ប្រជាកសិករខិតខំប្រឹងប្រែងនាំចេញផ្លែធូរេនទៅកាន់ទីផ្សារចិន
(VOVWORLD) - នុងខែកញ្ញា ឆ្នាំ ២០២២ រថយន្តដឹកធូរេនបានធ្វើដំណើរពីច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi (ខេត្ត Lang Son វៀតណាម) ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi Quan (ប្រទេសចិន) បានបើកឆាកសម្រាប់ផ្លែធូរេននាំចេញជាផ្លូវការទៅកាន់ចិន ក្រោយរយៈពេលច្រើនឆ្នាំ នៃការខិតខំប្រឹងប្រែងចរចាមក។
សកម្មភាពពិនិត្យផ្លែធូរេន មុនពេលនាំចេញ (រូបថត៖ Van Viet) |
ក្ភាពជោគជ័យជាជំហានដំបូងនេះ ដោយមានការរួមចំណែកដ៏ធំធេងរបស់ប្រជាកសិករ។ គេបានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ផ្លាស់ប្ដូរការត្រិះរិះ របៀបធ្វើ ជាមួយបំណងប្រាថ្នានាំផ្លែធូរេនវៀតណាមទៅកាន់ពិភពលោកផងដែរ។
“នាប៉ុន្មានឆ្នាំមុនៗ តម្លៃផ្លែធូរេនប្រែប្រួលខ្លាំង ប៉ុន្តែក្នុងឆ្នាំ ២០២២ កន្លងទៅផ្លែធូ រេនត្រូវបាននាំចេញជាផ្លូវការ ដូច្នេះហើយ មានតម្លៃសមរម្យ ពោលគឺកើន១៥ ទៅ ២០%។ ខ្ញុំសង្ឃឹមថានាពេលអនាគតនឹងមានតម្លៃស្ថិរភាពដើម្បីប្រជាកសិករខិតខំប្រឹងប្រែងប្រកបការងារ និងលើកកម្ពស់ជីវភាពរស់នៅជូនពលករផងដែរ”។
“កាលពីមុន ប្រាក់ចំណូលមិនមានស្ថិរភាពឡើយ តម្លៃឡើងចុះ មិនទៀងទាត់ដែរ។ ប៉ុន្តែឆ្នាំនេះ ផ្លែធូរេនត្រូវបាននាំចេញ ដូច្នេះហើយប្រជាជនមានអារម្មណ៍នឹងនរចិត្តណាស់។ ប្រាក់ចំណូលឆ្នាំនេះល្អណាស់ ពោលគឺខ្ពស់ជាងឆ្នាំទៅមិញពី ១០ ទៅ ២០% រហូតដល់ ទ្វេដង នៅពេលនាំចេញជាផ្លូវការផងដែរ”។
ទាំងនេះគឺជាសេចក្តីសប្បាយរីករាយរបស់ប្រជាកសិករដាំដើមធូរេននៅឃុំ Ea Yong ស្រុក Krong Pak ខេត្ត Dak Lak ដែលបាននាំចេញផលិតផលធូរេនដើមដំបូងទៅកាន់ទីផ្សារចិន ស្របតាមពិធីសារដែលទើបតែបានចុះហត្ថលេខាកាលពីខែ កញ្ញា ឆ្នាំ ២០២២ ស្ដីពីការនាំចេញផ្លែធូរេនវៀតណាមជាផ្លូវការទៅកាន់ទីផ្សារចិន។
ផលិតផលធូរេនសម្រេចចំនួន ៩០ តោន គឺជាសមិទ្ធិផលដាំដុះ និងថែទាំដើមធូរេនរបស់ក្រុមគ្រួសារលោក Tran Van Chien នៅភូមិ Jung ឃុំ Ea Yong ស្រុក Krong Pak។ ជាមួយនឹងផ្ទៃដីដាំធូរេនចំនួន ៤,៧ ហិកតា ដោយបានខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកអស់រយៈពេលជាង ១៨ ឆ្នាំមក លោកបានឲ្យដឹងថា ឆ្នាំនេះ ក្រុមគ្រួសារលោកទទួលបានរដូវអំណោយផល ហើយរឹតតែសប្បាយរីករាយថែមទៀត នៅពេលដែលចុងឆ្នាំនេះ ប្រទេសចិនបានទទួលការនាំចេញផ្លែធូពីវៀតណាមជាផ្លូវការ ដូច្នេះហើយ តម្លៃផ្លែធូរេនបានកើនឡើងពី ២ ទៅ ៣ ដង នាំមកនូវប្រាក់ចំណូលខ្ពស់ និងប្រកបដោយស្ថិរភាពផងដែរ។ “បច្ចុប្បន្ននេះ ផ្លែធូរេនត្រូវបាននាំចេញជាផ្លូវការ ដូច្នេះហើយ គ្រួសារខ្ញុំបានធ្វើការដាំដុះតាមរបៀបរៀបរយ។ និន្នាការបច្ចុប្បន្ននេះ គឺផលិតកម្មតាមតម្រូវការរបស់អតិថិជន ដោយផ្ដោតសំខាន់លើគុណភាពផងដែរ”។
