ប៉ុន្តែ មុខមាត់របស់ឃុំ Thai My បានមានការផ្លាស់
ប្តូរជាច្រើន។ ​លោក ​Tran Anh Dung ជាកសិករ១នាក់នៅភូមិ My Khanh B ឃុំ Thai
My ស្រុក Cu Chi បានអោយដឹងថា៖

        “ ពីថ្ងៃអនុវត្តរូបសណ្ឋានជនបទថ្មីមក ជីវភាពរស់នៅរបស់ប្រជាកសិករល្អជាង។ មុននេះ រដ្ឋបានកសាងផ្លូវគ្រួសក្រហម និងឥឡូវនេះ ផ្លូវត្រូវបានចាក់កៅស៊ូ ធ្វើដំណើរ
ទៅវិញទៅមកងាយស្រួលជាង។ទន្ទឹមនឹងនោះ ប្រជាជនក៏បានណែនាំដាំបន្លែរ ដាំស្រូវ  អនុវត្តវិទ្យាសាស្ត្រ​ បច្ចេកទេស …ជាដើម។ ​និយាយ​រួម ​ការកសាងជនបទថ្មីដូច្នេះគឺ
ល្អណាស់។”       

          តាមកម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី ក្នុងដំណាក់កាល ​២០១០ -
២០២០ គឺ​ឆ្នាំ ២០១៥ ទីក្រុង​ហូជីមិញ នឹងមានឃុំជនបទថ្មីចំនួន ២២ និងដល់ឆ្នាំ ២០២០
 នឹងមានឃុំ​ចំនួន១០០%ទទួលបានបទដ្ឋានជនបទថ្មី។ ដើម្បីទទួលបានគោលដៅនេះ ទីក្រុងបានកំណត់ប្រមូលផ្តុំអភិវឌ្ឍន៍មុខរបរមួយចំនួន ដោយឈរលើឧត្តម​ភាពអំពីតំ
បន់វត្ថុ ធាតុដើម ទីផ្សារប្រើប្រាស់ ពលកម្ម និងបច្ចេកវិជ្ជា ផលិត​កម្ម…ជាដើម។ លោក 
Le Thanh Liemនាយកមន្ទីកសិកម្មនិង​អភិវឌ្ឍន៍​ជនបទថ្មីទីក្រុងហូជីមិញបានអោយ
ដឹងថា៖

       “ ក្នុងស្ថានភាពជាក់ស្ដែង នៅជួបប្រទះនឹងបញ្ហាជាច្រើន ពីព្រោះនេះគឺជារូប
សណ្ឋានថ្មី ដូច្នេះ គណះកម្មាធិការបញ្ជាណែនាំទីក្រុង នឹង​ប្រមូលផ្តុំដោះស្រាយ ដើម្បី
ធ្វើល្អ ជាងក្នុងដំណាក់កាលបន្ត។ យើងខ្ញុំនឹង​បន្តឃោសនាយ៉ាងទូលំទូលាយ និង ស៊ីជំរៅអំពីកម្មវិធីនេះ ខ្លឹមសារនៃការ​អនុវត្តត្រូវផ្អែកទៅលើប្រជាជន និងសមស្រប ជាមួយសភាពការណ៍នៅក្នុងតំបន់…។ល។”

       ដោយការខំប្រឹងប្រែង ឧស្សាព្យាយាម ប្រជាជន Cu Chi កំពុង​ធ្វើមាន​សំរាប់ស្រុក
កំណើតរបស់ ខ្លួន ក្នុងសម័យកាលថ្មី។ តំបន់ដីនៅជាយទីក្រុងនេះ កំពុងមានការផ្លាស់
ប្តូរ មុខមាត់ពីមួយថ្ងៃទៅ មួយថ្ងៃ ដើម្បីក្លាយទៅជាតំបន់ជនបទថ្មីជាមួយហេដ្ឋារចនា
សម្ព័ន្ធ ទំនើប សង្គមស្ថិរភាព និងពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ រួមចំ ណែកចូលក្នុងការអភិវឌ្ឍន៍រួមរបស់ទីក្រុងហូជីមិញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