នារីភូមិ Knia ឃុំ Ea Tul ខេត្ត Dak Lak រក្សារបរតម្បាញចរបាប់

(VOVWORLD) - ប្រឈមនឹងគ្រោះអាសន្ននៃការសាបសូន្យរបរតម្បាញចរបាប់នៅខេត្ត Dak Lak នារីៗជាច្រើននៅទីនេះបានខិតខំប្រឹងប្រែងដើម្បីរក្សារបរនេះ។ ពួកគេ ក៏បានឆ្លៀតយកបណ្ដាញសង្គមដើម្បីផ្សព្វផ្សាយផលិតផល រកប្រាក់ចំណូល បន្ថែម សំដៅបន្តរក្សានិងពង្រីករបរតម្បាញចរបាប់ប្រពៃណីរបស់ខ្លួន។
នារីភូមិ Knia ឃុំ Ea Tul ខេត្ត Dak Lak រក្សារបរតម្បាញចរបាប់ - ảnh 1លោកស្រី H Yoi Nie កំពុងត្បាញចរបាប់ (រូបថត៖ VOV) 

ទោះបីជាមានអាយុ៥៣ឆ្នាំ ភ្នែកមិនស្រវាំង ហើយបាតដៃក៏មិនប៉ិន ប្រសពដូចមុនទៀតទេក៏ដោយ ប៉ុន្តែលោកស្រី H Yoi Nie នៅភូមិ Knia ឃុំ Ea Tul ស្រុក Cu Mgar ខេត្ត Dak Lak នៅតែឆ្លៀតយកពេលទំនេរដើម្បីអង្គុយ ត្បាញខោអាវឬភួយដែលគេបានកក់ទិញ យ៉ាងយកចិត្តទុកដាក់។ មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រីថែមទាំងបង្រៀនរបរតម្បាញនេះសម្រាប់កូន ចៅក្នុងគោលបំណងចង់ឲ្យជំនាន់ក្រោយៗនឹងបន្តរក្សានិងអភិវឌ្ឍរបរប្រពៃណី របស់ជនជាតិខ្លួនទៀតផង។ លោកស្រី H Yoi Nie បានចែករំលែកថា៖

“រូបខ្ញុំផ្ទាល់កាលពីមុនមិនចេះត្បាញចរបាប់ ហើយក៏មិនត្រូវបានម្ដាយ បង្រៀនឲ្យនោះទេ។ ពេលដែលអាជ្ញាធរបើកថ្នាក់បង្រៀនរបរតម្បាញនេះទើប ខ្ញុំបានចេះត្បាញ។ មានអតិថិជនកក់ឥវ៉ាន់ទើបខ្ញុំចាប់ផ្ដើមត្បាញ។ ខ្ញុំក៏ចង់បង្រៀនឲ្យកូនៗ ហើយប្រាប់គេបន្តបង្រៀនឲ្យជំនាន់ក្រោយៗទៀត។ នេះជាតម្លៃវប្បធម៌ប្រពៃណី តាំងពីយូរលង់មករបស់ជនជាតិ Ede ហេតុដូច្នេះមិនអាចទុកឲ្យសាបសូន្យទៅ បានទេ ប៉ុន្តែត្រូវរក្សានិងពង្រីក”។

ដូចលោកស្រី H Yoi ដែរ លោកស្រី H Mion Nie កាលពីមុននេះក៏មិនចេះ ត្បាញចរបាប់ទេ។ រហូតដល់ពេលចូលរៀននៅសាលាជាន់ខ្ពស់បណ្ដុះវិជ្ជាជីវៈ សម្រាប់យុវជនជនជាតិ Tay Nguyen ទើបលោកស្រីត្រូវបានរៀនអំពីរបរតម្បាញ ចរបាប់របស់ជនជាតិ Ede។ លោកស្រី H Mion Nie បានឲ្យដឹងថា៖         “រៀននៅសាលាមិនគ្រប់គ្រាន់ទេ ហេតុដូច្នេះពេលមកផ្ទះវិញ ខ្ញុំរៀនបន្ថែមពី ជនចាស់ជរាដោយសារគេមានបទពិសោធន៍ជាច្រើន ដែលអាចជួយខ្ញុំលើក កំពស់ថ្វីដៃ។ រៀនកាន់តែយូរ ខ្ញុំកាន់តែជក់ចិត្ត អញ្ចឹងគិតថា ត្រូវតែរក្សាមុខរបរ ប្រពៃណីនេះជាពុំខានឡើយ”។

សមាគមន៍នារីភូមិ Knia មានសមាជិកាចំនួន១៥០នាក់ ក្នុងនោះមាន២០ នាក់ចេះត្បាញចរបាប់ប្រពៃណី។ មុននេះ ពួកគេត្បាញភាគច្រើនគឺដើម្បីឲ្យ គ្រួសារប្រើប្រាស់ប៉ុណ្ណោះទេ គ្មានប្រាក់ចំណូល ហេតុដូច្នេះគេមិនជក់ចិត្តនឹងរបរនេះឡើយ។

ដើម្បីជួយឧបត្ថម្ភ លើកទឹកចិត្តបងប្អូន សមាគមន៍នារីភូមិ Knia បាន ឃោសនា ចលនាយ៉ាងសកម្មឲ្យបងប្អូនខិតខំប្រឹងប្រែងរក្សារបរប្រពៃណី ស្រាវ ជ្រាវម៉ូដផលិតផលចរបាប់ដ៏ល្អស្អាតនិងមានតម្លៃសមរម្យដើម្បីទាក់ទាញអ្នកទិញ។ រួមជាមួយគ្នានោះ ពួកគេក៏ជំរុញការផ្សព្វផ្សាយផលិតផលតាមបណ្ដាញសង្គម ដូចជា Facebook និង Zalo ផងដែរ។ អាស្រ័យហេតុនោះ អតិថិជនបានស្គាល់ ដល់និងកក់ទិញផលិតផលចរបាប់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជួយឲ្យ ប្រាក់ចំណូលរបស់នារីក្នុងភូមិក៏កាន់កើនឡើងផងដែរ។ លោកស្រី H Yuil Nie ប្រធាន សមាគមន៍នារីភូមិ Knia ឃុំ Ea Tul ស្រុក Cu Mgar ខេត្ត Dak Lak បានឲ្យ ដឹងថា៖

“ក្នុងឋានៈជាប្រធានសមាគមន៍នារី ខ្ញុំតែងតែប្រមូលផលិតផលចរបាប់ របស់បងប្អូនធ្វើឡើងដើម្បីលក់ចេញនៅទីផ្សារ។ ក្នុងសម័យ ៤.០ នេះ យើងអាច ឆ្លៀតយកបណ្ដាញសង្គមដើម្បីថតរូបឬវីដេអូឲ្យអតិថិជនមើល។ អាស្រ័យ ហេតុនោះ គេបានស្គាល់ដល់និងកក់ទិញផលិតផលកាន់តែច្រើនឡើងៗ”។

សកម្មភាពរក្សានិងពង្រីករបរតម្បាញចរបាប់ប្រពៃណីរបស់ជនរួមជាតិ Ede នៅសមាគមន៍នារីភូមិ Knia បានរួមចំណែកថែរក្សាអភិរក្សរបរប្រពៃណីរបស់ជនជាតិ ខ្លួន។ ការងារនេះកាន់តែមានអត្ថន័យដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតការងារធ្វើ និងលើកស្ទួយជីវភាពរស់នៅសម្រាប់ប្រជាជននៅក្នុងតំបន់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