បណ្ដាស្រុកព្រៃភ្នំនៃខេត្ត Quang Nam ពង្រីកចលនា “ឃុំមួយផលិតផលមួយ”
(VOVWORLD) - នាពេលកន្លងទៅ បណ្ដាស្រុកព្រៃភ្នំនៃខេត្ត Quang Nam បានដំណើរ ការអនុវត្តកម្មវិធី “ឃុំមួយផលិតផលមួយ” (OCOP)។ នេះត្រូវបានចាត់ទុក ថា ជាទិសដៅដ៏ត្រឹមត្រូវសំដៅលើកកំពស់ប្រាក់ចំណូលសម្រាប់ ប្រជាជន ហើយបង្កើតផលិតផលដ៏ល្អៗ មានពាណិជ្ជសញ្ញាដែលត្រូវបាន ទទួលស្គាល់ តាមនោះរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មប្រកបដោយ ចីរភាព។
ដើម Dang sam |
គ្រួសារលោក A Lang Nhet នៅឃុំ Ch’Om ស្រុក Tay Giang មាន ផ្ទៃដីដាំរុក្ខជាតិឱសថ Dang sam (ឈ្មោះវិទ្យាសាស្ត្រគឺ Codonopsis Pilosula) ដែលកំពុងឈានចូលរដូវប្រមូលផល។ លោក Nhet បានឲ្យដឹង ថា កាលពីមុននេះ លោកត្រឹមតែលក់រាយឲ្យគេសម្រាប់យកទៅត្រាំស្រាប៉ុណ្ណោះ ក្នុងតម្លៃពី២ ដល់៣សែនដុងពេលលក់បានម្ដងៗ។ ប៉ុន្តែចាប់តាំងពីចូលរួមសហករណ៍ កសិកម្ម Ch’Om មក ដើម Dang sam របស់គ្រួសារលោកត្រូវបានសហ ករណ៍ប្រមូលទិញដោយតម្លៃខ្ពស់ ដែលផ្ដល់នូវប្រាក់ចំណូលជិត៦០លាន ដុងសម្រាប់គ្រួសារលោក។ លើសពីនេះទៅទៀត ក្រោយពីចូលរួមសហ ករណ៍មក ប្រជាជនចេះពីរបៀបថែទាំ ដាក់ជីយ៉ាងត្រឹមត្រូវ ហើយមិន ព្រួយបារម្ភលើធាតុចេញទៀតឡើយ។ រាល់ការផ្លាស់ប្ដូរថ្មីរបស់ភូមិស្រុក នាសព្វថ្ងៃ ភាគច្រើនអាស្រ័យទៅលើដើម Dang sam នោះ។ លោក Nhet បានសំណេះសំណាលថា៖
“ក្រោយពីចូលរួមសហករណ៍រួចមក យើងខ្ញុំទាំងអស់គ្នាសុទ្ធតែយល់ ឃើញថា វិធីដាំនិងថែទាំដើម Dang sam តាមបច្ចេកទេសដ៏ត្រឹមត្រូវ ទើបនាំមកនូវទិន្នផលខ្ពស់ ក៏ដូចជានាំមកនូវប្រាក់ចំណូលខ្ពស់ជាងសម្រាប់ យើងខ្ញុំផងដែរ។ ជីវភាពរស់នៅរបស់បងប្អូននាបច្ចុប្បន្នកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ”។
ដើម Dang sam ជារុក្ខជាតិឱសថដែលមានស្រាប់នៅតាមឃុំ A Xan, Tr’Hy Gari និង Ch’om នៅស្រុក Tay Giang ខេត្ត Quang Nam។ |
ដើម Dang sam ជារុក្ខជាតិឱសថដែលមានស្រាប់នៅតាមឃុំ A Xan, Tr’Hy Gari និង Ch’om នៅស្រុក Tay Giang ខេត្ត Quang Nam។ ប៉ុន្តែ ដោយសារការដាំដុះរាយប៉ាយតាមលក្ខណៈបុគ្គល ហើយរបៀបថែទាំ មាន កំហិតជាច្រើននោះ ដូច្នេះបានជាបរិមាណផលនៅតែទាបណាស់។ ដោយអនុវត្ត កម្មវិធី “ឃុំមួយផលិតផលមួយ” ដំណាក់កាលឆ្នាំ២០១៨-២០២០ ស្រុក Tay Giang បានជ្រើសរើសដើម Dang sam ដើម្បីកសាងពាណិជ្ជសញ្ញាដូចជា៖ ស្រានិងតែ Dang sam។ ការប្រកបដំណាំ Dang sam នេះបានជួយឲ្យ គ្រួសារជាច្រើនមានប្រាក់ចំណូលដោយស្ថិរភាព