ប្រជាកសិករខេត្ត Bac Giang និងរដូវផ្លែគូលែន ធៀវ ឆ្នាំ២០១៩ដ៏អំណោយផល

(VOVWORLD) - ស្រុក Luc Ngan ខេត្ត Bac Giang ភាគខាងជើងវៀត ណាម ត្រូវបានចាត់ ទុកថា ជាស្រុកកំណើតនៃផ្លែគូលែន ធៀវ (thieu) ដែលជា ផ្លែឈើល្បីឈ្មោះមួយ ប្រភេទរបស់ប្រទេសវៀតណាម។ ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមផ្លូវនានាទៅកាន់ស្រុក Luc Ngan តែងតែមានរថយន្តនិងអ្នកលក់អ្នកទិញធ្វើដំណើរចេញចូលយ៉ាងច្រើនកុះ ករប្រកបដោយភាពសប្បាយអ៊ូអរ។ ក្នុងរដូវផ្កែគូលែនឆ្នាំនេះ ប្រជាកសិករមានក្ដី សោមនស្សរីករាយយ៉ាងក្រៃលែងដោយសារតែតម្លៃផ្លែគូលែនបានកើនឡើងទ្វេ ដងបើធៀបនឹងឆ្នាំទៅមិញ ដែលធ្វើអោយការប្រមូលផលមិនទាន់ពេលការលក់ចេញឡើយ។
ប្រជាកសិករខេត្ត Bac Giang និងរដូវផ្លែគូលែន ធៀវ ឆ្នាំ២០១៩ដ៏អំណោយផល - ảnh 1ការប្រមូលផ្លែគូលែននៅស្រុក Luc Ngan (រូបថត៖ TTXVN) 

  ផ្សារគូលែន Luc Ngan ឆ្នាំនេះខុសគ្នាទាំងស្រុងបើធៀបនឹងឆ្នាំទៅមិញ។ ប្រជាកសិករមិនតម្រូវដឹកផ្លែឈើទៅលក់នៅផ្សារទៀតឡើយ ប៉ុន្តែពាណិជ្ជករត្រូវទៅ កាន់ចម្ការដើម្បីប្រមូលទិញ ជាពិសេសគឺនាចុងរដូវ មានពេលខ្លះដែលមិនគ្រប់ ផ្លែដើម្បីវេចខ្ចប់ទេ។ លោក Bui Van Canh ម្ចាស់មូលដ្ឋានប្រមូលទិញផ្លែគូលែន Canh Mien នៅស្រុក Luc Ngan បានអោយដឹងថា៖

        “ការប្រមូលទិញចាប់ពីដើមរដូវនិងពាក់កណ្ដាលរដូវក៏ជួបការពិបាកដែរ មិន បាច់និយាយដល់ចុងរដូវនោះទេ។ ផ្លែគូលែនលក់បានតម្លៃសមរម្យ អញ្ចឹងប្រមូល ទិញពិបាកណាស់។ ដូចពាណិជ្ជករ ចិន គេបញ្ជាទិញច្រើននាចុងរដូវ ប៉ុន្តែយើង មិនអាចបំពេញតម្រូវការយ៉ាងគ្រប់គ្រាន់បានឡើយ”។

        តាមអ្នកដាំដើមគូលែននៅស្រុក Luc Ngan បានអោយដឹងថា ទិន្នផលផ្លែ គូលែន ធៀវ ឆ្នាំនេះទទួលបានចំនួន៩ម៉ឺនតោន ដែលលក់បានតម្លៃខ្ពស់បំផុត តាំងពីមុនមក ពី៣ម៉ឺនដុងដល់ជាង៥ម៉ឺនដុងក្នុងមួយគីឡូក្រាម ហើយមានពេល ខ្លះឡើងដល់ទៅ៨ម៉ឺនដុង។ អាស្រ័យដោយហេតុនេះ អ្នកដាំផ្លែគូលែននៅស្រុក Luc Ngan និយាយដោយឡែកនិងខេត្ត Bac Giang និយាយរួមមានសោមនស្ស រីករាយយ៉ាងក្រៃលែង។ គ្រួសារដាំផ្លែគូលែននីមួយៗអាចទទួលបានប្រាក់ ចំណូលជាមធ្យមរាប់រយលានដុង ជាពិសេសគឺមានគ្រួសារមួយចំនួនដែលដាំ តាមវិធីសាស្ត្រសរីរាង្គ អាចទទួលបានប្រាក់ចំណូលខ្ពស់ជាងច្រើនដងបើធៀប នឹងការដាំតាមវិធីសាស្ត្រធម្មតា។ ឧទាហរណ៍ថា ផ្លែគូលែន១០គ្រាប់ដែលត្រូវ បានវេចខ្ចប់ដាក់ក្នុងប្រអប់ហើយបិទតែមផ្ទៀងផ្ទាត់ប្រភពដើម អាចលក់ក្នុងតម្លៃចំនួន ២សែនដុងក្នុងមួយប្រអប់។ គ្រួសារលោក Tran Van Hanh នៅភូមិ Chao Cu ឃុំ Giap Son ជាគ្រួសារមួយក្នុងចំណោមគ្រួសារដាំគូលែនសរីរាង្គទាំង៣គ្រួសារនៅ ស្រុក Luc Ngan។ លោក Hanh បានចែករំលែកថា៖

