បណ្ដាការផ្លាស់ប្តូរនៅជនបទខេត្ត Tra Vinh
CHANH TUY -  
(VOV) /  
(VOV)_ក្នុងដំណើរការកសាងជនបទថ្មី ខេត្ត Tra Vinh (ភាគខាងត្បូងវៀតណាម)
បាន ជ្រើសរើសឃុំ My Long Nam ស្រុក Cau Ngang អនុវត្តធ្វើពិសោធន៍ បន្ទាប់នោះនឹង
អនុវត្តរូប សណ្ឋានកសាងជនបទថ្មីទៅដល់ឃុំចំនួន១៧ផ្សេងទៀតនៅក្នុងខេត្ត។ រហូតមកដល់ពេលនេះ រួមជាមួយឃុំ My Long Nam ទទួលបានបទដ្ឋានចំនួន១៩ជា មូលដ្ឋានអំពីការកសាងជនបទថ្មី និងឃុំចំនួន ១៧ផ្សេងៗទៀត ក៏សម្រេចបទដ្ឋាន
មួយ ចំនួនអំពីការកសាងជនបទថ្មី រួម ចំណែក ផ្លាស់ប្តូរមុខមាត់តំបន់ជនបទ របស់
ខេត្ត Tra Vinh។
|
បណ្ដាការផ្លាស់ប្តូរនៅជនបទខេត្ត Tra Vinh(www.travinh.gov.vn ) |
ការកសាងនិងសុក្រិដ្ឋប្រព័ន្ធគមនាគមន៍ជនបទជាលទ្ធផលលេចធ្លោ ក្រោយ
រយះពេល២ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី នៅឃុំ My Long
Nam។ បណ្ដាទីប្រជុំជន បណ្ដាភូមិ នៅក្នុងភូមិ សាស្ត្រ ត្រូវបានតភ្ជាប់គ្នា ដោយខ្សែរ ផ្លូវគមនាគមន៍។ អាស្រ័យហេតុនេះ ការផ្លាស់ប្តូរទំនិញអាជីវកម្ម ពាណិជ្ជកម្មត្រូវ បាន អនុវត្តមានភាពងាយស្រួលជាង និងជីវភាពរស់នៅរបស់ប្រជាជន នៅ My Long Nam ត្រូវបានលើកស្ទួយជាច្រើន។ បងស្រី Kien Thi Thia Ri នៅភូមិលេខ៥ ឃុំ My Long
Nam បានអោយដឹងថា÷
“ ខ្ញុំប្រកបមុខរបរលក់រាយ បានជាង១០ឆ្នាំហើយ ការធ្វើដំណើរទៅវិញ ទៅមកមុននេះជួបការលំបាកច្រើនណាស់។ ប៉ុន្តែ ឥឡូវនេះ មានផ្លូវស្អាត ហើយ ការដឹកជញ្ជូន
ទំនិញបាន មានភាពងាយស្រួលជាង លក់ទំនិញបានលឿន និង មានអ្នកទិញច្រើនជាង។”
គណះកម្មាធិការបញ្ជាណែនាំកសាងជនបទថ្មី ខេត្ត Tra Vinh បាន អោយ ដឹងថា
÷ ខេត្ត បានវិនិយោគជាង ១ ៤០០ ពាន់លានដុង ដើម្បីកសាង សំណង់គមនាគមន៍ជន
បទនានា។ ប៉ុន្តែ ប្រជាជនក៏បានរួមវិភាគទានទុន ចំនួន៤០ពាន់លានដុង សំរាប់គោល
ដៅនេះ ដូចជា÷ គ្រួសារលោក Le Van Te បានបរិច្ចាកដីចំនួន១០០០m2 គ្រួសារលោក
Tran Van Xuyen បានបរិច្ចាក ដីចំនួន៥០ m2 និងទឹកប្រាក់ចំនួន៥០លានដុង ដើម្បីកសាង ផ្លូវគមនាគមន៍ ជនបទ។ មានបុគ្គលផ្សេងទៀត បានសកម្មរួមកម្លាំងកាយចិត្តអនុវត្ត កម្មវិធីកសាងជនបទថ្មី នៅស្រុក Cau Ke នោះគឺព្រះសង្ឃ Thach Sa Thanh ចៅអធិការ
