(VOV)_ត្រឡប់មកទស្សនាឃុំជនបទថ្មីនានារបស់ខេត្តឡងអាន (ភាគខាងត្បូងវៀតណាម) ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនេះ ទៅដល់ទីណាគេក៏បានស្ដាប់រឿងស្ដី
ពីការផ្លាស់ប្តូរថ្មីរបស់គ្រួសារនិមួយៗភូមិនិមួយៗដែរ។ការកសាងជនបទថ្មីបានរួម
ចំណែកលើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារះនិងខាងស្មារតីសំរាប់ប្រជាជន
ហើយពីនោះលើកទឹកចិត្តប្រជាជនខំប្រឹងប្រែងកសាងជនបទថ្មីថែមទៀត។
|
និទាឃរដូវនៅតំបន់ជនបទថ្មីនៅខេត្តឡងអាន |
សងខាងផ្លូវចូលផ្ទះរបស់លោក Nguyen Van Ut នៅភូមិទី៤ ឃុំ Hoa Phu ស្រុក
Chau Thanh ខេត្តឡងអានព័ទ្ធជំវិញដោយបណ្ដាវាលស្រែ ចំការស្រការនាគដ៏ខៀវ
ស្រងាត់។ ផ្លូវនេះបានកសាងសម្រេចមុនបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៥ បន្ទាប់
ពីបានទទួលស្គាល់ជាឃុំជនបទថ្មី ដោយបានទទួលទឹកប្រាក់ចំនួន៣០០លាន
ដុង។ ឃុំ Hoa Phu បានសម្រេចចិត្តប្រើខ្ទង់ប្រាក់នេះដើម្បីជួសជុលកែលំអរផ្លូវ។
លោក Nguyen Van Ut ទឹកមុខសប្បាយរីករាយអោយដឹងថា៖
“ មុននោះ ការធ្វើដំណើរតាមផ្លូវនេះមានការពិបាកណាស់។ នាបច្ចុប្បន្ន
អាស្រ័យដោយមានការកសាងជនបទថ្មី ទើបមានផ្លូវចាក់បេតុងមកដល់ផ្ទះ ការ
ដឹកស្រូវដល់វាលស្រែមានភាពងាយស្រួលជាង។ ដូច្នេះ ប្រជាជនសប្បាយរីក
រាយនិងជួយជ្រោមជ្រែងយ៉ាងខ្លាំងណាស់។”
ផ្លូវបានល្អហើយ ប៉ុន្តែ ប្រជាជននៅមានគោលបំណងថា៖ផ្លូវនេះកាន់តែ
ស្អាតជាងទៀត។ ដូច្នេះ នៅភូមិនិមួយៗ ប្រជាជនបានខំប្រឹងប្រែងរក្សារអនា
ម័យបរិស្ថាន និងដាំដើមឈើ ផ្កា តាមសងខាងផ្លូវ។ លោក Bui Van Hon ប្រធាន
គណៈកម្មាធិការប្រជាជនឃុំ Hoa Phu បានអោយដឹងថា៖
“ តាមរយៈការកសាងជនបទថ្មីនេះ យើងខ្ញុំបានដកបទពិសោធន៍នោះគឺ
អនុវត្តល្អនូវខ្លឹមសារ៖ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនត្រួតពិនិត្យ។
យើងខ្ញុំបានជូនដំណឹងអោយប្រជាជនដឹងអំពីការផ្តួចផ្តើមគំនិតនៃការកសាង
ជនបទថ្មី។ ហើយពីនោះប្រជាជនពិភាក្សាអំពីសំណង់និមួយៗ ពីនោះប្រជា
ជនរួមវិភាគទានជាប្រាក់និងថ្ងៃពលកម្ម។ ការងារទាំងអស់នេះ សុទ្ធតែបាន
ប្រជាជនត្រួតពិនិត្យពីគ្រាដំបូង។”
|
