ប្រជាកសិករខេត្ត Dong Thap រកស៊ីនារដូវទឹកជក់
|
ប្រជាកសិករខេត្ត Dong Thap រកស៊ីនារដូវទឹកជក់ (VOV) |
(VOVworld) – នាបច្ចុប្បន្ន រដូវទឹកជក់ចាប់ផ្តើមនៅតំបន់ដីសណ្តរទន្លេ Cuu Long។
ទោះបីជាចាប់ផ្តើមយឺតបន្តិចក៏ដោយ ប៉ុន្តែ កំរិតទឹកជន់ខ្ពស់ជាងបើប្រៀបនឹងរយៈ
ពេលដូចគ្នាឆ្នាំទៅមិញដែលធ្វើឲ្យប្រជាកសិករនៅខេត្ត Dong Thap ពេញចិត្តណាស់
ក្រោយរយៈពេលយូរអង្វែងរងចាំ។ ចំពោះប្រជាពលរដ្ឋនៅទីនេះ ទឹកជំនន់នាំមក
ប្រភពធនធានជលផលដ៏សម្បូរបែបដែលជួយគេបន្តការរកស៊ី។
នៅតំបន់ដីសណ្តទន្លេ Cuu Long រដូវទឹកជក់ចាប់ផ្តើមពីខែទី ៧ ដល់ខែទី ១០
តាមច័ន្ទគតិ (ពីខែ សីហា ដល់ខែ វិច្ឆិកា ជារៀងរាល់ឆ្នាំ)។ រដូវទឹកជំនន់គឺជា ព្រឹត្តិ
ការណ៍ធម្មជាតិពិសេសនៃតំបន់ដីសណ្តរទន្លេ Cuu Long ភាគខាងត្បូង វៀតណាម
(អនុតំបន់ទន្លេមេគង្គ) ដែលមិនមែនជាគ្រោះធម្មជាតិចំពោះប្រជាពល រដ្ឋក្នុង
តំបន់រងឥទ្ធិពលនៃព្រឹត្តិការណ៍ធម្មជាតិនេះទេ។ ពីយូរយាណាស់មកហើយប្រជា
ពលរដ្ឋនៅតំបន់ដីសណ្តរទន្លេ Cuu Long ចាត់ទុករដូវទឹកជំនន់គឺជារដូវផ្លាស់ប្តូរ
របៀបផលិតកម្មកសិកម្ម ជំនួសឲ្យផលិតកម្មកសិកម្ម គឺគេផ្លាស់ទៅធ្វើ អាជីវកម្ម
ប្រភពជលផលដែលទឹកជំនន់នាំមក។ រដូវទឹកជំនន់ក៏បង្កលក្ខណៈងាយ ស្រួល
សំរាប់ដីធ្លីបំពេញបន្ថែមដីល្បាច់ ហើយកាត់បន្ថយជំងឺដង្កូវនៃដំណាំដាំដុះ ផងដែរ។
ទោះបីជាកំរិតទឹកជំនន់ជាមធ្យមនៅទាបបើប្រៀបនឹងប៉ុន្មានឆ្នាំមុនៗក្តី ប៉ុន្តែ
នាពាក់កណ្ដាលខែ កញ្ញា ឆ្នាំ ២០១៦ ទឹកជំនន់ហូរទៅយ៉ាងខ្លាំងដែលធ្វើឲ្យ ប្រជា
កសិករនៅខេត្ត Dong Thap ខេត្ត An Giang និងខេត្ត Kien Giang សប្បាយរីក
រាយណាស់។ លោក Huynh Van Nam កសិករមួយរូបនៅស្រុក Hong Ngu ខេត្ត Dong
Thap បានចែករំលែកថា៖
«ទឹកជក់ធំនឹងនាំមកត្រីច្រើន យើងខ្ញុំនឹងនេសាទច្រើនថែមទៀត។ នា
ប៉ុន្មានឆ្នាំមុនៗ ទឹកជក់តិចៗ ដោយហេតុនេះ ជីវភាពរស់នៅជួបការ លំបាក។»
លោក Huynh Van Nam បានឲ្យដឹងថែមទៀតថា៖ តំបន់នេះរងឥទ្ធិពល