        “ឆ្នាំនេះ ផ្លែគូលែនលក់ដាច់ណាស់។ លើទីផ្សារមានតម្លៃពី៣ម៉ឺន៥ពាន់ទៅ ៥ម៉ឺន៥ពាន់ក្នុងមួយគីឡូក្រាមនាពាក់កណ្ដាលរដូវប្រមូលផល ហើយចំណែកឯ នាដើមរដូវគឺផ្លែគូលែនលក់ក្នុងតម្លៃពី ៤ម៉ឺន៥ពាន់ទៅ៧ម៉ឺនដុងក្នុងមួយគីឡូក្រាម។ ផ្លែគូលែនសរីរាង្គរបស់យើងខ្ញុំ ត្រូវបានសហគ្រាសធានាការប្រមូលទិញ ដោយតម្លៃខ្ពស់ជាង៥ពាន់ដុងក្នុងមួយគីឡូក្រាមបើធៀបនឹងតម្លៃទីផ្សារ”។

ប្រជាកសិករខេត្ត Bac Giang និងរដូវផ្លែគូលែន ធៀវ ឆ្នាំ២០១៩ដ៏អំណោយផល - ảnh 2 ផ្លែគូលែនឆ្នាំនេះលក់ដាច់ណាស់ (រូបថត៖ TTXVN)

        តាមលោក Cao Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Luc Ngan បានអោយដឹងថា ផ្លែគូលែន ធៀវ ឆ្នាំនេះត្រូវបានស្ថាប័នជំនាញនិង ប្រជាជនវាយតម្លៃថា មានគុណភាពល្អបំផុត ហើយលក់បានតម្លៃខ្ពស់ប្រកប ដោយស្ថិរភាព។ នេះក៏ជាឆ្នាំដំបូងដែលស្រុក Luc Ngan អនុវត្តន៍ជាសាក ពិសោធន៍នូវវិធីសាស្ត្រផលិតកម្មសរីរាង្គលើផ្ទៃដីដាំគូលែនចំនួន២០ហិកតា សំដៅបង្កើតឡើងផលិតកម្មអនាម័យប្រកបដោយសុវត្ថិភាព។ ការអនុវត្ត វិធិសាស្ត្រផលិតកម្មជឿនលឿននេះបានជួយអោយតម្លៃផ្លែគូលែន ធៀវ Luc Ngan កើនឡើងពី៣ដល់៧ដងបើធៀបនឹងឆ្នាំមុនៗ។ លោក Cao Van Hoan បានអោយដឹងថែមទៀតថា៖

        “ការអនុវត្តដំណើរការផលិតកម្មសរីរាង្គនេះបាននាំមកនូវគុណភាពខ្ពស់ សម្រាប់ផ្លែគូលែន។ ការលក់នៅហ្នឹងកន្លែងសម្រាប់សហគ្រាសដើម្បីបម្រើការនាំ ចេញ និងសម្រប់អតិថិជនដែលមានតម្រូវការប្រើប្រាស់ផលិតផលដោយគុណ ភាពខ្ពស់ បានប្រព្រឹត្តទៅយ៉ាងងាយស្រួល។ យើងមានកាមេរ៉ាឃ្លាំមើលលើ ដំណើរការផលិតកម្មសរីរាង្គទាំងស្រុង ដែលអាចដកស្រង់ដំណាក់កាលណា ក៏ដោយ ចាប់ពីការកាត់តម្រឹមស្លឹកឈើ ការថែទាំផ្លែ រហូតដល់ការប្រមូលផល និងវេចខ្ចប់ទៀតផង នេះជាវិធីសាស្ត្រថ្មីមួយ ហើយក្រោយពីបញ្ចប់រដូវឆ្នាំនេះ យើងខ្ញុំនឹងវាយតម្លៃដើម្បីពង្រីកបន្ថែមទៀត”។

        តាមមន្ទីរឧស្សាហពាណិជ្ជកម្មខេត្ត Bac Giang បានអោយដឹងថា ឆ្នាំនេះ មានផ្លែគូលែន ធៀវ Luc Ngan ចំនួន៥ម៉ឺនតោនត្រូវបាននាំចេញទៅប្រទេសចិន ដោយនាំមកនូវប្រាក់ចំណូលជាង ៣សែនកោដិដុង កើនឡើង៥០%បើធៀបនឹង ឆ្នាំទៅមិញ។ ក្រៅពីចិន ផ្លែគូលែន ធៀវ Luc Ngan នៅតែបាននាំចេញទៅ ប្រទេសចំនួន៣០ផ្សេងទៀតដូចជា អាមេរិក រុស្ស៊ី កាណាដា ជប៉ុននិងសហ ភាពអឺរ៉ុប ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