បទពិសោធន៍ចលនាកម្លាំងប្រជាជនក្នុងការកសាងជនបទថ្មីនៅខេត្ត DAK LAK

(VOV)_ក្រោយរយៈពេល៣ឆ្នាំអនុវត្តការកកសាងជនបទថ្មីមក ឃុំចំនយន១១
ក្នុងខេត្ត ទាំង៥​នៅតំបន់ Tay Nguyen(ភាគកណ្ដាលវៀតណាម)​ ទទួលបានបទដ្ឋាន
​ទាំង១៩ ស្ដីពី​ការ​កសាងជនបទថ្មី។ ការជោគជ័យមិនធ្លាប់មាន​នោះ​ បានសរអោយ
ឃើញថា៖  ការធ្វើចលនាប្រមូលផ្តុំកម្លាំងប្រជាជនដើរតួនាទីដ៏សែនសំខាន់។


បទពិសោធន៍ចលនាកម្លាំងប្រជាជនក្នុងការកសាងជនបទថ្មីនៅខេត្ត DAK LAK - ảnh 1
ការកសាងជនបទថ្មីនៅខេត្ត DAK LAK(http://baodaklak.vn/)

ក្នុងបណ្ដាបទដ្ឋានស្ដីពីការកសាងជនបទថ្មី ការអភិវឌ្ឍន៍ កែលំអរប្រព័ន្ធ​គមនា គមន៍ជនបទគឺជាការលំបាកមួយដោយត្រូវចំណាយប្រាក់ជាច្រើន។ ប៉ុន្តែ នៅឃុំ Ea
O ស្រុក Ea Kar ខេត្ត Dak Lak វិស័យគមនាគមន៍ជនបទបាន​អភិវឌ្ឍន៍យ៉ាង​លឿនជា
ពិសេស។ ក្រោយរយៈពេល៣ឆ្នាំអនុវត្តការកសាងជនបទថ្មី​មក​ ​ស្ពានរឹងមាំចំនួន២
និងផ្លូវ គមនាគមន៍​ក្នុងភូមិ ឃុំមានបណ្ដោយ​៩០គីឡូមែត្រត្រូវបានសាងសងឡើង
 ដោយទឹក ប្រាក់សរុបចំនួនជិត៧០ពាន់លានដុងវៀតណាម។ ជាងនេះទៅទៀត
គ្រួសារជាង ៥០០គ្រួក្នុងឃុំ បានស្ម័គ្រចិត្តរួមវិភាគទានជាទឹកប្រាក់ ថ្ងៃធ្វើពលកម្ម
 បរិច្ចាកដី…។ល។ដើម្បីកសាងផ្លូវ។ តាមលោក Nguyen Minh Chuyen ប្រធានគណៈ កម្មាធិការប្រជាជនឃុំ  Ea O បានអោយដឹងថា៖​ អាស្រ័យដោយ​មានការគាំទ្រ របស់ ប្រជាជនទាំងមូល ការកសាងជនបទថ្មីអាចសម្រេចបាននាឆ្នាំ២០១៥។ លោក 
Nguyen Minh Chuyen ចែករំលែកថា៖

          “គប្បីទទួលស្គាល់ការរួមវិភាគទានរបស់ប្រជាជន។​ឧទាហរណ៍៖ ក្នុងពេលក
សាងបទ ដ្ឋានទី២ អំពី​ផ្លូវគមនាគមន៍ យើងខ្ញុំបានចលនាគ្រួសារនិមួយៗ។ ហើយ
ពេលរំដោះផ្ទៃដី​ យើងខ្ញុំផ្សាយតាមកាណាល់ផ្សាយសម្លេង ហើយ​ឧទ្ទេសនាមអំពី
បណ្ដា គំរូមនុស្សល្អ ​ការងារ​ល្អ ​និងស្ងើសសរសើរ ជូនអំណោយអោយទាន់ពេលវេលា។”

