|
បើកវគ្គបណ្តុះបណ្តាលមុខវិជ្ជាជីវះ១ដល់កសិករ( រូបថត៖Internet) |
(VOV)-សេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១របស់បក្សកុម្មុយនីស្ត
វៀតណាមបានបញ្ជាក់ថា៖ដល់ឆ្នាំ២០២០ វៀតណាមនឹងក្លាយទៅជាប្រទេស
ឧស្សាហកម្ម១។ក្នុងនោះត្រូវអនុវត្តឲ្យបានឧស្សាហូបនីយកម្មទំនើបនីយកម្ម
ជនបទ។ដើម្បីឆ្លើយតបបាននឹងគោលដៅយុទ្ធសាស្រ្តនេះ មនុស្សគឺជាកត្តា
ដែល មានអត្ថន័យសំរេចកំណត់។ នៅវេទីការនៃរដ្ឋសភា នាយករដ្ឋមន្រ្តី
Nguyen Tan Dung បានលើកច្បាស់ថា៖ បើមិន អនុវត្តឧស្សាហូបនីយកម្មទំនើប
នីយកម្មកសិកម្ម ជនបទគឺ មិនអាចមាន ឧស្សាហូបនី យកម្ម-ទំនើបនីយកម្ម
ប្រទេសជាតិបានឡើយ។ នាបច្ចុប្បន្ន កសិករស្រូបយកជាង ៧៣% នៃចំនួន
ប្រជាជន នឹង៥០%នៃកំលាំងពលកម្មក្នុងប្រទេសទាំងមូល។ ក៏ប៉ុន្តែ នៅតែ
មានតំបន់ជនបទក្រីក្រជាច្រើន។ផ្តើមចេញពីការពិតជាក់ស្តែងនេះគំរោងការ
ណ៏បណ្តុះបណ្តាលមុខវិជ្ជាជីវះ១សំរាប់ជនបទដំណាក់កាល២០០៩-២០១៥
នឹងទឹស ដៅដល់ឆ្នាំ២០២០ត្រូវបានរដ្ឋាភិបាលអនុម័តនឹងដាក់ឲ្យអនុវត្ត។
លោកNguyen Tri Ngoc ប្រធាននាយកដ្ឋានដំណាំដាំដុះក្រសួងកសិកម្មនឹង
អភិវឌ្ឌ្យន៏ជនបទវៀតណាម បានឲ្យដឹងថា៖ចំនួនពលករនៅជនបទនាសព្វថ្ងៃ
មានប្រមាណ២២លាននាក់។ ដើម្បីអនុវត្តគោលដៅក្លាយទៅជាប្រទេស
ឧស្សាហកម្មនាឆ្នាំ២០២០ វៀតណាមត្រូវ បណ្តុះបណ្តាលឲ្យពលករចំនួន១១ លាននាក់នៅជនបទ។
|
កសិករធ្វើរបរតម្បាញគ្រឿងផ្តៅឫស្សី(រូបថត៖Internet) |
ក្នុងនិន្នាការអភិវឌ្ឌ្យរបស់ខឿនសេដ្ឋកិច្ចទីផ្សារនាបច្ចុប្បន្ន ព្រមជាមួយគំរោង បណ្តុះបណ្តាលមុខវិជ្ជាជីវះដល់កសិករនេះ ក៏ត្រូវមានគោលនយោបាយឧបត្ថម្ភ
ដើម្បី ជួយដល់កសិករទាក់ទិនផ្ទាល់នឹងខឿនសេដ្ឋកិច្ចធំៗផង។សាស្រ្តាចារ្យ-
បណ្ឌិត Nguyen Lan Dung ចាត់ទុកថា៖ដីស្រែតូចៗចំនួនជាង ៧០០លានអំពក
នាបច្ចុប្បន្ន គឺជារបងធំបំផុតនៃគំរោងបណ្តុះបណ្តាលមុខវិជ្ជាជីវះដល់កសិករ។
លោកចាត់ទុក ថា៖វៀតណាមនឹងក្លាយទៅជាប្រទេសឧស្សាហកម្ម១ នាឆ្នាំ
២០២០។ដោយហេតុនេះ វិធីធ្វើស្រែក៏ត្រូវផ្លាស់ប្តូរដែរ។ ត្រូវការមានកសិដ្ឋាន
ទំហំធំៗ។ខ្ញុំគិតថា៖ត្រូវមានគោល នយោបាយដើម្បីកសិករអាចពិភាក្សា នឹង
ប្តូរដីស្រែឲ្យគ្នាដើម្បីមានអំពកស្រែកសិដ្ឋាន ទំហំធំ។ដូច្នេះទើមមានលក្ខណះ
អនុវត្តចំរើនជឿនលឿនវិទ្យាសាស្រ្តបច្ចេកទ្តេសចូល ក្នុងការបង្កបង្កើនផល
នឹងផលិតផលទើមមានកំលាំងគ្រប់គ្រាន់ប្រកួតប្រជែងលើទី ផ្សារបាន។
|
បណ្តុះបណ្តាលមុខរបរតម្បាញចរបាប់ដល់ជនរួមជាតិភាគតិច(រូបថត៖ Internet) |
ក្រោយរយះពេល២ឆ្នាំអនុវត្ត ក្នុងទូទាំងប្រទេស មានពលករនៅជនបទ
ចំនួនជិត ៨ សែននាក់ត្រូវបានរៀនវិជ្ជាជីវះ។បណ្តាវគ្គបណ្តុះបណ្តាល មិនគ្រាន់
តែឆ្លើយតប បាននឹងតំរូវការខាងចំណេះដឹងរបស់កសិករប៉ុណ្ណោះទេថែមទាំងជា
វិធីជួយគេលុបបំបាត់ចោលភាពក្រីក្រលំបាកទៀតផង។កសិករ Nguyen Trong
Thanh នៅឃុំVinh Tuong ខែត្រVinh Phuc-ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាល១
បានក្លាយទៅជា ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះពូកែម្នាក់។បងចែករំលែក
ថា៖ការចិញ្ចឹមគោយក ទឹកដោះគឺជាការងារ១ទាមទារឲ្យមានបច្ចេកទេស។វាមិន
សាមញ្ញដូចជាការចិញ្ចឹម សត្វគោធម្មតាទេ។ត្រូវយកចិត្តទុកដាក់ដល់ផលិតផល
ផងនឹងទីផ្សារផង។ហេតុដូច្នេះ ខ្ញុំបានចូលរួមវគ្គបង្រៀនការចិញ្ចឹមសត្វ។
លទ្ធផលជាជំហានដំបូងនៃគំរោងបានរួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនបទ។គោលដៅបណ្តុះបណ្តាលមុខវិជ្ជាជីវះឲ្យកសិករចំនួន១១លាននាក់នាឆ្នាំ២០២០
របស់គំរោងការណ៏-បើទទួលបាន -នឹងបង្កបុព្វបទ នឹងជារបត់១ឲ្យការកាត់បន្ថយ
គម្លាតមាន-ក្រក៏ដូចជាផ្លាស់ប្តូរមុខមាត់ជនបទវៀតនាមជាពិតប្រាកដ្ឋ៕