និទាឃរដូវនៅតំបន់ជនបទថ្មីនៅខេត្តឡងអាន (http://nongthonmoi.longan.gov.vn/) |
ពណ៌ខៀវស្រងាត់របស់ចំការស្រការនាគ ពណ៌លឿងរបស់ដើមម៉ាក់ខៃ ផ្កា
ស្បៃរឿងដែលបានដាំ នៅសងខាងផ្លូវ គ្រប់ដណ្ដប់ពីឃុំ Hoa Phu ទៅឃុំ
Duong Xuan Hoi ជាឃុំដំបូងសម្រេចបទដ្ឋានអំពីជនបទថ្មីនៅឡងអាន។
លោក Huynh Van Tay អ្នកឃុំ Duong Xuan Hoi ១នាក់បានអោយដឹងថា៖
“ ផ្លូវនៅឃុំ Duong Xuan Hoi ចូល Long Tri បានដាំដើមឈើតាមសង
ខាងផ្លូវដ៏ល្អស្អាត។ នៅក្នុងភូមិប្រជាជនបានធ្វើរបងដើមឈើ ឬដាំដើមឈើ
សំរាប់លំអរ។ ផ្លូវបានចាក់ប៉េតុងមកដល់ផ្ទះ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ប្រពៃណីនេះ កូនចៅបានជួបជុំគ្នា ទទួលបុណ្យតេតប្រកបដោយក្តីសប្បាយ
រីករាយ ។”
ខេត្តឡងអានទាំងមូលមានឃុំចំនួន២៧សម្រេចបទដ្ឋានជនបទថ្មី ជីវ
ភាពរស់នៅរបស់ប្រជាជនមានភាពផ្លាស់ប្តូរ។ ការធ្វើដំណើរផ្លាស់ប្តូរពាណិ
ជ្ជកម្មមនាភាពងាយស្រួល។ លោកNguyen Van Hoang នាយកមន្ទីរកសិកម្ម
និងអភិវឌ្ឍន៍ជនបទថ្មីខេត្តឡងអាន បានចែករំឡែកថា៖
“ ដោយសារមានការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់ប្រជាជន ប្រាក់
ចំណូលបានកើនឡើងជាច្រើន បានជាចលនាកសាងជនបទថ្មីរបស់ខេត្ត
ក្នុងដំណាក់កាលនេះមានភាពងាយស្រួលណាស់។ ឆ្នាំ ២០១៥ យើងខ្ញុំខំ
ប្រឹងប្រែងមានឃុំចំនួនពី១២ដល់១៥ទៀតទទួលបានបតដ្ឋានអំពីការកសាង
ជនបទថ្មី។”
ក្នុងដំណើរបំពេញការងារនៅឃុំជនបទថ្មី Tan Lan ស្រុក Can Duoc ខេត្ត
ឡងអាន នាពេលថ្មីៗនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang មាន
ប្រសាសថា៖
“ ប្រការដែលខ្ញុំចាប់អារម្មណ៍បំផុត នោះគឺសមិទ្ធិផលដែលការកសាង
ជនបទថ្មីបាននាំមក។ ប្រការទាំងនេះសុទ្ធតែមានការរួមវិភាគទានពីរដ្ឋនិង
ប្រជាជន។ អ្វីៗដែលបានប្រជាជនគាំទ្រនឹងរក្សាបានយូរអង្វេងនិងរឹងមាំ។”
និទាឃរដូវថ្មីទៀតបានមកដល់តំបន់ជនបទនានានៅខេត្តឡងអាន
ដោយពោពេញក្តីសង្ឃឹម និងជំនឿជាក់ទៅលើការកសាងជនបទថ្មី។ សំលេង
សំណើចសប្បាយ គួបផ្សុំជាមួយស៊ូសម្លេងរបស់ម៉ាស៊ីនកសិកម្មដើម្បីត្រៀម
រៀបចំអោយរដូវកាលថ្មីដ៏អ៊ូអរពេញភូមិ ឃុំ បានសរអោយឃើញថា៖ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះកំពុងមានភាពផ្លាស់ប្តូរ៕