វត្ត Prom នៅឃុំ Chau Dien។ កាលពីឆ្នាំ ២០១២មក ព្រះសង្ឃ Thach Sa Thanh បានធ្វើ ចលនាប្រជាជនក្នុងឃុំកសាងស្ពានចំនួន៣។ និយាយ អំពី ស្ពាន១ក្នុងចំណោមស្ពាន
ចំនួន៣ ដែល ទើបនឹងបានដាក់អោយប្រើប្រាស់ ព្រះសង្ឃ Thach Sa Thanh មានពុទ្ធដី
កាថា÷
“ ចំណាយក្នុងការកសាងស្ពាននេះគឺប្រមាណ ជាង៤០០លានដុង។ ប្រជាជន
នៅ ទីក្រុងហូជីមិញបានជួយជ្រោមជ្រែងជាទឹកប្រាក់ចំនួន២៥០លានដុង ចំនួនបន្ត
គឺប្រជាជន ក្នុងតំបន់បានរួមវិភាគទាន។”
ជាខេត្តដែលធ្វើកសិកម្ម ដូច្នេះក្នុងដំណើការកសាងជនបទថ្មី Tra Vinh បាន យក ចិត្តទុកដាក់ជាពិសេសដល់ប្រព័ន្ធធារាសាស្ត្រក្នុងវាលស្រែ រចនា សម្ព័ន្ធ ផលិត កសិ កម្ម បណ្ដាវិធានការលើកកំពស់គុណភាពផលិតផល ដើម្បីមានកម្លាំងប្រកួតប្រជែង
នៅលើទីផ្សារ …។ល។ ប្រជាកសិករខេត្ត Tra Vinh បានសកម្មចូល រួមបណ្ដាក្រុមផលិត កម្ម ដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅមក អំពីបទពិសោធន៍ ផលិតកម្ម និងជួយឧបត្ថម្ភគ្នា
ទៅ វិញទៅមកក្នុងការលក់ផលិតផល។បង Thach Xuong សមាជិកក្រុមផលិតកម្មបន្លែ
ស្អាត នៅ ឃុំ Hoa Loi ស្រុក Chau Thanh បានអោយដឹងថា÷ ពេលចូលរួមក្រុម ផលិត
កម្មបន្លែស្អាត នេះ សមាជិកទាំងឡាយមិនបារម្មណ៍អំពីទីផ្សារចាយទៀតទេ ភារកិច្ចរបស់សមាជិកគឺថែទាំបន្លែតាមបច្ចេកទេស ដូច្នេះគុណភាពបន្លែត្រូវបានធានា និងតំលៃ លក់ចេញក៏បាន ខ្ពស់ជាង។ បង Thach Xuong បានអោយដឹងថា÷
“ ខ្ញុំបានចូលរួមថ្នាក់ហ្វឹកហាត់ជាច្រើន ដោយបានចូលរួមសិក្ខាសាលានា នា។ ដូច្នេះ ខ្ញុំចេះបច្ចេកទេសផលិតកម្មថ្មីជាច្រើន ថែមទាំងបង្កើនទិន្នផលខ្ពស់ជាង មុន។ គុណភាពបន្លែល្អ ដូច្នេះមិនខ្លាចឈ្មួញបញ្ចុះតំលៃ ហើយជីវភាព រស់ នៅត្រូវបាន
លើកស្ទុយ។”
ការកសាងជនបទថ្មីនៅបណ្ដាឃុំគំរូរបស់ខេត្ត Tra Vinh បាន បញ្ជាក់ភាពត្រឹមត្រូវ ការស្រុះចិត្តគំនិតរបស់ប្រជាជនចំពោះការផ្តួចផ្តើមគំនិតកសាងជនបទថ្មី។ ប្រការសំ ខាន់ជាងគឺ ក្នុងដំណើការអនុវត្ត គណះកម្មាធិការបក្ស រដ្ឋអំណាច និងស្ថាប័នគ្រប់ជាន់
ថ្នាក់ មានវិធានការសកម្ម សមស្របទៅនឹងស្ថានភាពក្នុងតំបន់។ ម្យ៉ាងទៀត តំបន់ចេះ ប្រមូលផ្តុំគ្រប់កម្លាំង ដើម្បីរួមដៃកសាងស្រុកកំណើត៕
CHANH TUY
-VOV