(VOV)_ជាង១០ឆ្នាំកន្លងមក បណ្ណាល័យនៅអាគារវប្បធម៌ភូមិ Binh Vong ជាទី កន្លែងដ៏ស្និទ្ធស្នាលចំពោះប្រជាជនភូមិ Binh Vong ឃុំ Van Binh ស្រុក Thuong Tin ជាយទីក្រុងហាណូយ។ ការមកដល់បណ្ណាល័យនារសៀល ជាក្តីសប្បាយរីក រាយ ទំលាប់របស់ប្រជាកសិករជាច្រើននាក់នៅទីនេះ។ ចាប់ពីថ្ងៃបានផ្សាភ្ជាប់ជាមួយ
ប្រភពចំណេះដឹងពី សៀវភៅ កាសែតនៅទីនេះមក ជីវភាពរស់នៅរបស់ប្រជា ជន នៅទីនេះបានមានការផ្លាស់ប្តូរសកម្មជាច្រើន។
|
បណ្ណាល័យសហគមន៍រួមចំណែកកសាងជីវភាពរស់នៅខាងវប្បធម៌នៅជនបទ |
ចាប់ពីម៉ោង១៤និង៣០នាទីដល់ម៉ោង១៧ ជាប្រចាំថ្ងៃ បណ្ណាល័យភូមិ Binh
Vong បើកទ្វាទទួលប្រជាជនមកអានសៀវភៅនិង កាសែត។ លោក Duong Van Phi កម្មាភិបាលចូលនិវត្តន៍១នាក់បានបង្កើតបណ្ណាល័យនេះកាលពីឆ្នាំ ១៩៩៩ក្នុងបំ
ណង៖ជួយអ្នកភូមិបង្កើនចំណេះដឹង។ យល់ឃើញអំពីផលប្រយោជន៍ពីរូប សណ្ឋាន ទូសៀវភៅនេះ អ្នកភូមិ Binh Vong បានរួមវិភាគទានជាកម្លាំងពលកម្ម ទឹកប្រាក់ ដើម្បី
ទិញតុ កៅអ៊ី ទូសៀវភៅ បង្កើតឡើងបណ្ណាល័យ១ដ៏ល្អសំរាប់ភូមិ។ បណ្ដាទូសៀវភៅបានរៀបចំប្រកបដោយវិទ្យាសាស្ត្រ ស្អាត បែងចែកជាវិស័យនិមួយៗ ជួយជនគ្រប់រូបងាយស្វែងរកសៀវភៅ ស្រាវជ្រាវ។ នៅទីនេះក៏មានកុំព្យួទ័រទៀតផង។
លោកស្រី Tran Thi Nga ជនមួយនាក់នៅភូមិ Binh Vong បានអោយដឹងថា៖
“ ខ្ញុំបានអានបណ្ដាព័ត៍មានអំពី វិទ្យាសាស្ត្រ កសិកម្ម របៀបអប់រំកុមារ និងកំ
ណាព្យ ទៀតផង។ ការអានសៀវភៅនៅទីនេះ បានជួយឧបត្ថម្ភខ្ញុំច្រើនណាស់ ដូច
ជា៖ ក្តាប់ជាប់បានរបៀបបង្ការនិង ព្យាបាលជំងឺសំរាប់ខ្លួនឯង និងផ្សព្វផ្សាយ ចំ
ពោះ អោយអ្នកផ្សេងៗទៀត។”
រីឯ លោក Tran Kim Phung អ្នកភូមិមួយនាក់បានអោយដឹងថា៖
“ បណ្ណាល័យមានសៀវភៅស្រាវជ្រាវច្រើនណាស់ ពិសេសគឺបណ្ដាបញ្ហាស្ដី
ពីកសិកម្ម។ ខ្ញុំតែងតែអានកាសែត Nhan Dan, កសិកម្ម។ ក្នុងកាសែត Nhan Dan ខ្ញុំ អានអំពីវិស័យនយោបាយ។ ក្នុងកាសែតកសិកម្ម ខ្ញុំមើលបណ្ដាវិស័យបច្ចេកទេស
កសិកម្ម រដូវនេះកំពុងមានបញ្ហាអ្វី …លៗ។ ”
ពីបរិមាណសៀវភៅចំនួន២០០ក្បាលនាគ្រាដំបូង នាបច្ចុប្បន្ន នៅបណ្ណាល័យ
ភូមិ Binh Vong បានមានសៀវភៅចំនួន៨០០០ក្បាលក្នុងនោះមានសៀវភៅដ៏ថ្លៃថ្លា។
