បណ្ដាស្រុកព្រៃភ្នំនៅខេត្ត Quang Nam រួមគ្នាតភ្ជាប់រួចផុតពីភាពក្រីក្រ

(VOVWORLD) - តំបន់ព្រៃភ្នំប៉ែកពាយ័ព្យខេត្ត Quang Nam ជាតំបន់សម្បូរទៅដោយសក្ដានុ ភាពនិងមានប្រៀបខ្លាំងជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ប៉ុន្តែ ដោយសារនេះជា តំបន់ព្រៃភ្នំ លក្ខណៈសេដ្ឋកិច្ចសង្គម ជួបការលំបាកយ៉ាងខ្លាំងបានជាអត្រាគ្រួ សារក្រីក្រនៅតែខ្ពស់។ ហេតុដូច្នេះហើយ ស្រុកព្រៃភ្នំទាំង៣នៅប៉ែកពាយ័ព្យ ខេត្ត Quang Nam រួមមាន៖ Tay Giang Dong Giang និង Nam Giang បានរួមគ្នា តភ្ជាប់ ដើម្បីអនុវត្តគោលដៅអភិវឌ្ឍសេដ្ឋកិច្ច ជួយប្រជាជនរួចផុតពីភាព ក្រីក្រ។
បណ្ដាស្រុកព្រៃភ្នំនៅខេត្ត Quang Nam រួមគ្នាតភ្ជាប់រួចផុតពីភាពក្រីក្រ - ảnh 1កិច្ចប្រជុំរវាងថ្នាក់ដឹកនាំនៃស្រុកព្រៃភ្នំទាំង៣ពិភាក្សាពីវិធានការរួចផុតពីភាពក្រីក្រ (រូបថត៖ VOV) 

  តាំងពីឆ្នាំ២០១៧មក ជារៀងរាល់ឆ្នាំម្ដង ថ្នាក់ដឹកនាំស្រុកព្រៃភ្នំទាំង៣នៅ ប៉ែកពាយ័ព្យខេត្ត Quang Nam តែងតែរៀបចំកិច្ចប្រជុំរួម ដើម្បីពិភាក្សាអំពីវិធាន ការតភ្ជាប់គ្នាស្វែងរកទិសដៅរួចផុតពីភាពក្រីក្រ។ នាពេលថ្មីៗនេះ ស្រុកទាំង៣ បានឯកភាពលើការកសាងគម្រោងតភ្ជាប់គ្នាអភិវឌ្ឍតំបន់ប៉ែកពាយ័ព្យខេត្ត Quang Nam លើសសរទ្រូងចំនួន៣នោះគឺ ការអភិវឌ្ឍទេសចរណ៍ ការអភិវឌ្ឍ ព្រៃដើមឈើធំនិងការអភិវឌ្ឍថ្នាំរុក្ខជាតិ។ លោក Bling Mia ប្រធានគណៈកម្មា ធិការប្រជាជនស្រុក Tay Giang ខេត្ត Quang Nam បានចាត់ទុកថា ព្រៃឈើនៅ តំបន់ប៉ែកពាយ័ព្យស្រូបយកជាង៥០%នៃផ្ទៃដីខេត្តទាំងមូល ហេតុនេះហើយវា មានលក្ខណៈសមស្របនឹងការអភិវឌ្ឍព្រៃដើមឈើធំ។ លោក Bling Mia បាន អោយដឹងថា៖

        “ប្រសិនបើផ្ដោតទៅលើព្រៃដើមឈើធំនោះ គឺត្រូវតែអភិវឌ្ឍហេដ្ឋរចនា សម្ព័ន្ធចរាចរណ៍អោយបានខ្លាំងក្លា ដើម្បីតភ្ជាប់ឃុំស្រុកជាមួយតំបន់វត្ថុធាតុ ដើម។ ការដាំព្រៃដើមឈើធំតាមវិញ្ញាបនប័ត្រគ្រប់គ្រងព្រៃប្រកបដោយប្រសិទ្ធភាព សម្រាប់សហគ្រាស (SSC) មិនអាចធ្វើដោយខ្លួនឯងបានទេ ប៉ុន្តែត្រូវមានការ តភ្ជាប់គ្នា។ ដោយសារនាបច្ចុប្បន្ន ព្រៃរបស់យើងមិនបានលាតសន្ធឹងលើផ្ទៃដីអន្តរ តំបន់រាប់ពាន់ហិកតានោះទេ ប៉ុន្តែវាបែងចែកនៅកន្លែងជាច្រើន”។

