(VOVWORLD) - ដើម្បីនាំចេញមុខទំនិញកសិផលស្នូលទៅកាន់ទីផ្សារពិភពលោក ខេត្ត Son La តែងតែយកចិត្តទុកដាក់លើការលើកកំពស់គុណភាពផលិតផល និងប្ដេជ្ញាចិត្តអនុវត្តន៍ការកសាង និងបង្កើនលេខកូដដំបន់ដំដុះ បង្កើតតំបន់ផលិតកម្ម ឆ្លើយតបនឹងស្ដង់ដារគុណភាពដូចជា៖ បទប្បញ្ញត្តិ VietGap និង GlobalGap ជាដើម។ ការកសាងលេខកូដតំបន់ដាំដុះមិនត្រឹមតែជាតម្រូវការចាប់បង្ខំសម្រាប់ផលិតផលកសិកម្មនាំចេញប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលជាវិជ្ជមានដល់ការត្រិះរិះ ជំនាញធ្វើវប្បកម្ម និងសកម្មភាពផលិកម្មរបស់បងប្អូនប្រជាជនទៀតផង។
សមាជិកនៃសហករណ៍កសិកម្មសុវត្ថិភាព Chieng Hac ស្រុក Yen Chau វេចខ្ចប់ផ្លែស្វាយ។ រូបថត៖ baosonla.org.vn |
ក្រុមគ្រួសារលោក Nguyen Tien Hoi មកពីសហករណ៍ផ្លែឈើ Quyet Tam ឃុំ Tu Nang ស្រុក Yen Chau ខេត្ត Son La មានផ្ទៃដីដាំដើមស្វាយជាង ៣ ហិកតា ក្នុងនោះផ្ទៃដីដាំដើមស្វាយចំនួន ២ ហិកតាត្រូវបានផ្តល់លេខកូដតំបន់ដាំដុះ និងផលិតតាមស្តង់ដារ VietGap ។ ទិន្នផលផ្លែឈើស្រស់ៗដែលប្រមូលបានជារៀងរាល់ឆ្នាំមានបរិមាណដល់រាប់សិបតោន ប៉ុន្តែលោក Hoi មិនដែលបារម្ភអំពីធាតុចេញសម្រាប់ផលិតផលឡើយ ដូច្នេះហើយ គ្រួសារលោកមានប្រាក់ចំណូលស្ថិរភាពពីចំការដាំដើមឈើហូបផ្លែ។ លោក Nguyen Tien Hoi បានឲ្យដឹងថា៖
“គ្រួសារខ្ញុំមានផ្ទៃដីដាំដើមឈើហូបផ្លែរហូតដល់ជាង ៣ ហិកតា។ ជារៀងរាល់ឆ្នាំ យើងខ្ញុំ បានប្រមូលផ្លែស្វាយពី ៣៥ ទៅ ៥០ តោន ក្នុងនោះ ផ្លែស្វាយប្រមាណពី ២៥ ទៅ ៣០ តោនមានស្តង់ដារនាំចេញ។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទទួលបានលេខកូដ ការនាំចេញកាន់តែងាយស្រួលផងដែរ”។
ផ្លែស្រកានាគ ដែលជាផលិតផលកសិកម្មមួយរបស់ Son La មានលេខកូដតំបន់។ រូបថត៖ baosonla.org.vn |
នបច្ចុប្បន្ន ស្រុក Yen Chau ខេត្ត Son La មានផ្ទៃដីដាំដើមឈើហូបផ្លែជាង១១ ៣០០ ហិកតា ក្នុងនោះមានផ្ទៃដីដាំដើមឈើហូបផ្លែជាង ៧៧០ ហិកតាត្រូវបានផ្ដល់វិញ្ញាបនបត្រ VietGAP ។ នាបច្ចុប្បន្ននេះ ស្រុកក៏កំពុងគ្រប់គ្រង និងឃ្លាំមើលលេខកូដតំបន់ដាំដុះចំនួន ៦៧ សម្រាប់ផ្ទៃដីដាំដើមឈើហូបផ្លែគ្រប់ប្រភេទជាង ១ ១៤០ ហិកតា។ ក្នុងភូមិសាស្ត្រស្រុក ផ្ទៃដីដាំដុះប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ លើកកម្ពស់គុណភាពផលិតផល ក៏ដូចជាការផ្ដល់លេខកូដតំបន់ដាំដុះ ដែលងាយស្រួលសម្រាប់ការនាំចេញគឺកាន់តែបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះក៏ជាឧត្តមភាពរបស់សហករណ៍ក្នុងភូមិសាស្ត្រខេត្ត Son Lan នៅពេលនាំចេញទំនិញកសិផលទៅកាន់ពិភពលោក។ លោក Duong Minh Haនាយកសហករណ៍ផ្លែឈើ Quyet Tam ឃុំ Tu Nang ស្រុក Yen Chau ខេត្ត Son La បានឲ្យដឹងថា៖
“ដោយបានផ្ដល់លេខកូដតំបន់ យើងគ្រប់គ្រងងាយស្រួលជាង ហើយតាមរយៈស្តង់ដារ Vietgap ប្រជាកសិករក៏ងាយស្រួលធ្វើការជាង។ ទន្ទឹមនឹងនោះ ផ្លែឈើមានគុណភាពជាង បើប្រៀបនឹងការធ្វើតាមលក្ខណៈគ្រួសារ”។
