បទពិសោធន៍ក្នុងការកសាងជនបទថ្មីនៅ DAK LAK

(VOV)_បើទោះបីជាឃុំព្រៃភ្នំ ជួបការលំបាកជាច្រើនក្តី ប៉ុន្តែដោយមានការប៉ិន
ប្រសប់ ក្នុងការងារបញ្ជាណែនាំរបស់រដ្ឋអំណាចគួបផ្សុះ ការស្រុះចិត្តគំនិត គាំទ្រ
ពីប្រជាជន ឃុំ​មួយចំនួននៅស្រុក Krong Pach ខេត្ត Dak Lak ទទួលបានបទដ្ឋាន
ទាំង​១៩/១៩​ក្នុងកម្មវិធីជាតិអំពីការកសាងជនបទថ្មី។ បទពិសោធន៍នេះ កំពុងលើក
ទឹកចិត្ត​តំបន់ផ្សេងៗទៀត នៅខេត្ត Dak Lak ជំរុញខ្លាំងដំណើការកសាងជនបទថ្មី។

បទពិសោធន៍ក្នុងការកសាងជនបទថ្មីនៅ DAK LAK - ảnh 1
បទពិសោធន៍ក្នុងការកសាងជនបទថ្មីនៅ DAK LAK

មុននេះ៣ឆ្នាំ ចាប់ពីពេលអនុវត្តកម្មវិធីជាតិ អំពីការកសាងជនបទថ្មីមក ឃុំ Hoa
 Dong ត្រឹមតែ​ទទួលបានបទដ្ឋានអំពីជនបទថ្មី ចំនួន ៧/១៩ តែប៉ុណ្ណោះ។ ក្នុងនោះ​
 បទដ្ឋានសំខាន់ៗ ដូចជា៖ កាត់បន្ថយអត្រាគ្រួសារក្រីក្រ បង្កើនប្រាក់ចំណូល​មធ្យម
សំរាប់មនុស្សម្នាក់នៅមានកំហិត ហើយការកសាងហេដ្ឋរចនាសម្ព័ន្ធអប់រំ ​សុខាភិ
បាល​ជួបការលំបាកជាច្រើន។ រួមជាមួយនោះ Hoa Dong នៅជាឃុំ” ក្តៅ​គគុក”អំពី
សន្តិសុខ សណ្ដាប់ធ្នាប់របស់ខេត្ត Dak Lak នាគ្រានោះទៀតផង​។

          អនុវត្តកម្មវិធីកសាងជនបទថ្មី គ្រប់ភូមិបានរៀបចំកិច្ចប្រជុំ ហើយជ្រើសតាំង
គណៈកម្មាធិការអភិវឌ្ឍន៍ថ្នាក់ភូមិ ដើម្បី​អនុវត្តរាល់សេចក្ដីសម្រេច​ចិត្ត ផែនការ
របស់ថ្នាក់លើ និងឃុំ អោយបានជ្រួតជ្រាបដល់ប្រជាជនគ្រប់រូបដោយរបៀបជា
ច្រើន។ រួមជាមួយនោះ កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗ ត្រូវឈានទៅមុខ ក្នុង
ការងារនិមួយៗ ដើម្បីប្រជាជនបានឃើញ  គាំទ្រ និងអនុវត្តតាម។ ដូចជា ក្នុង
ពេលកសាងផ្លូវគមនាគមន៍ក្នុងភូមិ កម្មាភិបាលមួយចំនួនបានឈាន​មុខធ្វើជាគំរូ
 ហើយគេ​បានបញ្ជាំទ្រព្យសម្បត្តិរបស់គ្រួសារ ដើម្បីខ្ចីទុនធ្វើផ្លូវទៀតផង។ កំ
ណាត់ផ្លូវ​និមួយៗ ត្រូវបានសម្រេច បានជួយប្រជាជនធ្វើដំណើរទៅវិញទៅមក
ងាយស្រួលជាង បានជា បងប្អូនប្រជាជនគាំទ្រយ៉ាងខ្លាំង។ លោកស្រី Luong
 Thi Doi នៅភូមិទី១៧ ឃុំ Hoa Dong ស្រុក Krong Pach បានអោយដឹងថា៖

          “ ជាប្រជាជនមួយនាក់ នាងខ្ញុំគាំទ្រកម្មវិធីជាតិនេះណាស់។ មុននេះ ​
មិន​ទាន់​មានផ្លូវចាកប៉េតុងឡើយ ហើយការធ្វើដំណើរតាមផ្លូវនេះជួបការលំ
បាកណាស់ នៅពេល​មានទឹកភ្លៀង ម៉ូតូមិនអាចទៅបានទេ។ ប៉ុន្តែនាបច្ចុប្បន្ន
 យើងខ្ញុំបានធ្វើដំណើរទៅលើផ្លូវដ៏ស្អាតបាត ទៅវិញទៅមកងាយស្រួលណាស់។”