          ក៏ដោយសារការធ្វើចលនាប្រជាជនដ៏ល្អ នៅ​ឃុំ Quang Dien ( ស្រុក​Krong Ana )
 ឃុំ​ Ea Tul ( ស្រុក Chu Mgar ) ឃុំ Ea Nuol ( ស្រុក Buon Don ) …ល។ ​គ្រួសាររាប់រយ
គ្រួបាន ស្ម័គ្រចិត្តបរិច្ឆាកដី រួមវិភាគទានជាទឹកប្រាក់ ថ្ងៃពលកម្ម ដើម្បីកសាងសំណង ផលប្រយោជន៍សង្គម និងផ្លូវគមនាគមន៍។ តាមនោះ ​ជំរុញ​ល្បឿនការកសាងជនបទថ្មី  នៅក្នុងតំបន់។ លោក Nguyen Loc ដែលរស់នៅនៅភូមិ​ទី១ ឃុំ Quang Dien ស្រុក
 Krong Ana ​បានបរិច្ឆាកដីផ្ទៃដី ​៦០០​ម៉ែត្រ​ក្រឡា និងចលនាគ្រួសារ​រាប់សិបគ្រួសកម្ម
ចូលរួមកម្មវិធី​កសាងជនបទ​ថ្មី ​បានអោយដឹងថា៖

          “ ក្នុង​គ្រួសារខ្ញុំ​ កូនចៅទាំងឡាយ​សុទ្ធតែឯកភាពគាំទ្រ ពីព្រោះនេះគឺជាផល
ប្រយោជន៍​របស់យើងខ្ញុំនិងប្រជាកសិករ។ សព្វថ្ងៃ ផ្លូវក្រាលកៅស៊ូត្រូវបានសាង
សង់ឡើង ជំនួសអោយផ្លូវនានាមុននេះ។​”

          ដោយសារ​មានការជួយជ្រោមជ្រែងរបស់ប្រជាជនទាំងមូល​តំបន់​ជនរួមជាតិ
ជាជនជាតិ ភាគតិច​មានការផ្លាស់ប្តូរថ្មី១ចំនួន។ វរសេនីយ៍ឯកបម្រុងNguyen Minh
Manh ប្រធាន​ស្នងការនយោបាយ កងពលតូច លេខ១៩៨ ជាអង្គភាពជួយឧបត្ថម្ភ
ប្រជាជន​កសាងជនបទថ្មីនៅឃុំចំនួន៣ ​ខេត្ត Dak Lak បានអោយដឹងថា៖ ​​ដំបូង​បង្អស់ យើងខ្ញុំជួយឧបត្ថម្ភប្រជាជនយល់ដឹងអំពីជនបទថ្មី ហើយឃោសនាអំពី
គោលមាគា៍ ការផ្តួចផ្តើមគំនិតរបស់រដ្ឋស្ដីពីការងារកសាងជនបទថ្មី។ ពិសេសគឺ
កម្មា​ភិបាលត្រូវមានទំនាក់ទំនង​​ជិតស្និទ្ធិជាមួយប្រជាជន យល់ដឹងប្រជាជន៖

          “ យើងខ្ញុំ​ជួយឧបត្ថម្ភ​ប្រជា​ជនកសាងផ្លូវថ្នល់​ ជួសជុលព្រែក ប្រព័ន្ធធារា
សាស្ត្រ…។ល។ គោលដៅ​គឺកសាងជនបទថ្មីប្រកបដោយជោគជ័យ  សម្រេចរាល់ បទដ្ឋានអំពីជនបទថ្មី ​និងពេលមានភារកិច្ចណាដែលបានដាក់ចេញនោះ យើងខ្ញុំ​ក៏​ត្រូវបានប្រជាជននៅក្នុងតំបន់គាំទ្រ ជួយឧបត្ថម្ភផងដែរ។”

          ក្រោយរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មីមក បណ្ដាគ្រួសារនៅ
 Dak Lak បានបរិច្ចាកដី រួមវិភាគទានជាទឹកប្រាក់ ថ្ងៃធ្វើពលកម្ម ​ដោយមាន​តំលៃ​គិតជាប្រាក់ចំនួន៧៥០ពាន់លានដុង រួមចំណែកជំរុញល្បឿនអនុវត្តកម្មវិធី​កសាង
ជនបទថ្មី។ នាបច្ចុប្បន្ន មាន១/៥ឃុំក្នុងខេត្តបានសម្រេច  បទដ្ឋានចំនួន១០ដល់
១៥ និង តាមគំរោង ដល់ឆ្នាំ២០១៥ខេត្តនឹងមានឃុំចំនួន៣០ក្នុងខេត្តទទួលបទ
ដ្ឋាន១៩/១៩ អំពី​ជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