ប៉ុន្មានឆ្នាំកន្លងទៅ លោក Chien ក៏ដូចជាក្រុមគ្រួសារកសិករជាច្រើនទៀតក្នុងតំបន់ តែងតែព្រួយបារម្ភអំពីច្រកចេញ ក៏ដូចជាតម្លៃធូរេន រាល់ពេលប្រមូលផល។ ចាប់តាំងពីពេលអនុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមក អនុវត្តន៍តាមដំណើរការផលិតកម្ម VietGap ជាពិសេសគឺពិធីសារស្តីពីតម្រូវការភូតគាបអនាម័យរុក្ខជាតិរវាងវៀតណាម និងចិនត្រូវបានចុះហត្ថលេខា ហើយចម្ការនានាត្រូវបានផ្តល់លេខកូដតំបន់ដាំដុះមកសហគ្រាសនានាបានប្រមូលទិញផលិតផលក្នុងតម្លៃខ្ពស់និងស្ថិរភាព។ “នាបច្ចុប្បន្ននេះ ខ្ញុំត្រូវប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ហើយធានាបរិយាកាសធ្វើវប្បកម្មឲ្យសមស្រប ព្រមទាំងផ្លាស់ប្ដូរទំនាមទំលាប់ធ្វើវប្បកម្ម។ កាលពីមុន គេអាចបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃបានដោយសេរី ប៉ុន្តែបច្ចុប្បន្ននេះ ជាមួយនឹងដំណើរការ VietGap ត្រូវតែប្រើប្រាស់ថ្នាំតាមការកំណត់របស់រដ្ឋ និងធានាពេលវេលារក្សាទុក និងប្រមូលផលផងដែរ”។
ការចុះហត្ថលេខាលើពិធីសារបានជួយបង្កើតលក្ខខ័ណ្ឌគតិយុត្តិយ៉ាងច្បាស់លាស់ បង្កើតកម្លាំងចលករជួយប្រជាកសិករវៀតណាមផលិតកម្មប្រកបដោយវិជ្ជាជីវៈ តាមរបៀបរៀបរយ ក្នុងទ្រង់ទ្រាយធំ។ យោងតាមលោកស្រី Vu Thi Minh Tam ប្រជាកសិករម្នាក់មកពី ឃុំ Ea Yong, ស្រុក Krông Pắc, ខេត្ត Đắc Lắc ដែលបានដាំដុះធូរេនអស់រយៈពេលជិត ២០ ឆ្នាំមកហើយបានឲ្យដឹងថា៖ “នាងខ្ញុំតែងតែផ្សព្វផ្សាយដល់ប្រជាកសិករដាំដុះធូរេនឲ្យបានល្អ ដើម្បីឆ្លើយតបនឹងស្តង់ដារនាំចេញ ជាមួយតម្លៃខ្ពស់ និងស្ថិរភាព។ យើងខ្ញុំបានអនុវត្តន៍ស្តង់ដារដែលបានដាក់ចេញ យ៉ាងម៉ឺងម៉ាត់ ដើម្បីនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀតឲ្យកាន់តែច្រើន ក្រៅពីទីផ្សារចិន ដូច្នេះហើយ យើងត្រូវធានាផលិតផលឲ្យមានសុវត្ថិភាព គុណភាពផងដែរ”។
ប្រជាកសិករនៅខេត្ត Dak Lak មិនត្រឹមតែបានរួចផុតពីភាពក្រីក្រ និងធ្វើជាអ្នកមានប៉ុណ្ណោះទេ ថែមទាំងកំពុងរួមចំណែកបង្កើតកិត្យានុភាព និងពាណិជ្ជសញ្ញាផ្លែធូរេនជាតិនៅលើទីផ្សារអន្តរជាតិទៀតផង៕