          រហូតមកដល់ពេលនេះ ក្រោយរយៈពេល៥ឆ្នាំអនុវត្តកម្មវិធីកសាងជនបទ
ថ្មីមក នាខែមិថុនា ឆ្នាំ ២០១៥ ឃុំ Hoa Dong ទទួលបានបទដ្ឋានទាំង១៩​អំពី​ការ
​កសាងជនបទថ្មី មុខមាត់ជនបទមានការផ្លាស់ប្តូរថ្មីជាច្រើន ប្រព័ន្ធផ្លូវគមនាគមន៍
ត្រូវចាកប៉េតុងបានជាង៩០% សាលារៀនត្រូវបានកសាងឡើងយ៉ាងគ្រប់គ្រាន់
 ​បរិមាណគ្រួសារក្រីក្របានថយចុះ៣,៤ % ហើយចំណូលគិតជាមធ្យមសំរាប់
មនុស្ស​ម្នាក់គឺ៣៣លានដុង ក្នុងមួយឆ្នាំ កើន២ដងបើប្រៀបនឹងឆ្នាំ២០១០។ លោក
 ​Nguyen Dinh Vuong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hoa Dong បាន​អោយ
ដឹងថា៖ ដើម្បីទទួលបានលទ្ធផលទាំងនេះ ប្រការសំខាន់បំផុតគឺដោយការប្តេជ្ញា
ចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល និងការស្រុះចិត្តគំនិត គាំទ្រពីប្រជាជន។ 

          ខែឧសភាឆ្នាំ២០១៥ ឃុំ Ea Kao ទីក្រុង Buon Ma Thuot ត្រូវបាន​ទទួល​ស្គាល់
​ជាឃុំសម្រេចបានបទដ្ឋានជនបទថ្មីជាផ្លូវការ។ នេះគឺជាឃុំសម្រេចលឿនបំផុតក្នុង
 ការកសាង​ជនបទថ្មីនៅខេត្ត Dak Lak ដំណាក់កាល ២០១០-២០១៥។​លោក 
Phan Van Truong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ea Kao បាន​អោយ​ដឹងថា៖ 
គិតមក​ដល់ខែសីហា​ឆ្នាំ ២០១២ ឃុំ Ea Kao ទទួលបាន​បទដ្ឋាន​ចំនួន៩/១៩ អំពី
ការកសាងជនបទថ្មីតែ​ប៉ុណ្ណោះប៉ុន្តែដើម្បីទទួលអោយបាននូវបទដ្ឋាន១០ទៀត 
រដ្ឋអំណាចឃុំ អង្គភាពនិងសមាគមនានាសុទ្ធតែចូលរួម ដោយការ​ប្តេជ្ញាចិត្តខ្ពស់។ ខ្លឹមសារ បទដ្ឋាននិមួយៗ​ សុទ្ធតែបាន​នាំយកមកពិភាក្សា ស្ទង់មតិ​របស់ប្រជាជន
ក្នុងភូមិនិមួយៗ ​បែងចែកការងារ​អោយ​សមា​ជិក​និមួយៗ ក្នុងរដ្ឋ​អំណាចឃុំ ត្រូវ
ទទួលបន្ទុកបទដ្ឋាននិមួយៗ ភូមិនិមួយៗ​ ដើម្បី​ពិគ្រោះយោបល់​អំពីបញ្ហានិមួយៗ
ក្នុងបទដ្ឋាននានានេះ។ តាមនោះ ប្រជាជនម្នាក់ៗ សុទ្ធ​តែក្តាប់ជាប់ការផ្តួចផ្តើមគំ
និត ស្រុះចិត្តគំនិតនិងសកម្មចូលរួមចលនា។​ លោក Phan Van Truong បានអោយ
ដឹងថា៖

          “ ដើម្បីធ្វើបានការងារនេះ យើងខ្ញុំបានបញ្ជាណែនាំអោយប្រព័ន្ធនយោបាយ
​ទាំងមូលត្រូវចូលរួម។ បទដ្ឋានណាពិបាក គឺត្រូវប្រមូលផ្តុំ ស្វែងរកដំណោះ​ស្រាយ
 ដើម្បីបទដ្ឋាននេះទទួលបានសម្រេចតាមកាលកំណត់។”

          ការអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីនៅខេត្ត Dak Lak
បានសរអោយឃើញថា៖ ដើម្បីទទួលអោយបានបទដ្ឋានដែលបានដាក់ចេញនេះ 
រួមជាមួយការដឹកនាំដ៏ល្អប្រសើរពីរដ្ឋអំណាចនេះ ប្រការសំខាន់បំផុតគឺជាការស្រុះ
ចិត្តគំនិត គាំទ្ររបស់ប្រជាជន។ នេះគឺជាកត្តាសំខាន់ ដើម្បីដំណើការអនុវត្តប្រ
កបដោយងាយស្រួល និងទទួលបានប្រសិទ្ធិភាពខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