នារីស្រុក Phong Dien ទីក្រុង Can Tho រួមកម្លាំងកាយចិត្តកសាងជនបទថ្មី
TO TUAN -  
(VOV) /  
(VOV)_ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សមាគមនារីស្រុក Phong Dien ជាអង្គ
ភាពឈានមុខជានិច្ច ក្នុងការចលនាប្រជាជននារីធ្វើសេដ្ឋកិច្ច ហើយពីនោះលើក
ស្ទួយជីវភាពរស់នៅរបស់បងប្អូននារី។
|
នារីស្រុក Phong Dien ទីក្រុង Can Tho រួមកម្លាំងកាយចិត្តកសាងជនបទថ្មី |
ជារៀងរាល់ខែម្ដង់ បងប្អូននារីជាសាមាជិកាសមាគមនារីភូមិ Truong Hoa ឃុំ
Truong Long ស្រុក Phong Dien បានជួបជុំគ្នានៅផ្ទះលោកស្រី Nguyen Thi Hue ប្រ
ធានសមាគមនារី ដើម្បីពិភាក្សាអំពីផែនការ សកម្មភាព ចែករំលែកបទពិសោធន៍
ធ្វើសេដ្ឋកិច្ច។ ក្នុងការជួបជុំជីវភាពនេះ បងប្អូននារីនៅបានផ្សព្វផ្សាយអំពីគោលនយោបាយ ច្បាប់ ផ្តល់ព័ត៍មានអំពីព្រឹត្តិការណ៍នៅក្នុងតំបន់…លៗ។ ការជួបជុំ
ទាំងនេះបាននាំមកនូវផលប្រយោជន៍ជាក់ស្ដែងជាច្រើន បានជាបុរសក៏ចូលរួម
ផងដែរ។ ពិសេស ក្នុងពេលជួបជុំជីវភាពនាពេលថ្មីៗនេះ មានបន្ថែមខ្លឹមសារស្ដី
ពីផែនការបច្ចេកទេសថែទាំ នាំចេញក្រូចឆ្មាគ្មានគ្រាប់។ ចាប់ពីពេលបង្កើត
សហករណ៍ផ្លាស់ប្តូររូបសណ្ឋានដាំក្រូចឆ្មាគ្មានគ្រាប់នេះមក ជីវភាពរស់នៅ
របស់សមាជិកសហករណ៍ត្រូវបានលើកស្ទួយជាច្រើន បងប្អូននារីសប្បាយរីក
រាយណាស់។ លោកស្រី Dang Thi Thu សមាជិកាសហករណ៍ថ្មីដាំក្រូចឆ្មាគ្មាន
គ្រាប់ បានអោយដឹងថា៖
“ ប្រមូលផលម្តង់បានពី៣ដល់៤រយគីឡូក្រាម។ ពីដើមឆ្នាំមក ប្រាក់ចំ
ណូលរបស់គ្រួសារខ្ញុំគឺ៥៥លានដុង។ ហើយមិនបាច់វិនិយោគច្រើនទេ។ ខ្ញុំ
ឃើញថាចូលរួមសហករណ៍គឺល្អណាស់។ ”
|
នារីស្រុក Phong Dien ទីក្រុង Can Tho រួមកម្លាំងកាយចិត្តកសាងជនបទថ្មី |
ប្រធានសាខាសមាគមនារីភូមិ Truong Hoa គឺលោកស្រី Nguyen Thi Hue ជាគ្រួ
សារក្រីក្រ ដោយមានកូនច្រើន ដីធ្លីតិច តូចខ្វះការងារធ្វើ។ ឆ្នាំ ២០១០ លោកស្រី Hue
បានឈូសឆាយដី៣០០០ ម៉ែត្រក្រឡា ហើយក្រោយរយៈពេល១៨ខែ គ្រួសារ