        ទន្ទឹមនឹងនោះ លក្ខណៈអាកាសធាតុនិងដីធ្លីនៅតំបន់ព្រៃភ្នំប៉ែកពាយ័ព្យ ខេត្ត Quang Nam ក៏សមស្របដើម្បីដាំថ្នាំរុក្ខជាតិមួយចំនួនទៀតផង។ លោក A Lang Mai ប្រធានគណៈកម្មាធិការប្រជាជនស្រុក Nam Giang បានចាត់ ទុកថា ការដាំថ្នាំរុក្ខជាតិនៅក្រោមម្លប់ព្រៃបានរួមចំណែកបង្កើនការងារគ្រប់គ្រង ការពារព្រៃផង ហើយបង្កើតរបររកស៊ីប្រកបដោយចីរភាពជួយអោយជនរួមជាតិ ភាគតិចរួចផុតពីភាពក្រីក្រផង។

        ដោយមានព្រៃឈើរហោស្ថាន រួមជាមួយលក្ខណៈស្រដៀងគ្នាខាងវប្បធម៌ ប្រពៃណីនោះ ស្រុកព្រៃភ្នំទាំង៣នៅតំបន់ប៉ែកពាយ័ព្យខេត្ត Quang Nam មាន ប្រៀបខ្លាំងជាច្រើនដើម្បីតភ្ជាប់គ្នា អភិវឌ្ឍទេសចរណ៍សហគមន៍និងទេសចរណ៍ អេកូឡូស៊ី។ មានគំរូទេសចរណ៍ជាច្រើនតាមបែបនេះត្រូវបានដាក់អោយដំណើរ ការ ហើយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ លោក Le Tri Thanh អនុ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានអោយដឹងថា ការដែល ស្រុកទាំង៣នេះ សហប្រតិបត្តិការគ្នាអភិវឌ្ឍទេសចរណ៍ ដាំព្រៃដើមឈើធំ និង អភិវឌ្ឍថ្នាំរុក្ខជាតិនោះ ជាទិសដៅល្អប្រពៃដើម្បីជួយអោយប្រជាជនរួចផុតពីភាព ក្រីក្រប្រកបដោយចីរភាព។ លោកបានថ្លែងថា៖

        “ខេត្ត Quang Nam បានអនុវត្តយន្តការមួយចំនួនដែលមានលក្ខណៈធ្វើ បណ្ដើរ ស្រាវជ្រាវបណ្ដើរ ដើម្បីត្រៀមរៀបចំកសាងកម្មវិធីអភិវឌ្ឍតំបន់ព្រៃភ្នំធំ ជាងទៀតក្នុងដំណាក់កាល២០២១- ២០២៥ ទស្សនៈវិស័យដល់ឆ្នាំ២០៣០។ ប៉ុន្តែ សំខាន់បំផុតនោះគឺការប្ដេជ្ញាចិត្តនិងវិធានការ។ ជាពិសេសគឺត្រូវកៀរគរបាននូវ ប្រភពធនធានរបស់សង្គម បង្កើតឡើងការស្រុះចិត្តគំនិតក្នុងប្រជាជនហើយ កសាងវិធីសាស្ត្រផលិតកម្មអោយបានសមស្របនឹងតំបន់ព្រៃភ្នំ ក៏ដូចជាបង្ក លក្ខណៈងាយស្រួលសំដៅទាក់ទាញសហគ្រាសមានសក្ដានុពលមកបណ្ដាក់ទុន”។

        ការតភ្ជាប់រវាងស្រុកទាំង៣នាពេលកន្លងទៅ ជាវិធានការដ៏ល្អមួយដើម្បី ជួយអោយបណ្ដាតំបន់សហការគ្នាស្វែងរកទិសដៅប្រកបដោយចីរភាពក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាជីវភាពរស់នៅសម្រាប់ជនរួមជាតិតំបន់ព្រៃភ្នំ។ ក្នុង ដំណាក់កាល២០២០-២០២៥ ខេត្ត Quang Nam បានកសងបន្ថែមយន្តការ គោលនយោបាយមួយចំនួនដែលពាក់ព័ន្ធដល់ការអភិវឌ្ឍទេសចរណ៍ដោយ ផ្សាភ្ជាប់នឹងការដាំព្រៃដើមឈើធំនិងអភិវឌ្ឍថ្នាំរុក្ខជាតិ តាមនោះបង្កើតឱកាស ដើម្បីអោយបណ្ដាស្រុក Tay Giang Dong Giang និង Nam Giang អភិវឌ្ឍសេដ្ឋ កិច្ចសង្គមប្រកបដោយប្រសិទ្ធភាពទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