ហើយរួចផុតពីភាពក្រីក្រ ក្នុងនោះមានគ្រួសារលោក A Lang Lo មេភូមិ Achoong ឃុំ Ch’Om ស្រុក Tay Giang។ លោកបានពង្រីកគំរូដាំដុះរបស់ខ្លួន ហើយអំពាវនាវ ចលនាប្រជាជនសហប្រតិបត្តិការគ្នាដាំដើម Dang sam នៅក្នុងភូមិនិង តំបន់ជុំវិញ ដើម្បីបង្កើតឡើងសហករណ៍កសិកម្ម Ch’Om។ ការងារនេះរួម ចំណែកការពារព្រៃឈើ ពង្រីកផ្ទៃដីដាំ Dang sam លើកកំពស់ប្រាក់ចំណូល ហើយបង្កើតឡើងផលិតផលដ៏ពិសេសដោយឡែកនៃតំបន់ព្រៃភ្នំនេះ។ នាបច្ចុប្បន្ននេះ ដើម Dang sam ស្រស់មានតម្លៃក្នុងចន្លោះពី ១៥ម៉ឺនដល់២០ ម៉ឺនដុងក្នុងមួយគីឡូក្រាម ចំណែកឯ ដើមមានអាយុ២ដល់៤ឆ្នាំមានតម្លៃពី ២៥ដល់៣០ម៉ឺនដុងក្នុងមួយគីឡូក្រាម។ ទោះបីជាទើបតែត្រូវបានបង្កើត ឡើងរយៈពេល១ឆ្នាំកន្លងមកក្ដី ប៉ុន្តែ សហករណ៍កសិកម្ម Ch’Om ទទួល បានប្រាក់ចំណូលជាង២០០លានដុងពីការលក់ Dang sam រួចហើយ ដែល បានជួយលើកកំពស់ប្រាក់ចំណូលសម្រាប់សមាជិកចំនួន៩នាក់។លោក A Lang Lo បានឲ្យដឹងថែមទៀតថា៖
“នាពេលខាងមុខននេះ ខ្ញុំនឹងបន្តតភ្ជាប់ជាមួយបងប្អូននៅភូមិផ្សេងៗ ទៀតដើម្បីប្រមូលទិញ ផ្ដល់នូវប្រាក់ចំណូលដោយស្ថិរភាពសម្រាប់បង ប្អូន។ ក្រៅពីនោះគ្រួសារណាដែលមានតម្រូវការចូលរួមសហករណ៍ ខ្ញុំ ត្រៀមជាស្រេចឲ្យគេចូលដែរ”។
លោក Bhling Mia ប្រធានគណៈកម្មាធិការប្រជាជនស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា ចលនា “ឃុំមួយផលិតផលមួយ” បាន បង្កើតកម្លាំងចលករសម្រាប់បណ្ដាឃុំអភិវឌ្ឍផលិតផលដែលជាឧត្តមភាពរបស់ខ្លួន រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ លោក Bhling Mia បានបន្ថែមទៀតថា៖
“នាបច្ចុប្បន្ន យើងខ្ញុំកំពុងមានផែនការបង្កើតមជ្ឈមណ្ឌល OCOP មួយ នៅស្រុក ដើម្បីយកផលិតផលទាំងអស់មកតាំងបង្ហាញនៅទីនេះ។ ស្រុក នឹងមានយន្តការជួយឧបត្ថម្ភដល់ផលិតផលនីមួយៗ ក៏ដូចជាវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់តភ្ជាប់តំបន់វត្ថុធាតុដើមនានា។ ទន្ទឹមនេះ យើងខ្ញុំ នឹងរៀបចំការគ្រប់គ្រងតាមរយៈសហករណ៍និងការតភ្ជាប់ខ្សែសង្វាក់តម្លៃ ផងដែរ”។
កម្មវិធី “ឃុំមួយផលិតផលមួយ” ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែល ត្រូវបានខេត្ត Quang Nam ដំណើរការអនុវត្តក្នុងគោលដៅលើកស្ទួយជីវ ភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺនៅតំបន់ជនបទនិងតំបន់ព្រៃភ្នំ។ នាបច្ចុប្បន្ន ខេត្ត Quang Nam មានផលិតផលពិសេសដោយឡែកចំនួន៨០ ដោយ លំដាប់ផ្កាយ៤និងផ្កាយ៣ ក្នុងនោះស្រុក Tay Giang មានផលិត ផលចំនួន៥៕