របស់លោកស្រីបានរូចផុតពីភាពក្រីក្រ។ ពីនោះ លោកស្រីបានចែករំលែកបទពិ
សោធន៍ និងពិភាក្សាជាមួយសមាគមគ្រប់ជាន់ថ្នាក់បង្កលក្ខណះ ដើម្បីបងប្អូននារី
ផ្សេងៗទៀតរួចផុតពីភាពក្រីក្រ។ លោកស្រី Nguyen Thi Hue បានអោយដឹងថា៖
“ នាងខ្ញុំបានធ្វើការងារចលនានារី។ ប្រសិនបើយើងធ្វើបានគឺត្រូវចលនាបង
ប្អូននារីធ្វើតាម ដើម្បីបង្កើនប្រាក់ចំណូលសំរាប់គ្រួសារ និងបង្កើតការងារធ្វើនិរន្តរ
ភាព។ ”
ចូលរួមរូបសណ្ឋាននេះ បងប្អូននារីក៏ទទួបានការជួយឧបត្ថម្ភអំពីបទពិសោធន៍ផលិតកម្ម ទុន ពូជនិងបច្ចេកទេស។ ប្រសិនបើ ឆ្នាំ ២០១២ សហករណ៍មានសមាជិ
កាចំនួន១០ ដោយមានផ្ទៃដីជាង៣ហិកតាតែប៉ុណ្ណោះ ប៉ុន្តែដល់នាបច្ចុប្បន្ន មានស
មាជិកចំនួន៣០ ដោយមានផ្ទៃដីជាង១៥ហិកតា ដាំដើមក្រូចឆ្មាគ្មានគ្រាប់ចំនួន
១៣៦០០ដើម។ គ្រួសារមួយចំនួនបានដាំក្រូចឆ្មាគួបផ្សុំជាមួយដំណាំផ្សេងៗដើម្បី
បង្កើនប្រាក់ចំណូល និងកាត់បន្ថយចំណាយផងដែរ។ ក្រូចឆ្មាទាំងនេះត្រូវបាន
អាជីវករប្រមូលទិញនៅចំការហើយទូទាត់ភ្លាមៗ។ គ្រួសារមួយចំនួនមានផ្ទៃដីពី
២០០០ម៉ែត្រក្រឡាដល់៣០០០ម៉ែត្រក្រឡាក្តី ប៉ុន្តែក៏មានប្រាក់ចំណូលដល់រាប់
រយលានដុងដែរ។
ផ្លាស់ប្តូររូបសណ្ឋានផលិតកម្មតូចតាច តាមលក្ខណះគ្រួសារ បុគ្គល ទៅជា
រូបសណ្ឋានសមូហភាព នៅកំរិតខ្ពស់ ក៏ជាបទដ្ឋានសំខាន់ ក្នុងកម្មវិធីកសាងជន
បទថ្មី។ លោកស្រី Vo Kim Thoa អនុប្រធានអចិន្ត្រៃយ៍ សម្ព័ន្ធសមាគមនារីទីក្រុង
Can Tho បានអោយដឹងថា៖
“ ក្នុងរយៈពេលកន្លងទៅ សមាគមកសាងបានរូបសណ្ឋានសហប្រតិបត្តិ
ការជាមួយគ្នាជាច្រើន ហើយនាពេលខាងមុខនឹងក្លាយទៅជាសហករណ៍។ ក្នុង
ឆ្នាំ ២០១៦ អាចបង្កើតបន្ថែមសហករណ៍១ដល់២ទៀត។ ”
បណ្ដារូបសណ្ឋានសេដ្ឋកិច្ចសមូហភាពដោយនារីធ្វើជាម្ចាស់របស់សមាគម
នារីគ្រប់ជាន់ថ្នាក់ នៅទីក្រុង Can Tho បានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។
រូបសណ្ឋាននេះបានជួយបងប្អូននារីរួចផុតពីភាពក្រីក្រ ប្រកបដោយចីរភាព រួមចំ
ណែកយ៉ាងសកម្មជាមួយតំបន់ សម្រេចបទដ្ឋាននានាអំពីការកសាងជនបទថ្មី៕
TO TUAN
-VOV