(VOV)_ប្រជាជនរបស់ឃុំប្រៃភ្នំ Xuan Lanh ស្រុក Dong Xuan ខេត្ត Phu Yen (ភាគ
ខា ងជើងវៀតណាម) រក្សារអនុស្សាវរីយ៍ដ៏ល្អនៃក្រុមគរុនិស្សិតស្ម័គ្រចិត្តរបស់មហា
វិទ្យាល័យ Phu Yen។ គេគឺជាបណ្ដាកំលោះ ក្រមុំអាយុពី១៨ដល់២០ឆ្នាំ ប៉ុន្តែពួកគេធ្វើ ការងារយ៉ាងសកម្ម អស់ពីកម្លាំងកាយចិត្តរបស់ខ្លួន។ បណ្ដាគ្រូបង្រៀនអនាគត នេះ បានឆ្លងពេលវេលាគួរអោយរីករាយនិងពិសោធន៍ល្អនៅក្នុងតំបន់នេះ។
|
និស្សិតស្ម័គ្រចិត្តខេត្ត Phu Yen ឆ្ពោះទៅជនបទថ្មី (TTXVN) |
និស្សិតស្ម័គ្រចិត្តជាង២០នាក់បានមកដល់ឃុំ Xuan Lanh នារដូវក្តៅនេះ។មិត្តជា
ច្រើននាក់ចូលរួមសកម្មភាពនេះជាលើកដំបូង។ការស្និទ្ធិស្នាលរាក់ទាក់របស់ ប្រជា ជនបានជួយមិត្តនានាឆាប់សម្របខ្លួនចូលក្នុងជីវភាពរស់នៅក្នុងតំបន់។ Ho Sy Hao និស្សិតឆ្នាំទី៤ បានអោយដឹងថា÷
“ យើងខ្ញុំសប្បាយហរីករាយណាស់ ដោយបានពាក់អាវខៀវស្ម័គ្រចិត្តដើម
ដើម្បីទៅ ជួយឧបត្ថម្ភប្រជាជននៅទីនេះ។ យើងខ្ញុំបានចូលរួមចាកប៉េតុងផ្លូវប្រវែង
១២០ម៉ែត្រ។ បង្ហាត់បង្រៀនកុមារ។ ជាពិសេសគឺឃោសនាអំពីកិច្ចការពារ បរិស្ថាន ប្រមូលផ្តុំសម្រាម បោះសម្អាតផ្លូវក្នុងភូមិ។”
ក្នុងសកម្មភាពនានារបស់ខ្លួន បណ្ដានិស្សិតស្ម័គ្រចិត្តយកចិត្តទុកដាក់ដល់ការ
បំពេញចំណេះដឹងខាងវប្បធម៌ជីវភាពរស់នៅ សំរាប់កុមារទៀតផង។ ប្អូន Trinh Thi
Phuong Loan និស្សិតឆ្នាំទី៤ បានអោយដឹងថា÷
“ ខ្ញុំធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីបង្ហាត់បង្រៀនអោយប្អូនៗ។ ប្អូនៗ ចូលចិត្តការសិក្សារណាស់។ ប៉ុន្តែដោយគ្មានអ្នកណាមើលផ្ទះ ហើយត្រូវទៅឃ្វាល
គោ ទៀត។ ប្អូនៗជួបការលំបាកជាច្រើនណាស់។ តាមរយៈកម្មវិធីនេះយើងខ្ញុំនាំ មកនូវស្មារតីជួយឧបត្ថម្ភប្អូនៗមានកម្លាំងចលករខំប្រឹងប្រែងឈានទៅមុខ។”
ក្នុងមួយថ្ងៃបណ្ដានិស្សិតទៅបង្ហាត់បង្រៀននាពេលព្រឹកនិងពេលល្ងាច។ នៅ
ពេល យប់គឺរៀបចំជីវភាពសិល្បះសំរាប់ប្អូនៗកុមារ។ សកម្មភាពទាំងនេះមិនគ្រាន់
តែទាក់ទាញកុមារប៉ុណ្ណោះទេ ថែមទាំងមនុស្សធំៗក្នុងភូមិទៀតផង។ មិត្ត Phuong
Loan បានអោយដឹងថែមទៀតថា៖
“ សកម្មភាពសិល្បះទាំងនេះទាក់ទាញប្អូនៗជាច្រើនជួបជុំគ្នា សំណេះសំ
ណាល។ អ្នកភូមិស្រឡាញ់យើងខ្ញុំណាស់។ គេអោយយើងខ្ញុំទាំងផ្លែឈើ ម្ហូបអា
ហារនិង គ្រឿង ភេសជ្ជះទៀតផង។ បន្ទាប់ពីពេលបានចូលរួមកម្មវិធីស្ម័គ្រចិត្តនេះ ខ្ញុំរៀនសូត្របានច្រើនណាស់។ ប្រសិនបើមានឱកាសទៀត ខ្ញុំសូមបន្តទៅស្ម័គ្រ
ចិត្តទៀត។”
ត្រឡប់មក Xuan Lanh ក្រុមនិស្សិតនៃមហាវិទ្យាល័យ Phu Yen នៅតែទៅ
ចលនា រដ្ឋអំណាចនិងប្រជាជនរួមប្រាក់ដើម្បីកសាងកម្មវិធីមានផលប្រយោជន៍
ទៀតផង។ ប្អូន Phuong Loan បានសំណេះសំណាលថា៖
“ យើងខ្ញុំគ្មានការជួយឧបត្ថម្ភខាងសម្ភារះទេ។ ប៉ុន្តែមានការជួយឧបត្ថម្ភខាង
ស្មារតីសំរាប់អ្នកភូមិ។យើងខ្ញបានជួយពួកគេចាក់បេតុងក្នុងភមិ១។…។ល។”
តាមរយៈកម្មវិធីស្ម័គ្រចិត្តនេះ បណ្ដានិស្សិតយល់ដឹងបន្ថែមអំពីទឹកចិត្តស្រ
ឡាញ់ ថែទាំរបស់ប្រជាជន។ យល់បន្ថែមអំពីសុភមង្គល ស្នេរហារ សាមគ្គីភាព ការថែទាំដោយមិនគិតដល់ផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្វីៗទាំងអស់គឺដើម្បី ផលប្រយោជន៍របស់សហគមន៍។ ត្រឡប់មកទីក្រុងនឹងវិញ ត្រឡប់មកសាលា
រៀនវិញ បណ្ដានិស្សិតនៅមហាវិទ្យាល័យ Phu Yen នឹងមិនអាចបំភ្លេចបាន រដូវក្តៅពោពេញទៅដោយអត្ថន័យនេះដែរ៕