ដោយការរាំងស្ងួត មនុស្សម្នាត្រូវចាកចេញពីស្រុកកំណើតរបស់ខ្លួនដើម្បីទៅខេត្ត
Binh Duong ឬទីក្រុងហូជីមិញដើម្បីទៅរកស៊ីឈ្នួល។ ប៉ុន្តែ ក្នុងរយៈពេលពាក់
កណ្ដាលខែកន្លងទៅនេះបណ្ដាព្រែកជីកមានទឹកពេញឡើងវិញ។ ប្រជាពលរដ្ឋនៅ
ឃុំនៃលោក Huynh Van Nam បានផ្លាស់ទៅរៀបចំនេសាទក្តាមនិងត្រី linh។ ជា
អ្នកនេសាទដែលមានបទពិសោធន៍ក្នុងរយៈពេល ១០ ឆ្នាំហើយ លោក Huynh
Van Nam សប្បាយរីករាយណាស់ក្នុងពេលនេសាទបានក្តាមចំនួន ១៦ គីឡូក្រាម/ថ្ងៃ
ហើយលក់តាមតំលៃ ១៤ ពាន់ដុង/គីឡូក្រាម។
រីឯ លោកស្រី Pham Kim Chi នៅទីរួមខេត្ត Tam Nong ខេ្ត Dong Thap បានឲ្យដឹង
ថា៖
«នៅតំបន់ឆ្ងាយដាច់ស្រយាលនេះ ប្រជាកសិកររកស៊ីដោយការដាំស្រូវ នាសាទត្រី
បង្កង ដោយហេតុនេះ ទឹកជំនន់មកគឺមានការរកស៊ី មានលុយ។ ក្រៅពីការនាសាទ
ប្រជាកសិករនៅចិញ្ចឹមអន្ទង់ បេះផ្កាស្នោ ដើម្បីបង្កើនចំណាយ ។ អស្រ័យដោយមាន
ទឹកជំនន់ ជីវភាពរស់នៅត្រូវបានកែលំអរ។»
លោក Vo Thanh Ngoan នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Dong
Thap បានឲ្យដឹងថា៖ គិតតាំងពីខែតុលា កំរិតទឹកជំនន់ក្នុងទូទាំងខេត្តត្រូវ បាន
បង្កើនតាមជំនន់លំនាចនិងការជះឥទ្ធិពលពីប្រភពទឹកមេខាងលើដែលហូរមក។
កំរិតទឹកជំនន់ឆ្នាំ ២០១៦ ខ្ពស់ជាងបើប្រៀបនឹងឆ្នាំ ២០១៥ ប៉ុន្តែ នៅទាបបើប្រៀប
នឹងកំរិតមធ្យមនាប៉ុន្មានឆ្នាំមុនៗ។ ខេត្ត Dong Thap កំពុងអនុវត្តរាល់វិធានការណ៍
យ៉ាងសកម្មដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តរភាពសំរាប់ប្រជាពលរដ្ឋតាមរយៈការបើក
ទូលាយរូបសណ្ឋានបន្សាំជាមួយនឹងបំរ៉ែបំរួលអាកាសធាតុផ្តល់ជំនួយខាងប្រភពទុន
និងបច្ចេកទេសដើម្បីប្រជាកសិកររកស៊ីក្នុងរដូវទឹកជំនន់។ ទន្ទឹមនឹង នោះ ខេត្ត
Dong Thap ឆ្ពោះទៅការកសាងហេដ្ឋារចនាសម្ព័ន្ធសំដៅម្ចាស់ការសន្សំសម្ចៃនិង
គ្រប់គ្រងប្រភពទឹកដើម្បីបង្កើនផលិតកម្មកសិកម្មនិងការចិញ្ចឹមជលផលក្នុងតំបន់៕