ការផ្តល់លេខកូដតំបន់ដាំដុះមិនត្រឹមតែជួយពិនិត្យប្រភពដើម ប៉ុណ្ណោះទេ ថែមទាំងគ្រប់គ្រងដំណើរការផលិតកម្មយ៉ាងដិតដល់ បង្កើតទំនុកចិត្តចំពោះអតិថិជន។ ការកសាងលេខកូដតំបន់ដាំដុះជួយប្រជាជនផ្ទេរប្ដូរពីផលិតកម្មខ្នាតតូចទៅជាទិសដៅសហការ បង្កើតតំបន់ផលិតកម្មឯកទេស ប្រមូលផ្តុំ និងទ្រង់ទ្រាយធំ។ ក្នុងនោះ ផ្ដោតសំខាន់ពិសេសលើគុណភាព និងបង្កើតពាណិជ្ជសញ្ញាសម្រាប់ផលិតផល ឆ្លើយតបនឹងតម្រូវការដ៏តឹងរឹងរបស់ប្រទេសនាំចូល ហើយតាមនោះពង្រីកទីផ្សារប្រើប្រាស់។ លោក Ha Van Son នាយកសហករណ៍កសិកម្មសុវត្ថិភាព Chieng Hac ស្រុក Yen Chau បានឲ្យដឹងថា៖
“ចាប់ពីពេលទទួលបានលេខកូដតំបន់ដាំដុះ សមាជិក និងបងប្អូនប្រជាកសិករចេះរបៀបផលិកម្មតាមបញ្ញត្តិនៃលេខកូដតំបន់ដាំដុះ និងបម្រើទីផ្សារនានា។ យើងខ្ញុំបានចលនាដល់ប្រជាកសិករប្រតិបត្តិតាមក្នុងដំណាក់ថែទាំ និងការប្រើប្រាស់ជី និងថ្នាំសម្លាប់សត្វល្អិតតាមការកំណត់ផងដែរ”។
យោងតាមតួរលេខស្ថិតិ ខេត្ត Son La ទទួលបានលេខកូដតំបន់ដាំដុះចំនួន ២៨១ ជាមួយផ្ទៃដីសរុបជាង ៤៦០០ ហិកតា ក្នុងនោះខេត្តកំពុងរក្សាលេខកូដតំបន់ដាំដុះនាំចេញចំនួន ២០៥ ហើយច្រើនបំផុតគឺដើមមៀន ចេក និងស្រកានាគជាដើម បង្កើតច្រករបៀងគតិយុត្តិសម្រាប់ផលិតផលកសិកម្មរបស់ខេត្តចូលរួមទីផ្សារនាំចេញទៅកាន់ប្រទេស និងតំបន់ដែនដីចំនួន ២១ នៅលើពិភពលោក។ លោក Duong Gia Dinh ប្រធានសាខានាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិខេត្ត Son La បានឲ្យដឹងថា៖
“ការផ្តល់លេខកូដតំបន់ដាំដុះមានអត្ថន័យដ៏សំខាន់ក្នុងផលិតកម្មកសិកម្ម។ ជាពិសេសនៅពេលដែលវិស័យកសិកម្ម និងសេដ្ឋកិច្ចវៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងផលិតផលកសិកម្មក៏ជាផលិតផលស្នូលសម្រាប់ការនាំចេញផងដែរ”។
បើប្រៀបធៀបនឹងសក្ដានុពលរបស់ខេត្ត ផ្ទៃដីដែលទទួលបានលេខកូដតំបន់ដាំដុះនៅខេត្ត Son La គឺមិនសូវច្រើនឡើយ ដោយមានទំហំជាង ៤ ៦០០ ហិកតា ស្រូបយកប្រមាណ ៥,៥% នៃផ្ទៃដីដាំផ្លែឈើហូបផ្លែនាបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់លេខកូដតំបន់ដាំដុះបាន និងកំពុងផ្លាស់ប្តូរការត្រិះរិះផលិកម្មរបស់ប្រជាកសិករ។ បែបផែនផលិកម្មចាស់ត្រូវបានផ្លាស់ប្តូរជាជំហានៗ ប្រជាកសិករបានម្ចាស់ការប្រើប្រាស់វឌ្ឍនភាពបច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់ទៅក្នុងផលិតកម្ម រួមចំណែកលើកកម្ពស់គុណភាពផលិតផល ឆ្លើយតបនឹងតម្រូវការនាំចេញ។ លោក Nguyen Dinh Tuan នាយកសហករណ៍ Doan Ket ឃុំ Chieng Mung ស្រុក Mai Son ខេត្ត Son La បានឲ្យដឹងថា៖
“យើងខ្ញុំបានអនុវត្តតាមស្តង់ដារ VietGap គឺដាច់ខាត់មិនប្រើប្រាស់ថ្នាំកម្ចាត់ស្មៅ មិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងបញ្ជីហាមប្រាម។ ចំពោះផ្ទៃដីដាំដុះទាំងមូល យើងខ្ញុំបានប្រើប្រាស់ផលិតផលជីវសាស្ត្រតែប៉ុណ្ណោះ”។
ការងកសាងលេខកូដតំបន់ដាំដុះសម្រាប់ប្រជាកសិករ សហករណ៍ និងអង្គភាពអាជីវកម្មនៅភូមិសាស្ត្រខេត្ត Son La បានរួមចំណែកជំរុញការផ្លាស់ប្តូរឌីជីថលក្នុងផលិតកម្មកសិកម្ម បង្កើនផលិតភាព និងកាត់បន្ថយកម្លាំងពលកម្មសម្រាប់ប្រជាកសិករ។ ជាពិសេស ការងារនេះបានបង្កើនតម្លៃក្នុងផលិតកម្មកសិកម្ម ជួយការនាំចេញកសិផលរបស់ខេត្ត Son La កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