លោក Luong Kim Thieu អនុប្រធានបណ្ណាល័យភូមិ Binh Vong បានអោយដឹងថា៖
“ ប្រជាជនយើងខ្ញុំយល់ឃើញថា៖ ក្រៅពីបណ្ដាព័ត៍មានមាននៅក្នុងកាណាល់ទូរទស្សន៍នោះ យើងនៅមានវប្បធម៌អានទៀតផង។ យើងខ្ញុំមានសៀវភៅថ្មីៗជាច្រើន ដោយសារទទួលបានប្រភពសៀវភៅពីបណ្ណាល័យទីក្រុង បណ្ណាល័យស្រុក…លៗ។”
ក្រោយរយៈពលេ១៥ឆ្នាំធ្វើសកម្មភាពមក បណ្ណាល័យទទួលបានមិត្តអ្នក
អានចំនួនជិត១១៥ពាន់នាក់ គិតជាមធ្យម ក្នុងមួយខែ មានមនុស្សចំនួនមួយ ពាន់ នាក់ចូលអាននិងខ្ចីសៀវភៅ។ បណ្ណាល័យបានបើកទ្វារាល់ពេលសៀលក្នុងសប្ដាហ៍
ដើម្បី ប្រជាជនគ្រប់រូបមកអានសៀវភៅ កាសែត។ ចំពោះកិច្ចការពារនិងអភិវឌ្ឍន៍បណ្ណាល័យជាភារកិច្ចរួមរបស់ប្រជាជនក្នុងភូមិ ប៉ុន្តែដើរតួនាទីស្នូលគឺអ្នកចាស់ជរាចំនួន១១៤នាក់ បានស្ម័គ្រចិត្តសម្រុះសម្រួលសកម្មភាពរបស់បណ្ណាល័យ។ លោក
Luong Kim Thieu បានអោយដឹងថា៖
“ នៅទីនេះ យើងខ្ញុំសង្គមភាវូបនីយកម្មសកម្មភាពរបស់បណ្ណាល័យ។ នេះគឺជា របៀបធ្វើ១ប្រកបដោយប្រសិទ្ធិភាព។ សមាជិក១១៤នាក់ត្រូវបានបែងចែកជា៨ក្រុម។ បណ្ដាញសមាជិកទាំងនេះចូលរួមដើម្បីបំរើមិត្តអ្នកអាន។”
តាំងពីពេលមានបណ្ណាល័យមក ប្រជាជនបានមានទំលាប់អានសៀវភៅ កុមារ
ចូលចិត្តសិក្សាររៀនសូត្រជាង អត្រាប្រឡងជាប់មហាវិទ្យាល័យ សាលាជាន់ខ្ពស់នា នាបានកើនឡើងជាច្រើន ជីវភាពរស់នៅខាងវប្បធម៌ ស្មារតីរបស់ប្រជាជនត្រូវបាន
លើកស្ទួយ។ លោក Luong Khac Huyen កម្មាភិបាលចូលនិវតុ្តន៍១រូប បានចាត់ទុកថា៖
“ បណ្ណាល័យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ មកទីនេះ យើងខ្ញុំទទួលបានបន្ថែមចំណេះដឹង ការយល់ដឹងអំពីនយោបាយ សង្គម នៅក្នុងនិងក្រៅប្រទេស។ បណ្ណាល័យជួយជនគ្រប់រូបមានគំនិត របៀបរស់នៅល្អ ហើយពីនោះ អប់រំមនុស្ស កសាងភូមិវប្បធម៌ គ្រួសារវប្បធម៌។”
ជាប្រចាំឆ្នាំ បណ្ណាល័យភូមិ Binh Vong បានទទួលក្រុមភ្ញៀវជាច្រើន មកពីគ្រប់
ទិសទី មកទស្សនា ដែលក្នុងនោះមានទាងគណះប្រតិភូបណ្ណាល័យស៊ុយអែតទៀត
ផង។ ការកសាងបណ្ណាល័យភូមិបានជំរុញចលនាសិក្សាររៀនសូត្រក្នុងសហគមន៍
នៅតំបន់ រួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទរបស់ភូមិនៅជាយទីក្រុងហាណូយ៕