និទាឃរដូវនៅជើងភ្នំ Langbiang
(VOV) /  
(VOV)_តំបន់ខ្ពង់រាប Langbiang នៅខេត្ត Lam Dong តំបន់ខ្ពង់រាបភាគ
កណ្ដាលវៀតណាមមិនគ្រាន់តែល្បី ឈ្មោះ ដោយរមណីដ្ឋានទេសចរណ៍ស្អាត
អស្ចារ្យប៉ុណ្ណោះទេ ថែមទាំង នៅទីកន្លែងនេះនៅបានស្គាល់ដល់ជារូបសណ្ឋាន
កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ដែលនាំមកនូវផលចំណេញសំរាប់ជនរួមជាតិ និង
ជាគំរូអំពីការកសាងជនបទថ្មី ទៀតផង។
|
តំបន់ខ្ពង់រាប Langbiang |
ក្រលែកមើលផ្ទះថ្មីរបស់លោក Cill Nom ដ៏ស្អាត មានគ្រប់សម្ភារះប្រើប្រាស់
ក្នុងផ្ទះនៅឃុំ Bon Dung 1 ទីរួមស្រុក Lac Duong ស្រុក Lac Duong (ខេត្ត Lam Dong )
ពិបាកដឹងថា៖ មុននេះ៧ឆ្នាំគ្រួសារលោកជាគ្រួសារក្រីក្រ១។ លោក Cill Nom បាន
រៀបរាប់ថា៖ មុននេះគ្រាន់តែដាំស្រូវទឹក គ្រួសារជួបការលំបាកជាច្រើនណាស់។
ដោយសារមានការជួយឧបត្ថម្ភពីរដ្ឋអំណាចតំបន់ក្នុងការផ្ទេរប្តូររចនាសម្ព័ន្ធដំណាំ
ដាំដុះ ផ្ទេរប្រគល់បច្ចេកវិទ្យា គ្រួសារខ្ញុំបានផ្ទេរប្តូរផ្ទៃដីដាំស្រូវទាំងឡាយទៅជាដាំ
បន្លែ ផ្កាគ្រប់ប្រភេទ។ តាំងពីនោះមក ប្រាក់ចំណូលគិតជាមធ្យមរបស់គ្រួសារលោក
មានប្រមាណ៣០០លានដុងក្នុង១ឆ្នាំ។ ជាពិសេស ក្នុង២ឆ្នាំកន្លងទៅ ដោយបានវិនិ
យោគប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ និងផ្ទះកញ្ចក់៥០០ម៉ែត្រក្រឡា ដើម្បីផលិត
ផ្កាគុណភាពខ្ពស់ ពីនោះប្រាក់ចំណូលរបស់គ្រួសារលោកបានកើនឡើង៥០០លាន
ដុង/ឆ្នាំ។ លោក Cill Nom បានអោយដឹងថា៖
“ មុននេះ ដាំស្រូវបានតែ១រដូវ ស្ថានភាពអត់ឃ្លានក្នុងប៉ុន្មានខែបានប្រព្រឹត្ត
ទៅជាប្រចាំ។ តាំងពីពេលដាំបន្លែ ផ្កាគ្រប់ប្រភេទនេះស្ថានភាពអត់ឃ្លានមិនកើត
មានឡើតទៀតទេ។ ប្រាក់ចំណូលរបស់គ្រួសារបានកើនឡើង ខ្ញុំមានប្រាក់ទិញ
សម្ភារះប្រើប្រាស់ក្នុងផ្ទះ ហើយថែមទាំងមធ្យោបាយធ្វើដំណើរទៀតផង។”
មិនគ្រាន់តែក្តាប់ជាប់បច្ចេកវិទ្យាផលិតកម្មទំនើបៗប៉ុណ្ណោះទេ ប្រជាពលរដ្ឋ
ជាជនជាតិភាគតិចនៅក្នុងតំបន់នៅបន្តផ្លាស់ប្តូររូបសណ្ឋានតភ្ជាប់ផលិតកម្ម និង
ការលក់ចេញផលិតផលទៀតផង។ ឈានទៅមុខក្នុងការងារនេះ លោក Pang
Tinh Sin នៅភូមិ Dan Kia ទីរួមស្រុក Lac Duong បានអោយដឹងថា៖
“ ការដាំផ្កាទាមទារអោយមានវិធីច្រើនបើប្រៀបនឹងដាំបន្លែ ក៏ដូចជាចំណេះ
ដឹងខាងបច្ចេកវិទ្យា។បញ្ហាទីពីរគឺត្រូវគិតអំពីទីផ្សារសំរាប់ផលិតផល បន្លែមានទី
ផ្សារតិចជាងនិងប្រាក់ចំណូលក៏តិចជាង បើប្រៀបនឹងការដាំផ្កា។”
រហូតមកដល់ពេលនេះ Lac Duong បានអនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុង៧០%
នៃផ្ទៃដីចំនួន១៥០០ហិកតា ដាំបន្លែ…លៗ លោក Nguyen Duy Hai ប្រធានគណៈ
កម្មាធិការប្រជាជនស្រុក Lac Duong បានអោយដឹងថា៖ បណ្ដាលទ្ធផលដំបូងនេះ
បានសរអោយឃើញនូវការផ្លាស់ប្តូរថ្មីក្នុងការគិតគូរ របៀបធ្វើរបស់ប្រជាកសិករ
ក្នុងតំបន់។ នាពេលខាងមុខនេះ តំបន់នឹងមានបណ្ដាគោលនយោបាយជាក់ស្ដែង
ដើម្បីកម្មវិធីផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ នៅតំបន់ជនរួមជាតិជាជនជាតិ
ភាគតិច។ លោក Nguyen Duy Hai បានអោយដឹងថា៖
“ នាបច្ចុប្បន្ន តំបន់យើងខ្ញុំបានមានរូបសណ្ឋានសេដ្ឋកិច្ចដែលនាំមកនូវចំ
ណូលយ៉ាងគ្រាន់បើ លើកស្ទួយជីវភាពរស់នៅសំរាប់ជនរួមជាតិជាជនជាតិភាគ
តិចនៅទីនេះ។ យើងខ្ញុំអនុវត្តបច្ចេកវិជ្ជាខ្ពស់ក្នុងការដាំផ្កាកូឡាប និងប្រភេទផ្កា
ផ្សេងៗទៀត។”
អភិវឌ្ឍន៍កសិកម្មតាមទិសបច្ចេកវិទ្យាខ្ពស់ របស់ប្រជាពលរដ្ឋជាជនជាតិ
ភាគតិចនៅក្នុងតំបន់ខ្ពង់រាប Lang Biang ដែលកំពុងពង្រីកប្រសិទ្ធិភាពពី១ថ្ងៃ
ទៅមួយថ្ងៃ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយដោយឥតឈប់
ឈរ។ ពីនោះ បុព្វហេតុកសាងជនបទថ្មីនៅក្នុងតំបន់នឹងបានសម្រេចយ៉ាង
ឆាប់ៗ ដើម្បិនិទាឃរដូវមកដល់ម្ដង់ៗ ជីវភាពរស់នៅនៅក្នុងតំបន់នេះកាន់តែ
សម្បូរធូធារ និងសុភមង្គល៕
-VOV